ព័ត៌មាន
រដ្ឋមន្ត្រីថាការប្រឡងប្រសើរ ខណៈនៅមានការយកប៊្រុយយ៉ុងចូល
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងថាការប្រឡងថ្នាក់ទី ១២ មានភាពប្រសើរឡើងជារៀងរាល់ឆ្នាំចាប់តាំងពីកំណែទម្រង់ឆ្នាំ ២០១៤ ខណៈកាលពីម្សិលមិញប៊្រុយយ៉ុង និងឧបករណ៍អេឡិចត្រូនិកដែលសិស្សយកចូលក្នុងមណ្ឌលប្រឡងនៅតែត្រូវចាប់បាន។ ...
ឃុត សុភចរិយា
http://bit.ly/2beC4aB
តម្រូវការគ្រឿងម៉ាស៊ីនក្នុងឧស្សាហកម្មកាត់ដេរកើន
ខណៈឧស្សាហកម្មកាត់ដេរកម្ពុជាកំពុងបង្វែរទៅរកផលិតកម្មតម្លៃបន្ថែមការវិនិយោគលើគ្រឿងម៉ាស៊ីនទំនើបនៅក្នុងឧស្សាហកម្មនេះកំពុងកើនឡើងខណៈវាក៏ជាផ្នែកមួយនៃការកាត់បន្ថយថ្លៃឈ្នួលពលកម្មផងដែរ។ នេះបើយោងតាមការអះអាងពីអ្នកជំនាញក្នុងឧស្សាហកម្មនេះ។ ...
ហ៊ គឹមសាយ
http://bit.ly/2bLLIiF
កូដកម្មនៅរោងចក្រស្រាបៀរអង្គរធ្វើឲ្យប៉ះពាល់ខ្លាំងដល់សង្វាក់ផលិតកម្មរបស់ក្រុមហ៊ុននេះ
អ្នកតវ៉ាបានលើកឡើងថា កូដកម្មរបស់កម្មករមានសភាពរឹតខ្លាំងឡើងកាលពីម្សិលមិញ នៅរោងចក្រផលិតស្រាបៀរអង្គររបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រូ៊រក្នុងក្រុងព្រះសីហនុ ដោយក្រុមហ៊ុននេះបានទទួលស្គាល់ថា ការឈប់ធ្វើការបង្កឲ្យមានការអាក់ខានជាខ្លាំង។ លោក ឆេង សុភ័ក្ត្រ ប្រធានគ្រប់គ្រងផ្នែកធនធានមនុស្សនៅក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រូ៊រនេះបានលើកឡើងថា “ការតវ៉ានេះមានផលប៉ះពាល់ខ្លាំងលើសង្វាក់ ផលិតផលរបស់ក្រុមហ៊ុន”។តែទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ពីទំហំខូចខាតចំពោះប្រតិបត្តិការរបស់រោងចក្រឡើយ។ ...
ឆន ភារុណ
http://www.cambodiadailykhmer.com/33804
ក្រុមមួយទាមទារឲ្យពលរដ្ឋខ្មែរ នៅបរទេសមានសិទ្ធិបោះឆ្នោត
ក្រុមមួយដែលធ្វើយុទ្ធនាការដើម្បីឲ្យមានអភិបាលកិច្ចល្អប្រសើរកាលពីម្សិលមិញបានទាមទារសមាជិកសភារបស់ប្រទេសកម្ពុជាជំរុញរដ្ឋាភិបាលឲ្យអនុញ្ញាតឲ្យប្រជាជនកម្ពុជាដែលរស់នៅបរទេសអាចបោះឆ្នោតបានហើយក៏អំពាវនាវឲ្យមានការអនុវត្តតឹងរ៉ឹងជាងមុនផងដែរចំពោះច្បាប់ទេសន្តរប្រវេសន៍នៅក្នុងប្រទេសនេះ។ ...
ម៉ិច ដារ៉ា
http://bit.ly/2bICRgx
ការសិក្សាថ្មីរកឃើញអ្នកផ្ទុកមេរោគអេដស៍ ចូលរួមនៅក្នុងកម្មវិធីគិតគូរពីសេដ្ឋកិច្ច
សាខាស្រាវជ្រាវរបស់អង្គការខាណាបានអះអាងនៅក្នុងការសិក្សាថ្មីមួយស្តីពីការត្រួតពិនិត្យកម្មវិធីរបរចិញ្ចឹមជីវិតនៃអ្នកផ្ទុកមេរោគអេដស៍ដោយបានរកឃើញថាពួកគាត់ដែលចូលរួមកម្មវិធីបានផ្ដោតការយកចិត្ដទុកដាក់លើផ្នែកសេដ្ឋកិច្ចច្រើនជាងតម្រូវការផ្នែកវេជ្ជសាស្រ្តហើយវាអាចជាគន្លឹះដ៏សំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិតសម្រាប់ប្រជាជនកម្ពុជាដែលបានប៉ាន់ប្រមាណថាមានចំនួន ៧៤ ០០០ នាក់កំពុងរស់នៅជាមួយនឹងមេរោគអេដស៍ប៉ុន្តែអង្គការនេះបារម្ភពីការចុះថយជំនួយខណៈដែលកម្ពុជាក្លាយជាប្រទេសមានចំណូលទាបមធ្យម។ ...
Cristina Maza
http://bit.ly/2bUecJn
ប្រេងធ្លាក់ថ្លៃ ខណៈក្រុមហ៊ុនដឹកជញ្ជូនកាន់តែប្រឈមការប្រកួតប្រជែង
តម្លៃប្រេងសាំងនៅកម្ពុជាធ្លាក់ចុះជាង ២០ ភាគរយចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ ខណៈតម្លៃប្រេងអន្តរជាតិរហូតមកដល់ពេលនេះធ្លាក់ចុះជាង ៥០ ភាគរយ។ ទោះបីយ៉ាងនេះក្តីក្រុមហ៊ុនដឹកជញ្ជូនបានអះអាងថាការធ្លាក់ចុះតម្លៃប្រេងនេះមិនជះឥទ្ធិពលខ្លាំងមកលើប្រតិបត្តិការរបស់ខ្លួនឡើយខណៈការប្រកួតប្រជែងកាន់តែច្រើន។ នេះបើតាមអ្នករកស៊ីនៅក្នុងឧស្សាហកម្មនេះ។ ផ្អែកលើសន្ទស្សន៍តម្លៃប្រេងគិតត្រឹមថ្ងៃទី ១៩ ខែសីហាដោយក្រសួងពាណិជ្ជកម្មតម្លៃប្រេងធម្មតាបានធ្លាក់ចុះ ២០,៤១ ភាគរយពី ៣៩៨០ រៀលក្នុងមួយលីត្រកាលពីខែមករា ២០១៦ មកនៅ ៣១៥០ រៀល។ ...
ចេង សុខហ័ង
http://bit.ly/2bs9xgu
ចៅក្រមអាមេរិកាំងបញ្ជាឱ្យក្រុមមេធាវីចូលបំភ្លឺករណីបង្ខំពលករខ្មែរធ្វើការនៅថៃ
ចៅក្រមនៅរដ្ឋកាលីហ្វ័រញ៉ាបានបញ្ជាឱ្យមេធាវីដើមបណ្តឹងនិងមេធាវីចុងចម្លើយនៅក្នុងសំណុំរឿងប្តឹងដោយអតីតជនរងគ្រោះខ្មែរដែលធ្លាប់ធ្វើការនៅរោងចក្រផលិតគ្រឿងសមុទ្រថៃចូលជួបមុខគ្នាដើម្បីសម្រេចកំណត់ពេលដោះស្រាយសំណុំរឿងនេះនិងត្រូវបើកសវនាការកាត់ទោសឬយ៉ាងណា។ ...
គណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិប្រកាន់ជំហរផ្ទុយគ្នាស្រឡះទាក់ទិនអន្តោប្រវេសន៍
ដោយប្រកាសថា មានជនអន្តោប្រវេសន៍ជាង១៦០.០០០នាក់ កំពុងរស់នៅក្នុងប្រទេសកម្ពុជា ដោយគ្មានឯកសារត្រឹមត្រូវ ក្រសួងមហាផ្ទៃបានគូសបញ្ជាក់កាលពីថ្ងៃសុក្រថា ខ្លួននឹងផ្ដល់ឱកាសដល់ជនអន្តោប្រវេសន៍ភាគច្រើនក្នុងចំណោមក្រុមនេះឱ្យរស់នៅក្នុងប្រទេសនេះ ខណៈគណបក្សប្រឆាំងជំរុញឱ្យបណ្ដេញពួកគេចេញទាំងអស់។ ...
ឃួន ណារិម
http://www.cambodiadailykhmer.com/33782
អង្គការ ១២ ជំរុញឲ្យមានដំណោះស្រាយការធ្លាក់ចុះស្ថានភាពសិទ្ធិមនុស្ស
មានអង្គការក្រៅរដ្ឋាភិបាលចំនួន ១២ បានចេញលិខិតចំហមួយទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដោយបានជំរុញឲ្យស្វែងរកដំណោះស្រាយដ៏ខ្លាំងក្លាមួយទៅលើអ្វីដែលទាក់ទងនឹងការធ្លាក់ចុះដ៏ធ្ងន់ធ្ងរនៃស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ ...
Jack Davies
http://bit.ly/2bb1VMf
ក្តីសង្ឃឹមទទួលបានមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករលាយបាត់
ក្តីសង្ឃឹមទទួលបានមេដាយមាសអូឡាំពិក ជាលើកដំបូងពុំធ្លាប់មានរបស់កម្ពុជា បានរលាយបាត់កាលពីយប់ថ្ងៃសៅរ៍ នៅពេលកីឡាការិនីតេក្វាន់ដូ ស៊ន សៀវមីុ បរាជ័យក្រោមថ្វីដៃកីឡាការិនីហូឡង់ រ៉េស្មី អូហ្គីង (Reshmie Oogink)។ ...
អ៊ួច សូនី
http://www.cambodiadailykhmer.com/33773
IPAC នឹងបញ្ជ្រាបពីការយល់ដឹងកម្មសិទ្ធិបញ្ញា
ខណៈប្រទេសកម្ពុជានៅមានភាពកម្សោយក្នុងការការពារកម្មសិទ្ធិបញ្ញាហើយផលិតផលថតចម្លងជាច្រើនត្រូវបានលក់នៅក្នុងទីផ្សារសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា (IPAC) ដែលទើបនឹងបង្កើតថ្មីកំពុងស្វែងរកការសហការជាមួយក្រសួងពាក់ព័ន្ធដើម្បីបង្កើនភាពយល់ដឹងអំពីការរក្សាសិទ្ធិក្នុងចំណោមសាធារណៈ និងសហគ្រិន។ ...
ចេង សុខហ័ង
http://bit.ly/2bzhzEW
ក្រុមអ្នកបរិស្ថានត្រូវបានផ្តល់ឳកាសឱ្យចូលចូលរួមក្នុងវេទិកាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ជាមួយនឹងក្តីសង្ឃឹមដែលលាយឡំជាមួយនឹងក្តីមន្ទិល ក្រុមអ្នកបរិស្ថានមកពីជុំវិញប្រទេសកម្ពុជានឹងមានឱកាសមួយដែលមិនធ្លាប់មានពីមុនមក ដោយចូលរួមជាទស្សនិកជនជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននៅថ្ងៃនេះ។ សកម្មជនសង្គមស៊ីវិលប្រមាណ ៥០០ នាក់ ត្រូវបានអញ្ជើញចូលរួមនៅក្នុងវេទិការជាតិលើកទីមួយនៅរាជធានីភ្នំពេញ ស្តីពីការការពារ និងការអភិរក្សធនធានធម្មជាតិ ដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែននឹងអញ្ជើញជាអធិបតីនៅក្នុងវេទិការនេះ។ សកម្មជនទាំងអស់នោះ នឹងមានឱកាសដើម្បីផ្តល់សេចក្តីថ្លែងការណ៍នៅមុខលោកនាយករដ្ឋមន្ត្រី និងមន្ត្រីរដ្ឋាភិបាលកំពូលផ្សេងទៀត។ ...
គង់ មេត្តា និង Cristina Maza
http://www.phnompenhpost.com/national/environmental-groups-given-chance-address-pm-hun-sen-forum
ថៃដោះលែងពលករកម្ពុជាចំនួន ២៨ នាក់នៅក្នុងចំណោម ៣៤ នាក់
មន្ត្រីស្ថានទូតកម្ពុជានៅទីក្រុងបាងកកបានឲ្យដឹងថាមានពលករចំណាកស្រុកកម្ពុជាចំនួន ២៨ នាក់ក្នុងចំណោម ៣៤ នាក់ដែលត្រូវបានឃុំខ្លួននៅថៃចាប់តាំងពីដើមខែកក្កដាមកនោះត្រូវបានដោះលែងពីថ្ងៃពុធ និងថ្ងៃសុក្រកន្លងទៅប៉ុន្តែបួននាក់ទៀតកំពុងជាប់ឃុំឃាំងនៅឡើយ។ លោក Cheam Lamatin អ្នកប្រឹក្សាយោបល់ដែលទទួលបន្ទុកកម្មករចំណាកស្រុកនៅស្ថានទូតកម្ពុជាក្នុងទីក្រុងបាងកកបានឱ្យដឹងថាពលករចំណាកស្រុកទាំងនោះរួមមានស្ត្រីចំនួន ២០ នាក់ និងបុរសចំនួន ១៤ នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៧ ខែកក្កដាហើយត្រូវបាននាំយកទៅដាក់នៅមណ្ឌលឃុំឃាំងមួយនៅក្នុងខេត្តជលបុរី។ ពួកគេត្រូវបានចាប់ឃុំខ្លួនក្រោយពីទិដ្ឋាការទេសចរណ៍របស់ពួកគេបានផុតកំណត់ និងបន្តស្នាក់នៅធ្វើការដោយមិនមានទិដ្ឋាការ និងប័ណ្ណការងារ។ ...
