ការអភិវឌ្ឍសង្គម
គម្រោងមានបំណងបញ្ជូនកុមារនៅតាមមណ្ឌលកុមារកំព្រាទៅរស់នៅជាមួយគ្រួសារវិញ
បើទៅបីជាពួកគេរស់នៅក្នុងមណ្ឌលកុមារកំព្រាក្តី ក៏កុមារប្រមាណ១៣.០០០នាក់នៅក្នុងកន្លែងមួយចំនួនទូទាំងប្រទេសយ៉ាងហោចណាស់មានឪពុកឬម្តាយនៅមានជីវិតដែរ។ ជាផ្នែកមួយនៃការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ក្នុងគោលនយោបាយរបស់រដ្ឋាភិបាលនៅក្នុងប្រទេសជាមួយមណ្ឌលកុមារកំព្រានោះ ក្រុមមន្ត្រីក្នុងខេត្តបាត់ដំបងកាលពីម្សិលមិញបានចាប់ផ្តើមកម្មវិធីសាកល្បងមួយក្នុងគោលបំណងបញ្ជូនកុមារឲ្យត្រឡប់ទៅរស់នៅជាមួយក្រុមគ្រួសាររបស់ពួកគេវិញ។ ...
Janelle Retka និង ឆន ភារុណ
http://www.cambodiadailykhmer.com/38305
រដ្ឋាភិបាលបើកផ្លូវឲ្យជនបរទេសនាំទារកកើតដោយការពពោះជំនួសចេញពីកម្ពុជា
ក្រសួងមហាផ្ទៃកាលពីម្សិលមិញ បានបញ្ចេញនីតិវិធីតម្រូវឲ្យមានការបំពេញបែបបទដើម្បីអាចនាំទារកចេញពីប្រទេសកម្ពុជាតាមរយៈការជួលស្ត្រីខ្មែរឲ្យពពោះជំនួស ប៉ុន្តែនីតិវិធីនេះគឺអនុវត្តបានត្រឹមតែខែមករា ឆ្នាំ២០១៨ តែប៉ុណ្ណោះ ដែលនេះគឺជាការសម្រួលឲ្យឪពុកជាជនបរទេស អាចនាំទារកចេញទៅចិញ្ចឹមបីបាច់នៅប្រទេសរបស់ខ្លួន ចៀសវាងការនាំចេញក្នុងគោលដៅខុសច្បាប់។ ...
គង់ មេត្តា និង ឆាយ ច័ន្ទនីដា
http://bit.ly/2tIxKJQ
ក្រសួងសុខាភិបាលបានប្រាប់ឲ្យប្រុងប្រយ័ត្នពីជំងឺផ្តាសាយបក្សី
កាលពីម្សិលមិញ ក្រសួងសុខាភិបាល បានប្រាប់ប្រជាពលរដ្ឋឲ្យដឹងពីជំងឺផ្តាសាយបក្សីថ្មីH7N9 ដែលបានរីករាលដាលទៅបសុបក្សីនៅប្រទេសចិន និងបណ្តាប្រទេសជិតខាង។ ...
ពេជ្រ សុធារី
http://www.khmertimeskh.com/5074793/health-ministry-warns-bird-flu/
លោក ហ៊ុន សែន ស្នើឲ្យក្រុមប្រឹក្សាជាតិធ្វើគម្រោងគាំពារសង្គមឲ្យឆាប់
ប្រមុខរដ្ឋាភិបាលបានស្នើឲ្យក្រុមប្រឹក្សាជាតិគាំពារសង្គមចាប់ផ្តើមធ្វើជាអាទិភាពនូវគម្រោងគាំពារសង្គមដល់ស្ត្រីមានផ្ទៃពោះ និងជនពិការ មុនគម្រោងគាំពារសង្គមផ្សេងទៀតនិងណែនាំឲ្យក្រសួងពាក់ព័ន្ធបន្តធានានិរន្តភាពរបស់មន្ទីរគន្ធបុប្ផា ក្នុងករណីគ្មានការគាំទ្រមូលនិធិពីខាងក្រៅ ខណៈកម្ពុជាបានសម្ពោធដាក់ឲ្យប្រើគោលនយោបាយជាតិគាំពារសង្គមរយៈពេល១០ឆ្នាំ។ ...
ទូច សុខា
http://bit.ly/2tFPnde
លោកនាយករដ្ឋមន្រ្តីប្តេជ្ញាជួយមន្ទីរពេទ្យគន្ធបុប្ផាឲ្យនៅដំណើរការ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋាភិបាលរៀបចំផែនការផ្តល់មូលនិធិដល់មន្ទីរពេទ្យកុមារគន្ធបុប្ផាដ៏ល្បីល្បាញនៅក្នុងប្រទេសនេះកាលពីម្សិលមិញ រយៈពេល៤ខែបន្ទាប់ពីប្រធានមូលនិធិដ៏យូរអង្វែងរូបនេះបានលាលែង។ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/38283
កម្មវិធីមូលបត្របំណុលដើម្បីលើកកម្ពស់មូលនិធិស្ត្រី
មូលបត្របំណុលតម្លៃ៨លានដុល្លារដែលនឹងចាប់ផ្ដើមជាលើកដំបូងលើផ្សារហ៊ុនសិង្ហបុរី នឹងកៀរគរមូលធនឯកជនដើម្បីគាំទ្រសហគ្រាសសង្គម និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (MFI)នៅក្នុងប្រទេសកម្ពុជា វៀតណាម និងហ្វីលីពីន ដែលផ្ដល់ឲ្យស្ដ្រីជិតកន្លះលាននាក់ក្នុងប្រទេសទាំងនេះ ...
Brian Ng
http://bit.ly/2eGJAxv
ប្រទេសកម្ពុជាឈានមុខគេក្នុងតំបន់ក្នុងការសម្រេចបានគោលដៅការព្យាបាលមេរោគអេដស៍
យោងតាមរបាយការណ៍អង្គការសហប្រជាជាតិដែលបានចេញផ្សាយកាលពីម្សិលមិញបានឲ្យដឹងថា ប្រទេសកម្ពុជាមានការវិវឌ្ឍគួរឲ្យកត់សម្គាល់ក្នុងការព្យាបាលមេរោគអេដស៍ដោយឈានមុខគេក្នុងតំបន់ ដោយសម្រេចបានគោលដៅ៨០ភាគរយនៃអ្នកដែលផ្ទុកមេរោគនេះ ហើយក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសតែ៧ប៉ុណ្ណោះក្នុងពិភព ដែលសម្រេចបានតាមគោលដៅព្យាបាល។ ...
ជេនណែល រ៉េតខា
http://www.cambodiadailykhmer.com/38253
បណ្តុំអង្គការហៅថា "បន្ទប់ស្ថានការណ៍" ចង់ជួបពិភាក្សាជាមួយលោក ស ខេង
សមាជិកសំខាន់ពីរនៃអង្គការឃ្លាំមើលការបោះឆ្នោតដែលហៅខ្លួនឯងថា ‘បន្ទប់ស្ថានការណ៍’ កំពុងខ្នះខ្នែងធ្វើយ៉ាងណាឱ្យបានជួបជាមួយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីពិភាក្សាអំពីបទបញ្ជារបស់រដ្ឋាភិបាលកាលពីពេលថ្មីៗនេះដែលនឹងហាមប្រាមបណ្ដុំ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/38249
មូលនិធិពិភពលោកផ្តល់ជំនួយ៩៨លានដុល្លារទោះបីមានការអះអាងថាមានការប្រព្រឹត្តអំពើពុករលួយក័ដោយ
មន្ត្រីមួយរូបបានលើកឡើងកាលពីម្សិលមិញថា មូលនិធិពិភពលោកនឹងផ្តល់ប្រាក់៩៨លានដុល្លារដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺគ្រុនចាញ់ របេង និងជំងឺអេដស៍ចាប់ពីឆ្នាំ២០១៨ដល់ឆ្នាំ២០២០ ដោយម្ចាស់ជំនួយនេះហាក់បីដូចជាពឹងផ្អែកលើយន្តការទប់ស្កាត់ការកេងបន្លំ និងបក្ខពួកនិយមក្នុងចំណោមមន្ត្រីរដ្ឋាភិបាល ដែលមូលនិធិនេះលើកឡើងកាលពីខែមីនា។ ...
