ODC English Site
ជប៉ុនផ្តល់យានជំនិះ និងសម្ភារៈការិយាល័យដល់កម្ពុជា
ប្រទេសជប៉ុនបានផ្តល់ជំនួយដល់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា (MFAIC) នូវយានជំនិះ និងសម្ភារៈការិយាល័យស្មើនឹង ៣០០ លានយ៉េន (ប្រហែល ២,៧៨០,០០០ដុល្លារ) សម្រាប់កម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50963288/japan-donates-vehicles-and-office-equipment-to-cambodia/
កូវ៉ាក់ផ្តល់ទូរត្រជាក់រក្សាវ៉ាក់សាំងដល់កម្ពុជាតម្លៃជិត៦ម៉ឺនដុល្លារ
កូវ៉ាក់ផ្តល់បរិក្ខារប្រព័ន្ធត្រជាក់ខ្លាំងដល់កម្ពុជាដើម្បីជួយពង្រីកសមត្ថភាពកម្ពុជាក្នុងការផ្ដល់វ៉ាក់សាំងប្រកបដោយសុវត្ថិភាព។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3CCEGb7
ការដាក់ឱ្យដំណើរការឡើងវិញ សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូត
នៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យដំណើរការឡើងវិញ សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូត។រដ្ឋាករនឹងដាក់ឱ្យដំណើរការសាកល្បងសេវាដឹកជញ្ជូនសាធារណៈ ...
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ
កម្ពុជានាំចេញអង្ករបានជាង ៤៦ម៉ឺនតោនក្នុងរយៈពេល ១០ខែ
យោងតាមតួលេខរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ប្រទេសកម្ពុជាបាននាំចេញអង្ករចំនួន ៤៦០,១៦៩ តោនក្នុងខែមករាដល់ខែតុលាឆ្នាំនេះ គិតជាទឹកប្រាក់បានចំនួន ៣៩៣ លានដុល្លារ។ ការនាំចេញអង្ករសរុបបានធ្លាក់ចុះ ១៤ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
មីឆែល ហ្វឹន
https://bit.ly/3GKfz8L
ការនាំចេញកសិផលរបស់កម្ពុជាកើនជាង ៤៧ ភាគរយក្នុងរយៈពេល ១០ ខែដំបូង
ផលិតផលកសិកម្មប្រមាណ ៤,២២១,១៥៣ តោនក្រៅពីអង្ករ និងស្រូវត្រូវបាននាំចេញទៅកាន់ទីផ្សារបរទេសក្នុងអំឡុងពេល ១០ ខែដំបូងនៃឆ្នាំនេះបើទោះបីជាមានវិបត្តិកូវីដ-១៩ ក៏ដោយ។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50963305/cambodias-agricultural-exports-up-over-47-percent-in-first-10-months/
រដ្ឋាភិបាលកម្ពុជាបន្តចេញវិធានការជុំទី១០ ដើម្បីជួយដល់អ្នករងផលប៉ះពាល់ពីកូវីដ-១៩
រដ្ឋាភិបាលកម្ពុជាសម្រេចដាក់ចេញនូវវិធានការជុំទី១០ បន្ថែមទៀត ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចក្នុងបរិការណ៍នៃវិបត្តិ, ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងអំឡុង និងក្រោយពីវិបត្តិជំងឺកូវីដ-១៩។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2021-11-01-1045-226023.html
កម្ពុជា-វៀតណាម វាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ
កម្ពុជា-វៀតណាមបានវាយតម្លៃខ្ពស់នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ ការពារជាតិដើម្បីថែរក្សាឱ្យបានរឹងមាំនូវសន្តិភាព ស្ថិរភាព សន្តិសុខជាមួយគ្នា ខណៈភាគីទាំង ២ បានលើកទឹកចិត្តឱ្យគណៈកម្មការចម្រុះកិច្ចការព្រំដែននៃប្រទេសទាំង ២ បន្តកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធ និងធ្វើការពិភាក្សាគ្នាឱ្យបានសកម្ម ដើម្បីស្វែងរកដំណោះស្រាយអាចទទួលយកបាន ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2021-11-01-0958-226010.html
CATA បើកយុទ្ធនាការប្រមូលប្លាស្ទិកតាមបឹងទន្លេសាបក្នុងខេត្តសៀមរាប
អង្គការមូលនិធិទំពាំងស្នងឫស្សី សហការជាមួយសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ហៅកាត់ថា CATA បានបើកយុទ្ធនាការសម្អាតបរិស្ថាន ប្រមូលសំណល់ប្លាស្ទិកនៅតាមបឹងទន្លេសាបនៅខេត្តសៀមរាប ដើម្បីលើកកម្ពស់សោភណភាពការរស់នៅ និងបង្កើនការទាក់ទាញភ្ញៀវទេសចរទៅលេងសហគមន៍ដែលយុទ្ធនាការនេះនឹងចាប់ធ្វើឡើងពីថ្ងៃទី ៣១ ខែតុលា រហូតដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១ ចាប់ពីបរិវេណ ...
