ព័ត៌មាន
តុលាការឃុំខ្លួនសកម្មជន ២ នាក់តាមបណ្ដឹងក្រុមហ៊ុនខ្សាច់ ក្រុមហ៊ុនខ្សាច់ លី យ៉ុងផាត់
សកម្មជនបរិស្ថានពីរនាក់ដែលបម្រើការឲ្យអង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះមាតាធម្មជាតិត្រូវបានតុលាការខេត្តកោះកុងចោទប្រកាន់ហើយបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តភ្លាមៗ កាលពីម្សិលមិញ ប្រមាណជាងមួយថ្ងៃក្រោយពីការចាប់ខ្លួនក្រោមឥទ្ធិពលនៃការប្ដឹងដោយ ...
ផាក់ ស៊ាងលី
http://bit.ly/2vV43Cz
ហេង ពៅ ថាគង់តែអយុត្តិធម៌សុំជម្រះក្ដីឲ្យឆាប់
ដោយនៅតែគិតថាប្រព័ន្ធតុលាការនៅកម្ពុជាមិនអាចរកយុត្តិធម៌ឲ្យខ្លួនបាន អតីតស្នងការនគរបាលរាជធានីភ្នំពេញលោក ហេង ពៅ បានទទូចឲ្យតុលាការកំពូលលើកសំណុំរឿងលោកមកជំនុំជម្រះឲ្យឆាប់ចប់ ខណៈសំណុំរឿងមួយក្នុង ២ ករណីត្រូវលើកពេលសវនាការ ...
គឹម សារុំ
http://bit.ly/2x63U27
ក្រសួងពាណិជ្ជកម្មនិយាយថាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកធម្មតា
បើតាមសម្តីរបស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកាលពីម្សិលមិញបាននិយាយថា បើទោះជាមានជម្លោះការទូតជាមួយសហរដ្ឋអាមេរិកក៏ដោយ ក៏ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិកនៅមានលក្ខណៈធម្មតានៅឡើយ។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/5082797/trade-us-normal-says-ministry/
តំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ កំពុងពង្រីកនិងទាក់ទាញវិនិយោគិន
តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ (SSEZ) កំពុងពង្រីកសមត្ថភាពលើសពីដំណាក់កាលអភិវឌ្ឍន៍ដំបូងរបស់ខ្លួន និងកំពុងស្វែងរកការទាក់ទាញអ្នកជួលថ្មីជិត ២០០ នាក់សម្រាប់រយៈពេល ៥ ឆ្នាំក្រោយ។ ...
Cam McGrath
http://bit.ly/2xCDl65
ក្រុមហ៊ុនចិននឹងបង្កើតកសិដ្ឋានបង្កាត់ពូជជ្រូកនៅកម្ពុជា
តំណាងក្រសួងកសិកម្មកម្ពុជា និងក្រុមហ៊ុនជំនាញផ្នែកកសិកម្មចិនប្រចាំខេត្តក្វាងស៊ីកាលពីថ្ងៃអង្គារបានយល់ព្រមជាគោលការណ៍ក្នុងការសហការរួមគ្នាដើម្បីពង្រឹងការស្រាវជ្រាវផ្នែកបច្ចេកទេស និងអភិវឌ្ឍន៍ផលិតកម្មជ្រូកនៅកម្ពុជា។ ...
ហ៊ គីមសាយ
http://bit.ly/2wY4jEr
ខេត្តកែប និងខេត្តពោធិ៍សាត់ឈ្នះពានរង្វាន់អាស៊ាន
ខេត្តកែប និងខេត្តពោធិ៍សាត់ត្រូវបានផ្តល់ពានរង្វាន់បរិស្ថានអាស៊ាននៅប៊្រុយណេ កាលពីល្ងាចថ្ងៃអង្គារជាលើកដំបូងសម្រាប់ប្រទេសកម្ពុជា។ យោងតាមក្រសួងបរិស្ថាន គណៈកម្មាធិការដែលមានប្រទេសជាសមាជិកអាស៊ានទាំងអស់បានធ្វើការវាយតម្លៃ និងជ្រើសរើសយកខេត្តកែបសម្រាប់ពានពានរង្វាន់ទីក្រុងប្រកបដោយនិរន្តរភាពបរិស្ថានអាស៊ាន ខណៈដែលខេត្តពោធិ៍សាត់ទទួលបានវិញ្ញាបនបត្រទទួលស្គាល់នូវនិរន្តភាពនៃទឹកស្អាតនៅកិច្ចប្រជុំលើកទី ១៤ នៃរដ្ឋមន្រ្តីបរិស្ថានអាស៊ាន។ ...
ពេជ្រ សុធារី
http://www.khmertimeskh.com/5082904/kep-pursat-win-asean-awards/
ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជានៅតែទាប
របាយការណ៍ថ្មីមួយដែលចេញដោយវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅតែបន្តផ្តល់ពិន្ទុកម្រិតទាបដល់កម្ពុជាទៅលើការអប់រំ និងការបណ្តុះបណ្តាលពលរដ្ឋរបស់ខ្លួន ក្នុងការអភិវឌ្ឍកម្លាំងពលកម្មប្រកបដោយសមត្ថភាពប្រកួតប្រជែង និងការប្រើប្រាស់ជំនាញប្រកបដោយផលិតភាព ដោយផ្តល់ចំណាត់ថ្នាក់អន់បំផុតនៅអាស៊ាន។ ...
Kali Kotoski
http://bit.ly/2y06QuD
អាមេរិកផ្អាកចេញទិដ្ឋាការឱ្យមន្ត្រីក្រសួងការបរទេសកម្ពុជាចាប់ពីថ្នាក់អគ្គនាយកឡើង និងក្រុមគ្រួសារ
ស្ថានទូតអាមេរិកប្រចាំកម្ពុជា កាលពីម្សិលមិញបានប្រកាសផ្អាកលែងចេញទិដ្ឋាការប្រភេទ B1 និង B2 និងប្រភេទ B1/B2 ដល់មន្ត្រីនៃក្រសួងការបរទេសកម្ពុជាដែលមានតួនាទីចាប់ពីថ្នាក់អគ្គនាយក រហូតដល់ថ្នាក់ដឹកនាំកំពូលនៃក្រសួងនេះ ព្រមទាំងសមាជិកក្រុមគ្រួសាររបស់ពួកគេ ដោយមានករណីលើកលែងតិចតួចប៉ុណ្ណោះ។ ...
នៀម ឆេង និង Erin Handley
http://bit.ly/2x2hXnU
តើបណ្តាបស្ចឹមប្រទេសគួរតែដាក់ទណ្ឌកម្មលើកម្ពុជាទេ?
នយោបាយកម្ពុជាបានឈានដល់ចំណុចក្តៅថ្មីមួយជាមួយការចាប់ខ្លួនអ្នកដឹកនាំគណបក្សប្រឆាំងកាលពីសប្តាហ៍មុន។ លោក កឹម សុខា ត្រូវបានដាក់ខ្នោះនាពេលពាក់កណ្តាលយប់នៅក្នុងផ្ទះរបស់លោក និងត្រូវបានចោទប្រកាន់ពីបទ “ក្បត់ជាតិ” ដោយរដ្ឋាភិបាល។ ...
ឈឿន គង្គា
http://www.atimes.com/western-countries-impose-sanctions-cambodia/
បក្សប្រឆាំង នឹងនៅតែបន្តដើរឆ្ពោះទៅមុខ
លោក សុន ឆ័យ អភិបាលក្រុមសមាជិកសភា គណបក្សសង្គ្រោះជាតិ បានបង្ហាញសញ្ញាច្បាស់លាស់មួយកាលពីម្សិលមិញថា គណបក្សប្រឆាំង នឹងនៅតែបន្តដើរទៅមុខ បើទោះបីជាមានចលាចលខាងនយោបាយ នាពេលបច្ចុប្បន្នក្តី ហើយគណបក្សនេះ នឹងនៅតែចូលរួមការរបោះឆ្នោតជាតិ នៅឆ្នាំ ២០១៨ ខាងមុខ។ ...
នៀម ឆេង, Ananth Baliga និង បែន សុខហ៊ាន
http://bit.ly/2wpqv62
លោក សម រង្ស៊ី ប្រកាសបើកសមាគម ពេលអត់សិទ្ធិធ្វើនយោបាយ
បន្ទាប់ពីច្បាប់ស្ដីពីគណបក្សបានបិទច្រកមិនឲ្យចូលប្រឡូកក្នុងរឿងនយោបាយនោះអតីតមេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី ដែលកំពុងមានទោសជាច្រើនជាប់ខ្លួនបានប្រកាសបង្កើតសមាគមថ្មីមួយដើម្បីលើកតម្កើងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ខណៈមន្ត្រីក្រសួងមហាផ្ទៃ ...
Andrew Nachemson
http://bit.ly/2y58HPN
ក្រសួងលែងផ្តល់អាជ្ញាប័ណ្ណលើអាជីវកម្មស៊ីម៉ងត៍
ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានឲ្យដឹងថាអាជ្ញាប័ណ្ណសម្រាប់ប្រតិបត្តិការរោងចក្រស៊ីម៉ងត៍នៅកម្ពុជាត្រូវបានបិទដោយសារធនធានធម្មជាតិមិនគ្រប់គ្រាន់។ នេះបើតាមមន្ដ្រីមកពីក្រសួងនេះ។ ...