សែន ដាវីត
http://bit.ly/2baM6be
អាជ្ញាធរអប្សរាឲ្យអ្នកលេង Pokémon Go មានការប្រុងប្រយ័ត្ន
អាជ្ញាធរជាតិអប្សរាបានអំពាវនាវឲ្យទាំងភ្ញៀវជាតិនិងអន្តរជាតិទាំងអស់ដែលលេងល្បែងកំពុងពេញនិយមឈ្មោះPokémonGoឲ្យមានការប្រុងប្រយ័ត្នក្នុងការលេងល្បែងនេះនៅក្នុងតំបន់អង្គរដោយគោរពនូវស្លាកសញ្ញានានានៅក្នុងប្រាសាទផងដែរ។ ដោយបារម្ភពីគ្រោះថ្នាក់ជាយថាហេតុណាមួយកើតមានឡើងចំពោះអ្នកលេងល្បែង Pokémon Go នេះ អគ្គនាយកអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃសុក្រ បានចេញសេចក្តីជូនដំណឹងមួយទៅដល់ភ្ញៀវទេសចរទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នពេលដែលលេងល្បែងនេះក្នុងបរិវេណអង្គរ និងមិនអនុញ្ញាតឲ្យចូលក្នុងតំបន់ហាមឃាត់ទេ។ ...
មុំ គន្ធា
http://bit.ly/2buHNqN
កម្ពុជា និងឥណ្ឌា គ្រោងបើកពិព័រណ៍ពាណិជ្ជកម្មបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី
កម្ពុជានិងឥណ្ឌាគ្រោងរៀបចំពិព័រណ៍ពាណិជ្ជកម្មនៅពាក់កណ្តាលខែកញ្ញា ខាងមុខ ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដែលទំហំការដោះដូរពាណិជ្ជកម្មទាំងពីរប្រទេសនៅទាបនៅឡើយ។ ការរៀបចំពិព័រណ៍ពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌា ដែលគ្រោងធ្វើនៅភ្នំពេញ នឹងក្លាយជាជំនួបដ៏ធំដែលមានការចូលរួមពីបណ្តាធុរកិច្ចជន និងអ្នកវិនិយោគ ភាគច្រើនជាសមាជិកនៃសភាពាណិជ្ជកម្មរបស់កម្ពុជា និងឥណ្ឌា និងដើម្បីផ្តល់ឱកាសដល់បណ្តាពាណិជ្ជករនៃប្រទេសទាំងពីរ ក្នុងការដោះដូរពាណិជ្ជកម្មទៅវិញទៅមក។ នេះបើយោងតាមព័ត៌មាននៅលើគេហទំព័រក្រសួងពាណិជ្ជកម្ម។ ...
ជា វណ្ណៈ
http://bit.ly/2bFGzHU
កម្ពុជានៅតែមានហានិភ័យក្នុងការឆ្លងជំងឺគ្រុនចាញ់
ប្រទេសកម្ពុជាត្រូវបានព្យាករថានឹងលែងមានជំងឺគ្រុនចាញ់ត្រឹមឆ្នាំ ២០២៥ ប៉ុន្តែបើសូម្បីបន្ទាប់ពីរយៈពេលនោះក៏ដោយ ក៏ប្រទេសនេះត្រូវបានព្យាករថានឹងមាន «ហានិភ័យខ្ពស់» នៃការបន្តរងការវាយប្រហារពីការឆ្លងជំងឺគ្រុនចាញ់ពីប៉ារ៉ាស៊ីតដែលត្រូវបានរកឃើញនៅក្នុងសត្វស្វាព្រៃដែលអាចចម្លងមកមនុស្សបាន។ នេះបើតាមការសិក្សាស្រាវជ្រាវមួយដែលចេញផ្សាយនាខែនេះ។ ...
កាសែតភ្នំពេញប៉ុស្តិ៍
http://bit.ly/2bNs3kI
សូត្រកម្ពុជា ប៉ះពាល់ដោយសារខ្វះពលកម្ម និងការនាំចូលពីបរទេស
ឧស្សាហកម្មសូត្រកម្ពុជាបានធ្លាក់ចុះក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារតែកង្វះខាតកម្លាំងពលកម្មនិងការហូរចូលសរសៃអំបោះសូត្រនិងផលិតផលសូត្រជាច្រើនទៀតមកពីប្រទេសជិតខាងខណៈក្រសួងពាណិជ្ជកម្ម កំពុងតែដុតដៃដុតជើងក្នុងការផ្សព្វផ្សាយ និងជំរុញដល់អ្នកផលិតសរសៃអំបោះសូត្រ និងសូត្រដើម្បីផ្គត់ផ្គង់ទីផ្សារ និងស្វែងរកទីផ្សារជូនអ្នកផលិតសូត្រផងដែរ។ ...
សុខ ចាន់
http://bit.ly/2boumcM
បីឆ្នាំក្រោយកាន់តំណែង រដ្ឋមន្ត្រីថា កំណែទម្រង់វិស័យអប់រំជាចំណុចស្នូល
នៅក្នុងឆ្នាំដំបូងដែលលោកធ្វើជារដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជូន ណារ៉ុន បានប្រញាប់ប្រញាល់ធ្វើកំណែទម្រង់ការប្រឡងទុតិយភូមិថ្នាក់ជាតិ ដោយបានអនុវត្តបទប្បញ្ញត្តិដ៏តឹងរឹុងដើម្បី លុបបំបាត់ការសូកប៉ាន់ និងការលួចចម្លងយ៉ាងរាលដាល និងបានធ្វើឲ្យអត្រាប្រឡងជាប់ធ្លាក់ចុះពាក់កណ្តាលមកនៅត្រឹម៤១ភាគរយ។ ...
ជេនណែល រ៉េតខា
http://www.cambodiadailykhmer.com/33779
ក្រុមហ៊ុនអាមេរិក គ្រោងពង្រីកប្រតិបត្តិការអាជីវកម្មក្នុងតំបន់អាស៊ាន
ក្រុមហ៊ុនសហរដ្ឋអាមេរិកភាគច្រើនគ្រោងនឹងពង្រីកប្រតិបត្តិការអាជីវកម្មរបស់គេក្នុងតំបន់អាស៊ានហើយរំពឹងពីការលូតលាស់នៃអាជីវកម្មក្នុងឆ្នាំនេះជាមួយនឹងកំណើននេះក្រុមហ៊ុនទាំងអស់រំពឹងថា ពួកគេក៏ត្រូវការកម្លាំងការងារនៅក្នុងក្រុមហ៊ុនផងដែរ។ វិនិយោគិនអាមេរិក ដែលកំពុងបើកអាជីវកម្មនៅប្រទេសវៀតណាម និងកម្ពុជា គ្រោងនឹងធ្វើពិពិធកម្មប្រតិបត្តិការពីប្រទេសចិន ទៅតំបន់អាស៊ាន ផងដែរ។ ...
សុខ ចាន់
http://bit.ly/2brx41w
អគ្គិសនីកម្ពុជាគំរាមចាត់វិធានការចំពោះអ្នករិះគន់តាមផ្លូវតុលាការ
អតិថិជនរបស់អគ្គិសនីកម្ពុជា (EDC) ជាក្រុមហ៊ុនផ្គត់ផ្គង់ថាមពលគ្រប់គ្រងដោយរដ្ឋប្រហែលជាអាចមានការភ្ញាក់ផ្អើលបន្តិចបន្តួច នៅពេលពួកគាត់ទទួលបានវិក្កយបត្រអគ្គិសនីរបស់ខ្លួន។ ដោយចាប់ផ្តើមពីខែនេះទៅ អមជាមួយប្រវត្តិនៃការប្រើប្រាស់ប្រចាំខែរបស់ខ្លួន អតិថិជននៅក្នុងរាជធានីភ្នំពេញនិងខេត្តចំនួន៤ នឹងទទួលបានការព្រមានដែលទីបំផុតអាចនឹងត្រូវឡើងតុលាការ ប្រសិនបើពួកគាត់ប្រើប្រាស់គណនីហ្វេសប៊ុករបស់ខ្លួនដើម្បីបញ្ចេញមតិរិះគន់ “គ្មានការទទួលខុសត្រូវ” ដែលប៉ះពាល់ដល់ “កិត្តិយស”របស់ក្រុមហ៊ុន។ ...
