ភ្នំពេញប៉ុស្តិ៍

លោក ស ខេង ថ្លែង​ឲ្យដឹង​ថា​អ្នក​ជាប់ឃុំ​កើន​ឡើង ព្រោះនីតិវិធី​ជម្រះ​ក្ដីយឺត​យ៉ាវ​

​លោក ​ស ​ខេង ​រដ្ឋ​មន្ដ្រី​ក្រសួង​មហា​ផ្ទៃ ​បាន​អះអាង​ថា ​ការ​យឺត​យ៉ាវ ​នៃ​នីតិ​វិធី​ក្នុង​ការ​ជម្រះ​ក្ដី​ជន​ជាប់​ឃុំ​បាន​ធ្វើ​ឲ្យ​ចំនួន​អ្នក​ជប់​ឃុំ ​កើន​ឡើង​យ៉ាង​ច្រើន​ដែល​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ការ​លើក ...

ម៉ិច ដារ៉ា
https://bit.ly/2rgYXQq

អាជ្ញាធរ​ កំពុង​ដោះស្រាយ​សំណង​ជូន​ អ្នក​រង​ផលប៉ះពាល់​ពី​ការសង់​ទំនប់

​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​កំពុង​ធ្វើការ​ដោះស្រាយ​សំណង​ទៅ​តាម​ដំណាក់កាល​ជូន​ប្រជាពលរដ្ឋ​ដែល​បាន​ទទួលរង​ផលប៉ះពាល់​ដោយ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ ២ ដោយ​អាជ្ញាធរ​បាន​ឯកភាព​ទាំងស្រុង​ទៅ​លើ​សំណើ​ និង​លក្ខខណ្ឌ​របស់​សហគមន៍​ភូមិ​ក្បាលរមាស ខណៈ​លក្ខខណ្ឌ​ និង​សំណើ​មួយ​ចំនួន​របស់​សហគមន៍ ...

ឃុត សុភចរិយា
https://bit.ly/2BQTdCN

រដ្ឋាភិបាលយល់ព្រមឲ្យក្រសួង ៤ រៀបចំកែលម្អរំដោះទឹកកខ្វក់ និង ដោះស្រាយសំរាមតាមឆ្នេរ

ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​យល់ព្រម​ឲ្យ​ក្រសួង​ចំនួន​ ៤ ​រៀបចំ​កែលម្អ និង​ពង្រីក​បន្ថែម​សមត្ថភាព​ស្ថានីយ​ប្រព្រឹត្តកម្ម​ទឹក​កខ្វក់ និង​ដោះស្រាយ​សំរាម ប្រព័ន្ធ​លូទឹកស្អុយ និង​ទីលាន​សម្ងួត​ភក់​ក្នុង​ក្រុង​ព្រះសីហនុ បន្ទាប់ពី​ស្ថាប័ន​ទាំងនោះ​បាន​ចុះ​ពិនិត្យ​ និង​សិក្សា​រួចរាល់​។ ...

សុទ្ធ គឹមសឿន
https://bit.ly/2QaBnDD

សហគមន៍​មួយ​បាន​រង្វាន់​ចំពោះ​ការចូលរួម​អភិរក្ស​សត្វ​ស្លាប​កម្រ

សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ត្មាតប៉ើយ ធឿនក្រសាំង ឃុំ​ព្រីងធំ ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ​បាន​ទទួល​ពានរង្វាន់​អេកូទេសចរណ៍​គំរូ​​ពី​ក្រសួង​ទេសចរណ៍​កាលពី​ចុង​ខែ​មុន​ចំពោះ​ការចូលរួម​ការពារ និង​អភិរក្ស​សត្វ​ស្លាប​ដ៏កម្រ និង​ការចូលរួម​ផ្តល់​សេវា​អេកូទេសចរណ៍​។ ...

គង់ មេត្ដា
https://bit.ly/2Ec5vIs

១០ ​ខែ​ CMAC ​ដោះ​គ្រាប់​មិន​ទាន់​ផ្ទុះ​បាន​ជាង​ ៣ ​ម៉ឺន​គ្រាប់

យ៉ាង​ហោច​ណាស់​មាន​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ជាង​ ៣ ​ម៉ឺន​គ្រាប់​ត្រូវ​បាន​មជ្ឈមណ្ឌល​ជាតិ​កំចាត់មីន​កម្ពុជា​​ (CMAC) ​ដោះ​ចេញ​ពី​ផ្ទៃដី​ជាង​ ៧៥ ​គីឡូម៉ែត្រ​ការ៉េ​ក្នុង​រយៈពេល​ ១០ ​ខែ​ឆ្នាំ​នេះ ខណៈ​បង្កាត់​កូន​សុនខ​ហិត​មីន​បាន​ ៦៧ ​ក្បាល​។ នេះ​បើ ...

វ៉ន ដារ៉ា
https://bit.ly/2St4ChU

ពលរដ្ឋ​រង​ផលប៉ះពាល់​ពី​ការសង់​ទំនប់​ត្អូញ​ខ្វះ​ទឹក​ប្រើ

ប្រជាសហគមន៍​ជនជាតិ​ដើម​ភាគតិច​ដែល​រង​ផលប៉ះពាល់​ដោយ​គម្រោង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម ២ ​កាលពី​ម្សិលមិញ​បាន​ត្អូញត្អែរ​អំពី​កង្វះខាត​ទឹកស្អាត​ប្រើប្រាស់ ខណៈ​ស្រះ​ទឹក​ ១ ​ដែល​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​កំពុង​ជីក​ឲ្យ​ពួកគាត់​នៅ​ចំណុច​ទួលស្រែវែង​នៅ​ពុំ​ទាន់​ចេញ​ទឹក​នៅ​ឡើយ​។ ...

ឃុត សុភចរិយា
https://bit.ly/2Q7Hgl7

សមត្ថកិច្ច​ស្រុក​ភ្នំស្រួច​ បង្ក្រាប​ទីតាំង​លក់​សាច់​សត្វ​ព្រៃ​ប្រមាណ​ជិត ៩០ គីឡូ

សមត្ថ​កិច្ច​ស្រុក​ភ្នំ​ស្រួច កាលពី​ថ្ងៃទី​១ធ្នូ​ ​បាន​ចុះ​ឆែក​ឆេរ និង​បង្ក្រាប​ទីតាំង​លក់​សាច់​សត្វព្រៃ​មួយ​កន្លែង ដោយ​បាន​រឹបអូស​សត្វ​ព្រៃ​ជាច្រើន​ប្រភេទ​សរុប​ប្រមាណ​ជិត ៩០គីឡូ​ក្រាម ស្ថិតនៅ​ភូមិ​ចេក ឃុំ​អូរ ស្រុក​ភ្នំស្រួច​ខេត្ត​កំពង់​ស្ពឺ។​ នេះ​បើ​តាម​លោក​ យុគ ឌី មេ​បញ្ជាការ​កង​រាជ​អាវុធ ...

សុទ្ធ គឹមសឿន
https://bit.ly/2RtRpVW

សហភាព​អឺរ៉ុប និង​អាល្លឺម៉ង់​ផ្តល់​មូលនិធិ​ប្រមាណ ១០ ​លាន​ដុល្លារ​ដល់​គណៈកម្មការ​ទន្លេមេគង្គ

ប្រទេស​អាល្លឺម៉ង់​ និង​សហភាព​អឺរ៉ុប​បន្ត​ផ្ដល់​មូលនិធិ​ថ្មី​ចំនួន ៨,៩២ ​លាន​អឺរ៉ូ​ ឬ​ប្រហែល​ ១០ ​លាន​ដុល្លារ​អាមេរិក​ដល់​គណៈកម្មការ​ទន្លេមេគង្គ ដើម្បី​គាំទ្រ​ដល់​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ទឹក​ឆ្លងដែន​ក្នុង​ចំណោម​បណ្តា​ប្រទេស​មេគង្គ​ក្រោម​ដែល​រួមមាន កម្ពុជា ឡាវ ថៃ និង​វៀតណាម​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ ...

ឃុត សុភចរិយា
https://bit.ly/2Q23tkH

ខេត្ត​ ២ បាន​ចុះ​រឹបអូស​ឈើ​ជាង​​ ១០០ ​កំណាត់​ និង​គោយន្ត​ ៩ ​គ្រឿង

សមត្ថកិច្ច​ខេត្ត​រតនគិរី និង​សកម្មជន​ការពារ​ព្រៃឈើ​បាន​ចុះ​រឹបអូស​ឈើ​ជ្រុង​ប្រភេទ​គគីរ និង​មូល​ប្រភេទ​សុក្រំ​ និង​ធ្នង់​ជាង​ ១០០ ​កំណាត់​ដែល​ប្រភេទ​ឈើ​ជ្រុង​ត្រូវ​បាន​ក្រុម​ឈ្មួញ​ដឹក​យក​ទៅ​លាក់ទុក​ក្រោយ​សាលាឃុំ​វ៉ើនសៃ និង​សាលាឃុំ​ប៉ក់កាឡាន់​ក្នុង​ស្រុក​វ៉ើនសៃ​ ខេត្ត​រតនគិរី បន្ទាប់ពី​ពលរដ្ឋ​រាយការណ៍ ឯ ...

សុទ្ធ គឹមសឿន
https://bit.ly/2FRhvRv

កុមារ​ជាង​ ៧៥ ​ពាន់​មាន​ជំងឺ​គ្រុនឈាម​មក​ព្យាបាល​នៅ​ពេទ្យ​គន្ធបុប្ផា

យ៉ាង​ហោច​ណាស់​កុមារ​ចំនួន​ជាង​ ៧៥ ​ពាន់​នាក់​មាន​ជំងឺ​គ្រុនឈាម​ត្រូវ​បាន​នាំ​មក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា​នៅក្នុង​រាជធានី​ភ្នំពេញ​ និង​ខេត្ត​សៀមរាប​អំឡុង​ពេល​ជិត​ ២ ​ខែ​ចុង​ក្រោយ​នេះ​ក្នុង​នោះ​កុមារ​ឈឺធ្ងន់ធ្ងរ​ចំនួន​ជាង ១៤ ពាន់​នាក់ កើន​ប្រមាណ​ ១៤ ភាគរយ​បើ​ធៀប ...

សុទ្ធ គឹមសឿន
https://bit.ly/2E8AYex

លោក​ ហ៊ុន សែន ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​​ប្រជុំ​ដោះស្រាយ​បញ្ហា​ចង្អៀត​ក្នុង​ពន្ធនាគារ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឯកភាព​ឱ្យ​ក្រសួង​មហាផ្ទៃ ក្រសួងយុត្តិធម៌ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​រៀបចំ​កិច្ចប្រជុំ​ដោះស្រាយ​បញ្ហា​ណែន​ចង្អៀត​នៅក្នុង​ពន្ធនាគារ​តាម​សំណើ​របស់​លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បង្ហាញ​ក្ដីបារម្ភ​អំពី​ចំនួន​ទណ្ឌិត​នៅ​ទូទាំង​ប្រទេស​មាន​ការ​កើនឡើង​កាន់តែ​ច្រើន​។ ...

សុទ្ធ គឹមសឿន
https://bit.ly/2TWO7MC

ចំណែក​អំបិល​នាំចូល​ដំបូង ​បាន​មក​ដល់​កំពង់ផែ​ព្រះសីហនុ

ចំណែក​ដំបូង​នៃ​អំបិល​ដែល​ត្រូវ​នាំចូល​មកពី​ប្រទេស​ចិន​បាន​មកដល់​កំពង់ផែ​ក្រុង​ព្រះសីហនុ​ហើយ​កាលពី​ម្សិលមិញ បន្ទាប់ពី​ការចុះ​កិច្ចព្រមព្រៀង​សម្រាប់​ការនាំ​ចូល ៣០០០០ តោន​កាល​ពី​ខែ​មុន​។ នេះ​បើ​យោង​​តាម​លោក ប៊ុន បារាំង សហប្រធាន​សហគមន៍​ផលិត​អំបិល​កែប​កំពត (SPCKK)​។ ...

