ស្រ្តីខ្មែរបីរូបទទួលពានរង្វាន់ស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យា
នៅសប្តាហ៍នេះ ស្ត្រីខ្មែរបីរូបក្នុងចំណោម ៣០រូប បានទទួលជ័យលាភី ពានរង្វាន់ «ស្ត្រីឆ្នើម» ក្នុងវិស័យបច្ចេកវិទ្យាឆ្នាំ២០១៨ ដែលជាពានរង្វាន់មួយបង្កើតឡើងដើម្បីបញ្ចៀបចំណេះដឹងផ្នែកបច្ចេកវិទ្យាដល់ស្ត្រី ការតាំងចិត្ត និងទាក់ទាញចំណាប់អារម្មណ៍ស្ត្រីក្នុងផ្នែកដ៏ថ្មីថ្មោងនេះនៅកម្ពុជា។ ពានរង្វាន់ទាំងបីនោះគឺ ពានរង្វាន់ស្រ្តីដែលបានចូលរួមជំរុញការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍសង្គម ឬសហគមន៍ បានទៅលើ កញ្ញា ចន្ទ ពេញល័ក្ខ ពានរង្វាន់វិស្វករស្រ្តីជោគជ័យក្នុងជំនាញបច្ចេកវិទ្យា បានទៅលើអ្នកស្រី ហ្វាត ស៊ីអែម ប្រធានផ្នែករៀបចំគម្រោងទិន្នន័យក្នុងក្រុមហ៊ុនទូរគមនាគមន៍ និងពានរង្វាន់សហគ្រិនស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យា កញ្ញា ឡុង លក្ខិណា ស្ថាបនិកក្រុមហ៊ុនដឹកជញ្ជូន «ជូនអ្នក»។ …