ODC English Site
ម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំត្រូវបានផាកពិន័យជាង ១ពាន់លានរៀល ដោយសារល្មើសអនុក្រឹត្យ០៣
សមត្ថកិច្ចបានចាត់វិធានការផាកពិន័យយ៉ាងតឹងរឹងលើម្ចាស់ទីតាំង និងបុគ្គលល្មើសច្បាប់មួយចំនួន ដោយទទួលបានទឹកប្រាក់សរុបចំនួន ១.៧៤៤.០០០.០០០រៀល (ឬប្រមាណជា ៤៣៥ ៦៧០ដុល្លារ) ក្នុងយុទ្ធនាការរឹតបន្តឹងការអនុវត្តខ្លឹមសារនៃអនុក្រឹត្យលេខ០៣ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្ដុំ។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នាថ្ងៃពុធ ទី ២២នេះ។ ...
បុគ្គលិកភ្នំពេញប៉ុសិ៍្ត
https://postkhmer.com/national/news/443816
ក្រសួងបរិស្ថានព្រមាន «បិទរោងចក្រ» កែច្នៃដំណាប់ស្វាយ ក្រោយពីរកឃើញបង្កការបំពុលប្រភពទឹកអូរត្រែង ក្នុងខេត្តបាត់ដំបង
ក្រសួងបរិស្ថានបានសម្រេចផ្អាកដំណើរការផលិតកម្មរោងចក្ររបស់ក្រុមហ៊ុន បៃស៊ីង សេង បន្ទាប់ពីមន្រ្តីជំនាញបានរកឃើញថា រោងចក្រនេះបានបញ្ចេញសំណល់រាវ បង្កឱ្យមានការបំពុលទឹក ងាប់ត្រី និងបំពុលបរិស្ថាននៅក្នុងអូរត្រែង ខេត្តបាត់ដំបង។ ...
បុគ្គលិកភ្នំពេញប៉ុសិ៍្ត
https://postkhmer.com/national/news/443839
មេដឹកនាំកម្ពុជាប្រាប់មន្ត្រីចិនថាកម្ពុជាមានជំហរដោះស្រាយជម្លោះជាមួយថៃដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិនិងទ្វេភាគី
មេដឹកនាំកម្ពុជា លោក ហ៊ុន ម៉ាណែត បានជួបជាមួយលោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក តុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិចិន ដោយក្នុងជំនួបនេះលោកបានរៀបរាប់ពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់ពីជំហររបស់កម្ពុជាថានឹងដើរលើគោលការណ៍សន្តិភាព។ ...
ពលរដ្ឋនៅខេត្តព្រះវិហារតវ៉ា និងដាក់ញត្តិស្នើសុំឱ្យប្រគល់ដីស្រែចម្ការពីក្រុមហ៊ុនរ៉ែ គ្លូប៊ល ហ្គ្រីន
ប្រជាពលរដ្ឋរាប់រយគ្រួសារនៅខេត្តព្រះវិហារកំពុងទាមទារឱ្យក្រុមហ៊ុន Global Green (Cambodia) Energy Development Co Ltd ប្រគល់ដីរបស់ពួកគេមកវិញ។ ...
មន្ត្រីនគរបាលជាន់ខ្ពស់ពីររូប ប្រឈមមុខនឹងបទទទួលសំណូកពីបណ្តាញឆបោកតាមអនឡាញ
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានលើកឡើងថា អង្គភាពនឹងបញ្ជូនមន្ត្រីជាន់ខ្ពស់ពីររូបទៅតុលាការនៅរសៀលថ្ងៃទី២២ ខែមេសា ដោយសង្ស័យពាក់ព័ន្ធនឹងការទទួលសំណូកពីបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការលាងលុយកខ្វក់។ ...
សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/phnom-penh-deputy-police-chief-immigration-official-face-court-over-alleged-scam-bribes/
ចិនគាំទ្រកម្ពុជាលើវិស័យយោធា ដើម្បីចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធា និងធ្វើទំនើបកម្មយោធា
កិច្ចប្រជុំលើកទី១នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិនៃកម្ពុជា និងចិន នៅរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមេសា ភាគីចិនបានបង្ហាញពីការគាំទ្រលើវិស័យយោធាកម្ពុជា ក្នុងការចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធា និងធ្វើទំនើបកម្មយោធា ដែលនឹងពង្រឹងឃឿនការពារជាតិ ដែនទឹក ដែនគោក និងដែនអាកាស។ ...
