រដ្ឋាភិបាល

រដ្ឋាភិបាលថ្នាក់ជាតិ

រដ្ឋមន្ត្រី​ស្នើ​​ប្រព័ន្ធ​ចុះ​បញ្ជី​អនឡាញ​លើ​ការ​ដឹក​ជញ្ជូន

រដ្ឋមន្រ្ដី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​អំពាវនាវ​ឲ្យ​នាយកដ្ឋាន​គយ​អនុវត្ត​​ប្រព័ន្ធ​ចុះ​បញ្ជី​តាម​អនឡាញ​សម្រាប់​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លង​កាត់​ព្រំដែន​ដើម្បី​បង្កើន​ល្បឿន​នៃ​​ការ​ដឹក​ជញ្ជូន​ និង​កាត់​បន្ថយ​​ការ​ចំណាយ​ក្រៅ​ផ្លូវការ​លើ​ឈ្មួញ​កណ្ដាល​។ ...

Kali Kotoski
http://bit.ly/2h4QDQ9

ក្រសួង​ចុះ​ស្រង់​ស្ថិតិ​ពី​ជម្រើស​របស់​ពលរដ្ឋ​រស់នៅ​ប៊ុលឌិងស

មន្រ្តី​ជំនាញ​ជាច្រើន​ក្រុម​មកពី​ក្រសួង​រៀបចំ​ដែនដី​នគរូប​នីយកម្ម​ និង​សំណង់​កាលពី​ថ្ងៃ​សៅរ៍​បាន​ចុះ​ស្រង់​ស្ថិតិ និង​ប្រមូល​ព័ត៌មាន​ពី​អ្នក​រស់នៅ​​អគារ​ប៊ុលឌិងស​ដើម្បី​សួរ​នាំ​ពី​ជម្រើស​របស់​ពួកគេ​ក្នុង​បំណង​អភិវឌ្ឍ​អគារ​ចំណាស់​មួយ​នេះ​។ ...

សែន ដាវីត
http://bit.ly/2gWXRWg

លោក កឹម សុខា៖ ការ​លើក​លែង​ទោសមិន​មាន​លក្ខខ័ណ្ឌ ឬ​ជា​ការ​ដោះដូរ​អី​ទេ

ប្រធាន​ស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិលោកកឹមសុខាបាន​អះអាង​ថាការ​លើក​លែង​ទោស​លោកឲ្យ​មាន​សេរីភាព​វិញគឺ​មិន​មាន​លក្ខខ័ណ្ឌឬ​ការ​ដោះដូរ​ណា​មួយ​នោះ​ឡើយតែ​នេះ​ជា​ដំណោះស្រាយ​នយោបាយសំដៅ​រក​ឯកភាព​ជាតិជាមួយ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជាហើយ​លោកប្ដេជ្ញា​បន្ត​ស្វែងរក​ដំណោះស្រាយ​ដូច​គ្នាទៅ​ឲ្យ​សកម្មជននិង​អ្នក ...

តាំង វីដា
http://bit.ly/2gqGF8f

រដ្ឋាភិបាលនិយាយ​​​ថា គ្មាន​​​ភ័ស្តុតាង​​​​​​បង្ហាញ​​​ពី​​​ពលកម្ម​​​កុមារ​​​នៅ​​​តាម​​​សិប្បកម្ម​​​ផលិត​​​ឥដ្ឋទូទាំង​​​ប្រទេស

ក្រសួងការងារនិយាយថា ខ្លួនកំពុងស៊ើបអង្កេតការចោទប្រកាន់ថ្មីៗអំពីពលកម្មកុមារដ៏រាលដាលនៅតាមសិប្បកម្មផលិតឥដ្ឋរបស់ប្រទេសនេះ ប៉ុន្តែអះអាងថា មិនទាន់បានរកឃើញភ័ស្តុតាងនៅឡើយទេ។ ក្រសួងបានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃសុក្រ ប៉ុន្មានម៉ោងបន្ទាប់ពីការចេញរបាយការណ៍ថ្មីមួយដោយអង្គការសិទ្ធិមនុស្សលីកាដូ ដែលលើកឡើងនូវការប្រើពលកម្មកុមារដ៏រាលដាលនិងជាប្រព័ន្ធ និងពលកម្មដោះបំណុលដោយម្ចាស់សិប្បកម្មផលិតឥដ្ឋ។ ទង្វើទាំងពីរនេះគឺខុសច្បាប់តាមច្បាប់កម្ពុជា និងត្រូវមានទោសជាប់ពន្ធនាគារ ក្នុងករណីពលកម្មដោះបំណុល។ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/35563