ប៊ុត គឹមសាយ
http://www.cambodiadailykhmer.com/33742
អាកាសចរណ៍ VietJet នឹងចាប់ផ្តើមសេវាឡើងវិញ
ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប VietJet របស់វៀតណាមនឹងចាប់ផ្ដើមការហោះហើរជាថ្មីមកកាន់ទីផ្សារកម្ពុជានៅចុងខែតុលាបន្ទាប់ពីការផ្អាកដំណើរការអស់រយៈពេល ៦ ខែមក។ នេះបើតាមលោក វណ្ណ ចន្ធី ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវអាកាសនៅលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា (SSCA) បានឲ្យដឹងកាលពីម្សិលមិញ។ ...
ចេង សុខហ័ង
http://bit.ly/2bi7Thu
អ៊ូរី មិនស្ថិតក្នុងបញ្ជីដេញថ្លៃទិញប្រាសាក់ទេ
តំណាងធនាគារជាតិនៃកម្ពុជា (NBC) បានអះអាងថាធនាគា អ៊ូរី ដែលជាធនាគារធំជាងគេទីពីរនៅកូរ៉េខាងត្បូងមិនស្ថិតក្នុងបញ្ជីបេក្ខភាពជាវិនិយោគិនដែលអាចទិញភាគហ៊ុនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់នោះទេដោយបញ្ជាក់ថាធនាគារអ៊ូរីមិនត្រូវបានបង្ហាញក្នុងចំណោមវិនិយោគិនសក្តានុពលរបស់ប្រាសាក់ឡើយ។ ...
ហ៊ គឹមសាយ and Kali Kotoski
http://bit.ly/2bi56Vw
មន្ត្រីក្រសួងរៀបចំដែនដី ចុះទៅស្រាវជ្រាវពីដីទំនាស់ប្រជាពលរដ្ឋជាមួយក្រុមហ៊ុនកោះកុងស៊ូហ្គ័រ
ក្រុមការងារដោះស្រាយវិវាទដីធ្លីនៃក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់កាលពីថ្ងៃម្សិលមិញ បានចុះទៅពិនិត្យនិងស្រាវជ្រាវពីដីទំនាស់រវាងប្រជាពលរដ្ឋ ១៤៧គ្រួសារ លើទំហំដី ៧៨២ហិកតារជាមួយក្រុមហ៊ុនកោះកុង ស៊ូហ្គ័រ និងក្រុមហ៊ុនកោះកុងផ្លេនថេស៊ិន អុីនដាស្រ្ទី ក្នុងស្រុកស្រែអំបិល និងស្រុកបុទុមសាគរ ខេត្តកោះកុង។ ការចុះទៅដោះស្រាយនៅទីតាំងទំនាស់នេះ បានធ្វើឡើងក្រោយពីក្រសួងបានសន្យាជាមួយប្រជាពលរដ្ឋជិត ១០០នាក់ ដែលបានឡើងមកតវ៉ាសុំអន្តរាគមន៍ពីក្រសួងនៅរាជធានីភ្នំពេញ កាលពីសបា្តហ៍មុនថា នឹងចុះដោះស្រាយនៅថ្ងៃទី១៨ ខែសីហា នេះ។ ...
ប៉ិច សុធារី
http://bit.ly/2bk7Tgj
ក្រុមហ៊ុនតេលាពង្រីកឃ្លាំងស្តុកប្រេង ២០០ លានលីត្រ
ក្រុមហ៊ុនប្រេងឥន្ធនៈកម្ពុជាតេលាដែលជាក្រុមហ៊ុននាំចូល និងចែកចាយប្រេងឥន្ធនៈឈានមុខគេមួយរបស់កម្ពុជាបានប្រកាសថាខ្លួននឹងបង្កើនឃ្លាំងស្ដុកប្រេងសាំងរបស់ខ្លួនទ្វេដងដែលនឹងបង្កើនសមត្ថភាពស្តុករហូតដល់ ២០០ លានលីត្រ។ ...
កាសែតភ្នំពេញប៉ុស្តិ៍
http://bit.ly/2brQQu9