ចេង សុខហ័ង
https://bit.ly/2P722vJ

រដ្ឋាភិបាល​ បើក​សិទ្ធិ​ឲ្យ​សង្គម​ស៊ីវិល ​ធ្វើ​សកម្មភាព​មិន​បាច់​ជូន​ដំណឹង

រដ្ឋាភិបាល​ចាប់ផ្តើម​បន្ធូរដៃ​ក្នុង​ការ​រឹតត្បិត​សកម្មភាព​អង្គការ​សង្គម​ស៊ីវិល​ដោយ​បាន​បើក​ផ្លូវ​ទូលាយ​ឲ្យ​ពួកគេ​ធ្វើ​សកម្មភាព​ដោយ​មិន​ចាំបាច់​សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន​ដូច​កាលពី​ពេល​មុនៗ​ទៀត​ឡើយ ដែល​កាយវិការ​នេះ​ត្រូវ​បាន​ទទួល​ការស្វាគមន៍ និង​សាទរ​ពី​ក្រុម​សង្គម​ស៊ីវិល​ដែល ...

វ៉ន ដារ៉ា
https://bit.ly/2DROp1p

ក្រសួង​ពាក់ព័ន្ធ​ឯកភាព ​ធ្វើ​វិសោធនកម្ម​ច្បាប់​ចំនួន ​៣

ច្បាប់​ចំនួន​ ៣ ​រួមមាន ច្បាប់​ព្រៃឈើ ច្បាប់​ជលផល និង​ច្បាប់​តំបន់​ការពារ​ធម្មជាតិ​ត្រូវ​បាន​ក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង នេសាទ​រួមទាំង​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ.ជ.អ.ប​) សម្រេច​​ជា​គោលការណ៍​ថា​នឹង​ស្នើ​ធ្វើ​វិសោធនកម្ម​ដើម្បី​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​។ ...

ម៉ិច ដារ៉ា
https://bit.ly/2AuL19J

លោក​ ហ៊ុន ម៉ានិត ត្រូវ​បាន​ព្រះមហាក្សត្រ​ផ្ដល់​​ឋានៈ​ស្មើ​រដ្ឋមន្ត្រី បន្ថែម​​លើ​តួនាទី​ដែល​មាន​ស្រាប់

លោក ហ៊ុន ម៉ានិត ដែល​កំពុង​កាន់​តំណែង​ខ្ពស់​នៅក្នុង​ក្រសួង​ការពារជាតិ​ត្រូវ​បាន​ផ្ដល់​ឋានៈ​បន្ថែម​ទៀត​ស្មើ​រដ្ឋមន្ត្រី និង​តែងតាំង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល និង​ទីប្រឹក្សា​អម​ក្រុមប្រឹក្សាភិបាល​មជ្ឈមណ្ឌល សកម្មភាព​កំចាត់មីន​កម្ពុជា​។ យោង​តាម​ព្រះរាជក្រឹត្យ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទើប​ទទួល​បាន​កាលពី​ម្សិលមិញ​។ ...

ម៉ិច ដារ៉ា
https://bit.ly/2By7YKK

កម្ពុជា-វៀតណាម​ បញ្ចប់​ការបោះ​បង្គោល​​កន្លែង​ឯកភាព​ នៅក្នុង​ខេត្ត​ចំនួន ២

កម្ពុជា​បាន​បញ្ចប់​ការបោះបង្គោល​ព្រំដែន​ក្នុង​ខេត្ត​រតនគិរី​ និង​មណ្ឌលគិរី​នៅលើ​ទីតាំង​ដែល​បាន​ព្រមព្រៀង​ដោយ​សមភាគី​វៀតណាម ប៉ុន្តែ​បាន​ទុក​កន្លែង​ដែល​មាន​ជម្លោះ​នៅ​ដដែល ដោយ​មិន​ទាន់​ប៉ះពាល់ ខណៈ​ការបោះបង្គោល​រួម​ដំណើរការ​បាន​ ៨៤ ​ភាគរយ​។ នេះ​បើ​យោង​តាម​មន្ត្រី​គណៈកម្មាធិការ​ព្រំដែន​។ ...

