ព័ត៌មាន
លោក ហ៊ុន សែន សន្យាពិនិត្យ និងព្យាបាលកម្មករដោយឥតគិតថ្លៃ
កាលពីម្សិលមិញ លោក ហ៊ុន សែន បានប្រកាសថា កម្មករនិងបុគ្គលិកនៅក្នុងឧស្សាហកម្មសំខាន់ៗមួយចំនួននៅកម្ពុជានឹងអាចទទួលបានការពិនិត្យនិងព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃក្នុងពេលឆាប់ៗ ជាអត្ថប្រយោជន៍ថ្មីដ៏ធំមួយផ្សេងទៀត ...
បែន សុខហ៊ាន
https://www.cambodiadaily.com/news/hun-sen-promises-free-hospital-treatment-checkups-for-workers-134079/
កម្ពុជា គ្រោងនឹងចំណាយ $៥ ពាន់លានវិនិយោគលើសាធារណៈ
ប្រទេសកម្ពុជាគ្រោងនឹងចំណាយប្រហែល ៥,៤ ពាន់លានដុល្លារសម្រាប់ការវិនិយោគសាធារណៈក្នុងរយៈពេល ៣ ឆ្នាំក្រោយ ដើម្បីរក្សាកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ខណៈការអនុម័តសេចក្ដីព្រាងត្រូវបានចុះហត្ថលេខាក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រីកាលពីថ្ងៃសុក្រមុន ...
ហ៊ គីមសាយ
http://bit.ly/2wL7QXc
សម្ដេចតេជោ ហ៊ុន សែន ប្រកាសបញ្ចុះតម្លៃទឹកដល់ផ្ទះឈ្នួលកម្មករចាប់ ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបញ្ចុះតម្លៃទឹកស្អាតប្រើប្រាស់សម្រាប់ផ្ទះឈ្នួលរបស់កម្មករ កម្មការិនី ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះតទៅ ដោយក្នុងមួយម៉ែត្រគូបតម្លៃ ៨០០រៀល ដែលកាលពីមុននោះ ម្ចាស់ផ្ទះឈ្នួល បានលក់ឱ្យកម្មករក្នុងមួយម៉ែត្រគូបតម្លៃ ១.២០០រៀល។ ...
ជឹម ណារី
http://www.akp.gov.kh/kh/?p=194845
ពលរដ្ឋនៅទំនប់សេសានដាក់ញត្តិសុំឱ្យក្រសួងជួយអន្តរាគមន៍
តំណាងពលរដ្ឋជាច្រើនគ្រួសារដែលមិនព្រមជម្លៀសចេញពីភូមិពីរក្នុងខេត្តស្ទឹងត្រែង ដែលនឹងត្រូវជន់លិចដោយទំនប់វារីអគ្គិសនីសេសានក្រោម២នោះ បានធ្វើដំណើរមកកាន់រាជធានីភ្នំពេញដើម្បីដាក់ញត្តិសុំឲ្យក្រសួងរ៉ែ និងថាមពលជួយកាលពីថ្ងៃសុក្រ។ ...
អូន ភាព
http://bit.ly/2iBZQ4i
ប្រទេសកម្ពុជាចង់ឲ្យមានការពិនិត្យឡើងវិញនួវប្រព័ន្ធ GSP
ប្រទេសកម្ពុជាបានស្នើឲ្យសហរដ្ឋអាមេរិកពិនិត្យមើលឡើងវិញនូវប្រព័ន្ធអនុគ្រោះទូទៅរបស់ខ្លួនសម្រាប់ការលើកលែងពន្ធ និងកូតា(GSP-DFQF) ដែលបានផ្តល់ឲ្យព្រះរាជាណាចក្រជាប្រទេសដែលមានការអភិវឌ្ឍតិចតួច ដើម្បីឲ្យការនាំចេញរបស់កម្ពុជាមានភាពងាយស្រួលក្នុងការចូលទៅកាន់ទីផ្សារអាមេរិ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/5080069/cambodia-wants-gsp-review/
ជំរុញបច្ចេកវិទ្យាដើម្បីផលិតភាព
មន្ត្រីជាន់ខ្ពស់នៅសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC)បានអះអាងថា ខណៈដែលវិស័យឧស្សាហកម្មជាពិសេសវិស័យវាយនភ័ណ្ឌក្រណាត់ កាបូប និងស្បែកជើងកំពុងធ្វើពិពិធកម្មទៅរកផលិតផលដែលមានតម្លៃខ្ពស់ ការបង្កើនបច្ចេកវិទ្យា និងគ្រឿងម៉ាស៊ីនទំនើប គឺជាតម្រូវការសម្រាប់រោងចក្រទាំងអស់នេះ។ ...
សុខ ច័ន្ទ
http://www.khmertimeskh.com/5080065/technology-push-productivity/
ឈ្មួញកណ្តាលលក់ឡានត្រូវបានឲ្យចេញពីទីលានប្រជាធិបតេយ្យ
អភិបាលខណ្ឌដូនពេញកាលពីម្សិលមិញបានឲ្យដឹងថា អាជ្ញាធររបស់លោកបានសម្រេចការអនុវត្តនូវបញ្ជាពីសាលារាជធានីកាលពីសប្តាហ៍មុន ដើម្បីបញ្ឈប់ការចតដាក់ឡានលក់តាមផ្លូវជុំវិញទីលានប្រជាធិបតេយ្យ។ ...
សែន ដេវិដ
http://www.khmertimeskh.com/5080154/freedom-park-finally-cleared-car-brokers/
កែសម្រួលច្បាប់ស្តីពីជលផល
នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រ មាត្រាមួយចំនួននៃច្បាប់ស្តីពីជលផលត្រូវបានធ្វើវិសោធនកម្មដើម្បីកំណត់ការប្រើប្រាស់សំណាញ់នេសាទដែលមានក្រឡាតូច និងបន្ថែមអាជ្ញាប័ណ្ណសម្រាប់គ្រឿងបរិក្ខារនេសាទមួយចំនួន។ ...
ឈាង សុខា
http://www.khmertimeskh.com/5080127/changes-make-fishing-sustainable/
សហគមន៍អន្តរជាតិថ្កោលទោសកម្ពុជាចំពោះ "ការវាយប្រហារទៅលើអង្គការនិងប្រព័ន្ធផ្សព្វផ្សាយ"
ការថ្កោលទោសពីអន្តរជាតិចំពោះការវាយប្រហារជាបន្តបន្ទាប់របស់រដ្ឋាភិបាលទៅលើអង្គការក្រៅរដ្ឋាភិបាល និងអង្គការប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ កាលពីចុងសប្តាហ៍មុន ដោយក្នុងនោះ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានហៅសកម្មភាពនេះថាជា “យុទ្ធនាការខ្លាំងឡើង ក្នុងការយាយីបំភិតបំភ័យ និងចំណាត់ការផ្លូវច្បាប់ដែលកើតចេញពីរឿងនយោបាយ”។ ...
Ananth Baliga
http://bit.ly/2iAgy4e
លំនៅឋានខុសច្បាប់ត្រូវបានសមត្ថកិច្ចចុះរុះរើ
សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុកាលពីម្សិលមិញបានចុះរុះរើលំនៅឋានពលរដ្ឋចំនួន ៥គ្រួសារ ដែលបានលួចសាងសង់ខុសច្បាប់ក្នុងតំបន់អភិរក្សធនធានធម្មជាតិ និងទឹកសាបក្បាលឆាយ បន្ទាប់ពីបង្គាប់ឲ្យរុះរើខ្លួនឯងមិនធ្វើតាម។ ...
គុត សុភចរិយា
http://bit.ly/2wt3Zh3
SECC រំពឹងថា SME នឹងឡើងផ្សារហ៊ុនឆ្នាំក្រោយ
គណៈកម្មការមូលបត្រកម្ពុជា (SECC) នៅថ្ងៃនេះបានចាប់ផ្តើមដំណើរការកម្មវិធីបណ្តុះបណ្តាលថ្មីមួយដើម្បីអភិវឌ្ឍសមត្ថភាពរបស់សហគ្រាសខ្នាតតូចនិងមធ្យម (SME) នៅកម្ពុជាទាក់ទងនឹងការពង្រឹងគំនិតអាជីវកម្ម និងការរៀបចំអភិបាលកិច្ចអាជីវកម្ម ជាអ្វីដែលគេរំពឹងថានឹង ...