ចេង សុខហ័ង
http://bit.ly/2vUkYF6
ទូតអាមេរិក ច្រានចោលការចោទពីរឿងជ្រៀតជ្រែកចូលផ្ទៃក្នុងកម្ពុជា
ឯកអគ្គរដ្ឋទូត អាមេរិក ប្រចាំកម្ពុជាលោក William Heidt កាលពីម្សិលមិញបានច្រានចោលចំពោះការចោទប្រកាន់ដែលថា អាមេរិកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ដោយបានហៅការចោទនោះថា គ្មានហេតុផលនិងធ្វើឡើងដោយគ្មានភ័ស្តុតាងដែលអាចជឿជាក់បាន ...
Ananth Baliga និង ម៉ិច ដារ៉ា
http://bit.ly/2x1527k
ចំណុចសំខាន់ៗសម្រាប់គម្រោងជលផល
អង្គការអភិវឌ្ឍន៍ ឧស្សាហកម្ម របស់អង្គការ សហប្រជាតិ (UNIDO) រួមជាមួយក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលជលផលរបស់ក្រសួងកសិកម្មកាលពីម្សិលមិញបានចេញផ្សាយកូនសៀវភៅមួយដែលមានចំណងជើងថា “ការលើកកម្ពស់ការអភិវឌ្ឍន៍ជលផលកំណើនតម្លៃ និងការប្រកួតប្រជែង” ។ ...
សុខ ច័ន្ទ
http://www.khmertimeskh.com/5082630/milestones-fisheries-project/
ថៃភ្ជាប់បណ្តាញបង្កើនការធ្វើពាណិជ្ជកម្ម
ក្រសួងពាណិជ្ជកម្មបានសន្យាចូលរួមជាមួយស្ថានទូតថៃនៅក្នុងប្រទេសកម្ពុជាដើម្បីកសាងបរិយាកាសពាណិជ្ជកម្ម និងវិនិយោគដែលអំណោយផលរវាងប្រទេសជិតខាងអាស៊ាន។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/5082631/thai-links-set-boost-trade/
ស្ពានថ្មីឆ្លងកាត់ទន្លេសាប
ក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជាលីមិតធីត (OCIC) នឹងចំណាយ ៣៥ លានដុល្លារដើម្បីសាងសង់ស្ពានបេតុងមួយឆ្លងកាត់ទន្លេសាបពីស្ថានីយ៍ប្រេងសាំងសូគីម៉ិចក្នុងខណ្ឌឫស្សីកែវទៅសង្កាត់ព្រែកតាសៀកក្នុងសង្កាត់ជ្រោយចង្វារ។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/5082569/new-bridge-span-tonle-sap/
ការជំរុញអាមេរិកឱ្យដាក់បញ្ចូលស្បែកជើងផលិតនៅកម្ពុជាទៅក្នុងGSPទំនងជាពិបាក
ទោះបីកម្ពុជាប្រឹងប្រែងជំរុញអាមេរិកឱ្យដាក់បញ្ចូលទំនិញស្បែកជើងរបស់ខ្លួនទៅក្នុងគម្រោងប្រព័ន្ធអនុគ្រោះពន្ធ (GSP) ក៏វាទំនងជាមិនអាចកើតឡើងនោះទេ ដែលដៃគូពាណិជ្ជកម្មឈានមុខគេតែមួយគត់របស់កម្ពុជាមួយនេះនឹងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ ខណៈច្បាប់ថ្មីដែលបានដាក់ចេញដោយសភាអាមេរិកនៅមិនទាន់ត្រូវបានលើកមកពិភាក្សានៅឡើយទេ ហើយវាមិនត្រូវបានអនុម័តនៅឆ្នាំនេះ។ ...
Kali Kotoski
http://bit.ly/2wpncfh
កម្ពុជាបាត់លុយ៣១លានដុល្លារពីការនាំខ្សាច់ស៊ីលីកាទៅតៃវ៉ាន់
អង្គការក្រៅរដ្ឋាភិបាលរកឃើញថារាជរដ្ឋាភិបាលកម្ពុជាបានបាត់ចំណូលជាទឹកប្រាក់ជាង៣១លានដុល្លារសហរដ្ឋអាមេរិកពីការនាំចេញខ្សាច់ស៊ីលីកាចេញទៅកាន់កោះតៃវ៉ាន់ដោយមានភាពមិនប្រក្រតីក្នុងការចុះបញ្ជី ឬបន្ទាបតួលេខ ហើយអំពាវនាវឱ្យរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលចុះចេញពីតំណែង ខណៈពេលដែលសកម្មជនពីរនាក់របស់អង្គការនេះត្រូវបានឃាត់ខ្លួនកាលពីម្សិលមិញ។ ...
