កម្ពុជាលុប​ចោល​ផែនការ​បង់​ប្រាក់​នៅ​គុក​ដូច​សណ្ឋាគារ

រដ្ឋាភិបាល​កម្ពុជា​នឹង​លុបចោល​គម្រោងគុកសណ្ឋាគារ​ដ៏​ចម្រូង​ចម្រាស។ នេះ​តាម​ក្រុម​មន្រ្តី​ក្រសួងមហាផ្ទៃ។ រដ្ឋាភិបាលបាន​ប្រកាស​នៅ​ដើម​ខែ​នេះ​ថា ខ្លួននឹង​បើក​មជ្ឈមណ្ឌល​ឃុំឃាំង​ថ្មី​នៅ​ពេល​ឆាប់​ៗនេះ​ ដែល​ពួក​អ្នក​ទោស​អាច​បង់​ប្រាក់​ស្នាក់នៅ​ទី​នោះ​បាន។ មជ្ឈមណ្ឌល​ឃុំឃាំង​ថ្មី​នោះ ​ត្រូវ​បាន​គេ​និយាយថា ​មាន​ផាសុខភាព​ជាង​បន្ទប់តូច​ៗ​ធម្មតា​នៅឯ​មជ្ឈមណ្ឌល​ឃុំឃាំងព្រៃសដែល​ត្រូវបាន​គេ​រិះគន់​ថា ​ផ្ទុក​អ្នក​ទោស​ច្រើនពេក។​ លោក ​ស ខេង ​រដ្ឋ​មន្រ្តី​ក្រសួងមហាផ្ទៃ ​បានចាត់​ទុក​មជ្ឈមណ្ឌល​ឃុំឃាំង​ថ្មី​ ដូចជា ​សណ្ឋាគារ​ ហើយកាល​ពីពេល​មុន លោកខៀវ សុភ័គ អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ​បាន​ហៅ​មជ្ឈមណ្ឌលឃុំឃាំង​ថ្មី​នោះ​ថាជា ​«​គុក​ផ្កាយ​៥»។ ...

Leonie Kijewski
https://khmer.voanews.com/a/cambodia-scraps-pay-to-stay-hotel-prison-plans-/4995937.html