ឡាយ សាមាន
https://www.postkhmer.com/national/2021-11-01-1323-226019.html
កម្ពុជានឹងបង្កើតតំបន់សេដ្ឋកិច្ចពិសេសពហុបំណងក្រុងព្រះសីហនុ
រដ្ឋាភិបាលកម្ពុជាកំពុងធ្វើការប្រែក្លាយខេត្តក្រុងកំពង់សោម ឬខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណងបន្ទាប់ពីខេត្តនេះទទួលបានការអនុញ្ញាតកាលពីដើមឆ្នាំនេះ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3nNKoRc
នាយករដ្ឋមន្ត្រីប្រកាសបើកប្រទេសឡើងវិញគ្រប់វិស័យចាប់ពីថ្ងៃទី ១ វិច្ឆិកា ឆ្នាំ ២០២១ តទៅ
ប្រមុខរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសឡើងវិញគ្រប់វិស័យចាប់ពីថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០២១ តទៅ ដោយយោងទៅលើកត្តាសំខាន់ចំនួន ៤ ហើយកម្ពុជាក៏គ្រោងនឹងដាក់ឱ្យប្រើប្រាស់នូវយុទ្ធសាស្ត្រជាតិនៃការបើកប្រទេសឡើងវិញឆាប់ៗនេះដែរ។ ...
មុំ គន្ធា
https://www.postkhmer.com/national/2021-11-02-0901-226050.html
មន្ត្រីអំពាវនាវឱ្យមានការថែរក្សាសត្វផ្សោតនៅអន្លង់ផ្សោតអូរឈើទាល ដែលប្រឈមការបាត់បង់
មន្ត្រីជលផលព្រមានពីការបាត់បង់សត្វផ្សោតនៅអន្លង់ផ្សោតអូរឈើទាលនៃឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ដែលបច្ចុប្បន្ននៅសល់តែ ១ ក្បាល ហើយថា ផ្សោតនេះអាចប្រឈមនឹងការបាត់បង់ ដោយអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធរៀបចំផែនការស្តារឡើងវិញ ដើម្បីធ្វើយ៉ាងណាជួយឱ្យសត្វផ្សោតនៅតំបន់នេះសម្បូរឡើងវិញ។ ...
រី សុចាន់
https://www.postkhmer.com/national/2021-11-02-0940-226061.html
កម្ពុជាមានទុងប្រផេះដែលជាប្រភេទសត្វកម្រចំនួន ១ ៥០០គូ ស្មើ ៣០ភាគរយ នៃចំនួនទុងប្រផេះសរុបទូទាំងពិភពលោក
កម្ពុជាមានទុងប្រផេះដែលជាប្រភេទសត្វកម្រចំនួន ១ ៥០០គូ ស្មើនឹង ៣០ភាគរយ នៃចំនួន ទុងប្រផេះសរុបទូទាំងពិភពលោក។ ...