រដ្ឋសភា​នឹង​​កោះ​ហៅ​រដ្ឋមន្ត្រី​រ៉ែ​សួរ​រឿង​ពុករលួយ

រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​លោក ស៊ុយ សែម ត្រូវ​បាន​កោះ​ហៅ​ដោយ​គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយ​របស់​រដ្ឋសភា​ដើម្បី​សាកសួរ​នៅ​ពាក់​កណ្តាល​ខែ​នេះ​ក្នុង​ករណី​ពាក់ព័ន្ធ​ទៅ​នឹង​ភាព​មិន​ប្រក្រតី​នៃ​ការ​លក់​ខ្សាច់​ទៅ​ប្រទេស​សិង្ហបុរី​ដែល​ធ្វើ​ឲ្យ​បាត់​ចំណូល​ជាតិ​រាប់រយ​លាន ...

មាស សុខជា
http://bit.ly/2gMBR0d

សិប្បកម្ម​កែច្នៃ​វល្លិ​រមៀតនៅ​កោះកុងត្រូវ​​ផ្អាក​សកម្មភាព​ទាំង​ស្រុង

សមត្ថកិច្ច​ចម្រុះ​បាន​​អះអាង​ថាសកម្មភាព​នៃ​ការ​សាងសង់សិប្បកម្ម​កែច្នៃ​វល្លិ​រមៀតនៅ​ក្នុង​ឃុំ​ឫស្សីជ្រំស្រុក​ថ្មបាំងខេត្ត​កោះកុងនិង​ការ​គ្រោង​ប្រមូល​វល្លិ​រមៀតត្រូវ​បាន​ផ្អាក​សកម្មភាព​ទាំង​ស្រុង។​ ​លោក ម៉ន ផល្លា ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​កោះកុង ​បាន​ឲ្យ​ដឹង​ថា កាល​ពី​នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ក្រុម​មន្ត្រី​មន្ទីរ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2fXYz4v

ពលរដ្ឋ​មកពី​ព្រះវិហារ​ស្នើ​ក្រសួង​មហាផ្ទៃ​​​​​ ដោះស្រាយ​​ដីធ្លី

ប្រជាពលរដ្ឋ​ជាង៥០​នាក់តំណាង២៥៣​គ្រួសាររស់នៅ​ភូមិ​ស្វាយជ្រុំឃុំ​កន្ទួតស្រុក​ជាំក្សាន្តខេត្ត​ព្រះវិហារកាល​ពី​ថ្ងៃ​ម្សិលមិញបាន​ដាក់​ញត្តិ​ជា​ថ្មីស្នើ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី ដើម្បី​ឲ្យ​ពួក​គាត់​បាន​ត្រឡប់​ទៅ​រស់នៅ​ក្នុង​ភូមិ​ឃុំ​របស់​ពួក​គេ​វិញ​ឲ្យ​បាន ...

ប៉ិច សុធារី
http://bit.ly/2fTebWF

តម្លៃ​កៅស៊ូ​លើ​ទីផ្សារ​អន្តរជាតិ​នឹង​ហក់​ឡើង​ទៅ​​ដល់​ ២.៥០០​ដុល្លារ​ក្នុង​១​តោន

តម្លៃ​កៅស៊ូ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​នឹង​ហក់​ឡើង​រហូត​ដល់​២.៥០០​ដុល្លារ​អាមេរិកក្នុង​មួយ​តោន​នា​ប៉ុន្មាន​ខែ​បន្តបន្ទាប់​នេះដោយសារ​តែ​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​មាន​លំនឹង​ល្អ ស្រប​ពេល​ដែល​ប្រទេស​ចំនួន​បួន រួម​មាន​វៀតណាម ថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី​ដែល​ជា​សមាជិក​នៃ​សមាគម​ប្រទេស​ផលិត​កៅស៊ូ​របស់​ពិភពលោក ...