Ben Paviour
http://www.cambodiadailykhmer.com/38251
គម្រោងរបស់ប្រទេសបារាំងនឹងបង្កើតសេវាថែទាំសម្រាប់កម្មកររោងចក្រ
ស្ថានទូតបារាំងបានឱ្យដឹងកាលពីថ្ងៃពុធថា ប្រទេសបារាំងបានសន្យាផ្តល់ប្រាក់ជិត ៤០០.០០០ ដុល្លារដើម្បីបង្កើតសេវាសុខភាពមាតានិងទារក រួមទាំងមជ្ឈមណ្ឌលថែទាំកុមារនៅរោងចក្រកាត់ដេរមួយចំនួននៅទូទាំងប្រទេសកម្ពុជា។ ...
Hannah Hawkins
https://www.cambodiadaily.com/news/french-project-to-set-up-day-care-services-for-factory-workers-132702/
តាំងពីខែមីនា យុវជនរួមគ្នាស្ថារមុខមាត់ក្រុងសៀមរាប
សំរាមនៅរាយប៉ាយនៅក្នុងទីក្រុងសៀមរាប ធ្វើឲ្យយុវជនឆ្អែតឆ្អន់នឹងសំរាម។ រៀងរាល់ខែចាប់តាំងពីខែមីនាមក ព្រះសង្ឃ និងយុវជនស្ម័គ្រចិត្តមកពីអង្គការក្រៅរដ្ឋាភិបាល ពាណិជ្ជកម្ម និងសាលារៀនរដ្ឋ បានចូលរួមជាមួយគ្នាដើម្បីសម្អាតសង្កាត់របស់ពួកគេ និងលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់ដែលសំរាមមានចំពោះជីវិតរស់នៅរបស់ប្រជាជន។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/5073725/young-march-change-face-siem-reap/
អ្នកភូមិព្នងប្រយុទ្ធដើម្បីដែនដីដូនតា ខណៈដែលក្រុមហ៊ុនធ្វើការឈូសឆាយដី
សម្បទានដីបានត្រួតលើផ្នែកខ្លះនៃភូមិចាស់នៃសហគមន៍ជនជាតិដើមភាគតិចព្នង ដែលជាតំបន់សំខាន់ខាងសាសនារបស់ពួកគេ រួមមានដីព្រៃអារក្ស និងដីកប់សព ដោយយោងតាមជំនឿរបស់ជនជាតិភាគតិចព្នង តំបន់ទាំងនោះ មិនត្រូវឱ្យមានការរំខាន ឬចូលទៅបង្កឱ្យមានការ ...
Brendan O’byrne
https://www.cambodiadaily.com/news/as-company-clears-land-bunong-villagers-fight-for-ancestral-home-132609/
ការផ្តល់ជូនវគ្គបណ្តុះបណ្តាលសម្រាប់សមាជិកក្រុមប្រឹក្សាថ្មី
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បន្ទាប់ពីកិច្ចប្រជុំបិទទ្វារជាមួយមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីថ្ងៃអង្គារ បានបង្ហាញឲ្យដឹងថា ក្រសួងមហាផ្ទៃ គ្រោងនឹងផ្តល់វគ្គបណ្តុះបណ្តាលសម្រាប់សមាជិកក្រុមប្រឹក្សាថ្មី។ ...
ឃី សុវុឌ្ឍី
http://www.khmertimeskh.com/5066121/training-offer-new-councillors/
ធនាគារអភិវឌ្ឍន៍អាស៊ីអេឌីប៊ី (ADB) ត្រូវផ្តល់អាទិភាពដល់យេនឌ័រ
ការវិភាគផ្ទៃក្នុងមួយបានរកឃើញថា ធនាគារអភិវឌ្ឍន៍អាស៊ីអេឌីប៊ី (ADB) ត្រូវចូលរួមបន្ថែមទៀតក្នុងការជួយប្រទេសកម្ពុជាអនុវត្តគោលនយោបាយសមភាពយេនឌ័រ ដើម្បី “ទាញយកនូវប្រយោជន៍ពីសក្តានុពលសេដ្ឋកិច្ច” សម្រាប់ស្ត្រី និងកាត់បន្ថយគម្លាត ...
