ភាសាខ្មែរបកប្រែដោយអូឌីស៊ី
ខេត្តព្រះសីហនុជាប់ក្នុងចំនាត់ថ្នាក់ពិភពលោកសម្រាប់កន្លែងគោលដៅវិស្សមកាលក្នុងឆ្នាំ ២០១៨
កាសែត New York Times បានបញ្ចេញកន្លែងគោលដៅវិស្សមកាលនៅជុំវិញពិភពលោក ដែលមានចំនងជើងថា «៥២ កន្លែងល្ធបំផុត ដែលគួរទៅនៅជុំវិញពិភពលោក»។ ឆ្នេរសមុទ្រនៃខេត្តព្រះសីហនុជាប់ចំនាត់ថ្នាក់ទី ១៣ នៅក្នុងចំណោមកន្លែងគោលដៅផ្សេងៗដូច ...
Realestate.com.kh
http://www.khmertimeskh.com/50102547/sihanoukville-ranks-amongst-the-top-global-holiday-destinations-for-2018/
គម្រោងផ្ទះអាជីវកម្មទំនើបនឹងសាងសង់នៅក្នុងទីតាំងល្ធ
ក្រុមហ៊ុន LYP Group បានប្រកាសថាខ្លួននឹងវិនិយោគរាប់លានដុល្លារដើម្បីអភិវឌ្ឍគម្រោង Premier Land ដើម្បីបំពេញតំរូវការទីផ្សារសម្រាប់ផ្ទះអាជីវកម្មទំនើប ដោយសារសក្តានុពលរបស់ទីតាំងនេះសម្រាប់ការអភិវឌ្ឍ។ ...
ស៊ុំ ម៉ាណេត
http://www.khmertimeskh.com/50102543/new-shophouse-project-in-a-good-location/
ទេសចរណ៍ជំរុញឱ្យតម្លៃដីធ្លីកើនឡើង នៅខេត្តសៀមរាប
តម្លៃដីធ្លីនៅក្នុងក្រុងសៀមរាប បានកើនឡើងនៅឆ្នាំ ២០១៧ បើធៀបនឹងតម្លៃឆ្នាំ ២០១៦ ដោយសារកំណើននៃឧស្សាហកម្មទេសចរណ៍។ យោងតាមលោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance បានឱ្យដឹងថានៅឆ្នាំ ២០១៧ តម្លៃមានការកើនឡើង ៥% ចំពោះ ...
ស៊ុំ ម៉ាណេត
http://www.khmertimeskh.com/50102545/tourism-pushing-up/
ចលនាសង្គ្រោះជាតិប្រឈមមុខនឹងច្បាប់
លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះអតីតមេបក្សប្រឆាំងលោក សម រង្ស៊ី និងបុគ្គលដែលពាក់ព័ន្ធក្នុងការបង្កើតចលនាសង្គ្រោះជាតិនេះឡើង។ ...
ឃួន ណារីម
http://www.khmertimeskh.com/50102521/cnrm-faces-legal-threat/
ការព្រមានសារជាថ្មីចំពោះការបញ្ហាកាក់ឌីជីថល
គណៈកម្មការមូលបត្រកម្ពុជាបានប្រកាសសារជាថ្មីម្ដងទៀតកាលពីម្សិលមិញ ដោយព្រមានសាធារណជនទាំងអស់ចំពោះការវិនិយោគលើរូបិយប័ណ្ណឌីជីថលដូចជា Bitcoin ដោយអះអាងថាមិនមានបទប្បញ្ញត្តិណាមួយសម្រាប់គ្របគ្រងលើការប្រើប្រាស់កាក់ឌីជី ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/50102471/new-warning-against-digital-coins-issued/
លោក ហ៊ុន ម៉ាណែត ប្រមូលផ្តុំកម្លាំងដើម្បីការពារជាតិ
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អនុប្រធានគណៈកម្មការហ្វឹកហ្វឺនប្រឡងជ្រើសរើសនាយទាហាននៃកងយោធពលខេមរភូមិន្ទបានមានប្រសាសន៍ថា កងទ័ពត្រូវត្រៀមដើម្បីការពាររដ្ឋាភិបាលស្របច្បាប់របស់ប្រទេស និងការពារទឹកដីជាតិ។ ថ្លែងកាលពីថ្ងៃចន្ទពីវគ្គហ្វឹកហ្វឺនជំនាញអាវុធនៅមូលដ្ឋានយោធា ...
ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/50102522/hun-manet-rallies-forces-to-defend-nation/
តើការរីកលូតលាស់យ៉ាងខ្លាំងនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងចុះអន់ខ្សោយវិញ ឬយ៉ាងណា?
កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផ្ទុយគ្នាយ៉ាងជាក់ស្តែងជាមួយនឹងវិបត្តិនយោបាយ ដែលបានឈានដល់កម្រិតខ្ពស់បំផុតនៅក្នុងឆ្នាំ ២០១៧ ជាមួយនឹងការរំលាយគណបក្សសង្គ្រោះជាតិ - គណបក្សប្រឆាំងសំខាន់របស់ប្រទេសនេះ - កាលពីខែវិច្ឆិកានេះ និងការឃុំខ្លួនលោក កឹម ...
Heidi Dahles
http://www.eastasiaforum.org/2018/01/16/has-cambodias-economic-boom-imploded/
តើគណបក្សប្រឆាំងថ្មីរបស់កម្ពុជាពិតជាមានសារៈសំខាន់មែនទេ?
ការគោរពចំពោះការផ្លាស់ប្តូរនយោបាយរបស់មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី គឺប្រព្រឹត្ដហួសដោយសារតែការគោរពរបស់លោកចំពោះខ្លួនលោកជាអ្នកញុះញង់។ នោះប្រហែលជាមូលហេតុដែលចុងសប្តាហ៍នេះនៅសហរដ្ឋអាមេរិក គាត់បាន ...
David Hutt
https://thediplomat.com/2018/01/does-cambodias-new-opposition-party-really-matter/
ការរុករករ៉ែនឹងចាប់ផ្ដើមនៅក្បែរទីកន្លែងរស់នៅរបស់សត្វផ្សោតទន្លេមេគង្គ
ក្រុមហ៊ុនរ៉ែ Medusa Mining របស់អូស្ត្រាលីបានប្រកាសផែនការចាប់ផ្តើមរុករករ៉ែមាស ទង់ដែង និងប្រេង នៅក្នុងឃុំព្រែកកាំពី ខេត្តក្រចេះ ស្ថិតនៅប្រហែលជាង ៣៥ គីឡូម៉ែត្រ ទិសខាងលិចនៃទន្លេមេគង្គដែលជាទីជម្រករស់នៅរបស់សត្វផ្សោតទន្លេមេគង្គដែលជិតផុតពូជ ...
Robin Spiess និង Brendan O’Byrne
http://www.phnompenhpost.com/business/mining-exploration-set-region-home-endangered-river-dolphins
គ្រោងបង្កើតតំបន់ទេសចរណ៍នៅខេត្តកំពង់ចាម
ដើមត្នោតជាង ៥០០០ ដើម នឹងដាំនៅក្នុងតំបន់ប្រវត្ដិសាស្ដ្របុរាណមួយក្នុងស្រុកស្រីសន្ធរ ដើម្បីកែប្រែតំបន់នេះទៅជាតំបន់ដែលទាក់ទាញភ្ញៀវទេសចរណ៍។ ...
ឃី សុវុទ្ធី
http://www.khmertimeskh.com/50102520/kampong-cham-tourist-site-planned/
ប្រាក់ចំណូលរបស់កំពង់ផែភ្នំពេញបានកើនឡើង ១៤ ភាគរយ
បន្ទាប់ពីមានកំណើនយ៉ាងខ្លាំងនៃការដឹកជញ្ជូនទំនិញតាមកាប៉ាល់ ប្រាក់ចំណូលសរុបរបស់កំពង់ផែស្វយ័តភ្នំពេញដែលគ្រប់គ្រងដោយរដ្ឋ (PPAP) និងជាកំពង់ផែធំជាងគេទីពីរនៅក្នុងប្រទេសកម្ពុជា បានកើនឡើង ១៤ ភាគរយ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/50102226/phnom-penh-ports-revenue-up-14-percent/
កំពង់ផែកំពតនឹងចាប់ផ្តើមសាងសង់នៅក្នុងខែមីនា
ជាមួយនឹងដំណើរការនៃការដេញថ្លៃសម្រាប់គម្រោងបានកំពុងមកដល់ទីបញ្ចប់ ការសាងសង់កំពង់ផែថ្មីសម្រាប់នាវាទេសចរណ៍នៅខេត្តកំពតមួយនេះនឹងចាប់ផ្តើមដំណើរការនៅក្នុងខែមីនា នេះបើយោងតាមតំណាងរបស់មន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ខ្មែរថាមស៍ ...
