CDC អនុម័តគម្រោងសណ្ឋាគារ $៦៨ លាននៅប៉ោយប៉ែត
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តលើគម្រោងវិនិយោគមជ្ឈមណ្ឌលពាណិជ្ជកម្ម និងសណ្ឋាគារផ្កាយ ៤ លើកដំបូងនៅក្នុងក្រុងប៉ោយប៉ែត ដែលមានតម្លៃជាង ៦៨ លានដុល្លារ។ នេះបើតាមសេចក្តីប្រកាសរបស់ CDC។ គម្រោងដែលត្រូវបានវិនិយោគដោយក្រុមហ៊ុន Boonma Heng Co.,Ltd. នឹងសាងសង់សណ្ឋាគារលំដាប់ផ្កាយ ៤ ដែលមានចំនួន ៣៩២ បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម «ផ្សារទំនើប» ដែលមានទីតាំងនៅក្នុងភូមិក្បាលស្ពាន ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបង្កើតការងារបាន ៨៣៦ នាក់។ …
ហ៊ឹន ពិសី
https://bit.ly/2nwAd4H