សេចក្តីថ្លែងការណ៍ថ្កោលទោសកងយោធាថៃចំពោះការបំផ្លិចបំផ្លាញប្រាសាទតាក្របី
នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបាញ់បំផ្លាញដោយកងយោធាថៃលើប្រាសាទតាក្របី ដែលជាទីគោរពសក្ការៈរបស់កម្ពុជា។
ក្រសួងចាត់ទុកទង្វើនេះបង្ហាញពីភាពអសីលធម៌យ៉ាងខ្លាំង និងប្រមាថមើលងាយវប្បធម៌ អរិយធម៌ និងទីសក្ការៈមរតកមនុស្សជាតិដែលបុព្វបុរសខ្មែរបានកសាង។ ក្រសួងបានអំពាវនាវដល់ស្ថាប័នជាតិ និងអន្តរជាតិ រួមមាន យូណេស្កូ អាស៊ាន និងអង្គការពាក់ព័ន្ធទាំងអស់ ឲ្យថ្កោលទោសទង្វើទាំងនេះដោយគ្មានលក្ខខណ្ឌ និងជំរុញឲ្យកងយោធាថៃបញ្ឈប់រាល់សកម្មភាពបំផ្លិចបំផ្លាញជាបន្ទាន់។ ក្រសួងបានបន្ថែមថាការអន្តរាគមន៍ជាតិ និងអន្តរជាតិជាបន្ទាន់គឺត្រូវការជាចាំបាច់ ដោយសារកងយោធាថៃបានបន្តការវាយប្រហារគ្មានការរើសអើងលើទីតាំងជាច្រើន រួមទាំងតំបន់ស៊ីវិល និងបេតិកភណ្ឌ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
