ព័ត៌មាន
សមាជិកសភានៃគណៈបក្សប្រឆាំងជម្រុញរដ្ឋាភិបាលប្រើប្រាស់ពលករជំនាញដែលត្រឡប់មកមាតុប្រទេសវិញ
អ្នកតាក់តែងច្បាប់នៃគណៈបក្សប្រឆាំងបានជម្រុញរដ្ឋាភិបាលប្រើប្រាស់កម្មករជំនាញដែលត្រលប់មកពីបម្រើការនៅបរទេសឱ្យបានប្រសើរ ដើម្បីលើកទឹកចិត្តដល់ប្រជាជនកម្ពុជាជាច្រើនទៀតឱ្យនៅធ្វើការក្នុងស្រុក។ ...
ម៉ែន គឹមសេង
http://www.voacambodia.com/a/opposition-mp-urges-govt-to-use-returning-skilled-laborers/3418455.html
មន្ត្រីនគរបាលព្រំដែនត្រូវបានចាប់ខ្លួនពាក់ព័ន្ធការបាញ់បុរសជនជាតិវៀតណាមម្នាក់ស្លាប់
ក្រុមមន្ត្រីបានឲ្យដឹងកាលពីម្សិលមិញថា មន្ត្រីនគរបាលម្នាក់មកពីខេត្តតាកែវត្រូវបានចាប់ខ្លួននៅក្នុងប្រទេសវៀតណាមកាលពីយប់ថ្ងៃសៅរ៍ បន្ទាប់ពីមន្ត្រីនគរបាលរូបនេះបានបាញ់បណ្តាលឲ្យបុរសម្នាក់ស្លាប់និងបុរសទី២រងរបួសនៅក្នុងភោជនីយដ្ឋានមួយមិនឆ្ងាយប៉ុន្មានពីព្រំដែន។ ...
ចិនជួយ៥៣៨លានដុល្លារក្រោយពីជំនួបសាមគ្គីសមុទ្ទចិនខាងត្បូង
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានប្រកាសកាលពីម្សិលមិញថា ប្រទេសចិននឹងផ្តល់ឲ្យកម្ពុជានូវជំនួយជាងពាក់កណ្តាលប៊ិលលានដុល្លារ គឺមានរយៈពេលមិនដល់មួយសប្តាហ៍ផង ក្រោយពីកម្ពុជាជាថ្មីម្តងទៀតបានបដិសេធមិនគាំទ្រសេចក្តីថ្លែងការណ៍អាស៊ានដែលរិះគន់ការទាមទាររបស់ក្រុងប៉េកាំងយកសមុទ្ទចិនខាងត្បូង។ ...
Ben Paviour និង គុច ណារ៉េន
http://www.cambodiadailykhmer.com/33018
UN ស្នើស៊ើបអង្កេតករណីលោក កែម ឡី ដោយមិនពាក់ព័ន្ធរដ្ឋាភិបាល
ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានប្រកាសថ្កោលទោសចំពោះការធ្វើឃាតលើអ្នកវិភាគនយោបាយរបស់កម្ពុជា និងជាអ្នកស្រាវជ្រាវពីការវិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី ដោយជំរុញឲ្យមានការស៊ើបអង្កេតដោយស្ថាប័នឯករាជ្យ មិនមានទំនាក់ទំនងនឹងរដ្ឋាភិបាល ខណៈដែលសមត្ថកិច្ចកម្ពុជា អំពាវនាវឲ្យប្រជាពលរដ្ឋ ផ្តល់ជំនឿចិត្តក្នុងការស៊ើបអង្កេតស្រាវជ្រាវករណីឃាតកម្មនេះ។ ...
តាំង វីដា
http://bit.ly/29UEhbx
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនចុះហត្ថលេខាលើអនុក្រឹត្យដកមន្ត្រីបំពានផ្លូវភេទចេញពីតំណែង
នាយករដ្ឋមន្ត្រីហ៊ុនសែនបានចុះហត្ថលេខាលើអនុក្រឹត្យក្នុងការដកតំណែងលោក គ្រី ស៊ាងឡុង មន្ត្រីក្រសួងអប់រំជាផ្លូវការបន្ទាប់ពីមានការរាយការណ៍ថាលោកបានប្រព្រឹត្តអំពើបំពានផ្លូវភេទទៅលើអ្នកបកប្រែរបស់លោក ក្នុងអំឡុងពេលទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសកូរ៉េខាងត្បូងក្នុងខែឧសភា។ ...
គុច ណារ៉េន
https://www.cambodiadaily.com/news/prime-minister-decree-terminates-education-official-115482/
ក្រុមហ៊ុនចិនកំពុងចាប់អារម្មណ៍លើបណ្តាញចែកចាយថាមពល
ក្រុមហ៊ុន PowerChina Resources Limited (PCR)មានមូលដ្ឋាននៅទីក្រុងប៉េកាំង ដែលជាម្ចាស់ភាគហ៊ុននៃក្រុមហ៊ុន Sinohydro Kamchay Hydroelectric Project Co. Ltd, ដែលជាក្រុមហ៊ុនមួយបានអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីកំចាយ ខេត្តកំពត បានបង្ហាញចំនាប់អារម្មណ៍ក្នុងការស្ថាបនាបណ្តាញចែកចាយអគ្គិសនីនៅក្នុងប្រទេសកម្ពុជា។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/27263/china-firm-now-eyes-power-lines/
អ្នកជំនាញសង្ស័យពីកំណើនគម្រោងសាងសង់
ការកើនឡើងគួរឲ្យភ្ញាក់ផ្អើលនៃតម្លៃគម្រោងសាងសង់ដែលបានអនុម័តដោយរដ្ឋាភិបាលនៅឆមាសទី ១ ឆ្នាំនេះបានធ្វើឲ្យអ្នករកស៊ីនៅក្នុងឧស្សាហកម្មនេះមួយចំនួនដាក់ការងឿងឆ្ងល់ថាតើរដ្ឋមន្ដ្រីដែលទើបតែងតាំងថ្មីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់គ្រាន់តែប្រថាប់ត្រាលើការដាក់ពាក្យសុំគម្រោងដ៏ច្រើននោះឬយ៉ាងណា? ...
ចេង សុខហ័ង
http://bit.ly/29IRAcE
តុលាការសាកសួរមេដឹកនាំសហជីពពីករណីក្លែងបន្លំ
មេដឹកនាំសហជីពឈានមុខមួយរូបលោក ប៉ាវ ស៊ីណាត្រូវបានកោះហៅទៅសាកសួរកាលពីថ្ងៃព្រហស្បតិ៍អំពីការក្លែងបន្លំនិងសរសេរព័ត៌មានមិនពិតដែលរោងចក្រកាត់ដេរមួយបានចោទប្រកាន់ទៅលើលោក ដែលលោកបានច្រានចោលនិងអះអាងថានេះជាទង្វើក្នុងការប៉ុនប៉ងដើម្បីបញ្ឈប់ការបង្កើតសហជីព។ ...
ឃី សុវឌ្ឍី
https://www.cambodiadaily.com/news/court-questions-union-leader-over-forgery-115476/
កម្ពុជា រំពឹងនឹងសម្រេចគោលដៅទាក់ទាញភ្ញៀវទេសចរចិន ២លាននាក់
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្លែងឲ្យដឹងថាគោលដៅទាក់ទាញភ្ញៀវទេសចរចិនចំនួន២លាននាក់នៅក្នុងឆ្នាំ២០២០មកកម្ពុជានឹងទទួលបានជោគជ័យស្របពេលដែលក្រសួងទេសចរណ៍និងវិទ្យាស្ថានខុងជឺនៅកម្ពុជា កាលពីម្សិលមិញបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្ដីពីការផ្តល់វគ្គបណ្តុះបណ្តាលភាសាចិន ដល់មន្ត្រីទេសចរណ៍ និស្សិតផ្នែកទេសចរណ៍ និងអ្នកនាំភ្ញៀវទេសចរ។ ...
សុខ ចាន់
http://bit.ly/29GpsUh
ចិន នឹងភ្ជាប់ជើងហោះហើរត្រង់ពីខេត្តហៃណាន មកភ្នំពេញ និងសៀមរាប
នៅសបា្តហ៍ក្រោយនេះខេត្តហៃណានប្រទេសចិននឹងភ្ជាប់ការហោះហើរត្រង់មកកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនិងសៀមរាបជាផ្នែកមួយជំរុញភ្ញៀវទេសចរចិន មកទស្សនាប្រទេសកម្ពុជា កាន់តែច្រើនថែមទៀត។ ...
