ការ​អភិវឌ្ឍ​សង្គម

សិទ្ធិមនុស្ស

ការ​ដាក់​ដំណើរការ​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្ដី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​សិទ្ធិ​មនុស្ស​កម្ពុជា​

នៅ​ថ្ងៃ​ទី​០៨​ ខែកក្កដា​ ឆ្នាំ​២០២១​ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័​ត៌មាន​ស្តី​ពី​ការ​ដាក់​ដំណើរការ​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្ដី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​សិទ្ធិ​មនុស្ស​កម្ពុជា​។​គណៈកម្មការ​សិទ្ធិ​មនុស្ស​កម្ពុជា ...

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា

ទាញយក៖ pdf

​លទ្ធផល​ជំនួប​រវាង​ ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ជាមួយ​ លោក​សាស្ត្រាចារ្យ​ វិ​ទិ​ត​ មុន​តា​ប៊​ន​ អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​

នៅ​ថ្ងៃ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០២១​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​អំពី​លទ្ធផល​ជំនួប​រវាង​ ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ជាមួយ​ លោក​សាស្ត្រាចារ្យ​ វិ​ទិ​ត​ មុន​តា​ប៊​ន​ អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ចូល​យក​ព័ត៌មាន​ និង​ការ​ផ្សាយ​ព័ត៌មាន​ក្នុង​តំបន់ហាមឃាត់​

​នៅ​ថ្ងៃ​ទី​ ០៤​ ខែឧសភា​ឆ្នាំ​ ២០២១​ ក្រសួង​ព័ត៌មាន​បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ចូល​យក​ព័ត៌មាន​ និង​ការ​ផ្សាយ​ព័ត៌មាន​ក្នុង​តំបន់ហាមឃាត់​ក្នុង​កំឡុង​ពេល​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-​ ១៩​ ។​ សេចក្តី​ប្រកាស​នោះ​បាន​បញ្ជាក់ ...

ក្រសួងព័ត៌មាន

ទាញយក៖ pdf

លិខិត​រួម​៖​ អ្នកជំនាញ​សិទ្ធិ​មនុស្ស​នៃ​អង្គការសហប្រជាជាតិ​ចំនួន​ ៣​ រូប​ បាន​សម្តែង​នូវ​កង្វល់​លើ​ច្បាប់​ស្តី​ពី​វិធាន​ការណ៍​ការពារ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ និង​ជំងឺឆ្លង​ធ្ងន់ធ្ងរ​ និង​គ្រោះថ្នាក់​ផ្សេងៗ​ទៀត​

នៅ​ថ្ងៃ​ទី​ ០៣​ ខែមេសា​ ឆ្នាំ​២០២១​ អង្គការសហប្រជាជាតិ​ស្ដី​ពី​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​បាន​ចេញ​លិខិត​រួម​មួយ​ថា​ អ្នកជំនាញ​សិទ្ធិ​មនុស្ស​នៃ​អង្គការសហប្រជាជាតិ​ចំនួន​ ៣​ រូប​ បាន​សម្តែង​នូវ​កង្វល់​លើ​ច្បាប់​ស្តី​ពី​វិធាន​ការណ៍​ការពារ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ ...

អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា

ទាញយក៖ pdf

​សេចក្ដី​ប្រកាស​ព័ត៌មាន​៖​ ខេ​ម​បូ​ចា​ចេញផ្សាយ​របាយការណ៍​ដំបូង​របស់​ខ្លួន​អំពី​ “​ស្ថានភាព​អ្នក​សារព័ត៌មាន​កម្ពុជា​ឆ្នាំ​ ២០២០”

នៅ​ថ្ងៃ​ទី​ ២៩​ ខែមីនា​ ឆ្នាំ​២០២១​ សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ (​ខេ​ម​បូ​ចា​)​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ការ​ចេញផ្សាយ​របាយការណ៍​ដំបូង​របស់​ខ្លួន​ដែល​មាន​ចំណងជើង​ថា​ “​ស្ថានភាព​អ្នក​សារព័ត៌មាន​កម្ពុជា​ឆ្នាំ​ ២០២០”​ បង្ហាញ​ពី​ការ ...

សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ (​ខេ​ម​បូ​ចា​)

ទាញយក៖ pdf

បទ​អន្តរាគមន៍​របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រចាំ​អង្គការសហប្រជាជាតិ​ និង​អង្គការ​អន្តរជាតិ​នានា​នៅ​ហ្សឺ​ណែវ​ ក្នុង​កិច្ច​ពិភាក្សា​ទូទៅ​លើ​របៀបវារៈ​ទី​១០​ ស្តី​ពី​ កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស​ “​សិទ្ធិ​ឆ្លើយ​តប​ទៅ​នឹង​គណៈប្រតិភូ​ហ្វាំ​ង​ឡង់​”

​នៅ​ថ្ងៃ​ទី​ ២៣​ ខែមីនា​ ឆ្នាំ​២០២១​ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ​ និង​អង្គការ​អន្តរជាតិ​នានា​នៅ​ហ្សឺ​ណែវ​ បាន​ចេញ​បទ​អន្តរាគមន៍​ក្នុង​កិច្ច​ពិភាក្សា​ទូទៅ​លើ​របៀបវារៈ​ទី​១០​ ស្តី​ពី​ កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស​ “​សិទ្ធិ​ឆ្លើយ​តប​ទៅ ...

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ​

ទាញយក៖ pdf

សេចក្ដីថ្លែងការណ៍​៖​ ខេ​ម​បូ​ចា​អំពាវនាវ​ឲ្យ​អាជ្ញាធរ​នាំ​ខ្លួន​ជនល្មើស​ដែល​បាន​វាយប្រហារ​មក​លើ​អ្នក​សារព័ត៌មាន​ក្នុង​ខេត្តសៀមរាប​មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​

​នៅ​ថ្ងៃ​ទី​ ១៦​ ខែមីនា​ ឆ្នាំ​២០២១​ សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ (​ខេ​ម​បូ​ចា​)​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ក្នុង​ខេត្តសៀមរាប​នាំ​ខ្លួន​ជនល្មើស​ដែល​បាន​វាយប្រហារ​មក​លើ​អ្នក​សារព័ត៌មាន​អាណាចក្រ​ខ្មែរ​ឈ្មោះ​ ប្រ​ន​ ស៊ា​ន ...

សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា

ទាញយក៖ pdf

​សេចក្តីថ្លែងការណ៍​រួម​ស្ដី​ពី​ ក្រសួងបរិស្ថាន​គួរ​បញ្ឈប់​ការ​ចាប់ខ្លួន​ និង​ធ្វើទុក្ខបុកម្នេញ​សកម្មជន​ការពារ​ព្រៃឈើ​

​នៅ​ថ្ងៃ​ទី​ ០៩​ ខែ​កុ​ម្ភះ​ឆ្នាំ​ ២០២១​ អង្គការ​លី​កាដូ​បាន​ចេញផ្សាយ​សេចក្តីថ្លែងការណ៍​រួម​នៅ​លើ​គេហទំព័រ​សង្គម​ផ្លូវការ​របស់​ពួក​គេ​ ស្តី​ពី​ការ​អំពាវនាវ​ដល់​ក្រសួងបរិស្ថាន​គួរ​បញ្ឈប់​ការ​ចាប់ខ្លួន​ និង​ធ្វើទុក្ខបុកម្នេញ​សកម្មជន​ការពារ​ព្រៃឈើ​។​ សេចក្តីថ្លែងការណ៍​រួម​នេះ​ ត្រូវ ...