ហ៊ គីមសាយ
http://bit.ly/2g9VaSH
ការផ្គត់ផ្គង់ថាមពលអគ្គិសនីមិនទៀងទាត់បានប៉ះពាល់រោងម៉ាស៊ីនកិនស្រូវ
រោងម៉ាស៊ីនកិនស្រូវនៅក្នុងខេត្តបាត់ដំបងកំពុងតែជួបវិបត្តិ ដោយសារតែការផ្គត់ផ្គង់ថាមពលអគ្គិសនីមិនទៀងទាត់បានប៉ះពាល់ដល់ផលិតកម្មរបស់ពួកគេ ហើយបណ្តាលឲ្យពួកគេខាតបង់នូវប្រាក់ចំណូល។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/5079872/erratic-power-supply-irks-millers/
CCC ស្នើបង្កើតក្រុមប្រឹក្សាវិនិយោគិនរុស្ស៊ី និងកម្ពុជា
សភាពាណិជ្ជកម្មកម្ពុជា (CCC) បានស្នើប្រទេសរុស្ស៊ីឲ្យបង្កើតក្រុមប្រឹក្សាវិនិយោគិនរុស្ស៊ី និងកម្ពុជា ដើម្បីត្រួសត្រាយផ្លូវសម្រាប់វិស័យឯកជននៅក្នុងប្រទេសទាំងពីរតភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមក។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/5079877/russia-cambodia-body-mooted/
អ្នកទោសនឹងទទួលបានការសម្រាលទោសសម្រាប់ពិធីបុណ្យអុំទូក
ក្នុងចំណោមអ្នកទោសចំនួន ៦០០នាក់នៅក្នុងពន្ធនាគារខេត្តកំពង់ធំ អ្នកទោសចំនួន ១៨នាក់ អាចនឹងត្រូវបានសម្រាលទោសឲ្យនៅត្រឹមតែ ៦ ទៅ ១២ខែ សម្រាប់ពិធីបុណ្យអុំទូកនាខែវិច្ឆិកានេះ។ ...
មុំ សុផុន
http://www.khmertimeskh.com/5079922/prisons-water-festival/
មន្ត្រីរដ្ឋាភិបាលតបទៅស្ថានទូតអាមេរិក
មន្ត្រីរដ្ឋាភិបាលបានប្រតិកម្មយ៉ាងខ្លាំងកាលពីម្សិលមិញ បន្ទាប់ពីស្ថានទូតអាមេរិកបានចោទសួរការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះលទ្ធិប្រជាធិបតេយ្យ។ ...
ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/5079943/us-embassy-fire/
ជសាវប្បកម្មនឹងត្រូវបានសាកល្បងនៅកម្ពុជា
ក្រុមហ៊ុនជប៉ុនអាស៊ីហ្គេតវ៉េ (កម្ពុជា) នឹងរៀបចំគម្រោងសាកល្បងមួយលើជសាវប្បកម្មនៅកម្ពុជា។ ការសាកល្បងនេះនឹងត្រូវធ្វើឡើងនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) ក្នុងដំណាក់កាលទី១ ហើយបន្ទាប់ពីនោះនឹងត្រូវបានប្រើជាគំរូសម្រាប់កសិករ និងវិស័យឯកជនដើម្បីអនុវត្តនៅទូទាំងប្រទេស។ ...
សុខ ច័ន្ទ
http://www.khmertimeskh.com/5079873/hydroponic-farming-tested-cambodia/
សហរដ្ឋអាមេរិកសម្តែងក្តីបារម្ភចំពោះបរិយាកាសប្រជាធិបតេយ្យនៅកម្ពុជា
ក្រសួងការបរទេសអាមេរិក បានសម្តែងក្តីបារម្ភចំពោះបរិយាកាសប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីការបិទវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ចំពោះការបំពានច្បាប់អង្គការក្រៅរដ្ឋាភិបាល ខណៈអង្គការនេះបានថ្លែងថា ខ្លួនមាន”ការភ្ញាក់ផ្អើល និងក្រៀមក្រំ”ដោយសារសេចក្តីសម្រេចរបស់ក្រសួងការបរទេស បិទប្រតិបត្តិការរបស់អង្គការ។ ...
Ananth Baliga និង ម៉ិច ដារ៉ា
http://www.phnompenhpost.com/national/us-criticises-troubling-steps-against-press-ngos
បង់ក្លាដែសផ្តល់តម្លៃអង្ករ$៤៥៣ក្នុងមួយតោនឱ្យមកកម្ពុជា
ខណៈប្រទេសបង់ក្លាដែសអះអាងថាខ្លួននឹងនាំចូលអង្ករពីកម្ពុជា២៥ម៉ឺនតោនដោយផ្តល់តម្លៃ៤៥៣ដុល្លារក្នុង១តោន (តម្លៃទៅដល់ផែបង់ក្លាដែស) អ្នកនៅក្នុងឧស្សាហកម្មនេះបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា កម្ពុជាមិនទាន់កំណត់តម្លៃនៅឡើយ ខណៈកំពុងស្ថិតក្នុងដំណើរការចរចា។ ...