នៀម ឆេង
https://bit.ly/2KwygA1

ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ​ នៅ​តែ​រង​ការរំលោភ​យក​ ទោះបី​មាន​បម្រាម

ឆ្នេរសមុទ្រ​ក្នុង​ខេត្ដ​ព្រះសីហនុ​នៅ​តែ​ត្រូវ​បាន​បំពាន​ដោយ​ក្រុម​អ្នក​វិនិយោគឯកជន ដោយ​បាន​ចាក់ដី​រំលោភ​ចូល​ឆ្នេរ និង​សាងសង់​កំពង់ផែ​សំណង់​រឹង​ជា​បន្ដបន្ទាប់ ខណៈ​អាជ្ញាធរ​មាន​ត្រឹម​វិធានការ​ធ្វើ​កិច្ចសន្យា​ហាមឃាត់ បើ​ទោះបី​លោក​នាយករដ្ឋមន្ដ្រី​ ហ៊ុន សែន ធ្លាប់​បញ្ជា​ចាត់​វិធានការ​បន្ទាន់​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​កាយ​ដី​លុប ...

វ៉ន ដារ៉ា
https://bit.ly/2DXfaTd

ក្រសួង​ប្រាប់​ឲ្យ​ថ្នាក់​ខេត្ត​ ថែរក្សា​ដី​ ព្រៃកោងកាង​ ដែល​គេ​ទន្ទ្រាន

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ប្រាប់​ឲ្យ​អាជ្ញាធរ​ ៤ ​ខេត្ត ត្រូវ​មាន​វិធានការ​គ្រប់គ្រង ថែរក្សា និង​ការពារ​ព្រៃកោងកាង​នៅក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន ខណៈ​សកម្មភាព​នៅ​ខេត្ត​ទាំងនោះ​កំពុង​ទទួល​រង​ការកាប់​ទន្ទ្រាន ឈូសឆាយ និង​ចាក់ដី​លុប​ហ៊ុមព័ទ្ធ​យក​ដី​ព្រៃកោងកាង​ធ្វើ​ជា​កម្មសិទ្ធិ​។ ...

វ៉ន ដារ៉ា
https://bit.ly/2QeI9aT

មន្ត្រី​បរិស្ថាន​ ២ ​នាក់​ត្រូវ​បាន​តុលាការ​លើកលែង​ការចោទប្រកាន់

មន្ត្រី​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ​ចំនួន ២ ​នាក់​ត្រូវ​បាន​តុលាការ​ខេត្ត​លើកលែង​ការចោទប្រកាន់​កាលពី​ខែ​តុលា​ក្រោយពី​ជាប់​បណ្ដឹង​អស់​រយៈពេល​ប្រមាណ​ ៥ ​ឆ្នាំ​ពាក់ព័ន្ធ​នឹង​បទ​បរិហារ​បង្កាច់​កេរ្តិ៍ កាប់គាស់​រុករាន​ព្រៃ​ និង​ឈូសឆាយ​ដីព្រៃ​ដើម្បី​យក​ធ្វើ​ជា​កម្មសិទ្ធិ​។ យោង​តាម​លិខិត​ជូនដំណឹង​របស់​តុលា ...

សុទ្ធ គឹមសឿន
https://bit.ly/2KuGVTo

​អន្តរជាតិ​គាំទ្រ​ការ​ផ្ដន្ទាទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​ ដាក់គុក​អស់​មួយ​ជីវិត​

​សហគមន៍​អន្តរជាតិ​ និង​សហគមន៍​ជាតិ​បាន​បង្ហាញ​ទស្សនៈ​គាំទ្រ​ទៅ​លើ​អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ (​អ​.​វ​.​ត​.​ក​)​ ដែល​កាលពី​ថ្ងៃ​សុក្រ​កន្លង​មកនេះ​បាន​សម្រេច​ផ្ដន្ទាទោស​អតីត​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​ នួន ...

