ចាប់​ពី​ឆ្នាំ​នេះ​ទៅ​ ​ក្រសួង​អប់រំ​នឹង​ប្រគល់​ការ​គ្រប់គ្រង​សាលា​បឋមសិក្សា​ទៅ​ថ្នាក់​ស្រុក

ដោយ​ចាប់ផ្តើម​ពី​ឆ្នាំ​នេះ​ក្រសួង​អប់រំ​នឹង​ប្រគល់​ការ​គ្រប់គ្រង​សាលា​បឋម​សិក្សា​ចំនួន​ ៦២៥​ គ្រូ​ ៤​ ៨៧៤​ នាក់​ និង​សិស្ស​ ១៧០​ ០០០​ នាក់​ទៅ​ស្រុក​ចំនួន​ ១៤​ ក្នុង​ខេត្តបាត់ដំបង​ជា​ផ្នែក​នៃ​គំនិត​ផ្តួចផ្តើម​ថ្មី​មួយ​ក្នុង​ការ​ធ្វើ​វិមជ្ឈការ​ និង​កែ​លម្អ​ការ​អប់រំ​ថ្នាក់បឋមសិក្សា​។​ ​លោក​ ង៉ា​ន់​ ចំរើន​ អនុប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​ដើម្បី​ការ​អភិវឌ្ឍ​ប្រជាធិបតេយ្យ​ថ្នាក់​ក្រោម​ជាតិ​បាន​ថ្លែង​ថា​ស្រុក​ទាំងនេះ​នឹង​ទទួលយក​ការ​គ្រប់គ្រង​នៃ​សាលា​មេ​ត្តេ​យ្យ​រដ្ឋ​ប្រហែល​ ២០០​។​ ​លោក​បាន​បន្ត​ថា​បញ្ហា​ប្រឈម​ជាមួយនឹង​ការ​ធ្វើ​វិមជ្ឈការ​នេះ​គឺថា​ក្រសួង​នានា​មិន​ចង់​ប្រគល់​អំណាច​របស់​ខ្លួន​។​ …​

គង់ មេត្ដា
http://bit.ly/2dj0PUy