សេចក្តីប្រកាសព័ត៌មានស្តីពីការដាក់ដំណើរការសាកល្បងប្រព័ន្ធស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតក្នុងវិស័យអប់រំ
នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការដាក់ដំណើរការសាកល្បងប្រព័ន្ធស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតក្នុងវិស័យអប់រំ។
សូមគោរពជម្រាបជូន សាធារណជន មេត្តាជ្រាបថា៖ ក្នុងគោលបំណង លើកកម្ពស់ប្រសិទ្ធភាពការងារ ជំរុញការធ្វើបរិវត្តកម្មឌីជីថល និងសម្រួលនីតិវិធីនៃការផ្តល់សេវាសាធារណៈឱ្យ មានលក្ខណៈងាយស្រួល ឆាប់រហ័ស តម្លាភាព និងគណនេយ្យភាព ដល់ធុរជន និងវិនិយោគិននៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានា ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយលេខាធិការដ្ឋានក្រុមការងារអន្តរក្រសួង រៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច អភិវឌ្ឍបានដោយជោគជ័យនូវ “ប្រព័ន្ធស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាត ក្នុងវិស័យអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា” តាមរយៈប្រព័ន្ធគំរូស្តង់ដានៃសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ដែល ដាក់ឱ្យប្រើប្រាស់ជាដំណាក់កាល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ក្រសួងអប់រំ យុវជន និងកីឡា