បុគ្គលិកខេមបូចា
https://khmer.cambojanews.com/china-supports-cambodia-for-military-sector-to-promote-military-cooperation-and-military-modernization/
សេចក្តីជូនដំណឹងស្តីពីគ្រោះរញ្ជួយដី និងការប្រកាសអាសន្នអំពីរលកយក្សស៊ូណាមិនៅប្រទេសជប៉ុន
នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីគ្រោះរញ្ជួយដី និងការប្រកាសអាសន្នអំពីរលកយក្សស៊ូណាមិនៅប្រទេសជប៉ុន។ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនដំណឹងដល់សាធារណជន ជាពិសេសបងប្អូន កម្មសិក្សាការី-ពលករជំនាញ ដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសជប៉ុនទាំងអស់ ឱ្យបានជ្រាបថា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៤:៥៣នាទីរសៀល (ម៉ោងនៅប្រទេសជប៉ុន) មានគ្រោះរញ្ជួយដីកម្រិត ៧,៥ វ៉ិចទ័រ នៅឆ្នេរសមុទ្រ Sanriku នៃខេត្ត Aomori, Hokkaido និងខេត្ត Iwate។ ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
សេចក្ដីប្រកាសព័ត៌មានស្តីពីការតវ៉ាជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជាប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ
នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានស្តីពីការតវ៉ាជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជាប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ។ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវការតវ៉ាជាផ្លូវការរបស់ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មានស្តីពីប្រជាពលរដ្ឋដែលរងគ្រោះដោយសារយោធាថៃហ៊ុំព័ទ្ធដីធ្លីនៅតាមព្រំដែនកម្ពុជា-ថៃ
នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តបន្ទាយមានជ័យបានចេញសេចក្ដីប្រកាសព័ត៌មានមួយ។រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់សាធារណជន បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារយោធាថៃហ៊ុំព័ទ្ធដីធ្លីនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និង ...
រដ្ឋបាលខេត្តបន្ទាយមានជ័យ
សេចក្តីប្រកាសព័ត៌មានស្តីពីពិព័រណ៍រូបថត អបអរខួប ៦៥ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-គុយបា
នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ក្រសួងព័ត៌មាន បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីពិព័រណ៍រូបថត អបអរខួប ៦៥ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-គុយបា។ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦- អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៃក្រសួងព័ត៌មាន បាន ...
ក្រសួងព័ត៌មាន
កម្ពុជា និងចិននឹងរៀបចំកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» លើកដំបូងនៅរាជធានីភ្នំពេញ
នាថ្ងៃទី២១ ខែមេសា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេសលោក ប្រាក់ សុខុន និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា នឹងជួបជាមួយសមភាគីចិន គឺលោក វ៉ាង យី និងលោក តុង ជុន ដើម្បីធ្វើ ...
ម៉ន សុខកែវ
https://kiripost.com/stories/cambodia-and-china-to-hold-first-22-dialogue-in-phnom-penh/kh
សិទ្ធិមនុស្សកម្ពុជាប្រតិកម្មពាក្យ “Scambodia” របស់កាសែត WSJ ថាប៉ះពាល់សិទ្ធិមនុស្ស និងកិត្តិយសជាតិ
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានដាក់សំណើជាផ្លូវការទៅកាន់ The Wall Street Journal ដើម្បីពិនិត្យឡើងវិញ និងកែតម្រូវចំណងជើងអត្ថបទមួយ ដែលបានប្រើពាក្យ “Scambodia” ថា មានលក្ខណៈបង្ខូច និងអាចប៉ះពាល់ដល់កិត្តិយស និងសិទ្ធិរបស់ប្រជាជនកម្ពុជា។ ...
