សេចក្តីប្រកាសព័ត៌មានស្តីពីស្ថានភាពពលរដ្ឋភៀសសឹក និងផលប៉ះពាល់លើតំបន់ស៊ីវិលកម្ពុជា គិតមកត្រឹមព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦
នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីស្ថានភាពពលរដ្ឋភៀសសឹក និងផលប៉ះពាល់លើតំបន់ស៊ីវិលកម្ពុជា គិតមកត្រឹមព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦។
ក្រសួងមហាផ្ទៃ សូមធ្វើបច្ចុប្បន្នភាពទិន្នន័យបឋម គិតត្រឹមព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ដែលមានដូចជា៖ (១) ស្ថានភាពជនភៀសសឹក និងការរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ និង (២) ការខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការផ្អាកសេវាសាធារណៈជាមូលដ្ឋាន។ ក្រសួងមហាផ្ទៃ គាំទ្រការតវ៉ារបស់រាជរដ្ឋាភិបាលជាផ្លូវការបន្ថែមទៀតចពោះការបន្តរំលោភបំពានរបស់ប្រទេសថៃលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្មជានៅតាមបណ្តោយព្រំដែន។ ជាក់ស្តែងនៅថ្ងៃទី២២ និងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានបញ្ជូនគ្រឿងចក្រធុនធ្ងន់ចូលទឹកដី កម្ពុជា ដើម្បីជីកប្រឡាយនៅតំបន់ចូកគ្រួស ក្នុងភូមិថ្មដុន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ក្រសួងមហាផ្ទៃ
