ក្រសួង​ការពារ​ជាតិ​រើស​ទាហាន​​ក្នុង​ឆ្នាំ​២០១៧ ជាង ៤០០​នាក់

ក្រសួងការពារជាតិ​ប្រកាស​ជ្រើសរើស​បេក្ខជន​សិស្ស​និស្សិត​ប្រឡង​ចូល​ក្របខ័ណ្ឌ​នាយទាហាន​ក្នុង​ឆ្នាំ​២០១៧​ដែល​មាន​ជាង​៤០០​នាក់​ ក្នុង​នោះ​មាន​ផ្នែក​ទាហាន​សកម្ម​ នាយទាហាន​កងទ័ពជើងគោក​ និង​នាយទាហាន​បន្តវេន​។​ ​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ស្ដី​ពី​ការ​ជ្រើសរើស​និស្សិត​ សិស្ស​ប្រឡង​ចូល​សិក្សា​វគ្គ​នាយទាហាន​សកម្ម​ជំនាន់​ទី​២១​ នាយទាហាន​ទ័ពជើងគោក​ជំនាន់​ទី​៩​ និង​នាយក​ទាហាន​បន្តវេន​ជំនាន់​ទី​១០​ ចុះ​ថ្ងៃ​ទី​២៣​ ខែកញ្ញា​ បាន​ឲ្យ​ដឹង​ថា​ ក្រសួង​ត្រូវការ​ជ្រើសរើស​បេក្ខជន​និស្សិត​ និង​សិស្ស​ទាំង​ ២​ភេទ​ ដែល​ស្ម័គ្រចិត្ត​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​នៃ​កង​យោធពលខេមរភូមិន្ទ​ ក្នុង​នោះ​ បេក្ខជន​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​ អាយុ​ចន្លោះ​ពី​១៨​ឆ្នាំ​ដល់​២៥​ឆ្នាំ​ មាន​កាយសម្បទា​គ្រប់គ្រាន់​តាម​តម្រូវការ​ដើម្បី​បំពេញ​មុខងារ​ មាន​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឡើង​ទៅ​ បុរស​មាន​កម្ពស់​ ១,៦០​ម៉ែត្រ​ នារី​កម្ពស់​ ១,៥០​ម៉ែត្រ​ឡើង​ទៅ​ ដោយ​ត្រូវ​មាន​លិខិតបញ្ជាក់​កិរិយាមារយាទ​ពី​មូលដ្ឋាន​ឃុំ​ ឬ​សង្កាត់​ និង​ពុំ​ធ្លាប់​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​។​ …​

ប៉ិច សុធារី
http://bit.ly/2cV1jxm