ម៉ិច ដារ៉ា
https://bit.ly/2Qa933q

​ខួប​ ១​ ឆ្នាំ​ក្រោយ​ការ​រំលាយ​ អនាគត​បក្ស​ប្រឆាំង​នៅ​តែ​មិន​ច្បាស់លាស់​

១​ ឆ្នាំ​ក្រោយ​ការ​រំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដ៏​ចម្រូងចម្រាស​អនាគត​អតីត​បក្ស​ប្រឆាំង​មួយ​នេះ​ នៅ​តែ​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់​ ខណៈ​ការ​ខ្វែងគំនិត​គ្នា​នៅ​តែ​បន្ត​កើតឡើង​ដោយ​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្សប្រឆាំង​ថា​ បក្ស​ខ្លួន​នឹង​មានដំណើរ​ការ​ឡើង​វិញ​ ក្រោម ...

បែន សុខហ៊ាន
https://bit.ly/2A39PFn

ក្រសួង​ ២​ និង​អភិបាលខេត្ត​ច្រានចោល​ព័ត៌មាន​ដែល​ថា​ មាន​មូលដ្ឋាន​កងទ័ពជើងទឹក​បរទេស​ នៅ​ក្នុង​ខេត្តកោះកុង​

​ក្រសួង​ចំនួន​ ២​ និង​អភិបាលខេត្ត​កោះកុង​បាន​ច្រានចោល​ចំពោះ​ព័ត៌មាន​ដែល​ថា​ មាន​មូលដ្ឋាន​កងទ័ពជើងទឹក​បរទេស​នៅ​ក្នុង​ខេត្តកោះកុង​ ហើយ​ថា​កម្ពុជា​មិន​ស្ថិត​នៅ​ជា​ចំណុចកណ្តាល​នៃ​សង្គ្រាមត្រជាក់​រវាង​ចិន​ និង​អា​មេ​រិ​ក​នោះ​ទេ​។​ ប្រតិកម្ម​នេះ​បាន​ធ្វើ​ឡើង ...

នៀម ឆេង
https://bit.ly/2Frx4if

ជប៉ុន ​ផ្តល់ជំនួយជិត ៤ លាន​ដុល្លារ​ ដល់​​ CMAC

រដ្ឋាភិបាល​ជប៉ុន ​នឹង​បន្ត​ផ្តល់​ជំនួយ​បោស​សម្អាត​និង​ដោះ​មីន​ចំនួន​ជិត​៤លាន​ដុល្លារ​ដល់​មជ្ឈ​មណ្ឌល​សក​ម្ម​ភាព​កម្ចាត់​មីន​កម្ពុ​ជា (CMAC) សម្រាប់​ឆ្នាំ​ក្រោយ​ ខណៈ​គ្រាប់មីន​ជាង ៣ លាន​គ្រាប់​ត្រូវបាន​រំដោះ​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩២ រ​ហូត​ដល់​ឆ្នាំ ២០១៨។ នេះ​បើ​តាម​លោក ហេង រតនា អគ្គ​នាយក (CMAC) នៅ ...

សុទ្ធ គឹមសឿន
https://bit.ly/2TKtraj

​អ​.​វ​.​ត​.​ក​ ប្រកាស​សាលក្រម​ នួន​ ជា​ និង​ ខៀវ​សំ​ផ​ន​ នៅ​ថ្ងៃនេះ​

ថ្ងៃនេះ​ជា​ថ្ងៃ​កំណត់​ជោគវាសនា​នៃ​អតីត​មេដឹកនាំ​ខ្មែរក្រហម​គឺ​ជនជាប់ចោទ​ ខៀវ​ សំ​ផ​ន​ និង​ នួន​ ជា​ នៅ​ចំពោះ​មុខ​ក្នុង​បទចោទប្រកាន់​ពី​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ​ ឧក្រិដ្ឋកម្ម​សង្គ្រាម​ និង​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​តាម​រយៈ​សាលក្រម​របស់​អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង ...

ម៉ិច ដារ៉ា
https://bit.ly/2qO2Fk8

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

hy8Nn
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!