ជា វណ្ណៈ
http://bit.ly/29UIKLn
ចំនួនអ្នកជាវសេវាទូរស័ព្ទចល័តនៅឆមាសទី ១ បានធ្លាក់ចុះ ១១ ភាគរយ
ចំនួនអ្នកជាវសេវាទូរស័ព្ទនៅក្នុងរយៈពេល ៦ ខែឆ្នាំ ២០១៦ នេះបានធ្លាក់ចុះជាង ១១ ភាគរយបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ នេះបើយោងតាមលោក អ៊ឹម វុត្ថា សមាជិកនិយតករទូរគមនាគមន៍កម្ពុជា (TRC) ទទួលបន្ទុកផ្នែគ្រប់គ្រងទូរគមនាគមន៍។ ...
ចេង សុខហ័ង
http://bit.ly/29HS1lU
បង្កើតកម្មវិធីទូរស័ព្ទថ្មី ដើម្បីទប់ស្កាត់បទល្មើសសត្វព្រៃ
កម្មវិធីទូរស័ព្ទថ្មីមួយត្រូវបានបង្កើតឡើង និងដាក់ឲ្យដំណើរការជាភាសាខ្មែរនៅកម្ពុជាកាលពីម្សិលមិញដើម្បីធ្វើសេចក្តីរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសសត្វព្រៃនៅពេលឃើញមានសកម្មភាពល្មើសកើតមានឡើង។ ...
ផាក់ ស៊ាងលី
http://bit.ly/2aeo5hb
មានការរិះគន់អ្នករាយការណ៍ UN ថាមិនបានបំពេញតាមតួនាទី ខណៈមានការសម្លាប់ កែម ឡី
ការព្រួយបារម្ភពីស្ថានភាពសិទ្ធិមនុស្សដែលកាន់តែធ្លាក់ចុះនៅក្នុងប្រទេសកម្ពុជាបានកើតមានឡើងនៅពេលដែលមានការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគល្បីឈ្មោះហើយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជាលោកស្រី Rhona Smith មិនបានបំពេញអាណត្តិរបស់គាត់ឲ្យបានល្អទៅតាមវិជ្ជាជីវៈជាអ្នកសង្កេតការណ៍ពិសេសបើទោះបីជាអ្នករាយការណ៍រូបនេះបានចូលរួមចេញសេចក្តីថ្លែងការណ៍មួយទាមទារឲ្យមានការស៊ើបអង្កេតដោយឯករាជ្យចំពោះអំពើឃាតកម្មដ៏ព្រៃផ្សៃនេះក៏ដោយ។ ...
Jack Davies
http://bit.ly/29LLR6U
តម្លៃដីនៅថេរដដែល
តម្លៃដីនៅតំបន់កណ្តាលទីក្រុងភ្នំពេញ ដូចជា សង្កាត់ទន្លេបាសាក់ និងបឹងកេងកងនៅតែថេរនៅឡើយក្នុងអំឡុងពេលឆមាសដំបូងឆ្នាំនេះ នេះបណ្តាលមកពីការអភិវឌ្ឍដ៏លើសលុប និងភាពយឺតយ៉ាវនៃការវិនិយោគថ្មីៗ នេះបើយោងតាមការស្រាវជ្រាវដោយភ្នាក់ងារអចលនាទ្រព្យក្នុងតំបន់មួយ។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/27268/city-land-prices-stay-stable/
ក្រសួងស្វែងរកវិធីសាស្ត្របង្រួមគម្លាតរវាងគម្រោងចូលនិវត្តចាស់ថ្មីសម្រាប់មន្ត្រីរាជការ
ក្រសួងសង្គមកិច្ចកំពុងស្វែងរកវិធីសាស្ត្រក្នុងការដែលធ្វើឱ្យគម្រោងចូលនិវត្តចាស់មានសភាពស្របគ្នាទៅនឹងគម្រោងចូលនិវត្តថ្មីដែលត្រូវបានផ្តល់ទៅកាន់មន្ត្រីចូលនិវត្តក្នុងពេលថ្មីៗនេះ។ ...
សែន ដាវីត និង Yesenia Amaro
http://www.phnompenhpost.com/national/ministry-looking-close-pension-gap-officials
កម្មករកសិដ្ឋានបង្កាត់ពូជសត្វស្វាទទួលយកកំណើនប្រាក់ខែ១៦ដុល្លារ
កម្មកររបស់កសិដ្ឋានបង្កាត់ពូជសត្វស្វាមួយដែលរងការរិះគន់នៅក្រុងពោធិសាត់និងបានធ្វើបាតុកម្មនៅដើមសប្តាហ៍នេះក្នុងការទាមទារតំឡើងប្រាក់បៀរវត្តន៍កាន់តែខ្ពស់ជាងមុន បានទទួលយកកំណើនប្រាក់ខែ១៦ដុល្លារក្នុងមួយខែដែលបានផ្តល់ជូន នេះបើយោងតាមពាក្យសម្តីរបស់អាជ្ញាធរបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍។ ...
Phan Soumy
https://www.cambodiadaily.com/news/monkey-farm-workers-accept-16-pay-raise-115492/
ការរាប់បញ្ជូលប្រជាជនក្រីក្រនៅក្នុងប្រព័ន្ធអេកូហិញ្ញវត្ថុ
ទីផ្សារហិរញ្ញវត្ថុនៅកម្ពុជាចាំបាច់ត្រូវបម្រើដល់ប្រជាជនឱ្យបានច្រើនជាងនេះ ជាពិសេសប្រជាជនក្រីក្រ ជាមួយនឹងផលិផលច្រើនដែលមានតម្លៃទាប និងការប្រឈមដ៏សំខាន់ដែលបានបង្កើតរបាំងរារាំងដល់ការភា្ជប់ទំនាក់ទំនងនៃប្រព័ន្ធអេកូហិរញ្ញវត្ថុដែលអាចផ្តល់ដល់ប្រជាពលរដ្ឋទាំងឡាយណាដែលមិនមានលទ្ធភាពប្រើប្រាស់សេវាធនាគារ នេះបើតាមប្រសាសន៍របស់អ្នកជំនាញខាងឧស្សាហកម្ម។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/27265/including-the-poor-in-a-financial-ecosystem/
ថៃ ប្រកាសបង្រ្កាបលើក្រុមពលករខុសច្បាប់នៅខែសីហា
មន្រ្តីក្រសួងការងារថៃបានប្រកាសនៅថ្ងៃព្រហស្បតិ៍ថាក្រសួងនេះនឹងមិនមានការពន្យារពេលបន្តទៀតក្នុងការចុះបញ្ជីស្របច្បាប់ដល់ពលករចំណាកស្រុកហើយអាជ្ញានឹងធ្វើការបង្រ្កាបលើពលករខុសច្បាប់ចាប់ពីខែសីហា ខាងមុខនេះផងដែរ។ ...
មុំ គន្ធា
http://bit.ly/29AAxr4
ស្ថានីយ៍ឧតុនិយមថ្មីនឹងត្រូវបានតំឡើងនៅតាមខេត្ត
ក្នុងគោលបំណងដើម្បីឱ្យសេចក្តីរាយការណ៍ពីអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជាកាន់តែសុក្រឹត្យ ក្រសួងធនធានទឹក និងឧតុនិយម បានចាប់ផ្តើមដំណើរការតំឡើងស្ថានីយ៍ឧតុនិយមនៅតាមខេត្តទូទាំងប្រទេសចំនួន ៣០ស្ថានីយ៍ទៀត នេះបើឱ្យដឹងពីមន្ត្រីក្រសួងធនធានទឹក។ ...
សាន ប៊ុនស៊ីម
http://www.khmertimeskh.com/news/27278/new-weather-stations-being-built-in-provinces/
នារីកម្មកររោងចក្រកាត់ដេរនៅកម្ពុជាងាយនឹងរងគ្រោះថ្នាក់ដោយសារការរំលូតកូនគ្មានសុវត្ថិភាព
ឧស្សាហកម្មវាយនភណ្ឌ គឺជាផ្នែកដ៏សំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា ហើយក៏ជាវិស័យដែលស្រូបយកកំលាំងពលការនីច្រើមបំផុតដែរ។ រោងចក្រប្រមាណ ៥០០ បានជួលកម្មការនីស្ទើរតែ ៥០០,០០០នាក់ ហើយភាគច្រើននៃពួកគេគឺជានារីវ័យក្មេង ហើយបានចាកចេញពីស្រុកកំណើតនៅជនបទមកទីក្រុងភ្នំពេញ។ ...
