សេចក្តីជូនដំណឹងដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា
កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ សមាគមមីក្រូហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសជម្រាបជូនដល់សមាជិក គ្រឹះស្ថានជាដៃគូ និងសាធារណជនថា៖
- សមាគមមីក្រូហិរញ្ញវត្ថុលើកកម្ពស់ការអនុវត្ត ក្រមស្តីពីការផ្តល់ឥណទានប្រកបដោយសមធម៌។
- គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់មិនអាចទទួលយកនួវអត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សម្រាប់ជាវត្ថុធានាក្នុងការផ្តល់ឥណទាននោះឡើយ។
- គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ជាគ្រឹះស្ថានឯកជនសុទ្ធសាធ និងធ្វើប្រតិបត្តិការសំដៅទទួលបានប្រាក់ចំណេញ ហើយអតិថិជនដែលទទួលប្រាក់កម្ចីត្រូវមានកាតព្វកិច្ចសងត្រឡប់តាមកិច្ចសន្យាកំណត់។
- គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាស្ថាប័នពាណិជ្ជកម្ម និងមិនមែនជាអង្គភាពនយោបាយនោះទេ។ បុគ្គលិកនៃមីក្រូហិរញ្ញវត្ថុមិនអាចប្រើប្រាស់ស្លាកសញ្ញានានារបស់គ្រឹះស្ថាន ឬផ្នែកណាមួយនៃប្រតិបត្តិការផ្តល់សេវាជាមូលដ្ឋានក្នុងការចូលរួមសកម្មភាព ឬការឃោសនានយោបាយនោះឡើយ។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា