ភាសាខ្មែរ​បកប្រែដោយអូឌីស៊ី

ធនាគារកូរ៉េខាងត្បូងសម្លឹងមើលទីផ្សារនៅកម្ពុជា

ធនាគារដែលមានទីស្នាក់ការនៅកូរ៉េខាងត្បូង Nong Hyup Bank គ្រោងនឹងបើកសាខារបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយធនាគារនេះនឹងផ្តោតទៅលើការផ្តល់កម្ចីលើវិស័យកសិកម្ម នេះបើឱ្យដឹងពីមន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម។ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/25465/south-korean-bank-eyes-cambodia/

បម្រាមជក់បារីនឹងត្រូវដាក់នៅលើសំបកកញ្ចប់បារី

ដើម្បីជាផ្នែកមួយក្នុងការជួយជម្រុញឱ្យកាន់តែទូលំទូលាយក្នុងការកាត់បន្ថយការជក់បារីនោក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនបារីទាំងអស់នឹងតម្រូវឱ្យបោះពុម្ភរូបភាព ឬអត្ថបទហាមប្រាណពីការជក់បារីដែលមានទំហំ ៥៥%នៃកញ្ចប់បារីចាប់ពីចុងខែកក្កដានេះទៅ នេះបើឱ្យដឹងពីក្រសួងសុខាភិបាល។   ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/25477/warnings-to-be-placed-on-cigarette-packs/

ក្រុមហ៊ុន​ជ្រើសរើស​បុគ្គលិក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ថ្មីំ​មួ​យ​ទៀត​បាន​ចូល​ក្នុង​ទីផ្សារ​ការងារ​

ក្រុមហ៊ុនជ្រើសរើសបុគ្គលិកតាមប្រព័ន្ធអ៊ីនធឺណិតរបស់អាឡឺម៉ង់ឈ្មោះ Everjobs បានប្រកាសគម្រោងជាផ្លូវការរបស់ខ្លួនកាលពីម្សិលមិញ ដើម្បីធ្វើពិព័រណការងារទីមួយរបស់ខ្លួននៅកម្ពុជា។ ក្រុមហ៊ុននេះបានចូលមកក្នុងប្រទេសកម្ពុជាតាំងពីមួយឆ្នាំមុន និងបានចូលរួមជាមួួយក្រុមហ៊ុនជ្រើសរើសបុគ្គលិកដ៏ទៃទៀតក្នុងគោលបំណងក្តោបក្តាបទីផ្សារជ្រើសរើសបុគ្គលិកនៅកម្ពុជា។   ...

Ayanna Runcie
http://www.phnompenhpost.com/business/online-recruitment-portals-seek-competitive-advantage

រថយន្ត​ត្រាក់ទ័រ​ដឹក​លើ​ចំណុះ​២៦​តោន​

ម្ចាស់រថយន្តត្រាក់ទ័រដែលដឹកលើចំណុះ២៦តោនត្រូវបានពិន័យឱ្យបង់ប្រាក់ចំនួន៧.៨លានរៀល ប្រមាណ១,៩១៧ដុលា្លរ កាលពីម្សិលមិញ បន្ទាប់ពីអ្នកបើកបររបស់លោកត្រូវបានឃាត់ខ្លួនជាមួយការដឹកឈើចំណុះ១៦តោនក្នុងរថយន្តរបស់លោក ដែលជាដឹកលើសចំណុះប្រមាណ២៦តោន។  ...

Phak Seangly
http://www.phnompenhpost.com/national/truck-found-26-tonnes-over-legal-weight-limit

មន្ត្រីក្រសួងធនធានទឹកនិយាយថា៖ ស្ថានភាពអាកាសធាតុអាក្រក់គឺកំពុងចាប់ផ្តើមហើយ

ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសអាសន្នពីស្ថានភាពអាកាសធាតុធ្ងន់ធ្ងរកាលពីម្សិលមិញសម្រាប់តំបន់ឆ្នរ តំបន់ទំនាប និងតំបន់ខ្ពង់រាបថា ចាប់ពីថ្ងៃម្សិលមិញនេះរហូតដល់ថ្ងៃទី៥ ខែមិថុនា ជាពិសេសនៅតាមតំបន់ឆ្នេរដែលកម្ពស់រលកសមុទ្រត្រូវបានប៉ាន់ប្រមាណថានឹងឡើងពី ១ម៉ែត្រទៅ ២ម៉ែត្រកន្លះ។ ...

មុំ គន្ធា
http://www.khmertimeskh.com/news/25479/bad-weather-on-the-way--say-officials/

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ព្យាយាម​ស្នើរ​របាយការណ៍​ក្នុង​ការ​ចំណាយ​ឱ្យ​បាន​កាត់​តែ​ប្រសើរ​

រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំទៅកាន់មន្ទីពេទ្យបង្អែកនិងមណ្ឌលសុខភាពដើម្បីស្នើរសុំឱ្យមានកំណើនរបាយការណ៍ទៅកាន់ការចំណាយរបស់ពួកគេក្នុងគោលដៅនាំឱ្យមានតម្លាភាពកាន់តែច្រើនចំពោះការចំណាយផ្លូវការ។ ...

Bun Sengkong
http://www.phnompenhpost.com/national/health-ministry-seeks-better-expense-reports

រុស្ស៊ី កម្ពុជា ចុះហត្ថលេខាលើអនុស្សរណៈយោគយល់២ ដើម្បីសហការគ្នាលើដំណើរការថាមពលនុយក្លេអ៊ែរ

ក្រុមហ៊ុនប្រតិបត្តិការថាមពលអាតូមិចរបស់រដ្ឋឈ្មោះថា Rosatom និងក្រុមប្រឹក្សាជាតិដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនៃព្រះរាជាណាចក្រកម្ពុជាថ្ងៃនេះបានប្រកាសថាពួកគេបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់សំខាន់ៗពីរ។ ...

Rosatom Asia Pte Ltd
http://www.eco-business.com/press-releases/russia-cambodia-sign-two-mous-to-cooperate-in-nuclear-energy/

ប្រព័ន្ធសុខាភិបាលកម្ពុជាកំពុងព្យាយាមជួយដល់អ្នកជម្ងឺផ្លូវចិត្ត

ពេលដែលនាឡិកាដើរដល់ម៉ោង ៧ព្រឹក មានមនុស្សមកច្រើនកុះករនៅពីមុខអាគារចាស់ពណ៌លឿងមួយក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ មានមនុស្សច្រើនជាង ៤០នាក់សម្រុកមកកាន់ច្រកទ្វារធំដែលធ្វើពីដែក ដែលខ័ណ្ឌចែកមនុស្សទាំងនេះពីកន្លែងរង់ចាំ និងបន្ទប់ប្រឹក្សាយោបល់។ អ្នកខ្លះអើតករបស់គេដើម្បីរកមើលសញ្ញាពីបុគ្គលិកខាងក្នុងអាគារ ខណៈដែលមនុស្សដ៏ទៃទៀតស្វែងរកកន្លែងសមគួរដើម្បីអង្គុយសម្រាករងចាំ។ ...

Pichayada Promchertchoo
http://www.channelnewsasia.com/news/asiapacific/cambodia-s-health-care/2811180.html

របាយការណ៍​ថ្មី​មួយ​ចោទប្រកាន់​រោងចក្រ​ Gap​ ពី​ការ​រំលោភសិទ្ធិ​ការងារ​

របាយការណ៍ថ្មីមួយ ការរំលោភសិទ្ធិការងារកំពុងកើតមានឡើងក្នុងចំពោះរោងចក្រផ្គត់ផ្គង់សំលៀកបំពាក់សម្រាប់ម៉ាក Gap Inc ដែលជាបញ្ហាចុងក្រោយបំផុតក្នុងចំណោមបញ្ហាជាច្រើន ដែលហេតុការណ៍នេះទទួលបានចំណាប់អារម្មណ៏ទៅលើបញ្ហាអំពីកត្តាលក្ខខណ្ឌការងារមិនល្អនៅក្នុងវិស័យកាត់ដេរមុនពេលកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការពលកម្មអន្តរជាតិនៅខែក្រោយ។ ...

Yesenia Amaro
http://www.phnompenhpost.com/national/report-calls-out-gap-suppliers-labour-abuses

Starbucks បើក​ដំណើរការ​ហាង​ទី​ពីរ

កាហ្វេ Starbucks ដែលជាកាហ្វេឈានមុខគេរបស់សហរដ្ឋអាមេរិកបានបើកដំណើរការហាងទីពីរជាផ្លូវការនៅក្នុងផ្សារទំនើបអ៊ីអនកាលពីម្សិលមិញ។ ...

Ayanna Runcie
http://bit.ly/25n8yVU

ហ៊ុនសែន៖ ការប្រណាំងទូកងនឹងប្រារព្ធធ្វើឡើងវិញក្នុងឆ្នាំ២០១៦

លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រកាសឡើងកាលពីថ្ងៃពុធថា ប្រទេសកម្ពុជានឹងប្រារព្ធពីធីបុណ្យអ៊ុំទូកដែលមានរយៈពេលបីថ្ងៃឡើងវិញក្នុងឆ្នាំនេះ បន្ទាប់ពីផ្អាកការប្រារព្ធពិធីប្រចាំឆ្នាំនេះបួនដងក្នុងរយៈពេលប្រាំឆ្នាំកន្លងមក។ ...

គុច ណារ៉េន
https://www.cambodiadaily.com/brief/113056-113056/

ក្រុមហ៊ុន​ជួញដូរ​ឧបករណ៍​និស្សន្ទ​អាច​ដំណើរការ​ក្នុង​ពេល​ពីរ​សប្តាហ៍​ទៀត​

ក្រុមហ៊ុន Golden FX Link (Cambodia) ដែលមានមូលដ្ឋាននៅទីក្រុងហុងកុងនឹងក្លាយជាក្រុមហ៊ុនមូលបត្រក្នុងស្រុកទីមួយនៅកម្ពុជាដែលបើកដំណើរការជួញដូរឧបករណ៍និស្សន្ទស្របច្បាប់។ជាមួយនឹងដើមទុនចុះបញ្ជីចំនួន ៥ លានដុល្លារអាមេរិកលោក Lawrence Kook នាយកក្រុមហ៊ុន Golden FX Link បានឲ្យដឹងថាក្រុមហ៊ុនលោកបានទទួលអាជ្ញាប័ណ្ណជាគោលការណ៍ពីគណៈកម្មការមូលបត្រកម្ពុជា (SECC) ដើម្បីប្រតិបត្តិការទាំងជាសមភាគីកណ្ដាល និងជាឈ្មួញជើងសាឧបករណ៍និស្សន្ទ។ ...

Cheng Sokhorng and Kali Kotoski
http://www.phnompenhpost.com/business/new-firm-seeks-enter-gold-trading

មន្ត្រី​យោធា​ពាក់​ស័ក្តិ​ ៤ ​ម្នាក់​ត្រូវ​ចាប់​ខ្លួន​ពី​បទ​ជួញ​គ្រឿង​ញៀន

មន្ត្រីយោធាពាក់ស័ក្ដិ ៤ ម្នាក់ត្រូវបានកម្លាំងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃសហការជាមួយកម្លាំងនគរបាលខេត្តបាត់ដំបង និងស្រុកកំរៀងចាប់ឃាត់ខ្លួនខណៈកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅចំណុចភូមិអូរដា ឃុំបឹងរាំង ស្រុកកំរៀងកាលពីរសៀលថ្ងៃអង្គារ។ ...

ឃុត សុភចរិយា
http://bit.ly/1sAmMko

ក្រសួងបញ្ចប់ការវាយតម្លៃអ្នកនាំចេញស្រូវអង្ករ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ចប់ការវាយតម្លៃរបស់ខ្លួន លើក្រុមហ៊ុនផលិត និងកែឆ្នៃផលិតស្រូវអង្ករ ដែលបានចុះបញ្ជីនាំចេញផលិតផលស្រូវអង្ករទៅកាន់ប្រទេសចិន ដែលការវាយតម្លៃនេះគឺ ដើម្បីត្រួតពិនិត្យថា តើផលិតផលរបស់ពួកគេសមស្របទៅនឹងច្បាប់ស្តីពីអនាម័យរបស់ប្រទេសចិន ឬយ៉ាងណា។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/25397/ministry-finishes-valuing-rice-exporters/

ភាពជោគជ័យសម្រាប់ស្ករត្នោតក្នុងតំបន់

ការនាំចេញផលិតផលស្ករត្នោតធម្មជាតិពីខេត្តកំពង់ស្ពឺបានកើនដល់ ១៣៥ តោនហើយ ខណៈដែលសហគមឧស្សាហកម្មស្ករត្នោតគ្រោងនឹងពង្រីកខ្សែចង្វាក់ផលិតផលរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/25400/sweet-success-for-local-palm-sugar/

នគរបាល​ស្វែងរក​ជំនួយ​ក្នុង​ការ​ចាប់ខ្លួន​ភារ​វករ​តាម​បណ្តាញ​សង្គម​ហេ្វ​ស​បុក​

នគរបាលខេត្តបាត់ដំបងបានសុំជំនួយពីនាយកដ្ឋានប្រឆាំងភារវកម្មនៃក្រសួងមហាផ្ទៃក្នុងការចាប់ខ្លួនអ្នកបង្កើតវីដេអូមួួយដែលអះអាងថាមន្ត្រីរាជការពុករលួយមួយចំនួនបានលក់អាងស្តុកទឹកដ៏សំខាន់បំផុតប្រចាំខេត្តនេះ។ ...

សេក ឧត្តម
https://www.cambodiadaily.com/second2/police-seek-anti-terrorism-help-with-facebook-113049/

អ្នកភូមិបឹងកក់ថ្លែងទីបន្ទាល់ពីការវាយប្រហារ

អ្នកភូមិសមាគមបឹងកក់ ៥នាក់ក្នងចំនោម ១១នាក់ដែលបានដាក់ពាក្យបណ្តឹងតវ៉ាមន្ត្រីខ័ណ្ឌ បន្ទាប់ពីពួកគេត្រូវបានវាយតប់ដោយមន្ត្រីប៉ូលីសក្នុងអំឡុងពេលនៃការតវ៉ាដោយសន្តិភាពនៅវត្តភ្នំកាលពីឆ្នាំ ២០១៣ ត្រូវបានកោះហៅទៅថ្លែងទីបន្ទាល់នៅក្រសួងមហាផ្ទៃកាលពីថ្ងៃម្សិលមិញនេះ។ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/25408/boeung-kak-residents-testify-on-assault/

អ្នកអង្កេតការណ៍ឃើញថាកម្ពុជាកំពុងចាកចេញពីលទ្ធិប្រជាធិបតេយ្យ

អ្នកអង្កេតការណ៍នៅក្នុងប្រទេសកម្ពុជានិយាយថា ការបំភិតបំភ័យ ការបង្ក្រាបការបញ្ចេញមតិផ្នែកនយោបាយ និងការរឹតបន្តឹងលើសេរីភាពនៃការជួបជុំប្រមូលផ្តុំបានធ្វើឱ្យលទ្ធិប្រជាធិបតេយ្យដ៏ក្មេងខ្ចីរបស់កម្ពុជាស្ថិតនៅក្រោមការគំរាមកំហែង។ ...

ឌី កំបូលី
http://www.voacambodia.com/a/observers-see-cambodia-democracy-in-retreat/3343728.html

ប្រទេសសិង្ហបុរី និងកម្ពុជាចុះហត្ថលេខាលើសន្ធិសញ្ញាពន្ធ

ប្រទេសសិង្ហបុរី និងប្រទេសកម្ពុជាបានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជៀសវាងពន្ធទ្វេរមួយ ដើម្បីជម្រុញដល់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគឆ្លងដែនរវាងប្រទេសទាំងពីរ។ ...

Mary Swire
http://www.tax-news.com/news/Singapore_Cambodia_Sign_Tax_Treaty____71308.html

ស្ថា​នី​យ៌បូមទឹក​ថ្មី​ត្រូវ​បាន​រួចរាល់​ប្រមាណ​៧០​ភាគរយ​

អាជ្ញាធរក្រុងភ្នំពេញបានឱ្យដឹងកាលពីម្សិលមិញថា កម្មករបានធ្វើការទាំងយប់ទាំងថ្ងៃដើម្បីសាងសង់ស្ថានីយ៌បូមទឹកថ្មីនៅអាំងស្តុកទឹកបឹងត្របែកដើម្បីជួយកាត់បន្ថយការប្រឈមនៃទឹកជន់ក្នុងទីក្រុងមុនពេលដែលរដូវវស្សាមកដល់។ ...

សែន ដេវីត
http://www.phnompenhpost.com/national/new-water-pumping-station-70-done

តា និង​ចៅ​ពីរ​នាក់​​ស្លាប់​ដោយ​សារ​យក​គ្រាប់​មិន​ទាន់​ផ្ទុះ​ទៅ​ដំ​​ធ្វើ​ជា​ស្នឹង​គោ

បុរសវ័យ៧៣ឆ្នាំម្នាក់ព្រមទាំងចៅរបស់គាត់ពីរនាក់បានស្លាប់ដោយសារការផ្ទុះគ្រាប់មិនទាន់ផ្ទុះធុន១០៥មមកាលពីវេលាម៉ោង៨ព្រឹកថ្ងៃម្សិលមិញស្ថិតនៅក្នុងភូមិជង្រុះឃុំរំចេកស្រុកព្រះស្តេចខេត្តព្រៃវែង ក្រោយពីពួកគេបានយកគ្រាប់មិនទាន់ផ្ទុះនោះទៅដំធ្វើជាស្នឹងគោ។ ...

ប៊ុត រស្មីគង្គា
http://bit.ly/2478GTu

ផែនការសាងសង់រោងចក្រនុយក្លេអ៊ែរត្រូវបានគ្រោងទុក

រដ្ឋាភិបាលកម្ពុជា និងរុស្ស៊ីបានចុះហត្ថលេខាលើអនុស្សរណយោគយល់គ្នាមួយចំនួន ដើម្បីជួយដល់ការសាងសង់រោងចក្រផលិតថាមពលនុយក្លេអ៊ែរនៅព្រះរាជាណាចក្រកម្ពុជា បើទោះបីជាសេចក្តីថ្លែងការណ៍ពីមុននិយាយផ្ទុយពីនេះ ហើយមិនមានបញ្ជាក់ពីកាលកំណត់ច្បាស់លាស់ពីពេលវេលានៃការសាងសង់ក៏ដោយ នេះបើឱ្យដឹងពីក្រសួងរ៉ែ និងថាមពល។ ...

ទិន សុខាវុទ្ធ
http://www.khmertimeskh.com/news/25333/nuclear-power-plant-planned/

នាយកដ្ឋាន​នៃ​ក្រសួងសុខាភិបាល​នឹង​ធ្វើការ​ស៊ើបអង្កេត​ក្នុង​ករណី​ការ​ស្លាប់​របស់​ទារក​

នាយកដ្ឋាននៃក្រសួងសុខាភិបាលរាជធានីភ្នំពេញបានប្រកាសពីការស៊ើបអង្កេតក្នុងករណីមរណភាពទារកដែលទើបនឹងកើតថ្មី ដែលត្រូវបានអះអាងថាស្លាប់ដោយការឈ្លក់ដែលទារកនេះត្រូវបានបុគ្គលិកបម្រើការក្នុងមន្ទីរសម្ភពសោភាVIPធើ្វការបំបៅខណៈពេលកើតហេតុ។ ...

គង់ មេត្តា
http://www.phnompenhpost.com/national/health-department-probe-newborns-death

តម្លៃកៅស៊ូធ្លាក់ចុះម្តងទៀត

អ្នកផលិតកៅស៊ូនិយាយថា តម្លៃកៅស៊ូក្នុងតំបន់បានធ្លាក់ចុះម្តងជាថ្មីម្តងទៀត ដែលបន្ទោសពីការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល និងតម្រូវការតិចតួចសម្រាប់ផលិតផលកៅស៊ូ។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/25271/rubber-prices-fall-again/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

A5AAA
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!