ហុង រស្មី
https://postkhmer.com/national/news/443801
៥១ ឆ្នាំនៃរបបខ្មែរក្រហម៖ ពីសោកនាដកម្មទៅរកយុត្តិធម៌ និងការឆ្លុះបញ្ចាំងទស្សនៈនៃការចងចាំ
នៅថ្ងៃទី១៧ ខែមេសា កម្ពុជា បានរំឭកខួប៥១ឆ្នាំ នៃថ្ងៃរបបខ្មែរក្រហមឡើងកាន់អំណាច ដែលត្រូវបានចាត់ទុកថាជាអំពើសោកនាដកម្មដ៏ខ្មៅងងឹតបំផុតមួយក្នុងប្រវត្តិសាស្ត្រជាតិ។ ...
ហុង រស្មី
https://postkhmer.com/national/news/440210
ក្រសួងការងារ និង KOICA ចុះហត្ថលេខាលើគម្រោងអភិវឌ្ឍកម្លាំងពលកម្មជំនាញ ដើម្បីបំពេញតម្រូវការទីផ្សារការងារទាំងនៅកម្ពុជា និងកូរ៉េ
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី ឆយ ម៉ូន ជុង (CHOI Moon Jung) នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សាស្តីពី “គម្រោងអភិវឌ្ឍកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការ ...
សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំលើកទី១ នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងចិន
នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំលើកទី១ នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងចិន។តបតាមការអញ្ជើញរបស់ ...
ក្រសួងព័ត៌មានបដិសេធអត្ថបទ WSJ ពាក់ព័ន្ធឧក្រិដ្ឋកម្មអនឡាញថាជាការប៉ះពាល់ដល់កិត្តិយសជាតិ
មន្ដ្រីជាន់ខ្ពស់ក្រសួងព័ត៌មានកម្ពុជាសម្ដែងសោកស្ដាយចំពោះអត្ថបទចុះផ្សាយដោយ The Wall Street Journal ដែលពាក់ព័ន្ធនឹងបញ្ហាឧក្រិដ្ឋកម្មអនឡាញ ដោយប្រើប្រាស់ភាសា និងការបញ្ជាក់នៅក្នុងអត្ថបទនោះមានលក្ខណៈ «វិទ្ធង្សនា» និងប៉ះពាល់ដល់កិត្តិយស និងអត្តសញ្ញាណជាតិ ...
ហុង រស្មី
https://postkhmer.com/national/news/440421
លើសពេក ឬលឿនពេក? កម្ពុជាកំពុងទប់ទល់នឹងការកើនឡើងនៃការប្រើប្រាស់ស្មាតហ្វូនក្នុងចំណោមយុវវ័យ
សម្រាប់សិស្សានុសិស្សដែលមានអាយុក្រោម១៦ឆ្នាំ បញ្ហាមិនមែនគ្រាន់តែជាការរំខាននោះទេ។ ពួកគេអាចប្រឈមមុខដោយផ្ទាល់ទៅនឹងមាតិកាដែលបង្កគ្រោះថ្នាក់ ជនឆបោកតាមអ៊ីនធឺណិត និងសម្ពាធសង្គម ដែលពិបាកក្នុងការដោះស្រាយតែម្នាក់ឯងដោយសារតែភាគច្រើនមានវ័យក្មេងពេក។ ដូច្នេះ មានការអំពាវនាវកាន់តែច្រើនឡើងអោយបង្កើតគោលការណ៍ជាក់លាក់ និងតឹងរឹងលើការប្រើប្រាស់ទូរស័ព្ទ ជាពិសេសនៅក្នុងសាលារៀន។ ...
