សេចក្តី​ប្រកាស​ព័ត៌មាន​៖​ ផល​ប៉ះពាល់​លើ​ប្រជាពលរដ្ឋ​ និង​តំបន់​ស៊ី​វិល​ ពី​អំពើ​ឈ្លានពាន​របស់​ភាគី​ថៃ​ លើ​ដែន​អធិបតេយ្យ​កម្ពុជា​ គិត​ពី​ម៉ោង​៦​ល្ងាច​ ថ្ងៃ​ទី​១១​ ខែធ្នូ​ រហូត​ដល់​ម៉ោង​៧​ព្រឹក​ ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០២៥

​នៅ​ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០២៥​ ក្រសួងមហាផ្ទៃ​ បាន​រាយការណ៍​អំពី​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នៃ​ការ​ឈ្លានពាន​យោធា​របស់​ថៃ​មក​លើ​កម្ពុជា​ គិត​ពី​ថ្ងៃ​ទី​១១​ ដល់​ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០២៥​។​ ផល​ប៉ះពាល់​សរុប​គិត​ចាប់ពី​ថ្ងៃ​ទី​៧​ ខែធ្នូ​ គឺ​មាន​ជន​ស៊ី​វិល​ស្លាប់​ ១១​នាក់​ និង​របួស​ ៧៦​នាក់​។​ ចំនួន​ជនភៀសសឹក​ដែល​ស្នាក់​នៅ​តាម​មណ្ឌល​សុវត្ថិភាព​បាន​កើនឡើង​ដល់​ជាង​ ២៧៤.៤០៣​នាក់​។​ ការ​វាយប្រហារ​ដែល​បាន​កើនឡើង​ រួម​ទាំង​ការ​ទម្លាក់​គ្រាប់​ពី​យន្តហោះ​ F-16​ សំដៅលើ​តំបន់​ស៊ី​វិល​រហូត​ដល់​ចម្ងាយ​ ៩០​គីឡូម៉ែត្រ​ក្នុង​ទឹកដី​កម្ពុជា​ បាន​បំផ្លាញ​ផ្ទះសម្បែង​ ប្រាសាទបុរាណ​ និង​បង្ខំ​ឱ្យ​ សាលារៀន​ចំនួន​ ៩០៩​កន្លែង​បិទទ្វារ​។​ ក្រសួងមហាផ្ទៃ​បាន​ទទូច​ឱ្យ​អង្គការសហប្រជាជាតិ​ និង​សហគមន៍​អន្តរជាតិ​ថ្កោលទោស​ឧក្រិដ្ឋកម្ម​ដ៏​យង់ឃ្នង​របស់​ថៃ​ និង​ទាមទារ​ឱ្យ​បញ្ឈប់​អរិភាព​ជា​បន្ទាន់​។​

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf