ឆ្នាំ​នេះ ​រាជរដ្ឋាភិបាល​នឹង​ត្រូវ​ប្រើ​ថវិកា​ជាតិ​ជាង ៨ ពាន់​លាន​ដុល្លារ​

រាជរដ្ឋាភិបាល​នឹង​ត្រូវ​ប្រើ​ថវិកា​ជាតិ​ជាង ​៨ ​ពាន់​លាន​ដុល្លារ​ និង​អាច​ខ្ចី​ប្រាក់​បរទេស​បាន​ជិត ​២ ​ពាន់​លាន​ដុល្លារ សម្រាប់​ឆ្នាំ​នេះ​​ ស្រប​តាម​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ ​២០២០​ ដែល​ទើប​ត្រូវ​បាន​ព្រះមហាក្សត្រ​កម្ពុជា​ព្រះបាទ​ នរោត្តម​ សីហមុនី ​បាន​ចេញ​ព្រះរាជ​ក្រម​ប្រកាស​ដាក់​ឲ្យ​ប្រើ​កាល​ពី​ថ្ងៃទី ​២០ ​ធ្នូ ដែល​នឹង​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​ពលរដ្ឋ​ឲ្យ​មាន​ការ​រីក​ចម្រើន​។ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ហិរញ្ញ​វត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ ២០២០ ឬ​ហៅ​ថា ច្បាប់​ថវិកា​ជាតិ​ឆ្នាំ ២០២០ ត្រូវ​បាន​រដ្ឋសភា​អនុម័ត​កាល​ពី​ថ្ងៃទី ​២៦ ​ខែ ​វិច្ឆិកា ឆ្នាំ ​២០១៩​ ហើយ​ត្រូវ​បាន​ព្រឹទ្ធសភា​ពិនិត្យ​ចប់​សព្វ​គ្រប់​កាល​ពី​ថ្ងៃទី ​៩ ​ធ្នូ មុន​ពេល​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្ត​លេខា​ដាក់​ឲ្យ​ប្រើ​ជា​ផ្លូវ​ការ​។ …

ម៉ិច ដារ៉ា
https://bit.ly/2QeAPLA