សុខ ចាន់
http://bit.ly/2fNnZ1n

អំពើ​ហិង្សា និង​ការ​បៀតបៀន​ផ្លូវភេទ​នៅ​កន្លែង​ធ្វើ​ការ ​​ថយ​ចុះ

ក្រសួង​ធ្វើការ​ពាក់ព័ន្ធ​នឹង​ករណី​ហិង្សានិង​អង្គការ​ដៃគូបាន​លើក​ឡើង​ថាអំពើ​ហិង្សា និង​ការ​បៀតបៀន​ផ្លូវភេទ​នៅ​កន្លែង​ធ្វើការ និង​ទីតាំង​សេវា​កម្សាន្ត ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ការ​ថយចុះ ដោយសារ​បុរស និង​ស្ត្រី​មាន​ការ​យល់​ដឹង​ច្រើន និង​និយោជក​មាន​ការ​យក​ចិត្ត​ដាក់​ជាង​មុន​ចំពោះ ...

ប៉ិច សុធារី
http://bit.ly/2fTaO2f

ក្រសួង​កសិកម្ម​ គ្រោង​បង្កើត​ប្រព័ន្ធ E-Certification ស្ដីពី​ភូតគាម​អនាម័យ

ក្រសួង​កសិកម្មរុក្ខាប្រមាញ់និង​នេសាទគ្រោង​នឹង​បង្កើត​ប្រព័ន្ធ​អេឡិចត្រូនិកE-Governmentដែល​នឹង​ជួយ​សម្រួល​ដល់​ដំណើរការស្នើសុំ​លិខិត​បញ្ជាក់​ភូតគាម​អនាម័យ​លើ​ផលិតផល​នាំចេញ និង​នាំចូល។ ...

ជា វណ្ណៈ
http://bit.ly/2gXjtT6

រដ្ឋាភិបាល​ ជំរុញ​ដឹក​ជញ្ជូន​អ្នក​ដំណើរ ​និង​ទំនិញ​តាម​ទន្លេ​នៅ​ឆ្នាំ​ក្រោយ

រដ្ឋាភិបាល​កំពុង​ជំរុញ​ឲ្យ​ដំណើរ​ការ​ឡើង​វិញ​នូវ​ការ​ដឹក​ជញ្ជូន​អ្នក​ដំណើរ​និង​ទំនិញ​តាម​ទន្លេ​នៅ​ឆ្នាំ​ក្រោយ​និង​គម្រោង​សាង​សង់​ស្ថានីយ​អ្នក​ដំណើរ​តាម​ទន្លេ​និង​កំពង់​ផែ​ឲ្យ​កាន់​តែ​ច្រើន​ដើម្បី​សម្រួល​ដល់​អ្នក​ធ្វើ​ដំណើរ​និង​ការ ...

សុខ ចាន់
http://bit.ly/2ix0s7R

បរិមាណ​ត្រី​ប្រហុក​ឆ្នាំ​នេះ​ រំពឹង​ថា​នឹង​កើន​ឡើង​

រដ្ឋបាល​ជលផល​បាន​ឲ្យ​ដឹង​ថា ឡូត៍​នេសាទ​សរុប​ជាង​៩០​កន្លែង​ទូទាំង​ប្រទេស​នឹង​ត្រូវ​បើក​ឲ្យ​ធ្វើ​ការ​នេសាទ​សម្រាប់​រដូវ​ត្រី​ប្រហុក​ដែល​នឹង​ចូល​មក​ដល់​នៅ​ខែក្រោយ​។ នេះ​បើតាម​លោក អ៊ួច វុត្ថា ប្រធាន​នាយកដ្ឋាន​កិច្ចការ​ជល​ផល នៅ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។​ ...

