សេចក្តីថ្លែងការណ៍​៖​ អាជ្ញាធរ​មីន​ ថ្កោលទោស​ចំពោះ​ការ​ឈ្លានពាន​យ៉ាងធ្ងន់ធ្ងរ​ខុសច្បាប់​ដោយ​យោធា​ថៃ​មក​លើ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០២៥​ អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ (​អាជ្ញាធរ​មីន​)​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា​បំផុត​ចំពោះ​អំពើ​ឈ្លានពាន​យោធា​របស់​ថៃ​មក​លើ​អធិបតេយ្យភាព​ និង​បូរណភាព​ទឹកដី​កម្ពុជា​។​ អាជ្ញាធរ​មីន​បាន​បញ្ជាក់​ថា​ ភាគី​ថៃ​បាន​ប្រើប្រាស់​កម្លាំង​ទ័ពអាកាស​ទំនើប​ រួម​មាន​យន្តហោះ​ចម្បាំង​ F-16​ ដើម្បី​ទម្លាក់​គ្រាប់បែក​លើ​តំបន់​លំនៅ​ដ្ឋា​ន​ និង​ទីតាំង​ស៊ី​វិល​ ដែល​បង្ក​ឱ្យ​មានការ​បាត់បង់​ជីវិត​ពលរដ្ឋ​ ការ​ភៀសខ្លួន​ទ្រង់ទ្រាយ​ធំ​ និង​ការ​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ ក៏​ដូច​ជា​បេតិកភណ្ឌ​ពិភពលោក​ផង​ដែរ​។​ ជាមួយ​គ្នា​នេះ​ អាជ្ញាធរ​មីន​បាន​អំពាវនាវ​យ៉ាង​ទទូច​ដល់​សហគមន៍​អន្តរជាតិ​ អង្គការសហប្រជាជាតិ​ និង​អាស៊ាន​ ឱ្យ​ថ្កោលទោស​ និង​ចាត់វិធានការ​ភ្លាមៗ​ដើម្បី​បញ្ឈប់​អំពើ​ឈ្លានពាន​ និង​ការពារ​ជន​ស៊ី​វិល​។​

អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ (​អាជ្ញាធរ​មីន​)​

ទាញយក៖ pdf