សេចក្តីថ្លែងការណ៍រួមស្ដីពីប្រកាសថ្មីរបស់ក្រសួងព័ត៌មាន មិនមានការប្រឹក្សាយោបល់គ្រប់គ្រាន់ហើយរឹតត្បិតសេរីភាពសារព័ត៌មានកាន់តែខ្លាំងឡើង
ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៥ បណ្តាញអ្នកសារព័ត៌មាន និងក្រុមសង្គមស៊ីវិលចំនួន២១ បានចេញសេចក្តីថ្លែងការណ៍រួមសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះប្រកាសថ្មីស្តីពី “លក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មាន”របស់ក្រសួងព័ត៌មាន និងការផ្លាស់ប្តូរលក្ខខណ្ឌផ្តល់ប័ណ្ណអ្នកសារព័ត៌មាន។ ពួកគេបានលើកឡើងថា វិធានការថ្មីដែលរួមមានការតម្រូវឱ្យមានលិខិតបញ្ជាក់កិរិយាមាយាទ ការពិនិត្យបញ្ជីថ្កោលទោស និងលក្ខខណ្ឌដែលថា មិនធ្លាប់រងពាក្យបណ្ដឹង នឹងធ្វើឱ្យការរាយការណ៍ព័ត៌មានកាន់តែពិបាក គ្រោះថ្នាក់ និងរឹតត្បិតសេរីភាពសារព័ត៌មាននៅកម្ពុជាដែលកំពុងចុះខ្សោយស្រាប់។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា បទបញ្ញត្តិទាំងនេះត្រូវបានចេញដោយមិនមានការពិគ្រោះយោបល់ទូលំទូលាយ និងអាចត្រូវបានប្រើជាឧបករណ៍សម្រាប់គ្រប់គ្រង ឬដកហូតអាជ្ញាបណ្ណពីអ្នករាយការណ៍ព័ត៌មានណាដែលរិះគន់អាជ្ញាធរ ឬបុគ្គលមានអំណាច។ ក្រុមអង្គការបានជំរុញឱ្យក្រសួងព័ត៌មានពិនិត្យឡើងវិញនូវវិធានការទាំងនេះ ដើម្បីធានាថាប្រព័ន្ធគ្រប់គ្រងនឹងជួយការពារអ្នកសារព័ត៌មានឯករាជ្យ ជាជាងការរឹតត្បឹតពួកគេ។
អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ)