Marta Kasztelan
https://www.theguardian.com/global-development/2016/jul/13/cambodias-garment-workers-vulnerable-to-unsafe-abortions
មជ្ឈមណ្ឌលថ្មីសម្រាប់ព្យាបាលជមឹ្ងផ្លូវចិត្តប្រឈមនឹងកង្វះខាតអ្នកជំនាញ
ខណៈពេលដែលរដ្ឋាភិបាលកំពុងមានគម្រោងបញ្ជូនជនជាប់ឃុំប្រមាណ៦០នាក់ពីមណ្ឌលព្រៃស្ពឺទៅកាន់មជ្ឈមណ្ឌលសុខភាពផ្លូវចិត្តមួយនៅខេត្តកណ្តាល ក្នុងសប្តាហ៍នេះ អ្នកជំនាញសុខភាពបានបង្ហាញអំពីចម្ងល់ទៅលើសមត្ថភាពនៃវិស័យសុខាភិបាលកម្ពុជាក្នុងការផ្តល់ការគាំពារឱ្យបានត្រឹមត្រូវ។ ...
ឃី សុវឌ្ឍី និង Janelle Retka
https://www.cambodiadaily.com/news/planned-center-for-mentally-ill-faces-low-supply-of-experts-115420/
ទីផ្សារអង្ករសរីរាង្គកំពុងមានតម្រូវការខ្លាំងនៅអឺរ៉ុប និងអាមេរិក
ខណៈដែលតម្រូវការនៃអង្ករសរីរាង្គក្នុងទីផ្សារអឺរ៉ុបនិងសហរដ្ឋអាមេរិកកំពុងតែមានការរីកលូតលាស់ឡើងរោងម៉ាស៊ីនកិនស្រូវក្នុងស្រុកនិងក្រុមហ៊ុននាំចេញបាននាំគ្នាចុះកិច្ចសន្យាកសិកម្មជាមួយនឹងកសិករក្នុងគោលបំណងដើម្បីផ្គត់ផ្គង់អង្ករប្រភេទសរីរាង្គដើម្បីនាំចេញ។ ...
ម៉ៃ គុណមករា
http://bit.ly/29KtlLj
អ្នកចម្រៀងជនពិការត្រឡប់មកច្រៀងតាមផ្លូវក្នុងរាជធានីភ្នំពេញវិញ
ពីរសប្ដាហ៍បន្ទាប់ពីនគរបាលបានប្រមូលក្រុមតន្ត្រីជនពិការច្រៀងសុំប្រាក់តាមផ្លូវក្នុងរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការកកស្ទះចរាចរណ៍នោះ ក្រុមតន្ត្រីទាំងនេះបានវិលត្រឡប់មកច្រៀងតាមផ្លូវវិញកាលពីម្សិលមិញ ដោយនិយាយការពារសិទ្ធិរបស់ខ្លួននៅក្នុងការរកប្រាក់ចិញ្ចឹមជីវិត។ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/32955
ដោយអស់សង្ឃឹម ជនជាតិភាគតិចម៉ុងតាញ៉ា១៦នាក់ត្រឡប់ទៅវៀតណាមវិញ
មន្ត្រីក្រសួងមហាផ្ទៃម្នាក់បាននិយាយកាលពីម្សិលមិញថា អ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិភាគតិចម៉ុងតាញ៉ាមួយក្រុមមានគ្នា១៦នាក់ ដែលបានភៀសខ្លួនពីប្រទេសវៀតណាមមកប្រទេសកម្ពុជាកាលពីពីរឆ្នាំកន្លងមក បានត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញហើយកាលពីថ្ងៃអង្គារ បន្ទាប់ពីមិនទទួលបានឋានៈជាជនភៀសខ្លួននៅក្នុងរាជធានីភ្នំពេញ។ ...
ឃី សុវុឌ្ឍី និង Taylor O'connell
http://www.cambodiadailykhmer.com/32962