រី សុចាន់
https://www.postkhmer.com/national/2021-10-30-0936-225972.html
ស្វាត្រោសដែលជាប្រភេទសត្វកម្រមានចំនួនកើនឡើងជាង ២ ០០០ ក្បាលក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ នៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ខណៈចំនួនស្វាត្រោសលើពិភពលោកមានការថយចុះ
មន្ត្រីក្រសួងបរិស្ថានបានឱ្យដឹងថា ស្វាត្រោសដែលជាប្រភេទសត្វកម្រមានចំនួនកើនឡើងរហូតដល់ទៅជាង ២ ០០០ ក្បាលក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះនៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ខេត្តមណ្ឌលគិរី ខណៈចំនួនស្វាត្រោសលើពិភពលោកមានការថយចុះ។ ...
រី សុចាន់
https://www.postkhmer.com/national/2021-10-30-1831-225983.html
លោក ហ៊ុន សែន៖ សិស្សត្រូវប្រឡងបាក់ឌុបឆ្នាំនេះមិនអនុញ្ញាតឱ្យជាប់ដោយស្វ័យប្រវត្តិដូចឆ្នាំមុនឡើយ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា សិស្សដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិ (បាក់ឌុប) ឆ្នាំនេះ មិនអនុញ្ញាតឱ្យជាប់ដោយស្វ័យប្រវត្ដិ ដូចឆ្នាំមុនឡើយ ដោយការធ្វើបែបនេះ គឺដើម្បីពង្រឹងសមត្ថភាពសិស្ស ហើយលោកបានអំពាវនាវឱ្យសិស្សានុសិស្សត្រូវខិតខំរៀនសូត្រ ដើម្បីអនាគតរបស់ខ្លួន។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2021-11-02-0933-226059.html
ការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៧៣)
នៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៧៣)។រដ្ឋាភិបាលនឹងបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៧៣) ជូនបងប្អូនកម្មករនិយោជិតសរុបចំនួន ៥.៦២៥ នាក់ នៅរោងចក្រ សហគ្រាស ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
លោកនាយករដ្ឋមន្ត្រី ប្រកាសបើកប្រទេសឡើងវិញលើគ្រប់វិស័យ ចាប់ពីថ្ងៃទី ០១ ខែវិច្ឆិកា នេះតទៅ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកប្រទេសឡើងវិញលើគ្រប់វិស័យ ចាប់ពីថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះតទៅ ស្របពេលដែលគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ បានបើកដំណើរការនៅថ្ងៃជាមួយគ្នានេះដែរ។ ...
មុំ គន្ធា
https://www.postkhmer.com/national/2021-11-01-0939-226007.html
អាកាសយានដ្ឋានអន្តរជាតិតារាសាគរ គ្រោងបើកដំណើរការសាកល្បងនៅចុងខែមករា ឬដើមខែកុម្ភៈខាងមុខ
ស្របពេលរាជរដ្ឋាភិបាលកំពុងរៀបចំយុទ្ធសាស្ត្របើកទទួលភ្ញៀវទេសចរចាក់វ៉ាក់សាំងរួចរាល់ និងដើម្បីធានាសុវត្ថិភាពទាំងភ្ញៀវទេសចរ និងប្រជាជនក្នុងស្រុក ក្រុមហ៊ុនស្ថាបនាអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុងបានប្រកាសពីផែនការបើកដំណើរការហោះហើរសាកល្បងលើកដំបូងនៅចុងខែមករា ឬដើមខែកុម្ភៈ ខាងមុខ។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-11-01-1104-226027.html
ក្រសួងសុខាភិបាលប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ដល់កុមារអាយុ ៥ ឆ្នាំ ចាប់ទីថ្ងៃទី ១ វិច្ឆិកា
ក្រសួងសុខាភិបាលប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទស៊ីណូរ៉ាក់ ដូសទី១ និងដូសទី២ ជូនដល់កុមារអាយុ ៥ ឆ្នាំ ចាប់ទីថ្ងៃទី ១ ខែវិច្ឆិកា តទៅ។ ...
