សេចក្តីប្រកាសព័ត៌មានស្ដីពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទទួលជួប ឯកឧត្តម Crispin MBADU PHANZU រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកកិច្ចការហ្វ្រង់កូហ្វូនី និងជាប្រេសិតពិសេសរបស់ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ
នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទទួលជួប ឯកឧត្តម Crispin MBADU PHANZU រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកកិច្ចការហ្វ្រង់កូហ្វូនី និងជាប្រេសិតពិសេសរបស់ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមរដ្ឋមន្ត្រីកុងហ្គោ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការភ្ជាប់ទំនាក់ទំនងការទូតរវាងកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច នវានុវត្តន៍ អប់រំ ឌីជីថល និងកសិកម្មរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាលើវិស័យ ដែលមានសក្តានុពលខ្លាំងសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី និងក្នុងក្របខ័ណ្ឌអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ព្រមទាំងលើបញ្ហាតំបន់ និងអន្តរជាតិដែលជាក្តីកង្វល់រួម។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