ចេង សុខហ័ង
http://bit.ly/2fx8he0

ធនាគារ​​ចិន-​កម្ពុជា​​សហការ​​គ្នា​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ឥណទាន

ធនាគារ​ជាតិ​នៃ​កម្ពុជា​គ្រោង​នឹង​ធ្វើការ​ជាមួយ​នឹង​ធនាគារ​កណ្តាល​នៃ​ប្រទេស​ចិនក្នុង​ការ​បង្កើត​យន្តការ​មួយ​ដើម្បី​រួម​បញ្ចូល​គ្នា​នៃ​ការិយាល័យ​ឥណទាន​កម្ពុជា​និង​ចិនលើ​ការ​ចែក​រំលែក​របាយការណ៍​ឥណទាន​របស់​អតិថិជន​ក្នុង​គោល​បំណង​សម្រួល​ដល់​ការ​វិនិយោគ​នៃ​ប្រទេស​ទាំង ...

ម៉ៃ គុណមករា
http://bit.ly/2gFADUS

ខេត្ត​មួយ​ចំនួន​នឹង​ទទួល​​រង​ព្យុះភ្លៀង ចាប់​ពី​សបា្តហ៍​ក្រោយ​រហូត​ដល់​​ខែ​ធ្នូ

រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹកនិង​ឧតុនិយមបាន​ជូន​ដំណឹង​កាល​ពី​ថ្ងៃ​ពុធ​ថាខេត្ត​មួយ​ចំនួន​នៃ​ប្រទេស​កម្ពុជាជាពិសេស​តំបន់​មាត់​សមុទ្រនឹង​ទទួល​នូវ​រង​ឥទ្ធិពល​ព្យុះភ្លៀងចាប់​ពី​សបា្តហ៍​ក្រោយ​រហូត​ដល់​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៦​ នេះ។​ ​លោក​ លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ បាន​ឲ្យ​ដឹង ...

មុំ គន្ធា
http://bit.ly/2gFDZax

តំណាង​រាស្រ្ត​គណ​បក្ស​ប្រឆាំង ស្នើ​រាជ​រដ្ឋាភិបាល​​បញ្ឈប់​ការ​នាំចេញ​ឈើ​​ខុស​ច្បាប់

តាមរយៈ​បទ​អន្តរាគមន៍​ក្នុង​កិច្ច​ប្រជុំ​ពេញ​សភាពេញអង្គ លោក យឹម សុវណ្ណ តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង បាន​ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជាបង្កើត​កិច្ច​សហការ​ជាមួយ​ប្រទេស​វៀតណាម បិទ​ច្រក​ព្រំដែន​បញ្ឈប់​ការ​នាំ​ឈើ​ប្រណិត​ខុស​ច្បាប់​ចេញ​ពី​កម្ពុជា ដើម្បី​បញ្ឈប់​នូវ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ដែល​ជា​ហេតុ​បង្ក​ឲ្យ​មាន​ការ ...

តាំង វីដា
http://bit.ly/2fDCohb

ប្រាក់​រៀល​ចាស់ៗ​ជាង​ ៣ ​ពាន់​លាន​រៀល ​ត្រូវ​បាន​ប្តូរ​ក្នុង​រយៈ​ពេល ​៥ ​ថ្ងៃ​

ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) កាលពី​ថ្ងៃ​ចន្ទ​បាន​បញ្ចេញ​ទិន្នន័យ​ស្តីពី​ក្រដាស​ប្រាក់រៀល​ចាស់ៗ​ដែល​ត្រូវបាន​ប្តូរ​ក្នុងអំឡុង​យុទ្ធនាការ​រយៈពេល​ ៥ ​ថ្ងៃ​កាលពី​ចុងខែ​កញ្ញា ដោយ​បង្ហាញថា ក្រ​ដាស​ប្រាក់រៀល​ចាស់ៗ​មាន​តម្លៃ​សរុប ៣,៧៦ ពាន់​លាន​រៀល (៩៣ ម៉ឺន​ដុល្លារ​) ត្រូវបាន​ប្តូរ​។ ...