ស៊ុំ ម៉ាណេត
http://www.khmertimeskh.com/50102228/kampots-seaport-to-break-ground-in-march/
កម្មករកាន់តែច្រើននឹងត្រូវបានបញ្ជូនទៅប្រទេសជប៉ុន
លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារមានប្រសាសន៍ កាលពីម្សិលមិញថាលោកគ្រោងនឹងបង្កើនចំនួនសិក្ខាកាមកម្ពុជាដែលនឹងត្រូវបញ្ជូនទៅប្រទេសជប៉ុនសម្រាប់ការសិក្សា និងការងារក្រៅម៉ោងដោយបានកត់សម្គាល់ថាមានប្រហែល ៦០០០ នាក់ កំពុងធ្វើការនៅក្នុងប្រទេស ...
មុំ គន្ធា
http://www.khmertimeskh.com/50102235/more-workers-to-be-sent-to-japan/
ថ្នាក់អក្ខរកម្មរោងចក្រកាត់ដេរត្រូវបានពង្រីក
ក្រសួងអប់រំ យុវជន និងកីឡា បានពង្រីកថ្នាក់អក្ខរកម្មសម្រាប់កម្មករកាត់ដេរទៅកាន់ខេត្តជាង ១២ ដែលមានរោងចក្រនៅឆ្នាំនេះ ហើយគ្រោងនឹងបន្តបន្ថែមថ្នាក់រៀនទូទាំងប្រទេសនៅឆ្នាំ ២០២០ ។ ...
មុំ គន្ធា
http://www.khmertimeskh.com/50102211/garment-factory-literacy-classes-expanded/
ក្រសួងគួរគិតគូរយកចិត្តទុកដាក់បង្កើតសាលាបង្ហាត់បង្រៀនអ្នកបើកបរឡានធំដឹកទំនិញធុនធ្ងន់
សមាគមដឹកជញ្ជូនកម្ពុជាបានស្នើឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនបើកសាលាបណ្តុះបណ្តាលអ្នកបើកបរឡានដឹកទំនិញធុនធ្ងន់ដំបូងគេរបស់ប្រទេស។ ...
សែន ដាវីត
http://www.khmertimeskh.com/50102241/ministry-mulls-truck-driver-training-school/
ប្រទេសកម្ពុជាកាត់បន្ថយបំណុលបរទេស
រដ្ឋាភិបាលគ្រោងនឹងកាត់បន្ថយបំណុលបរទេសរបស់ខ្លួន និងបង្កើនមូលធនតាមរយៈការចេញមូលបត្របំណុល បើយោងតាមអ្នកតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា “ការ ...
ជា វណ្ណៈ
http://www.khmertimeskh.com/50102229/cambodia-to-reduce-foreign-debt/
ការផ្តល់ជូនថ្មីសម្រាប់អ្នកបុរីកីឡាត្រូវបានច្រានចោល
ប្រជាជនរស់នៅបុរីកីឡាបានបន្តបដិសេធសំណងជាថ្នូរនឹងការចាកចេញពីដីរបស់ពួកគេដោយអះអាងថា ការផ្តល់ជូនចុងក្រោយនេះមិនគ្រប់គ្រាន់ទេ។ គ្រួសារចំនួន ២ ក្នុងចំណោម ១១ គ្រួសារដែលនៅសេសសល់បានជួបជាមួយ ...
ប៉ិច សុធារី
http://www.khmertimeskh.com/50102236/new-borei-keila-offer-rejected/
លោកនាយករដ្ឋមន្ត្រីគាំទ្រសេវាដឹកជញ្ជូនផ្លូវទឹកថ្មី
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីម្សិលមិញបានបញ្ចេញការគាំទ្រចំពោះសេវាដឹកជញ្ជូនផ្លូវទឹកពីព្រែកព្នៅ មកភ្នំពេញ និងទៅក្រុងតាខ្មៅ ដែលនឹងត្រូវសម្ភោធមុនពេលចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។ ...