អង្គការលីកាដូ

ទាញយក៖ pdf

CCHR​ ចេញផ្សាយ​កំណត់​ត្រា​សង្ខេប​ស្តី​ពី​ធុរកិច្ច​ និង​សិទ្ធិ​មនុស្ស​៖​ គណនេយ្យ​ភាព​សាជីវកម្ម​ចំពោះ​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​ដីធ្លី​

​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០២០​ ម​ជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (​ម​.​ស​.​ម​.​ក​)​ ចេញផ្សាយ​កំណត់​ត្រា​សង្ខេប​ស្តី​ពី​ធុរកិច្ច​ និង​សិទ្ធិ​មនុស្ស​ដែល​មាន​ចំណងជើង​ “​គណនេយ្យ​ភាព​សាជីវកម្ម​ចំពោះ​ការ​រំលោភ​បំពាន​លើ​សិទ្ធិ ...

ម​ជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (​ម​.​ស​.​ម​.​ក​)​

ទាញយក៖ pdf

​សេចក្តី​ប្រកាស​ព័ត៌មាន​៖​ ខេ​ម​បូ​ចា​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេច​របស់​តុលាការ​លើ​ករណី​ លោក​ សុខ​ ឧត្តម​

ថ្ងៃ​ទី​ ២២​ ខែធ្នូ​ ឆ្នាំ​ ២០២០​ សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ (​ហៅ​កាត់​ថា​ ខេ​ម​បូ​ចា​)​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​សម្តែង​ពី​សេចក្តី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេច​របស់​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ដែល​ផ្ដន្ទាទោស​លោក​ សុខ​ ឧត្តម​ ម្ចាស់​ស្ថានីយ៍​វិទ្យុ​ និង ...

សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា)

ទាញយក៖ pdf

កម្ពុជា​៖​ ក្រុម​អ្នកជំនាញ​ អ​.​ស​.​ប​ មានការ​ភ្ញាក់ផ្អើល​ដោយ​ការ​បង្ហាញ​ឈ្មោះ​ និង​ការ​ធ្វើ​ឱ្យ​អាម៉ាស់​ដល់​ ​ជន​រង​គ្រោះ​ពី​ជំងឺ​កូ​វី​ដ​-១៩

​ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០២០​ -​ ក្រុម​អ្នកជំនាញ​សិទ្ធិ​មនុស្ស​នៃ​អង្គការសហប្រជាជាតិ​ (​អ​.​ស​.​ប​)​ បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​ចំពោះ​​ការ​សម្រេច​ដោយ​អាជ្ញាធរ​កម្ពុជា​ ក្នុង​ការ​អនុញ្ញាត​ឱ្យ​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្ទាល់ខ្លួន​អំពី​បុគ្គល​ទាំងឡាយ​ ដែល​បាន​ធ្វើតេស្ត ...

អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៃអ.ស.បនៅកម្ពុជា

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​រួម​ "​ប្រទេស​កម្ពុជា​៖​ ភាព​ចាំបាច់​ដើម្បី​ការពារ​អ្នក​ជាប់​ឃុំ​ពី​ជំងឺ​កូ​វី​ដ​១៩"

​ថ្ងៃ​ទី​៩​ ខែធ្នូ​ ឆ្នាំ​២០២០​ អង្គការ​លើកលែងទោស​អន្តរជាតិ​ (Amnesty​ International)​ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ (Human​ Rights​ Watch)​ និង​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​ លី​កាដូ​ (LICADHO)​ ស្នើ​សុំ​ដោយ​ទទូច​ឱ្យ​ រាជរដ្ឋាភិបាល​កម្ពុជា​ ចាត់វិធានការ​ឱ្យ​បាន​ឆាប់​ ដើម្បី​ការពារ​សិទ្ធិ​ទទួល ...

សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​ (លី​កាដូ​)

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​រួម​ ស្តី​ពី​សម័យប្រជុំ​លើក​ទី​ ៩​ នៃ​វេទិកា​អង្គការសហប្រជាជាតិ​ស្តី​ពី​ធុរកិច្ច​ និង​សិទ្ធិ​មនុស្ស​ ថ្ងៃ​ទី​ ១៦-១៨​ ខែវិច្ឆិកា​ ឆ្នាំ​ ២០២០

នៅ​ថ្ងៃ​ទី​ ១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ អង្គការ​សមធម៌​កម្ពុជា​ អង្គការ​អាយ​ឌី​អាយ​ និង​អង្គការ​លី​កាដូ​បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ​ ដោយ​បន្ត​អំពាវនាវ​ជា​ថ្មី​ម្តងទៀត​ក្នុង​ការ​ទាមទារ​ឲ្យ​មានការ​ផ្តល់​ដំណោះស្រាយ​ជូន​សហគមន៍​រង​គ្រោះ​នៅ​កម្ពុជា​ ដែល​ត្រូវ​បាន ...

អង្គការ​សមធម៌​កម្ពុជា​ អង្គការ​អាយ​ឌី​អាយ​ និង​អង្គការ​លី​កាដូ​

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​របស់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​ ១៦​ ខែវិច្ឆិកា​ឆ្នាំ​ ២០២០​ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF)​ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ធ្វើការ​ច្រានចោល​ទាំងស្រុង​នូវ​ការ​លើក​ឡើង​នៅ​ក្នុ្ង​ង​ញ្ញ​តិ្ត​របស់​ក្រុម​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រចាំ​តំបន់​មួយ​នៃ​ប្រទេស​អូស្ត្រាលី​ និង​សូម​ស្នើ ...

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF)

ទាញយក៖ pdf

ក្រសួង​ព័ត៌មាន​ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ការ​អនុវត្ត​វិជ្ជាជីវៈ​សារព័ត៌មាន​ និង​សេចក្តី​បំភ្លឺ​ ជុំវិញ​ការ​ព្រួយបារម្ភ​ របស់​អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​ ចំពោះ​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​

​នៅ​ក្នុង​សេចក្តី​ប្រកាស​​របស់​​ក្រសួង​ព័ត៌មាន​​នៅ​ថ្ងៃ​ទី​ ៣​ ខែវិច្ឆិកា​ឆ្នាំ​ ២០២០​ រដ្ឋាភិបាល​ច្រានចោល​រាល់​ការ​ចោទប្រកាន់​ទាំង​អស់ពី​បណ្តាញ​ផ្សាយ​ព័ត៌មាន​ដែល​និយាយ​ថា​​ រដ្ឋាភិបាល​បាន​គាបសង្កត់​លើ​ពួក​គេ​។​ នៅ​ក្នុង​សេចក្តី​ប្រកាស​រដ្ឋាភិបាល​កម្ពុជា ...

​​ក្រសួង​ព័ត៌មាន​​

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍រួម៖ អង្គការផ្នែកសារព័ត៌មានអំពាវនាវឱ្យអាជ្ញាធរបង្កើនការប្រយុទ្ធប្រឆាំងនិទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន

នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០២០ អ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) ​មជ្ឈមណ្ឌលកម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ក្លឹបអ្នកសារព័ត៌មានបរទេសនៃកម្ពុជា (OPCC) និងសហព័ន្ធអ្នកសារព័ត៌មាន​អន្តរជាតិ​ (IFJ) បានចេញសេចក្តីថ្លែងការរួមមួយ បង្ហាញនូវ​ការ​​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​​និទណ្ឌភាព​ដែល​​បន្ត​​កើតមាន ហើយកំពុងតែ​បណ្ដែត​បណ្ដោយ​ឱ្យ​អ្នក​ប្រព្រឹត្តបទល្មើសទៅ​លើ​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​​កម្ពុជា។​ ពួកគេបានអំពាវនាវឱ្យ​អាជ្ញាធរ​ចាត់​វិធានការ​ជា​​បន្ទាន់​ដើម្បី​ធានាឱ្យ​ ...