Yesenia Amaro
http://www.phnompenhpost.com/national/asian-development-bank-needs-prioritise-gender-review
ថៃបានពង្រីកការស្នាក់នៅដោយគ្មានទិដ្ឋាការដល់អ្នកជំងឺមកពី ៥ប្រទេស
កាលពីម្សិលមិញ មន្ត្រីម្នាក់នៃស្ថានឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា កាលពីថ្ងៃពុធ រដ្ឋាភិបាលថៃបានប្រកាសជាសាធារណៈថា ពលរដ្ឋនៃប្រទេសចំនួន៥ រួមទាំងប្រទេសកម្ពុជា អាចស្នាក់នៅប្រទេសថៃរហូតដល់ ៩០ថ្ងៃ ដោយមិន ...
Yesenia Amaro
http://www.phnompenhpost.com/national/visa-free-medical-travel-period-tripled-thais
ថវិកាចំនួន ២៣ លានដុល្លារសម្រាប់ជំរុញវិស័យអប់រំ
ក្រសួងហិរញ្ញវត្ថុ គ្រោងនឹងបង្កើនថវិកាអប់រំជាតិដល់ជាង ៧០០ លានដុល្លារនៅឆ្នាំក្រោយ ក្នុងគោលបំណងដើម្បីកែលម្អស្តង់ដារនៅក្នុងសាលារៀន។ ...
ពេជ្រ សុធារី
http://www.khmertimeskh.com/news/40325/-23-million-boost-in-education-budget/
អាជ្ញាធរថា អ្នកតាំងលំនៅខុសច្បាប់ត្រូវបានអនុញ្ញាតឲ្យចូលតំបន់ឧទ្យានបុរាណអង្គរដើម្បីជៀសវាងអំពើហិង្សា
ប្រធានស្ថាប័នរដ្ឋាភិបាលដែលគ្រប់គ្រងតំបន់អង្គរបានទទួលស្គាល់កាលពីម្សិលមិញថា ប្រជាពលរដ្ឋរាប់រយគ្រួសារដែលឥឡូវកំពុងតស៊ូជំទាស់នឹងការបណ្តេញចេញត្រូវបានអនុញ្ញាតឲ្យចូលមកតាំងលំនៅក្នុងតំបន់នេះដោយខុសច្បាប់មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី៤ ខែមិថុនា ប៉ុន្តែលោកបាននិយាយកាពារការសម្រេចនេះ។ ...
ចន្លោះខ្វះខាតនៅក្នុងច្បាប់ដើម្បីការពារកុមារ៖ អង្គការសហប្រជាជាតិ
សេចក្តីព្រាងរបាយការណ៍របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ត្រូវបានចេញផ្សាយនៅក្នុងសិក្ខាសាលាមួយ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃចន្ទ ដើម្បីសរសើរដល់កិច្ចខិតខំប្រឹងប្រែងក្នុងការបង្ក្រាបការរំលោភបំពានផ្លូវភេទកុមារ ប៉ុន្តែក៏បានអំពាវនាវឲ្យមានវិធានការដើម្បីទប់ស្កាត់រូបភាព ...
Martin de Bourmont និង គង់ មេតា
http://www.phnompenhpost.com/national/gaps-persist-laws-protecting-kids-un
មន្ត្រីអ៊ីរ៉ាក់ជិត ៣០ នាក់មកសិក្សាពីវិធីដោះមីននៅកម្ពុជា
មន្ត្រីឲ្យដឹងថាកម្ពុជាបានទទួលមន្ត្រីមកពីប្រទេសអ៊ីរ៉ាក់ជិត ៣០ រូបឲ្យសិក្សា និងអនុវត្តពីការបោសសម្អាតមីនរយៈពេលបីសប្តាហ៍ក្រោមជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលជប៉ុនតាមរយៈអង្គការ JICA នៅកម្ពុជា ហើយវគ្គមណ្តុះបណ្តាលនេះបានចាប់ផ្តើមហើយ ...
