សេចក្តី​ប្រកាស​ទីក្រុង​ភ្នំពេញ​ស្តី​ពី​សាមគ្គីភាព​ដើម្បី​សន្តិភាព​ និង​វិបុលភាព​រួម​៖​ ពង្រឹង​ច្បាប់​អន្តរជាតិ​ និង​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​

​នៅ​ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០២៦​ ប្រធាន​សភា​ និង​តំណាង​សភា​ បាន​សេចក្តី​ប្រកាស​ទីក្រុង​ភ្នំពេញ​នៃសន្និសីទ​ប្រធាន​សភា​នៃ​អន្តរ​សភា​លើក​ទី​២​ (ISC-2)​ ក្រោម​មូលបទ​ «​សាមគ្គីភាព​ដើម្បី​សន្តិភាព​ និង​វិបុលភាព​រួម​៖​ ពង្រឹង​ច្បាប់​អន្តរជាតិ​ និង​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​»​ ដែល​បាន​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២៦-២៨​ ខែសីហា​ ឆ្នាំ​២០២៦​ នៅ​រាជធានី​ភ្នំពេញ​ ព្រះរាជាណាចក្រ​កម្ពុជា​។​​

ប្រធាន​សភា​ និង​តំណាង​សភា​មក​ពី​តំបន់​ផ្សេងៗ​ជុំវិញ​ពិភពលោក​ ប្ដេជ្ញា​បន្ត​ធ្វើការ​រួម​គ្នា​ ដើម្បី​គោរព​ និង​លើកកម្ពស់​ការ​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី​ ស្រប​តាម​ច្បាប់​អន្តរជាតិ​ ពង្រឹង​ការទូត​សភា​ និង​ចូលរួម​ចំណែក​កសាង​ពិភពលោក​មួយ​ប្រកបដោយ​សន្តិភាព​ បរិ​យា​បន្ន​ យុត្តិធម៌​ និង​វិបុលភាព​កាន់តែ​ប្រសើរ​។​

ប្រធានសភា និងតំណាងសភា

ទាញយក៖ pdf