រី សុចាន់
https://www.postkhmer.com/national/2021-10-31-0953-225986.html
QR កូដ "បញ្ឈប់កូវីដ" របស់កម្ពុជា ឈ្នះពានរង្វាន់អន្តរជាតិ
“បញ្ឈប់កូវីដ” QR កូដ របស់ព្រះរាជាណាចក្រកម្ពុជា ដែលជាកម្មវិធីតាមដានទីតាំង និងទំនាក់ទំនងដែលត្រូវបានរចនាឡើងដើម្បីការពារការរីករាលដាលនៃមេរោគឆ្លង បានឈ្នះពានរង្វាន់ Global South Covid-19 Digital Innovation Challenge ពីសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ដែលជាទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិសម្រាប់ព័ត៌មាន និងបច្ចេកវិទ្យាទំនាក់ទំនង (ICT) ។ ...
អុំ ប៊ុនធឿន
https://www.phnompenhpost.com/national/cambodias-stop-covid-qr-code-wins-international-award
ការជួបជុំអាពាហ៍ពិពាហ៍អាចត្រូវបានអនុញ្ញាតដោយមានដែនកំណត់នៃអ្នកចូលរួម
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ការជួបជុំអាពាហ៍ពិពាហ៍ត្រូវបានអនុញ្ញាតប្រសិនចំនួនអ្នកចូលរួមមានកំណត់។ ...
យីម ស្រីលីន
https://www.khmertimeskh.com/50962743/wedding-gatherings-can-be-allowed-with-the-limit-of-attendees/
វ៉ាក់សាំងរុស្ស៊ីទទួលបានការអនុញ្ញាត
ក្រសួងសុខាភិបាលបានអនុញ្ញាតឱ្យប្រើវ៉ាក់សាំងកូវីដ-១៩ របស់រុស្ស៊ីចំនួនបួនប្រភេទក្នុងស្ថានភាពអាសន្ន រួមមាន Sputnik V, Sputnik-Light, CoviVac និង EpiVacCorona ។ ...
ទិត្យ គង្សនូវ
https://www.khmertimeskh.com/50962225/russian-jabs-get-approval/
កម្ពុជានឹងទទួលបានថ្នាំ Sinovac ១លានដូសក្នុងខែនេះ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា កម្ពុជានឹងទទួលបានថ្នាំ Sinovac ចំនួន ១ លានដូសទៀតពីប្រទេសចិនក្នុងខែនេះ។ ...
យីម ស្រីលីន
https://www.khmertimeskh.com/50962722/cambodia-set-to-receive-1-million-doses-of-sinovac-this-month/
ទីភ្នាក់ងារស្វីសផ្តល់ប្រាក់១លានដុល្លារដើម្បីផ្សព្វផ្សាយទេសចរណ៍នៅកម្ពុជា
នាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍បានប្រកាសកាលពីម្សិលមិញថា ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ តាមរយៈកម្មវិធីអភិវឌ្ឍន៍សហគ្រាសនៃអង្គការសហប្រជាជាតិ (UNIDO) បានផ្តល់ថវិកាប្រមាណ ១ លានដុល្លារសម្រាប់ការអនុវត្តកម្មវិធីផលិតកម្មកសិ-ម្ហូបអាហារ និងទេសចរណ៍នៅ ...
សែន ដាវិត
https://www.khmertimeskh.com/50961979/swiss-agency-provides-1-million-to-promote-tourism-in-cambodia/
រដ្ឋាភិបាលបញ្ជាក់ពីការបែងចែកបឹងតាមោក
បន្ទាប់ពីរដ្ឋាភិបាលបានប្រគល់ដីបឹងតាមោកបន្ថែមចំនួន ៣៦ ហិកតា ជូនកងយោធពលខេមរភូមិន្ទ នៅក្នុងអនុក្រឹត្យចុះថ្ងៃទី ២៦ ខែសីហា សំណួរត្រូវបានចោទសួរថា តើត្រូវបានប្រគល់ជូន នាយឧត្តមសេនីយ៍ វង្ស ពិសេន និង សៅ សុខា ដែលមានឈ្មោះ ...
យិន សឿម
https://www.khmertimeskh.com/50962314/govt-clarifies-division-of-tamouk-lake/