រិន ឧស្សាហ៍
https://cambodianess.com/article/too-much-too-soon-cambodia-grapples-with-teens-growing-smartphone-dependence
គម្រោងសំណង់ធំៗខ្លះនៅក្រុងព្រះសីហនុនៅតែបន្តជាប់គាំង ខណៈការបង្ក្រាបការឆបោកក៏កំពុងកែប្រែសេដ្ឋកិច្ចតំបន់នេះ
ក្រុងព្រះសីហនុ កំពុងប្រឈមនឹងការលំបាកក្នុងការស្ដារឡើងវិញនូវសកម្មភាពសេដ្ឋកិច្ច។ កាលពីមុន ក្រុងឆ្នេរមួយនេះរីកចម្រើនយ៉ាងលឿន ដោយសារការវិនិយោគពីប្រទេសចិន ប៉ុន្តែបច្ចុប្បន្ន វិស័យសំណង់កំពុងជាប់គាំង ដោយសារប្រាក់វិនិយោគចូលមានកម្រិត និងភាពមិនប្រាកដប្រជា ដែល មួយផ្នែកពាក់ព័ន្ធនឹងយុទ្ធនាការបង្ក្រាបប្រតិបត្តិការឆបោកតាមអនឡាញ។ ...
ស៊ើង និមល់
https://khmer.cambojanews.com/sihanoukville-stalled-projects-persist-as-scam-crackdown-reshapes-economy/
គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្ស ១៧នាក់ និងរបួស៤៥នាក់ ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី
យ៉ាងហោចណាស់មនុស្សចំនួន ១៧នាក់បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គិតចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦។ ...
បុគ្គលិកភ្នំពេញប៉ុសិ៍្ត
https://postkhmer.com/national/news/440214
កម្ពុជាតវ៉ាជាផ្លូវការចំពោះសកម្មភាពឈ្លានពានរបស់ថៃ បន្ដបង្កើតស្ថានភាពថ្មីលើដីកម្ពុជា
រាជរដ្ឋាភិបាលកម្ពុជា បានដាក់សំណើតវ៉ាជាផ្លូវការទៅកាន់ប្រទេសថៃ ចំពោះសកម្មភាពបន្តរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា តាមបណ្តោយព្រំដែន។ ...
ហុង រស្មី
https://postkhmer.com/national/news/440273
សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃទស្សនកិច្ចការងាររបស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី នៅសាធារណរដ្ឋបារាំង
នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃទស្សនកិច្ចការងាររបស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី នៅសាធារណរដ្ឋបារាំង។តបតាមការអញ្ជើញរបស់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីជូនដំណឹងស្តីពីស្ថានភាពព្យុះទី៤ ឈ្មោះ ស៊ីនឡាគូ
នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពព្យុះទី៤ ឈ្មោះ ស៊ីនឡាគូ។បន្ទាប់ពីធ្វើការតាមដាន វិភាគ និងព្យាករស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់ ...
ក្រសួងធនធានទឹក និងឧតុនិយម
ឃាត់ខ្លួនសង្ឃ២អង្គនៅខេត្តព្រៃវែងពីបទផលិត និងចែកចាយរូបអាសអាភាសកុមារ
យោងតាមការបង្ហោះរបស់អង្គភាពការពារកុមារ (CPU) នៅថ្ងៃទី៨ ខែមេសា ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតពិសេសរួមគ្នារវាងអាជ្ញាធរមូលដ្ឋាន និងអ្នកជំនាញការពារកុមារ ដឹកនាំដោយស្នងការនគរបាលខេត្តព្រៃវែង លោក ឈឿន ប៊ុនឆន ...
មាស ម៉ូលីកា
https://kiripost.com/stories/two-prey-veng-monks-arrested-for-child-pornography-offences/kh
ជម្លោះព្រំដែនបន្តប៉ះពាល់ដល់អាជីវកម្មក្នុងខេត្តព្រះវិហារ ធ្វើឱ្យបាត់ចំណូលទេសចរណ៍១,៦លានដុល្លារក្នុងមួយឆ្នាំ
គ្រួសារដែលរស់នៅក្បែរប្រាសាទព្រះវិហារកំពុងតស៊ូដើម្បីរស់រាន ដោយអ្នកស្រុកជាច្រើននៅតែមិនអាចត្រឡប់ទៅផ្ទះរបស់ខ្លួនវិញបាន ចាប់តាំងពីការប៉ះទង្គិចគ្នាតាមព្រំដែនបានផ្ទុះឡើង ដោយអាជីវកម្មចំនួន ៣៤៥កន្លែង ត្រូវបានបង្ខំឱ្យបិទទ្វារ ដោយសារ ...






