ព័ត៌មាន
ចំណូលកាស៊ីណូ Donaco កើនខ្ពស់បន្ទាប់ពីទិញ Star Vegas
ក្រុមហ៊ុនកាស៊ីណូ Donaco International Ltd បានបង្ហាញពីកំណើនប្រាក់ចំណូល ៧ ដងនៅក្នុងឯកសារហិរញ្ញវត្ថុមួយឆ្នាំពេញលើកដំបូងរបស់ខ្លួនបន្ទាប់ពីការទិញភាគហ៊ុនកាស៊ីណូ Star Vegas Resort and Club នៅទីក្រុងប៉ោយប៉ែតជាប់ព្រំដែនថៃខណៈដែលប្រាក់ចំណេញសុទ្ធរបស់ខ្លួនបានកើនឡើងដល់ ៤៣ លានដុល្លារ។ ...
Kali Kotoski
http://bit.ly/2eAaFRp
កម្ពុជា ថៃ និងអុីស្រាអែល ចុះហត្ថលេខាដាំដើមលម៉ើនៅកម្ពុជា
ប្រទេសកម្ពុជាថៃនិងអុីស្រាអែលកាលពីថ្ងៃចន្ទបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU) ក្នុងការដាំដើមលម៉ើនៅកម្ពុជាដោយសារតម្រូវការផ្លែលម៉ើមានការកើនឡើងមិនត្រឹមតែកម្ពុជាទេប៉ុន្តែវាកើនឡើងនៅទូទាំងពិភពលោកផងដែរ។ ...
សុខ ចាន់
http://bit.ly/2faxHyP
នាយករដ្ឋមន្ត្រីជម្រុញការដោះស្រាយបញ្ហាជម្លោះដីធ្លី
លោកនាយករដ្ឋមន្តី ហ៊ុន សែន កាលពីម្សិលមិញបានជម្រុញក្រុមមន្ត្រី ក្រសួងដែលពាក់ព័ន្ធ និងស្ថាប័ននានាឱ្យយកចិត្តទុកចិត្តដាក់ និងដោះស្រាយបញ្ហាជម្លោះដីធ្លីដល់ប្រជាជនឱ្យបានរួសរាស់។ ...
ប៊ិច សុធារី
http://www.khmertimeskh.com/news/31155/pm-pushes-for-land-dispute-resolution/
ចោរកាត់សោ ចូលលួចសម្ភារចុះឈ្មោះបោះឆ្នោត
ប៉ូលិសនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវកំពុងធ្វើការស៊ើបអង្កេតបន្ទាប់ពីមានចោរលួចសម្ភារចុះឈ្មោះបោះឆ្នោតពីការិយាល័យចុះឈ្មោះបោះឆ្នោតនៅឃុំព្រៃល្វាកាលថ្ងៃព្រហស្បតិ៍កន្លងទៅ។ លោក ទប់ រិទ្ធី មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឱ្យដឹងថាចោរបានកាត់សោដែល ...
ប៊ុន សេងគង់
http://bit.ly/2dERbXn
ប្រាក់ចំណេញធនាគារអយុធ្យាកើនឡើង បន្ទាប់ពីការបញ្ចប់ការទិញហត្ថាកសិករ
ធនាគារអយុធ្យារបស់ប្រទេសថៃ បានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុដំបូងរបស់ខ្លួន ចាប់តាំងពីការបញ្ចប់ការទិញភាគហ៊ុនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ (HKL) កាលពីខែមុន ដែលបង្ហាញថាប្រាក់ចំណេញសុទ្ធប្រចាំត្រីមាសកើនឡើង ១០,៦ ភាគរយធៀបនឹងឆ្នាំមុន។ ...
Kali Kotoski
http://bit.ly/2dEERLz
ស្រូវជាង ២ ម៉ឺនហិកតាប៉ះពាល់ពីគ្រោះទឹកជំនន់
ដំណាំស្រូវជាង ២ ម៉ឺនហិកតាកំពុងរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ដែលកំពុងបន្តវាយប្រហារនៅតាមបណ្តាខេត្តជាច្រើននៅកម្ពុជា។ នេះបើតាមលោក មែន សុទ្ធី ប្រធាននាយកដ្ឋានស្ថិតិក្រសួងកសិកម្មឲ្យដឹងកាលពីម្សិលមិញ ខណៈសហគមន៍ធានារ៉ាប់រងកសិករកំពុងសិក្សាពីការចំណាយលើសំណង លោកបានឲ្យដឹងថា បម្រែបម្រួលអាកាសធាតុ ...
