សេចក្តីជូនដំណឹងស្ដីពីការរៀបចំរៀបចំកិច្ចប្រជុំសហប្រតិបត្តិការ អាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ និងព្រឹត្តិការណ៍ពាក់ព័ន្ធសម្រាប់ ឆ្នាំ២០២៦
នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានចេញសេចក្តីជូនដំណឹងស្ដីពីការរៀបចំរៀបចំកិច្ចប្រជុំសហប្រតិបត្តិការ អាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ និងព្រឹត្តិការណ៍ពាក់ព័ន្ធសម្រាប់ ឆ្នាំ២០២៦។
អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន មានកិត្តិយសសូមជម្រាបជូន អ្នក-សារព័ត៌មានជាតិ អន្តរជាតិទាំងអស់ មេត្តាជ្រាបថា ក្រសួងមុខងារសាធារណៈ នឹងរៀបចំកិច្ចប្រជុំសហប្រតិបត្តិការ អាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ និងព្រឹត្តិការណ៍ពាក់ព័ន្ធសម្រាប់ ឆ្នាំ២០២៦ ក្រោមមូលបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរឡើង» (Innovation for Better Service Delivery) ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ០៣ ថ្ងៃ ចាប់ពីថ្ងៃទី៣-៥ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខា ខេត្តសៀមរាប (Sokha Siem Reap Resort & Convention Center)។
អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍
