ពង្រីកសហប្រតិបត្តិការសន្តិសុខអឺរ៉ុបអាសុី
បន្ទាប់ពីការអភិវឌ្ឍន៍អស់រយៈពេល១៤ឆ្នាំ អង្គការសហប្រតិបត្តិការសៀងហៃ (SCO) បានឈានទៅដល់ការកំណត់ទិសដៅសម្រាប់រយៈពេល១០ឆ្នាំខាងមុខ នៅឯកិច្ចប្រជំុលើកទី១៥ នៃក្រុមប្រឹក្សាប្រមុខរដ្ឋរបស់អង្គការសហប្រតិបត្តិការសៀងហៃ ដែលត្រូវបានប្រារព្ធធ្វើនៅយូហ្វា រដ្ឋធានីសាធារណៈរដ្ឋបាស្កូតូស្តាន របស់រូស្សុី កាលពីថ្ងៃទី ៩-១០ ខែកក្កដា។…
បណ្តាមេដឹកនាំ នៃអង្គការសហប្រតិបត្តិការសៀងហៃ បានផ្តល់ការយល់ព្រមលើសេចក្តីសម្រេចមួយ ដែលផ្តួចផ្តើមរៀបចំឱ្យប្រទេសឥណ្ឌា និងប៉ាគីស្ថាន ក្លាយជាសមាជិកពេញសិទ្ធិ ដែលជាលទ្ធផលគួរកត់សម្គាល់របស់កិច្ចប្រជុំកំពូលនេះ។ យោងសេចក្តីប្រកាសនៃកិច្ចប្រជំុកំពូល កិច្ចប្រជំុកំពូល ក៏បានតំលើងឋានៈប្រទេសបេឡារ៉ូស ពីដៃគូរសន្ទនា មកជារដ្ឋសង្កេតការណ៍ និងបានទទួលយកប្រទេសអាហ្សែកបៃហ្សង់ អាមេនា កម្ពុជា និងនេប៉ាល់ ជាដៃគូរសន្ទនាថ្មី។…
Bai Shi
http://www.bjreview.com.cn/world/txt/2015-07/20/content_696694.htm