ផាក់ ស៊ាងលី
http://bit.ly/2joslDh
លោក សុខ ទូច ភ្ជាប់ព្រឹត្តិការណ៍ខ្លះថា ជាផ្នែកនៃបដិវត្តន៍ពណ៌
ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងការពារចំណាត់ការទប់ស្កាត់សកម្មភាពដែលរដ្ឋាភិបាលហៅថាជា «បដិវត្តន៍ពណ៌» និងបានភ្ជាប់សកម្មភាពមួយចំនួនដែលកើតមានឡើងនៅកម្ពុជាថាជាផ្នែកនៃចលនានេះ ប៉ុន្តែមន្ត្រីគណបក្សប្រឆាំងថាការលើកឡើងនេះ ...
បែន សុខហ៊ាន
http://bit.ly/2xxl8Xz
កាមេរ៉ាបង្កប់របស់ WWF ថតបានសត្វក្តាន់ ដែលធ្លាប់គេគិតបានផុតពូជនៅកម្ពុជា
អង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) បានឲ្យដឹងថា សត្វក្តាន់ ដែលជាសត្វជិតផុតពូជ ចំនួនបួនក្បាល ដែលគេធ្លាប់គិតថាបានផុតពូជ ទៅហើយនៅប្រទេសកម្ពុជា ត្រូវកាមេរ៉ាបង្កប់ថតបាននៅខេត្ត ក្រចេះ ជាលើកដំបូងបំផុតក្នុងទសវត្សន៍ចុងក្រោយនេះ។ ...
Andrew Nachemson
http://bit.ly/2h3aMbb
សត្វក្តាន់ដ៏កម្រត្រូវបានថតជាប់ជាលើកដំបូងក្នុងមួយទសវត្សរ៍
សត្វក្តាន់ចំនួន ៤ ដែលជិតផុតពូជត្រូវបានគេថតជាប់ជាលើកដំបូងដោយប្រើអន្ទាក់កាមេរ៉ានៅក្នុងរយៈពេលមួយទសវត្សរ៍នៅខេត្តក្រចេះ ដោយផ្តល់ក្តីសង្ឃឹមថាចំនួននៃសត្វក្តាន់ដ៏កម្រអាចកើនឡើង។ ...
មុំ គន្ធា
http://www.khmertimeskh.com/5082524/rare-deer-caught-film-first-time-decade/
នាយករដ្ឋមន្រ្តីមើលឃើញកលល្បិចពីការបង្ហោះរូបរបស់ស្ថានទូត
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរិះគន់ស្ថានទូតអាមេរិកកាលពីម្សិលមិញ ចំពោះការបង្ហោះរូបភាពដែលជាកលល្បិចសម្រាប់បំភាន់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ខណៈពេលដែលវាសំដៅទៅលើការរួមចំណែករបស់អាមេរិកក្នុងការជួយសង្គ្រោះប្រាសាទ និងការពារព្រៃឈើ។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/5082542/pm-sees-red-embassy-post/
អ្នកផលិតប្រហុកស្នើសុំម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ
ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកំពុងត្រូវបានគេស្នើសុំសម្រាប់ប្រហុកត្រីសៀមរាប ក្រោយពីក្រសួងឧស្សាហកម្មបានអនុម័តឱ្យមានស្តង់ដារជាតិ។ ប្រហុកត្រីសៀមរាបដែលផលិតពីត្រីផ្អាប់ គឺជាផលិតផលមួយក្នុងចំណោមផលិតផលជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលរដ្ឋាភិបាលកំពុងធ្វើការដើម្បីទទួលបានម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។ បច្ចុប្បន្ននេះ មានតែម្រេចមួយគត់នៅខេត្តកំពត និងស្ករត្នោតខេត្តកំពង់ស្ពឺដែលមកដល់ពេលនេះបានទទួលការបញ្ជាក់។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/5082459/prahok-makers-seek-gi-status/
ក្រសួងចេញសេចក្តីព្រមានអំពីវីរុសដំឡូងមី
ក្រសួងកសិកម្មបានព្រមានកសិករ អ្នកជួញដូរ និងអ្នកនាំចូលដំឡូងមីអំពីវីរុសថ្មីវាយប្រហារដំឡូងមី ដោយប្រាប់អាជ្ញាធរមូលដ្ឋានឱ្យធ្វើការរួមគ្នាជាមួយនឹងឧស្សាហកម្មដើម្បីទប់ស្កាត់ការរាលដាល។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/5082521/ministry-issues-cassava-virus-warning/