ចេង សុខហ័ង
http://www.phnompenhpost.com/business/government-refutes-claims-over-price-bangladesh-rice-deal
ជីវិតនៅក្នុងទីងងឹត ចំពេលការសន្យាពីថាមពលមិនលេចចេញជារូបរាង
នៅក្នុងឃុំបាទី ខេត្តស្វាយរៀង បង្គោលអគ្គីសនី និងខ្សែភ្លើងត្រូវបានដំឡើងតាំងពី ៥ ឆ្នាំមុននៅភូមិថ្នាញ់ ប៉ុន្តែនៅតែគ្មានថាមពលអគ្គិសនីរត់ឆ្លងកាត់ ដោយទុកឱ្យអ្នកភូមិពឹងផ្អែកលើអាគុយ និងបន្ទះសូឡានាពេលថ្មីៗនេះ។ ...
ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/5079925/life-dark-amid-broken-power-promises/
សហភាពការងារកម្ពុជា៖ ការដំឡើងមិនគ្រប់គ្រាន់
សហភាពការងារកម្ពុជាបាននិយាយថា កម្មករកាត់ដេរត្រូវការប្រាក់ឈ្នួលប្រចាំខែចំនួន ២២៤ ដុល្លារដើម្បីរស់រានមានជីវិតដែលជាការកើនឡើងយ៉ាងខ្លាំងពីសំណើរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលឡើងដល់ ១៦៨ ដុល្លារ។ ...
សែន ដេវិដ
http://www.khmertimeskh.com/5079942/increase-not-enough-clc/
សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មប្រទេសចំនួន៤ ចំពោះការបដិសេធមិនទទួលយកការនិរទេសជនជាតិរបស់ខ្លួន
អ្នកនាំពាក្យក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក លោក Dave Lapan បាននិយាយកាលពីថ្ងៃពុធថា រដ្ឋបាល Trump នឹងដាក់ទណ្ឌកម្មទិដ្ឋាការលើប្រទេសចំនួនបួនដែលបដិសេធមិនព្រមទទួលយកជនជាតិរបស់ខ្លួនដែលត្រូវបានគេចាត់ទុកថារស់នៅសហរដ្ឋអាមេរិកដោយខុសច្បាប់។ យោងតាមប្រភពរបស់ក្រសួង ...
David Shortell
http://edition.cnn.com/2017/08/23/politics/trump-visa-sanctions-immigration/index.html
ការមិនដកហូតដីតំបន់ឆ្នេរ រងការស្ដីបន្ទោស
អាជ្ញាធរឆ្នេរសមុទ្រ និងថ្នាក់ជាតិមួយចំនួនមិនបានអនុវត្តតាមការណែនាំរបស់នាយករដ្ឋមន្ត្រីដែលបញ្ជាឲ្យដកហូតដីតំបន់ឆ្នេរសមុទ្រ និងព្រៃកោងកាងប្រមាណជាង ៣០០ ហិកតាដែលអ្នកមានបុណ្យស័ក្ដិ និងអ្នកមានលុយរំលោភយកកាលពីជាងមួយឆ្នាំមុននោះទេ ...
ផាក់ ស៊ាងលី
http://bit.ly/2v81MHP
សមាគមវៀតណាមថា ឈើចាប់មិនមែនរបស់ខ្លួន
តំណាងសមាគមសហព័ន្ធខ្មែរ-វៀតណាមនៅខេត្តរតនគិរីកាលពីម្សិលមិញបានបដិសេធថាឈើគ្រញូង និងធ្នង់ប្រមាណជាងពីរម៉ែត្រគុបដែលសមត្ថកិច្ចឆែកឃើញ និងរឹបអូសកាលពីថ្ងៃអង្គារនោះមិនមែនជារបស់ខ្លួនទេ ហើយថារឿងនេះក៏មិនពាក់ព័ន្ធនឹងសមាគមដែរ។ ...
ឃុត សុភចរិយា
http://bit.ly/2ir48eW
ពលករបញ្ជូនមកប្រទេសវិញពីប្រទេសម៉ាឡេស៊ី
ក្រសួងការបរទេសបាននិយាយកាលពីម្សិលមិញថា ពលករចំណាកស្រុកកម្ពុជាចំនួន ១៨នាក់ ត្រូវបានបញ្ជូនត្រឡប់មកវិញពីប្រទេសម៉ាឡេស៊ីនៅសប្តាហ៍នេះ បន្ទាប់ពីត្រូវបានបោកប្រាស់ដោយមេខ្យល់ឲ្យទៅធ្វើការនៅបរទេសដោយខុសច្បាប់។ ...
សែន ដេវិដ
http://www.khmertimeskh.com/5079676/workers-repatriated-malaysia/