មន្ត្រីរដ្ឋបាលជលផលរំពឹងទិន្នផលត្រីរដូវនេសាទឆ្នាំនេះកើន
ស្របពេលដែលរដូវបើកនេសាទសម្រាប់ធ្វើត្រីប្រហុកឆ្នាំនេះទើបចាប់ផ្តើមមន្ត្រីរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រំពឹងថា ទិន្នន័យផលត្រីទឹកសានក្នុងរដូវបើកនេសាទ មានកំណើនជាងឆ្នាំមុន ដោយយោងទៅលើកម្ពស់ទឹកបឹង និងទន្លេសាបខ្ពស់ជាងឆ្នាំមុន។ រដូវនេសាទសម្រាប់ធ្វើត្រីប្រហុក បានចាប់ផ្តើមតាំងពីថ្ងៃទី៨ ខែធ្នូ ហើយនឹងបញ្ចប់នៅខែកុម្ភៈ នេះបើតាមការបញ្ជាក់របស់មន្ត្រីរដ្ឋបាលជលផល ដែលយល់ថា កម្រិតទឹកខ្ពស់ គឺជាមូលហេតុចម្បងមួយធ្វើឲ្យកំណើនទិន្នផលត្រីខ្ពស់សម្រាប់រដូវនេសាទឆ្នាំនេះ។ …
ជា វណ្ណៈ
http://bit.ly/2gTNiQB