ខាមបូចា

ទាញយក៖ pdf

បទ​អន្តរាគមន៍​ឯកអគ្គរាជទូត​និង​ជា​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ឆ្លើយ​តប​ទៅ​នឹង​របាយការណ៍​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ ស្តី​ពី​តួនាទី​និង​សមិទ្ធផល​នៃ​ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​០៥​ ខែតុលា​ ឆ្នាំ​២០២០​ ឯកអគ្គរដ្ឋទូត​កម្ពុជា​និង​ជា​តំណាង​អចិន្ត្រៃយ៍​ លោក​ អាន​ សុខ​ខឿន​ បាន​ថ្លែង​នៅ​ក្នុង​សម័យប្រជុំ​លើក​ទី​ ៤៥​ នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ ដោយ​ឆ្លើយ​តប​លើ​ ១២​ ចំណុច​នៃ​របាយការណ៍​របស់​អគ្គលេខាធិការ​ស្តី​ពី​តួនាទី​និង ...

ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅហ្សឺណែវ

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​រួម​៖​ សូម​ដោះ​លែង​សកម្មជន​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ និង​សូម​បញ្ឈប់​ការ​បង្ក្រាប​មក​លើ​ក្រុម​យុវជន​

នៅ​ថ្ងៃ​ទី​ ០៩​ ខែកញ្ញា​ ឆ្នាំ​២០២០​ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ដែល​បាន​រាយ​នាម​ដូច​ខាងក្រោម​បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​ បង្ហាញ​ពី​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ អំពី​ការ​ចាប់ខ្លួន​សកម្មជន​ជា​យុវជន​ក្មេងៗ​ចំនួន​ ៧​នាក់​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ...

ក្រុម​អង្គការ​សង្គម​ស៊ី​វិល​

ទាញយក៖ pdf

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិនៅ​ហ្សឺ​ណែវ​ឆ្លើយ​តប​ទៅ​លោកស្រី​សាស្ត្រាចារ្យ​ Rhona​ Smith​ អ្នករាយការណ៍​ពិសេស

នៅ​ថ្ងៃ​ទី​០៨ ខែ​កញ្ញា​ ឆ្នាំ​២០២០​ ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ ប្រចាំ​អង្គការសហប្រជាជាតិ​ នៅ​ហ្សឺ​ណែវ​ឆ្លើយ​តប​ទៅ​​លោកស្រី​សាស្ត្រាចារ្យ​ Rhona​ Smith​ អ្នករាយការណ៍​ពិសេស​ស្តី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​ច្បាប់​នៅ​ប្រទេស​កម្ពុជា​ដែល​សំដៅ​ការពារ ...

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា

ទាញយក៖ pdf

​សេចក្តីថ្លែងការណ៍​រួម​៖​ អង្គការ​សង្គម​ស៊ី​វិល​អំពាវនាវ​ឱ្យ​ទម្លាក់​ចោល​សេចក្តីព្រាងច្បាប់​ស្តី​ពី​សណ្តាប់ធ្នាប់​សាធារណៈ​

​នៅ​ថ្ងៃ​ទី​ ១៣​ ខែសីហា​ ឆ្នាំ​ ២០២០​ អង្គការ​សង្គម​ស៊ី​វិល​ជាតិ​ អន្តរជាតិ​ និង​សហគមន៍​បាន​រាយ​នាម​ដូច​ខាងក្រោម​បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ​ ដោយ​អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​សេចក្តីព្រាងច្បាប់​ ស្តី​ពី​សណ្តាប់ធ្នាប់​សាធារណៈ​ ដែល​មាន​លក្ខណៈ​គាបសង្កត់​ សូម​ឱ្យ​រដ្ឋាភិបាល ...