មុំ សុភ័ណ
http://www.khmertimeskh.com/50102045/prime-minister-supportive-of-water-taxi-system/
សមាជិកគណបក្សប្រឆាំងដែលកំពុងនិរទេសខ្លួនបានបង្កើតចលនាថ្មី
សមាជិកគណបក្សប្រឆាំងកម្ពុជាដែលកំពុងស្នាក់នៅបរទេស បានប្រកាសពីចលនាថ្មីមួយដើម្បីទាមទារឱ្យមានការដោះលែងមេដឹកនាំរបស់ខ្លួន និងដើម្បីអំពាវនាវទាមទារការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ និងការធ្វើបាតុកម្មតវ៉ា។ ...
ប្រាក់ ចាន់ថុល និង Simon Cameron-Moore
https://www.reuters.com/article/us-cambodia-politics/exiled-cambodian-opposition-members-set-up-new-movement-idUSKBN1F3083
ចិនសន្យាវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែតើរាជធានីភ្នំពេញកំពុងតែមើលស្រាលខ្លួនឯង?
ដំណើរទស្សនកិច្ចរបស់លោកលី ចំពេលដែលរដ្ឋាភិបាលរបស់ប្រទេសកម្ពុជាដែលស្ថិតក្រោមការគ្រប់គ្រងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងប្រឈមមុខនឹងការកើនឡើងនៃសម្ពាធពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ទាក់ទងនឹងកំណត់ត្រាសិទ្ធិមនុស្សរបស់ខ្លួន។ ...
Laura Zhou និង Sarah Zheng
http://www.scmp.com/news/china/diplomacy-defence/article/2128118/china-pledges-more-investment-cambodia-phnom-penh#comments
ក្រុមហ៊ុនរ៉ែចុះហត្ថលេខាលើកិច្ចព្រមព្រៀងព្រែកកាំពី
ក្រុមហ៊ុន Sea Resources Pty Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនឈ្មោះ Sovann Resources Co., Ltd បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន Medusa Mining នៅប្រទេសអូស្ត្រាលីស្តីពីសិទ្ធិរុករករ៉ែនៅស្រុកព្រែកកាំពី ខេត្តក្រចេះ។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/50102013/mining-firms-sign-agreement-on-prek-kampi/
ជំងឺផ្តាសាយបក្សីត្រូវបានរកឃើញនៅរាជធានីភ្នំពេញ
មន្ត្រីបាននិយាយថា សត្វមាន់ និងទាជិត ៣០០ ក្បាលត្រូវបានគេសម្លាប់ បន្ទាប់ពីករណីថ្មីនៃជំងឺ H5N1 ឬជំងឺផ្តាសាយបក្សីត្រូវបានគេរកឃើញនៅក្នុងខណ្ឌសែនសុខកាលពីសប្តាហ៍មុន។ លោក ស៊ាង បូ ...
មុំ គន្ធា
http://www.khmertimeskh.com/50102046/bird-flu-found-in-phnom-penh/
អ្នកភូមិត្រូវបានបណ្តេញចេញពីឧទ្យានជាតិ
អាជ្ញាធរត្រូវបង្ខំឱ្យប្រជាពលរដ្ឋប្រហែល ៤០ គ្រួសារនៅខេត្តកោះកុងរើលំនៅដ្ឋានរបស់ពួកគេចេញពីឧទ្យានជាតិបទុមសាគរ។ អ្នកភូមិបានស្នើសុំអាជ្ញាធរឱ្យផ្តល់ដីសម្បទានសង្គមកិច្ចដល់ពួកគេ ពីព្រោះពួកគេគ្មានកន្លែងរស់នៅទៀត ...
ប៉ិច សុធារី
http://www.khmertimeskh.com/50102035/villagers-evicted-from-national-park/
កសិករផលិតអំបិលមិនអាចប្រមូលផលអំបិលដោយសារមានភ្លៀង
កសិករក្នុងស្រុកជឿជាក់ថា នៅឆ្នាំនេះពូកគាត់មិនអាចផលិតអំបិលបានគ្រប់គ្រាន់ទៅតាមតម្រូវការទីផ្សារនោះទេ ដោយសារលក្ខខណ្ឌអាកាសធាតុនៅក្នុងស្រុកមិនអំណោយផលសម្រាប់ការប្រមូលផល នេះបើយោងតាមប្រធានសមាគមផលិតអំបិល កាលពីម្សិលមិញ។ ...
សុខ ចាន់
http://www.khmertimeskh.com/50101594/rain-keeping-local-salt-farmers-harvesting/