ចេង សុខហ័ង
http://bit.ly/2e60sbS
ការប្រកាសអាសន្នគ្រោះទឹកជំនន់រហូតដល់ចុងខែតុលា
ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសអាសន្នកាលពីថ្ងៃសៅរ៍ ពីសក្តានុពលនៃគ្រោះទឹកជំនន់ដែលបណ្តាលមកពីព្យុះត្រូពិចហៃម៉ា ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣ នាក់នៅប្រទេសហ្វីលីពិន និងភាគខាងត្បូងឈាងខាងកើតប្រទេសចិនកាលពី ...
មុំ គន្ធា
http://www.khmertimeskh.com/news/31162/flood-warning-until-october-31/
CRC ចាប់ផ្តើមដំណើរការរោងជាងចល័ត
គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ប្រចាំកម្ពុជាបានប្រកាសកាលពីម្សិលមិញអំពីការចាប់ផ្តើមរោងជាងចល័តមួយដើម្បីជួសជុលជើងសិប្បនិម្មិតដល់ជនពិការក្នុងខេត្តសៀមរាប។ ...
Andrew Nachemson
http://bit.ly/2eAm5pZ
រដ្ឋាភិបាល អនុម័តថវិកា ៥ពាន់លានដុល្លារសម្រាប់ចំណាយឆ្នាំ២០១៧
គណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្របានអនុម័តថវិកាប្រមាណ៥ពាន់លានដុល្លារសម្រាប់ការចំណាយរបស់រដ្ឋាភិបាល នៅឆ្នាំ២០១៧ ធៀបនឹងថវិកាឆ្នាំ២០១៦ កើនឡើង ១៥.៦ ភាគរយ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល។ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែលបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន ...
ស៊ុំ ម៉ាណេត
http://bit.ly/2dR6Iq6
ប្រាក់បៀវត្សន៍នាយករដ្ឋមន្រ្តី និងមន្រ្តីរាជរដ្ឋាភិបាលនឹងឡើងខ្ពស់នៅឆ្នាំក្រោយ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកំណត់ដំឡើងប្រាក់ខែរបស់ខ្លួនពី ៣លាន ៦សែនរៀល ឡើងដល់ ១០លានរៀលនឹងដំឡើងប្រាក់ខែឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី អនុរដ្ឋលេខាធិការ ព្រមទាំងជំនួយការ និងទីប្រឹក្សាដែលមានចំនួនសរុប ២៥០០នាក់បន្ទាប់ពីគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងថវិកា ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2ezEUYN
កម្ពុជាជាប់ចំណាត់ថ្នាក់ចុងក្រោយគេ នៅលើផ្នែកនីតិរដ្ឋ
ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់ទី ១១២ ក្នុងចំណោមប្រទេសទាំងអស់ចំនួន ១១៣ ដែលត្រូវបានធ្វើការស្ទាបស្ទង់នៅទូទាំងពិភពលោកគឺនៅបន្ទាប់ចុងក្រោយគេក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ីខាងកើត និងអាស៊ីប៉ាស៊ីហ្វិកស្តីពីការយល់ដឹងផ្នែកនីតិរដ្ឋ។ នេះបើយោងតាមរបាយការណ៍មួយដែលបាន ...
Cristina Maza
http://bit.ly/2eml96M
២៥ ឆ្នាំបន្ទាប់ពីមានកិច្ចព្រមព្រៀងក្រុងប៉ារីសអំណាចនៅតែមូលក្នុងដៃបក្សប្រជាជន
ខណៈសង្គ្រាមផ្ទៃក្នុងបានរលាយបាត់បន្តិចម្តងៗនៅដើមខែធ្នូឆ្នាំ ១៩៨៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងព្រះបាទនរោត្តម សីហនុ បានជួបគ្នានៅក្នុងភូមិ Fe’re-en-Tardenois ដែលជាភូមិស្ងាត់មួយនៅភាគខាងជើងនៃប្រទេសបារាំង ...
Alex Willemyns and ម៉ិច ដារ៉ា
http://bit.ly/2emjle1
អាកាសយានដ្ឋានកម្ពុជា ៩ខែទទួលអ្នកដំណើរជាង៥លាននាក់
អាកាសយានដ្ឋានកម្ពុជាទទួលបានអ្នកដំណើរជាង៥លាននាក់និង ៥៣០០០ ជើងហោះហើរក្នុងរយៈពេលប្រាំបួនខែដើមឆ្នាំ២០១៦ ពោលគឺចំនួនអ្នកធ្វើដំណើរកើនឡើង ៦.២ភាគរយ និងចំនួនជើងហោះហើរកើនឡើង ២.៨ភាគរយ ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់ ...
ស៊ុំ ម៉ាណេត
http://bit.ly/2ezr8CT
ការនាំចេញកៅស៊ូនៅតែបន្តកើនឡើង
ការនាំចេញកៅស៊ូបានបន្តកើនឡើងនៅក្នុងរយៈពេល ៩ខែដំបូងឆ្នាំនេះ បើទោះបីជាការធ្លាក់ចុះ និងភាពស្ងប់ស្ងាត់នៃតម្លៃនៃតម្រូវការសកលនៅតែបន្តនឹងក៏ដោយ នេះបើយោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/31095/rubber-exports-keep-rising/
វិទ្យាស្ថានបើកទូលាយ ផ្តល់ព័ត៌មានអំពីសេវាការងារ
វិទ្យាស្ថានបើកទូលាយដែលជាអង្គការក្រៅរដ្ឋាភិបាលមួយបានចាប់ផ្តើមនូវសេវាអនឡាញថ្មីមួយសម្រាប់កម្មករកម្ពុជាដែលគ្មានជំនាញដើម្បីទប់ស្កាត់កុំឲ្យពួកគេធ្វើចំណាកស្រុកទៅធ្វើការនៅបរទេសជាផ្នែកមួយនៃគំនិតផ្តួចផ្តើម ...
Andrew Nachemson
http://bit.ly/2eAjBb4
ការប្រើប្រាស់ប្រាក់រៀលនៅក្នុងសេដ្ឋកិច្ចនៅតែទាប
បើទោះបីរបាយការណ៍ថ្មីមួយរបស់ធនាគារជាតិ (NBC) បានបង្ហាញថា ការចរាចរប្រាក់រៀលមានការកើនឡើងជាងមុនក្តី ក៏ទំហំនៃការប្រើប្រាស់ប្រាក់រៀលក្នុងសកម្មភាពជួញដូរនៅតែមានចំណែកតូចនៅឡើយធៀបនឹងការប្រើប្រាស់ប្រាក់ដុល្លារអាមេរិ ...
ហ៊ គឹមសាយ និង Kali Kotoski
http://bit.ly/2dEZjug
របាយការណ៍បង្ហាញថាបទឧក្រិដ្ឋព្រៃឈើកើនឡើងបីដង ប៉ុន្តែការផាកពិន័យធ្លាក់ចុះ
ការរានព្រៃខុសច្បាប់បានកើនឡើងបីដងនៃអត្រាកាលពីឆ្នាំមុន ប៉ុន្តែការផាកពិន័យសម្រាប់បទឧក្រិដ្ឋព្រៃឈើ និងសត្វព្រៃបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ នេះបើយោងតាមរបាយការណ៍ដែលបានចេញកាលពីសប្តាហ៍មុនដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង ...
ម៉ិច ដារ៉ា និង Jack Davies
http://www.phnompenhpost.com/national/forestry-crimes-triple-fines-down-report
សត្វសំពោធដែលនាំចេញទៅវៀតណាមត្រូវបានសង្គ្រោះ
ក្រុមមន្ត្រីគយបានរឹបអូសសត្វសំពោធនៅរស់ចំនួន ៣៥ ក្បាល ដែលមានទម្ងន់ប្រហែល ៨០ គីឡូក្រាម នៅក្នុងខេត្តកណ្តាល បន្ទាប់ពីអ្នករត់ពន្ធមួយក្រុមបានប្រុងនឹងដឹកជញ្ជូនសត្វទាំងនោះទៅកាន់ប្រទេសវៀតណាមតាមកាណូត នេះបើឱ្យដឹងពីក្រុម ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/31112/vietnam-bound-ferrets-rescued/
ENR ថា កសិករកម្ពុជាមិនបានប្រយោជន៍ពី EBA
ភ្នាក់ងារអង្ករជាតិរបស់ប្រទេសអ៊ីតាលី Ente Nazionale Risi (ENR) បានចាត់ទុកកិច្ចព្រមព្រៀងនាំចូលអង្កររបស់កម្ពុជាទៅសហភាពអឺរ៉ុបថាមិនបានផ្តល់ផលចំណេញដល់កសិករទេ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនដែលភ្នំពេញ ប៉ុស្តិ៍ ទទួលបាន ...
ស៊ន សារ៉ាត និង ចេង សុខហ័ង
http://bit.ly/2eoztxl
កំណើនប្រជាជនត្រូវការលំនៅឋានថ្មីជាង១លានទៀតនៅឆ្នាំ២០៣០
មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃម្សិលមិញ បានអំពាវនាវដល់ស្ថាប័ន ក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធមកពីគ្រប់ភាគី ចូលរួមបន្ថែមទៀត ក្នុងការបង្កើននូវទីផ្សារលំនៅឋានសាធារណៈ សម្រាប់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម និងប្រាក់ចំណូលទាប ខណៈដែលកម្ពុជា អាចត្រូវការលំនៅឋានថ្មីប្រមាណជាង ១ ...
ប៉ិច សុធារី
http://bit.ly/2dT8tAY
ផ្លូវក្នុងរាជធានីដែលត្រូវទឹកជន់លិចត្រូវបានបិទ
ផ្លូវធំមួយដែលទឹកហូរកាត់នៃខណ្ឌដង្កោ ត្រូវបានបិទជាបណ្តោះអាសន្ន ដោយសារតែស្ថានភាពទឹកជំនន់ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយចេញដោយសាលារាជធានីភ្នំពេញកាលពីថ្ងៃពុធ។ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/31115/flooded-street-closed-in-capital/
ពលរដ្ឋជិត ១ម៉ឺននាក់ចេញធ្វើការក្រៅប្រទេសក្នុងមួយខែៗ
ប្រជាពលរដ្ឋខ្មែរប្រហែល១ម៉ឺននាក់បានចេញពីប្រទេសរបស់ខ្លួនដើម្បីរកការងារធ្វើនៅក្រៅប្រទេសក្នុងមួយខែៗ តាមរយៈក្រសួងការងារ និងក្រុមហ៊ុនឯកជនប៉ុន្តែអង្គការសង្គមស៊ីវិលមិនសាទរចំពោះចំនួនដ៏ច្រើននៃពលករខ្មែរ ទៅរកការងារធ្វើ ...
មុំ គន្ធា
http://bit.ly/2e60Mcn
ចំណូលពន្ធបានពីកាស៊ីណូក្នុងរយៈពេល ៩ខែ មានចំនួន ៣៧.៤ លានដុល្លារ
ចំណូលពន្ធបានពីកាស៊ីណូនៅកម្ពុជាដែលបានចុះបញ្ជីចំនួន ៦៩ បានកើនដល់ ៣៧.៤ លានដុល្លារ សម្រាប់រយៈពេល ៩ខែដំបូងក្នុងឆ្នាំនេះ ដែលចំនួននេះកើនបាន ៣៥.៥ ភាគរយ បើធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោង ...
ភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/casinos-pay-374m-tax-during-first-9-months
EIU: ពាណិជ្ជកម្មខុសច្បាប់នៅកម្ពុជាខ្ពស់
កម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសអាក្រក់បំផុតទី ៣ ខាងពាណិជ្ជកម្មខុសច្បាប់ក្នុងចំណោមប្រទេស ១៧ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នេះបើតាមសន្ទស្សន៍ចេញផ្សាយដោយ Economist Intelligence Unit (EIU) កាលពីសប្ដាហ៍មុនដែលវិភាគពីសមត្ថភាពរបស់រដ្ឋាភិបាល ...
Kali Kotoski and ហ៊ គឹមសាយ
http://bit.ly/2enGvyu