ហ៊ គឹមសាយ
http://bit.ly/2fnZ2tb

គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បី​ឈ្នះ​ការ​ដេញ​ថ្លៃ LPOC ទឹក​ប្រាក់​៨​ពាន់​លាន​រៀល​

NBC កាលពី​ម្សិលមិញ​បាន​ប្រកាស​ពី​លទ្ធផល​ក្នុង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ថ្មី (LPCO) ជា​លើក​ទី​ពីរ​ដោយ​បង្ហាញ​ថា​ទឹកប្រាក់ ៨,៤ ពាន់​លាន​រៀល (២,០៧ លាន​ដុល្លារ​) ត្រូវបាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ៣ ដេញថ្លៃ​បាន​ក្នុង​កិច្ចព្រម​ព្រៀង​អត្រា​ការប្រាក់​៣​ភាគរយ​ក្នុង​មួយឆ្នាំ​។ ...

ហ៊ គឹមសាយ
http://bit.ly/2gjCFaW

រាជ​រដ្ឋាភិបាល​កម្ពុជា ​​សម្រេច​បង្កើត​គណៈ​កម្មាធិការ​ជាតិ​សុខភាព និង​សុវត្ថិភាព​ការងារ

រាជ​រដ្ឋាភិបាល​កម្ពុជា ​បាន​សម្រេច​បង្កើត​គណៈកម្មាធិការ​ជាតិ​សុខភាព និង​សុវត្ថិភាព​ការងារ ដែល​មាន​សមាសភាព​ពី​ក្រសួង​ពាក់ព័ន្ធ​ចំនួន​ដើម្បី​ពិនិត្យ ផ្តល់​យោបល់ និង​អប់រំ​ផ្សព្វផ្សាយ​ចំណេះ​ដឹង​ផ្នែក​សុខភាព និង​សុវត្ថិភាព​ការងារ។​ ​តាមរយៈ​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ គណៈ​កម្មាធិការ​ជាតិ​សុខភាព និង​សុវត្ថិភាព​ការងារ (គ.ជ.ស.ក.) ត្រូវ​បាន​បង្កើត​ឡើង ...

មុំ គន្ធា
http://bit.ly/2gei71H

រដ្ឋាភិបាល​សហការ​ជាមួយ​ក្រុមហ៊ុនអាមេរិក​ ដើម្បី​អភិវឌ្ឍ​​ថាមពល

ក្នុង​គោលដៅ​របស់​រដ្ឋាភិបាល​ដើម្បី​កាត់​បន្ថយ​តម្រូវការ​ថាមពល​ឲ្យ​បាន ​២០​ភាគរយ​នៅ​ឆ្នាំ​២០៣៥ និង​កាត់​បន្ថយ​កាបូន ​(CO2)​ ឲ្យ​បាន​៣​លាន​តោន​ក្នុង​មួយ​ឆ្នាំ​នៅ​ឆ្នាំ​២០៣៥និង​ធានា​ឲ្យ​បាន​១០០​ភាគរយ​នៃ​ការ​ផ្គត់ផ្គង់​អគ្គិសនី​ដល់​ប្រជាជន​នៅ​តាម​ជនបទ ...

សុខ ចាន់
http://bit.ly/2gzZ869

រក​ឃើញ​ទីតាំង​​​ឡ​រមៀត ដែល​ផលិត​សារធាតុ​គ្រឿងញៀន

បណ្ដាញ​និស្សិត​ឃ្លាំ​មើល​ធនធាន​ធម្មជាតិ​ និង​បរិស្ថាន ដែល​មក​ពី​មហាវិទ្យាល័យ​ផ្សេងៗ​គ្នា​ចំនួន​៦ បាន​រក​ឃើញ​ទីតាំង​រោងចក្រ​ផលិត​ម្សៅ​រមៀត ដែល​សង្ស័យ​ជា​សារធាតុ​សម្រាប់​ផលិត​គ្រឿងញៀន មួយ​ទំហំ​ប្រមាណ ១០០​ហិកតារ ដែល​មាន​ឡ​រំលាយ​វល្លិ​រមៀត​ចំនួន​៣៧ នៅ​ក្នុង​ចំណុច​ចំណោត​ផ្តាច់​ជីវិត ស្ថិត​នៅ​ក្នុង ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2gewGCe

ក្រសួង​រ៉ែ​ និង​ថាមពល​ បើក​ចំហ​កិច្ច​សហការ​លើ​វិស័យ​រ៉ែ​ជាមួយ​​​​សង្គម​ស៊ីវិល

ក្រសួង​រ៉ែនិង​ថាមពលបាន​ប្រកាស​​បើក​ចំហ​ឲ្យ​សង្គម​ស៊ីវិលធ្វើការ​សហការនិង​ផ្តល់​ភស្តុតាង​ជាក់​លាក់​បន្ថែម​ទៀតលើ​ភាព​មន្ទិលសង្ស័យ​របស់​ខ្លួន​ចំពោះ​របាយការណ៍​នៃ​ការ​នាំចេញ​ខ្សាច់​ទៅ​កាន់​ប្រទេស​សិង្ហបុរី។ ​លោក ឌិត ទីណា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល បាន​ស្វាគមន៍​ចំពោះ​តំណាង​អង្គការ​ចំនួន​ ១៣ ក្នុង​ចំណោម​ ៤៧ ដែល ...

វ៉ែន រដ្ឋាវង្ស និង រស់​ ចាន់វាសនា
http://bit.ly/2fu5T4f

រដ្ឋាភិបាល​កម្ពុជា​កំពុង​ពិចារណា​យក​ពន្ធ​លើ​ការ​ហោះហើរ​ពី​កម្ពុជា​

ព័ត៌មាន​ក្នុង​ស្រុក​បាន​រាយការណ៍​កាល​ពី​ម្សិលមិញ​ថា​ កម្ពុជា​កំពុង​ពិចារណា​ការ​អនុវត្ត​ពន្ធ​អាកាសចរណ៍​សម្រាប់​​ជើង​ហោះ​ហើរ​ដែល​ចាក​ចេញ​ពី​កម្ពុជា​។ ​ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​ខណៈ​លោក ​សាយ​ សំអាល់​ រដ្ឋមន្ដ្រី​ក្រសួង​បរិស្ថាន​​បាន​ថ្លែង​សុន្ទរក​ថា នៅ ...

ភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/2eM55MQ

លោក កឹម សុខា គ្រោង​ចូលរួម​ប្រជុំ​សភា​ឡើង​វិញ​ បន្ទាប់ពី​អវត្តមាន​អស់​ពេល​កន្លះ​ឆ្នាំ

លោក កឹម សុខា ប្រធាន​ស្តីទី​នៃ​គណបក្ស​ប្រឆាំង​គ្រោង​ចូលរួម​សម័យ​ប្រជុំ​សភា​​ពេញអង្គ​នា​សប្តាហ៍​ក្រោយ​បន្ទាប់ពី​អវត្តមាន​កន្លះ​ឆ្នាំ​ខណៈ​​តំណាងរាស្រ្ត​របស់​ខ្លួន​​​​​កំពុង​​រៀបចំ​​ចូលរួម​កិច្ចប្រជុំ​គណៈកម្មាធិការ​​​អចិន្រៃ្តយ៍​​រដ្ឋសភា​​​នា​ថ្ងៃ​នេះ ...

មាស សុខជា
http://bit.ly/2fmyJEC

ក្រសួង​ពាណិជ្ជកម្ម​ ចល័ត​ម៉ាស៊ីន​ត្រួត​ពិនិត្យ​សារធាតុ​គីមី ​និង​ជាតិ​ពុល

ក្រសួង​ពាណិជ្ជកម្ម​ កាល​ពី​ម្សិលមិញ​បាន​ដាក់​ឲ្យ​ដំណើរការ​មន្ទីរ​ពិសោធន៍​ចល័ត (Mobile Lab) លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ក្នុង​គោល​បំណង​ត្រួត​ពិនិត្យ វិភាគ ​និង​ពិនិត្យ​មើល​សារធាតុ​គីមី​ និង​ជាតិ​ពុល ដែល​មាន​នៅ​ក្នុង​អាហារ បន្លែ​ និង​ផ្លែឈើ​ដែល​ចរាចរណ៍​នៅ​លើ​ទីផ្សារ​ដើម្បី​ការពារ​សុខភាព​ប្រជាជន។ ...

សុខ ចាន់
http://bit.ly/2f5YSqc

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

WTBxL
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!