សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពីបទ​បង្ហាញ​ស្តី​ពី​វឌ្ឍនភាព​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​

នៅ​ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០២៦​ ក្រសួង​ការ​បទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពីបទ​បង្ហាញ​ស្តី​ពី​វឌ្ឍនភាព​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។​

ជា​ការ​វាយតម្លៃ​រួម​ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ បាន​ទទួលស្គាល់​ថា​ ខណៈ​ពេល​ដែល​ទីតាំង​ឆរ​បោក​ធំៗ​ទាំងអស់ត្រូវ​បាន​លុប​បំបាត់​ បណ្តាញ​ឧក្រិដ្ឋជន​បាន​សម្រប​ខ្លួន​ដោយ​ការ​ផ្លាស់​ប្តូរ​ប្រតិបត្តិការ​ទៅ​កាន់​ទីតាំង​តូចៗ​ និង​រាយ​ប៉ាយ​ជាង​មុន​ រួម​មានផ្ទះ​សំណាក់​ អចលនទ្រព្យ​ជួល​ យានយន្ត​ និង​ហាង​កាហ្វេ​ ដែល​ធ្វើ​ឱ្យ​ការ​ស្វែងរក​មាន​ការ​លំបាក​។​ ហេតុ​ដូចនេះ​ អាជ្ញាធរ​ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​នៅ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​កំណត់​អត្តសញ្ញាណ​ និង​លុប​បំបាត់​ប្រតិបត្តិការ​ឆបោក​នេះ​ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ក៏​ត្រូវ​លើកកម្ពស់​ការ​យល់​ដឹង​របស់​សាធារណជន​ និង​ដោះស្រាយ​ភាព​ចន្លោះ​ប្រហោង​នៃ​ការ​អនុវត្ត​ច្បាប់​ផង​ដែរ​។​

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf