សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​សន្និសីទ​ប្រធាន​សភា​នៃ​អន្តរ​សភា​លើក​ទី​ ២​ (ISC-2)

នៅ​ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០២៦​ សន្និសីទ​ប្រធាន​សភា​នៃ​អន្តរ​សភា​លើក​ទី​២​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​សន្និសីទ​ ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ និង​រៀបចំ​ដោយ​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ចាប់ពី​ថ្ងៃ​ទី​២៦​ ដល់​ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០២៦​ នៅ​រាជធានី​ភ្នំពេញ​។​

​អង្គ​សន្និសីទ​ ISC-2​ បាន​អនុម័ត​ សេចក្តី​ប្រកាស​ភ្នំពេញ​ ដែល​បញ្ជាក់​ពី​ការ​ប្តេជ្ញា​រួម​របស់​ថ្នាក់ដឹកនាំ​ និង​តំណាង​សភា​ ក្នុង​ការ​កសាង​សណ្តាប់ធ្នាប់​ពិភពលោក​ប្រកបដោយ​សន្តិភាព​ និង​យុត្តិធម៌​ ផ្អែក​លើ​ច្បាប់​អន្តរជាតិ​ សមភាព​អធិបតេយ្យ​ សន្តិភាព​ និង​សន្តិសុខ​ កិច្ច​សហប្រតិបត្តិការ​ពហុភាគី​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ព្រមទាំង​បន្ត​រួម​គ្នា​លើកកម្ពស់​ការ​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី​។​

សន្និសីទ​ប្រធាន​សភា​នៃ​អន្តរ​សភា​លើក​ទី​២

ទាញយក៖ pdf