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​៖​ សាលាឧទ្ធរណ៍​ប្រទេស​ថៃ​នឹង​ចេញ​សេចក្តីសម្រេច​លើ​បណ្តឹង​ជា​សមូហភាព​ឆ្លង​ដែន​ដំបូង​បង្អស់​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ចំពោះ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ នៅ​ថ្ងៃ​ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០២០

​នៅ​ថ្ងៃ​ទី​ ៣០​ ខែកក្កដា​ ឆ្នាំ​២០២០​ អង្គការ​សមធម៌​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​ជម្រាប​ជូន​ថា​ នៅ​ថ្ងៃ​សុក្រ​ ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០២០​ តុលាការ​រដ្ឋប្បវេណី​ក្រុង​បាងកក​ខាងត្បូង​នឹង​ចេញ​សេចក្តីសម្រេច​ជា​ប្រវត្តិសាស្ត្រ​លើ​បណ្តឹងឧទ្ធរណ៍​ស្នើ​សុំ​ ឋានៈ​ជា ...

អង្គការ​សមធម៌​កម្ពុជា

ទាញយក៖ pdf

​សេចក្តីថ្លែងការណ៍​រួម​៖​ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​,​ សមាគម​អា​ដ​ហុ​ក​ និង​មជ្ឈមណ្ឌល​សាមគ្គីភាព​ ចេញផ្សាយ​របាយការណ៍​ប្រចាំឆ្នាំ​ទី​ ៤​ នៃ​ការ​ឃ្លាំមើល​លើ​សេរីភាព​មូលដ្ឋាន​នៅ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០២០​ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​(CCHR)​ សមាគម​អា​ដ​ហុ​ក​ (ADHOC)​ និង​មជ្ឈមណ្ឌល​សាមគ្គីភាព​ (Solidarity​ Center)​ បាន​ប្រកាស​ចេញផ្សាយ​របាយការណ៍​ប្រចាំឆ្នាំ​ទី​ ៤​ នៃ​ការ​ឃ្លាំមើល​លើ​សេរីភាព​មូលដ្ឋាន​នៅ​កម្ពុជា​ ដែល​គម្រោង​ឃ្លាំមើល​សេរីភាព​ជា​មូលដ្ឋាន ...

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​,​ សមាគម​អា​ដ​ហុ​ក​ និង​មជ្ឈមណ្ឌល​សាមគ្គីភាព

ទាញយក៖ pdf

​សេចក្តីថ្លែងការណ៍​៖​ ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​គម្រោង​អភិវឌ្ឍន៍​នានា​ដែល​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​តំបន់​បឹង​ទំពុន​ ឬ​ជើងឯក​

នៅ​ថ្ងៃ​ទី​ ២៧​ ខែកក្កដា​ឆ្នាំ​ ២០២០​ អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​លី​កាដូ​ (LICADHO)​ បណ្តាញ​យុវជន​កម្ពុជា​ (CYN)​ អង្គការ​សមធម៌​កម្ពុជា​ (EC)​ និង​អង្គការ​សមាគម​ធាងត្នោត​ (STT)​ បាន​ចេញផ្សាយ​រួម​មួយ​នៃ​របាយការណ៍​ថ្មី​បង្ហាញ​ពី​ការ​រំលោភសិទ្ធិ​មនុស្ស​ និង​ការ ...

អង្គការសម្ព័នខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ)

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ ប្រចាំ​អង្គការសហប្រជាជាតិ​ នៅ​ហ្សឺ​ណែវ​ ឆ្លើយ​តប​ទៅ​នឹង​ការ​ចេញផ្សាយ​ ព័ត៌មាន​របស់​អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​ការ​លើកកម្ពស់​ និង​ការពារ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​

​នៅ​ថ្ងៃ​ទី​ ១០​ ខែកក្កដា​ ឆ្នាំ​ ២០២០​ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺ​ណែវ​បាន​ធ្វើការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ចេញផ្សាយ​ព័ត៌មាន​របស់​អ្នករាយការណ៍​ពិសេស​ស្តី​ពី​ការ​លើកកម្ពស់​ និង​ការ​ការពារ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​។ ...

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺ​ណែវ​

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

kd9MG
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!