ODC English Site
សេចក្តីជូនព័ត៌មាន៖ ប្រតិកម្មរបស់ក្រសួងការបរទេសលើអត្ថបទរបស់ភ្នំពេញប៉ុស្តិ៍ដែលស្តីពីពលករចំណាកស្រុក
កាសពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីជូនព័ត៌មានដើម្បីឆ្លើយតបនឹងអត្ថបទដែលមានចំណងជើងថា “Migrant worker protections lacking, reports find” ចុះផ្សាយក្នុងកាសែតភ្នំពេញប៉ុស្តិ៍។ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
អាជ្ញាធរអប្សរាអនុញ្ញាតឱ្យសាងសង់ផ្ទះថ្មីចំនួនជាង ៥០០ខ្នង
អាជ្ញាធរអប្សរាកាលពីថ្ងៃពុធបានរាយការណ៍ថា អាជ្ញាធរបានអនុម័តសំណើស្នើសុំសាងសង់លំនៅឋានជាង៥០០កន្លែងនៅក្នុងឧទ្យានអង្គរក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ ទោះបីជាខ្លួនបានរៀបចំដើម្បីរុះរើផ្ទះរាប់រយខ្នងដែលសាងសង់ខុសច្បាប់នៅ ...
ការផលិតស៊ីម៉ងត៍ក្នុងស្រុក មិនទាន់ឆ្លើយតបតម្រូវការ
ទោះជាកម្ពុជាមានរោងចក្រស៊ីម៉ងត៍មួយចំនួនហើយក្តី ប៉ុន្តែការផលិតស៊ីម៉ងត៍នៅក្នុងស្រុក មិនទាន់អាចបំពេញបានតាមតម្រូវការលើទីផ្សារជាក់ស្តែងនៅឡើយទេ ដោយសារវិស័យសំណង់ និងអចលនទ្រព្យកំពុងមានការរីកចម្រើនខ្លាំង។ ...
ស៊ីវ ម៉េង
http://bit.ly/2w4IuPE
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការសាងសង់អគារដើម្បីការពារពីគ្រោះអគ្គីភ័យ
កាលពីថ្ងៃពុធ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានអនុម័តសេចក្តីព្រាងអនុក្រឹត្យមួយ ដែលរៀបរាប់លំអិតអំពីច្បាប់សាងសង់អគារដើម្បីការពារពីគ្រោះអគ្គីភ័យ និងបទបញ្ញត្តិសម្រាប់អាជីវកម្មដែលលក់វត្ថុធាតុដើមដែលអាចឆេះបាន។ ...
ស្រាបៀរក្លែងក្លាយត្រូវបានបំផ្លាញចោល
កាលពីម្សិលមិញ អាជ្ញាធរបានបំផ្លាញស្រាបៀរក្លែងក្លាយជាង ១០០០ប្រអប់ បន្ទាប់ពីមានការវាយឆ្មក់ និងពាក្យបណ្តឹងរបស់អ្នកចែកចាយតែមួយគត់នៃស្រាបៀរយីហោនោះ។ ...
ឃួន ណារីម
http://www.khmertimeskh.com/5075187/fake-beer-destroyed/
ជនជាតិភាគតិចត្រូវបានបង្ខំឲ្យធ្វើដំណើរពីភូមិសេសាន
សមាជិកជនជាតិភាគតិចជាង ១០០នាក់ ត្រូវបានបង្ខំឲ្យធ្វើដំណើរ១២គីឡូម៉ែត្រកាលពីថ្ងៃពុធ ដើម្បីចាកចេញពីភូមិស្ទឹងត្រែងមួយដែលជិតនឹងត្រូវបានជន់លិចដោយទំនប់វារីអគ្គិសនីថ្មី និងបន្ទាប់ពីអាជ្ញាធរបានបិទផ្លូវ។ ... ...
អូន ភាព
https://www.cambodiadaily.com/news/minorities-forced-to-trek-from-sesan-village-132930/
មនុស្សម្នាក់លង់ទឹកស្លាប់ ខណៈមានទឹកជំនន់នៅខេត្តព្រះវិហារដែលបង្កឡើងដោយសារខ្យល់ព្យុះ
អាជ្ញាធរបានឲ្យដឹងកាលពីម្សិលមិញ យុវជនម្នាក់បានលង់ទឹកស្លាប់ និងប្រជាពលរដ្ឋយ៉ាងតិច៣០គ្រួសារត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព នៅពេលកំរិតទឹកស្ទឹងសែនបានហក់ឡើងលើសកម្រិតប្រកាសអាសន្នជាង១ម៉ែត្រនៅខេត្តព្រះវិហារ ខណៈខេត្តយ៉ាងតិចចំនួន៥ទៀតបានរងការជន់លិចដោយសារខ្យល់ព្យុះត្រូពិចសុនកា (Sonca)។ ...
បេន សុខហ៊េន
http://www.cambodiadailykhmer.com/38325
ចំណូលពន្ធដារឆមាសទី១បានកើនឡើងដល់ជាង$១ពាន់លាន
កម្ពុជាបានប្រមូលចំណូលពន្ធបាន ១,១៩ពាន់លានដុល្លារក្នុងអំឡុងឆមាសទី១ឆ្នាំនេះ កើនឡើង៣២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ ដែលភាគច្រើនដោយសារកំណើនពន្ធលើតម្លៃបន្ថែម និងពន្ធលើប្រាក់ចំណេញ។ ...
ហ៊ គីមសាយ
http://bit.ly/2uZADG0
ក្រុមហ៊ុន HAGL វៀតណាមព្រមប្រគល់ដីដូនតាឲ្យជនជាតិភាគតិច១១ភូមិវិញ
ក្រុមហ៊ុនវៀតណាម HAGL ដែលមានដីសម្បទានសេដ្ឋកិច្ចលើសពីច្បាប់របស់កម្ពុជាកំណត់ បានយល់ព្រមប្រគល់ភ្នំអារក្សចំនួន១៧ និងពង្រីកទីកប់សព ព្រមទាំងស្តារអូរ៨ កន្លែងឲ្យសហគមន៍ចំនួន១១ភូមិវិញ ក្រោមកិច្ចសម្របសម្រួលពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិដែលជាម្ចាស់ប្រាក់កម្ចីដល់ក្រុមហ៊ុននេះ។ ...
ផាក់ ស៊ាងលី
http://bit.ly/2va6fth
សេចក្តីជូនដំណឹងដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា
កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ សមាគមមីក្រូហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសជម្រាបជូនដល់សមាជិក គ្រឹះស្ថានជាដៃគូ និងសាធារណជនថា៖សមាគមមីក្រូហិរញ្ញវត្ថុលើកកម្ពស់ការអនុវត្ត ក្រមស្តីពីការផ្តល់ឥណទានប្រកបដោយសមធម៌។គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់មិនអាចទទួលយកនួវ ...
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា
កម្មវិធីទូរស័ព្ទដៃស្តីពីប្រវត្តិសាស្រ្តខ្មែរដំបូងគេត្រូវបានដាក់ឲ្យប្រើប្រាស់នៅលើ Android
កម្មវិធីទូរស័ព្ទដៃដំបូងគេបង្អស់ដែលផ្តល់ជូននូវព័ត៌មានអំពីប្រវត្តិសាស្ត្រដ៏ទូលំទូលាយ និងអន្តរកម្មរបស់ខ្មែរក្រហមត្រូវបានបង្កើតនៅថ្ងៃអង្គារ ដោយសង្ឃឹមថា កម្មវិធីនេះនឹងអាចបញ្ចប់ “ការបដិសេធជារួម” អំពីអំពើឃោរឃៅមួយចំនួនដែល ...
George Wright
https://www.cambodiadaily.com/news/first-khmer-rouge-history-mobile-app-released-on-android-132885/
សេចក្តីជូនដំណឹងស្តីពី ជំនួបពិភាក្សាការងាររវាង ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន និង លោកជំទាវ អេឡែន ហ្គូលស្ទីន (Ellen Goldstein)
នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ អេឡែន ហ្គូលស្ទីន (Ellen Goldstein) ដែលត្រូវបានតែងតាំង និងចូលកាន់តំណែងជានាយកប្រចាំ ...
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ជនជាតិភាគតិចពី ៧ ខេត្តទៅគាំទ្រអ្នកមិនព្រមចេញពីតំបន់សង់ទំនប់
សហគមន៍ជនជាតិដើមភាគតិចជាង ២០០ នាក់មកពី ៧ ខេត្តបានជួបជុំគ្នាធ្វើសន្និសីទសារព័ត៌មាននៅតំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរក្នុងភូមិក្បាលរមាស ដើម្បីគាំទ្រ និងបង្ហាញជំហរមិនព្រមចាកចេញពីភូមិឋាន ខណៈដែលមន្ត្រី UN ត្រូវបានរារាំងមិនឲ្យចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ...
ផាក់ ស៊ាងលី
http://bit.ly/2v4LYV7
យុទ្ធសាស្រ្តលើកកម្ពស់ប្រាក់រៀលកំពុងលេចរូបរាង
យុទ្ធសាស្ត្រលើកដំបូងរបស់ប្រទេសកម្ពុជាស្តីពី ការលើកកំពស់ប្រាក់រៀល នឹងត្រូវបានបញ្ចប់នៅខែក្រោយ ហើយនឹងត្រូវបញ្ជូនទៅគណៈកម្មាការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងអនុម័តនៅចុងឆ្នាំនេះ។ ...
សុខ ច័ន្ទ
http://www.khmertimeskh.com/5074917/riel-strategy-takes-shape/
គម្រោងមានបំណងបញ្ជូនកុមារនៅតាមមណ្ឌលកុមារកំព្រាទៅរស់នៅជាមួយគ្រួសារវិញ
បើទៅបីជាពួកគេរស់នៅក្នុងមណ្ឌលកុមារកំព្រាក្តី ក៏កុមារប្រមាណ១៣.០០០នាក់នៅក្នុងកន្លែងមួយចំនួនទូទាំងប្រទេសយ៉ាងហោចណាស់មានឪពុកឬម្តាយនៅមានជីវិតដែរ។ ជាផ្នែកមួយនៃការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ក្នុងគោលនយោបាយរបស់រដ្ឋាភិបាលនៅក្នុងប្រទេសជាមួយមណ្ឌលកុមារកំព្រានោះ ក្រុមមន្ត្រីក្នុងខេត្តបាត់ដំបងកាលពីម្សិលមិញបានចាប់ផ្តើមកម្មវិធីសាកល្បងមួយក្នុងគោលបំណងបញ្ជូនកុមារឲ្យត្រឡប់ទៅរស់នៅជាមួយក្រុមគ្រួសាររបស់ពួកគេវិញ។ ...
Janelle Retka និង ឆន ភារុណ
http://www.cambodiadailykhmer.com/38305
ប្រទេសអូស្រ្តាលីជឿជាក់ថាសមយុទ្ធយោធានឹងចាប់ផ្តើមឡើងវិញ
មន្ត្រីយោធាជាន់ខ្ពស់របស់អូស្ត្រាលីកាលពីម្សិលមិញបាននិយាយថា លោកសង្ឃឹមថាអូស្ត្រាលីនឹងបន្តធ្វើសមយុទ្ធជាមួយកម្ពុជាដើម្បីប្រឆាំងភេរវកម្មនៅឆ្នាំក្រោយ បន្ទាប់ពីសមយុទ្ធនេះត្រូវបានលុបចោលនៅឆ្នាំនេះ។ ...
ឃួន ណារីម
http://www.khmertimeskh.com/5074961/australia-confident-military-exercises-resume/
សាលារាជធានីនឹងវាស់ដីបឹងដែលពលរដ្ឋខ្លាចមានការបណ្តេញចេញ
អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឲ្យដឹងកាលពីម្សិលមិញថា សាលារាជធានីនឹងចាប់ផ្តើមវាស់វែងផ្ទះរបស់ប្រជាពលរដ្ឋរាប់រយគ្រួសារដែលកំពុងស្វែងរកប័ណ្ណកម្មសិទ្ធិដីធ្លី ដើម្បីទប់ស្កាត់ការបណ្តេញដែលអាចកើតមានដោយសារគម្រោងអចលនទ្រព្យដ៏ធំមួយដែលចាក់លុបបឹងអស់ពីរ។ ...
សេក ឧត្តម
http://www.cambodiadailykhmer.com/38301
ការខានប្រជុំនៅទីស្តីការគណៈរដ្ឋមន្រ្តី ធ្វើឲ្យមានពាក្យចចាមអារ៉ាមអំពីជម្ងឺលោក ហ៊ុន សែន
ទីស្តីការគណៈរដ្ឋមន្ត្រីមិនបានកោះប្រជុំប្រចាំសប្តាហ៍ដូចដែលមានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញនោះទេ ចាប់តាំងពីថ្ងៃទី១៦ ខែមិថុនាមក ធ្វើឲ្យមានការប៉ាន់ស្មានអំពីបញ្ហាសុខភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងការភាន់ច្រឡំជុំវិញមូលហេតុដែលមន្ត្រីមិនកោះប្រជុំ។ ...
Ben Paviour
http://www.cambodiadailykhmer.com/38308
CNRP ដករូបមេដឹកនាំចេញពីស្លាកគណបក្សឲ្យរួចចុងខែកញ្ញា
គណបក្សប្រឆាំងប្រញាប់ប្រញាល់ដករូបមេដឹកនាំរបស់ខ្លួន គឺលោក សម រង្ស៊ី និង លោក កឹម សុខា លើកដៃជាមួយគ្នាចេញពីស្លាកគណបក្សឲ្យទាន់ចុងខែកញ្ញាដើម្បីស្របទៅតាមច្បាប់ស្តីពីគណបក្សនយោបាយដែលត្រូវបានធ្វើវិសោធនកម្មដោយគណបក្សកាន់អំណាច។ ...
មាស សុខជា
http://bit.ly/2vHFr0k
រដ្ឋាភិបាលបើកផ្លូវឲ្យជនបរទេសនាំទារកកើតដោយការពពោះជំនួសចេញពីកម្ពុជា
ក្រសួងមហាផ្ទៃកាលពីម្សិលមិញ បានបញ្ចេញនីតិវិធីតម្រូវឲ្យមានការបំពេញបែបបទដើម្បីអាចនាំទារកចេញពីប្រទេសកម្ពុជាតាមរយៈការជួលស្ត្រីខ្មែរឲ្យពពោះជំនួស ប៉ុន្តែនីតិវិធីនេះគឺអនុវត្តបានត្រឹមតែខែមករា ឆ្នាំ២០១៨ តែប៉ុណ្ណោះ ដែលនេះគឺជាការសម្រួលឲ្យឪពុកជាជនបរទេស អាចនាំទារកចេញទៅចិញ្ចឹមបីបាច់នៅប្រទេសរបស់ខ្លួន ចៀសវាងការនាំចេញក្នុងគោលដៅខុសច្បាប់។ ...
គង់ មេត្តា និង ឆាយ ច័ន្ទនីដា
http://bit.ly/2tIxKJQ
RDB ប្រកាសទទួលការស្នើសុំកម្ចីសម្រាប់ការទិញពោត
ធនាគារអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា គម្រោងផ្តល់កម្ចីសម្រាប់ទិញពោតពីកសិករដើម្បីរក្សាស្ថេរភាពតម្លៃត្រូវបានដាក់ឲ្យប្រើប្រាស់ហើយជាមួយនឹងអត្រាការប្រាក់៥ភាគរយក្នុង១ឆ្នាំបន្ទាប់ពីជំនួបជាមួយក្រុមឈ្មួញ និងម្ចាស់ឡសម្ងួតកាលពីថ្ងៃម្សិលមិញ។ ...
ចេង សុខហ័ង
http://bit.ly/2tIypem
សេចក្តីប្រកាសព័ត៌មានស្តីពី ដំណាក់កាល និងនីតិវិធីនៃយន្តការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជានៅប្រទេសថៃ
កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានចេញសេចក្តីប្រកាសព័ត៌មាន ដើម្បីជូនដំណឹងដល់ពលករកម្ពុជាធ្វើការមិនស្របច្បាប់នៅក្នុងប្រទេសថៃឲ្យដឹងថា រដ្ឋាភិបាលថៃនឹង ...
រាជរដ្ឋាភិបាលកម្ពុជា
ការសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិបានចាប់ផ្តើម
កម្ពុជាបានបញ្ចប់គម្រោងស្ថាបត្យកម្ម និងការរចនាសម្រាប់កំពង់ផែទេសចរណ៍អន្តរជាតិដំបូងបង្អស់ ហើយបានបន្តលើការប៉ាន់ប្រមាណតម្លៃ និងការសាងសង់ ដោយមានជំនួយប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ...
Mom Chandara Soleil
http://www.akp.gov.kh/?p=106465
ក្រសួងសាធារណការធ្វើការពិភាក្សាជាមួយអ្នកអភិវឌ្ឍន៍ចិនលើការអភិវឌ្ឍប្រព័ន្ធរថភ្លើងលើអាកាស
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយ លោក Tang Tong ប្រធានក្រុមហ៊ុនផ្លូវដែក China Sky Railway Group ស្តីពីការអភិវឌ្ឍប្រព័ន្ធរថភ្លើងលើអាកាស(ប្រព័ន្ធផ្លូវដែក)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ ...
ខាន សុភីរម្យ
http://www.akp.gov.kh/?p=106480