ទូច សុខា
http://bit.ly/2uirRmE
ច្បាប់ និងកុមាររងគ្រោះនៃការកេងប្រវ័ញ្ចផ្លូវភេទ
រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌បានព្រមានថា ទេសចរណ៍ផ្លូវភេទកុមារកំពុងបន្តបំផ្លាញអាយុជីវិតរបស់កុមារកម្ពុជា ខណៈដែលអ៊ិនធឺណិតអនុញ្ញាតឱ្យជនប្រព្រឹត្តបទល្មើសអាចបង្កអំពើរំលោភបំពាន។ ...
ពេជ្រ សុធារី
http://www.khmertimeskh.com/news/40172/laws-failing-young-sex-exploitation-victims/
ក្រសួងនឹងប្រើ "អ្នកជំនាញ" ដើម្បីពិនិត្យពិន្ទុប្រឡង
កាលពីម្សិលមិញ ឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានថ្លែងថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខែក្រោយនេះ ភាគច្រើននឹងធ្វើតាមដំណើរការដូចកាលពីឆ្នាំមុនៗ បន្ថែមពីនេះ អ្នកនាំពាក្យបានបញ្ជាក់ថា កម្មវត្ថុថ្មី “អ្នកជំនាញ” នឹងត្រូវបានណែនាំដើម្បីជួយកំណត់កំហុសពិន្ទុប្រឡង។ ...
Yesenia Amaro និង តាំង រីនិត
http://www.phnompenhpost.com/national/ministry-use-experts-review-exam-grading
អង្គការក្រៅរដ្ឋាភិបាលសុំការពន្យល់លើការព្រមានពីច្បាប់ LANGO
អង្គការក្រៅរដ្ឋាភិបាលនានាបានប្រមូលផ្តុំគ្នាកាលពីម្សិលមិញ ដើម្បីសុំការពន្យល់បន្ថែមលើលិខិតមួយច្បាប់ពីក្រសួងមហាផ្ទៃ ដែលសូមឲ្យអង្គការសង្គមស៊ីវិលអនុវត្តទៅតាមច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល (LANGO) ដែលមានលក្ខណៈចម្រូងចម្រាសខ្លាំង ជាមួយនឹងការពិចារណាស្នើសុំការបំភ្លឺបន្ថែម ឬការពន្យារពេលនៃកាលកំណត់នៅខែកញ្ញាសម្រាប់ការអនុលោម។ ...
Ananth Baliga និង នៀម ឆេង
http://www.phnompenhpost.com/national/ngos-parse-lango-warning
រដ្ឋមន្ត្រីព្រមាន NGO ឱ្យអនុវត្ត តាមច្បាប់ បើមិនដូច្នោះទេនឹងត្រូវប្រឈមវិធានការផ្លូវច្បាប់
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានរិះគន់អង្គការសង្គមស៊ីវិលកាលពីយប់ថ្ងៃអង្គារដោយព្រមានអង្គការមិនមែនរដ្ឋាភិបាលនានាឱ្យគោរពតាមច្បាប់ បើមិនដូច្នោះទេនឹងត្រូវប្រឈមវិធានការតាមផ្លូវច្បាប់ នៅពេលតែមួយដែលក្រសួងនេះបានបញ្ជា ...
បែន សុខហ៊ាន និង Ben Paviour
http://www.cambodiadailykhmer.com/38085
តុលាការកំពូលបដិសេធសំណុំរឿងសុំនៅក្រៅឃុំ លោក គឹម សុខ
តុលាការកំពូលកាលពីម្សិលមិញបានប្រកាសសាលដីកាតម្កល់សាលក្រមតុលាការថ្នាក់ក្រោមដោយបដិសេធសំណុំរឿងស្នើសុំនៅក្រៅឃុំ និងការស្នើឲ្យមានដើមបណ្តឹងតទល់គ្នារបស់ជនជាប់ចោទលោក គឹម សុខ។ យោងតាមសេចក្ដីប្រកាសរបស់លោកស្រីចៅក្រម គឹម សត្ថាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៅក្នុង ...
គឹម សារុំ
http://bit.ly/2tjqe6C