ភ្នំពេញប៉ុស្តិ៍
លោក ស ខេង បញ្ជាឲ្យកងកម្លាំងនគរបាលឃ្លាំមើល និងស្រាវជ្រាវចលនាសង្គ្រោះជាតិ
នៅក្នុងពិធីបិទសន្និបាតកិច្ចរក្សាប្រតិបត្តិការរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គមនៅក្នុងក្រសួងមហាផ្ទៃកាលពីម្សិលមិញលោក ស ខេង បានថ្លែងទៅកាន់មន្ត្រីជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធនគរបាលជាតិឲ្យឃ្លាំមើល និងស្រាវជ្រាវរកចលនាសង្គ្រោះជាតិដែលបង្កើតឡើងដោយអតីតមេដឹកនាំ ...
ម៉ិច ដារ៉ា និង បែន សុខហ៊ាន
http://bit.ly/2scNDrX
មន្ត្រីយោធាដែលប្តឹងពលរដ្ឋទៅតុលាការ បដិសេធ ការរំលោភយកដីសហគមន៍
មន្រ្តីយោធា ដែលប្តឹងពលរដ្ឋទៅតុលាការ រឿងរំលោភយកដីនោះ បានបដិសេធថា លោកមិនបានទន្រ្ទានយកដីព្រៃសហគមន៍ ដែលស្ថិតក្នុងគម្រោងព្រៃកាបូននោះទេ ខណៈដែលអង្គការសង្គមស៊ីវិល កំពុងតែស្រាវជ្រាវលើការ ...
ផាក់ ស៊ាងលី
http://bit.ly/2Bfgizp
MRC នឹងស្វែងរកការកាត់បន្ថយផលប៉ះពាល់ ចំពោះការសង់ទំនប់វារីអគ្គិសនីតាមទន្លេមេគង្គ
គោលការណ៍ណែនាំថ្មី ស្តីអំពីការអភិវឌ្ឍទំនប់វារីអគ្គីសនីដែលសម្រេចដោយ គណៈកម្មការទន្លេមេគង្គនៅឯកិច្ចប្រជុំក្នុងទីក្រុងវៀងចន្ទ ប្រទេសឡាវ កាលពីខែមុន គ្រោងនឹងចេញផ្សាយនៅក្នុងខែមីនាខាងមុខ ដើម្បីស្វែងរកការ «កាត់បន្ថយ» ផលផលប៉ះពាល់បរិស្ថាន និងគ្រប់ ...
Alessandro Marazzi Sassoon
http://bit.ly/2BHqCkA
ពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមកើនឡើង៣០ភាគរយនៅឆ្នាំ២០១៧
បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់វៀតណាម ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាមកាលពីឆ្នាំកន្លងទៅបានកើនឡើងជិត ៣០ ភាគរយរហូតដល់ ៣.៨ ពាន់លានដុល្លារសហរដ្ឋអាមេរិក ខណៈកម្ពុជានៅមិនទាន់បានរាយការណ៍អំពីស្ថិតិពាណិជ្ជកម្មសម្រាប់ឆ្នាំ ២០១៧ ។ ...
ហ៊ គឹមសាយ
http://www.phnompenhpost.com/business/cambodia-vietnam-trade-30-percent-2017
ទូកនេសាទវៀតណាមរត់គេចខ្លួន
កាលពីម្សិលមិញ អាជ្ញាធរបានដេញតាមទូកនេសាទវៀតណាមដែលសង្ស័យថាបាននេសាទខុសច្បាប់ នៅឯឆ្នេរ ក្នុងខេត្តព្រះសីហនុ។ ប៉ូលីសបានរាយការណ៍ថា ទូកនេសាទវៀតណាមត្រូវបានរងការខូចខាតក្នុងកំឡុងពេលប្រតិបត្តិការដែលធ្វើឡើង ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/50106696/vietnamese-fishing-boat-escapes-chase/
លោក រ៉ុង ឈុន ត្រូវដកចេញពីក្របខ័ណ្ឌក្រសួងអប់រំ
អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) មកពីអតីតគណបក្សសង្គ្រោះជាតិ លោក រ៉ុង ឈុន ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា លុបឈ្មោះចេញពីក្របខ័ណ្ឌក្រសួងក្រោមហេតុផលអវត្តមាន ...
យន់ ស៊ីនាត
http://bit.ly/2BYBAxU
CBC: ការស្នើសុំឥណទានបង្ហាញពីកំណើនរឹងមាំ
ការិយាល័យឥណទានកម្ពុជា (CBC) កាលពីម្សិលមិញ បានចេញផ្សាយរបាយការណ៍ត្រីមាសទី ៤ ឆ្នាំ២០១៧ ដែលបានបង្ហាញកំណើនដ៏រឹងមាំក្នុងការដាក់ពាក្យសុំឥណទាន ពិសេសផ្នែកកាតឥណទាន និងកម្ចីទិញផ្ទះ។ ...
Brendan O’Byrne
http://www.phnompenhpost.com/business/cbc-says-growth-credit-charging-ahead
កម្ពុជា-ចិន បន្តជំរុញប្រើប្រាស់យន់-រៀលក្នុងការទូទាត់ទំនិញ
ទំនោរនៃការចង់ឱ្យមានការទូទាត់ពាណិជ្ជកម្មជាប្រាក់យន់ចិន និងប្រាក់រៀលខ្មែររវាងកម្ពុជា និងតំបន់ឧស្សាហកម្មរបស់ចិនកំពុងបង្ហាញពីការចាប់អារម្មណ៍រវាងប្រទេសទាំង២ ខណៈអាជ្ញាធរខេត្តក្វាងទុងរបស់ចិនស្នើឱ្យមានការទូទាត់ទំនិញជាមួយកម្ពុជា ...
ហ៊ គឹមសាយ
http://www.phnompenhpost.com/business/deal-yuan-trade-china-works
សមាជិកព្រឹទ្ធសភាអាមេរិកម្នាក់ថា កំពុងធ្វើច្បាប់ដាក់ទណ្ឌកម្មកម្ពុជា
កាលពីថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០១៨ ការិយាល័យសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក លោក Patrick Leahy បានបញ្ជាក់ថា ច្បាប់ទ្វេភាគីកំពុងត្រូវបានធ្វើសេចក្ដីព្រាង ដើម្បីដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា។ ...
Andrew Nachemson
http://bit.ly/2s8NwgV
ពលរដ្ឋ ១៤ គ្រួសារប្ដឹងសន្តិសុខក្រុមហ៊ុនចិនពីបទបំផ្លាញផលដំណាំ
ប្រជាពលរដ្ឋ១៤ គ្រួសារ នៅស្រុកគិរីសាគរ ខេត្តកោះកុង កាលពីម្សិលមិញ បានដាក់ពាក្យបណ្ដឹងទៅតុលាការខេត្ត ប្ដឹងក្រុមសន្តិសុខក្រុមហ៊ុនចិន Union Development Group,.Ltd ចំនួន ៦០ នាក់ដែលបាននាំគ្នាទៅដុតផ្ទះចាំចម្ការ និងកាប់បំផ្លាញដំណាំចំនួន ៤០ ហិកតា កាលពីថ្ងៃ ១១ ...
សុទ្ធ គឹមសឿន
http://bit.ly/2E5tHN8
លោក ស ខេង បង្ហាញពីកង្វល់ ចាប់ជនសង្ស័យគ្រឿងញៀនច្រើនធ្វើឲ្យណែនគុក
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងនៅក្នុងពិធីបិទសន្និបាតស្ដីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនកាលពីម្សិលមិញដោយបានបង្ហាញពីកង្វល់ពីការបង្ក្រាបគ្រឿងញៀនយ៉ាងគំហុកដែលនាំឲ្យមានការចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនយ៉ាងច្រើនជាមូលហេតុនាំឲ្យមានចំនួន ...
នៀម ឆេង និង Erin Handley
http://bit.ly/2FOcQuC
សភាពិភាក្សាសេចក្តីស្នើច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ
គណៈកម្មាធិការអចិន្រៃ្តយ៍របស់រដ្ឋសភាបានជួបពិភាក្សាអំពីសេចក្តីស្នើច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ ខណៈការរិះគន់ទៅលើវិសោធនកម្មរដ្ឋធម្មនុញ្ញបន្តកើនឡើង។ ប្រធានរដ្ឋសភា លោក ហេង សំរិន បានចូលរួមជាអធិបតីនៅក្នុងកិច្ចប្រជុំនេះ ហើយបានសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ដែលហាមប្រាមមិនឲ្យមានការប្រមាថ ...
Andrew Nachemson
http://bit.ly/2nFwMsT
ពាណិជ្ជកម្មកម្ពុជា និងឥណ្ឌូនេស៊ី កើនឡើង ២៣ ភាគយរនៅក្នុងរយៈពេល ១១ ខែ
ពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសកម្ពុជា និងឥណ្ឌូនេស៊ីសម្រេចបានចំនួនជិត ៤៩៣ លានដុល្លារនៅរយៈពេល ១១ ខែដំបូង កាលពីឆ្នាំមុន ដែលកើនឡើង ២៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៦។ នេះបើយោងតាមសេចក្ដីរាយការណ៍ពីទីភ្នាក់ងារព័ត៌មាន ...
ហ៊ គឹមសាយ
http://www.phnompenhpost.com/business/indonesia-cambodia-trade-grows-492m
ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ពីការអាជីវកម្មជីកដីខុសច្បាប់
ក្រសួងរ៉ែ និងថាមពល បានចោទប្រកាន់អ្នករកស៊ីម្នាក់នៅក្នុងខេត្តកណ្ដាល ពីបទបរិហារកេរ្តិ៍ និងបើកអាជីវកម្មជីកដីខុសច្បាប់ បន្ទាប់ពីបុរសនោះបានបាញ់គ្រាប់កាំភ្លើងទៅដី គំរាមអាជ្ញាធរដែលព្យាយាមចុះពិនិត្យមើលដីនៅក្នុងការដ្ឋាននោះ។ ...
គង់ មេត្តា
http://www.phnompenhpost.com/national/mines-ministry-alleges-slander
អាជ្ញាធរខេត្តស្ទឹងត្រែងបានបញ្ឈប់ការបូមខ្សាច់ខុសច្បាប់
អាជ្ញាធរខេត្តស្ទឹងត្រែង កាលពីថ្ងៃសុក្រ បានចុះបង្ក្រាបបទល្មើសទីតាំងបូមខ្សាច់ខុសច្បាប់មួយកន្លែង នៅលើដងទន្លេសេសាន និងបានរឹបអូសយកវត្ថុតាង បន្ទាប់ពីបានព្រមានក្រុមហ៊ុនមួយនោះឱ្យបញ្ឈប់ការបូបខ្សាច់តាំងពីខែធ្នូមកម្ល៉េះ នេះបើ ...
ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/stung-treng-officials-crack-down-dredging-site
ឈើប្រណីតជាង ២០០ ដុំ ត្រូវបានរកឃើញនៅក្នុងដែនជម្រកសត្វព្រៃ
ក្រុមកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ និងបរិស្ថាន ខេត្តរតនគិរី បានជញ្ជូនឈើប្រណីតប្រភេទសុក្រំ និងឈ្លីក ចំនួន ២០១ ដុំ ចេញពីតំបន់ដែនជម្រកសត្វព្រៃលំផាត់ ក្រោយពីបានរកឃើញ និងរឹបអូសពីក្នុងទីតាំងស្ដុកឈើខុសច្បាប់មួយកន្លែងស្ថិតក្នុងភូមិសមុទ្រក្រោម ឃុំ ...
ឃុត សុភចរិយា
http://www.phnompenhpost.com/national/timber-seized-raids-ratanakkiri-kratie
អាជ្ញាធរបដិសេធការស្នើសុំបង្កើតភូមិថ្មី របស់ពលរដ្ឋរងផលប៉ះពាល់ពីការសង់ទំនប់
អាជ្ញាធរ នឹងមិនបង្កើតភូមិថ្មី និងកសាងហេដ្ឋារចនាសម្ព័ន្ធនៅទីតាំងថ្មីផ្សេងទៀត ដល់ពលរដ្ឋភូមិស្រែគរ និងក្បាលរមាសចាស់ ដែលមិនព្រមចាកចេញពីភូមិចាស់ ទៅតាំងទីលំនៅ នៅភូមិថ្មី ដែលរៀបចំដោយអាជ្ញាធរ និងក្រុម ...
ផាក់ ស៊ាងលី
http://bit.ly/2EhrE7Y
ជនសង្ស័យ ៦ នាក់ត្រូវបានចាប់បញ្ជូនទៅតុលាការក្រោយពីបាញ់មន្ត្រី ៣ នាក់ស្លាប់
ជនសង្ស័យ ៦ នាក់ដែលពាក់ព័ន្ធនឹងការបាញ់សម្លាប់អ្នកការពារ និងអភិរក្សព្រៃឈើនៅស្រុកអូររាំង ខេត្តមណ្ឌលគិរីត្រូវបានបញ្ជូនទៅកាន់តុលាការខេត្តកាលពីម្សិលមិញដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់។ ជនទាំងនេះដែលមានមន្ត្រីយោធា និងមន្ត្រីប៉ូលិសព្រំដែនផងនោះត្រូវបានដឹក ...
ម៉ិច ដារ៉ា និង Alessandro Marazzi Sassoon
http://bit.ly/2GO1V5d
អាជ្ញាធរប្រាប់អ្នករស់នៅបុរីកីឡាឱ្យបញ្ឈប់ការតវ៉ា
នៅថ្ងៃពុធ អ្នកតំណាងរបស់គ្រួសារចំនួន ៧ បានបន្តប្រមូលផ្តុំគ្នាតវ៉ាមុខផ្ទះ លោកស្រី ស៊ុយ សុផាន ម្ចាស់ក្រុមហ៊ុនផានអ៊ីម៉ិច (Phanimex) ដើម្បីទាមទារសំណង ដែលក្រុមហ៊ុននេះបានបានឈូសកម្ទេចផ្ទះរបស់ពួកគាត់ សម្រាប់គម្រោង ...
Leonie Kijewski
http://www.phnompenhpost.com/national/borei-keila-members-told-stop-protests
គណៈកម្មការទន្លេមេគង្គ នឹងពិនិត្យមើលឡើងវិញទៅលើគោលការណ៍ណែនាំស្ដីពីការសាងសង់ទំនប់
អ្នកអភិវឌ្ឍផ្នែកទំនប់វារីអគ្គិសនី និងអ្នកតំណាងមកពីប្រទេសជាសមាជិករបស់គណៈកម្មការទន្លេមេគង្គ បានជួបពិភាក្សាគ្នាជាចុងក្រោយកាលពីសបា្ដហ៍មុន មុនពេលបញ្ចប់ការកែប្រែទៅលើគោលការណ៍ណែនាំ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន ដែលបណ្ដាលមក ...
Alessandro Marazzi Sassoon
http://www.phnompenhpost.com/national/mekong-river-commission-revise-dam-guidelines
ពាក្យចចាមអារាមប៉ះពាល់ដល់ "កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងជម្ងឺគ្រុនចាញ់"
ការសិក្សាមួយអំពីការផ្តល់ថ្នាំប្រឆាំងនឹងជម្ងឺគ្រុនចាញ់នៅក្នុងខេត្តចំនួនពីរនៃប្រទេសកម្ពុជា បានបង្ហាញពីបញ្ហាប្រឈមដែលបានលេចឡើងក្នុងពេលធ្វើការអន្តរាគមន៍ មានដូចជា៖ ការរីករាលដាលនៃ “ពាក្យចចាមអារ៉ាម” ក្នុងចំណោមអ្នក ...
Yesenia Amaro
http://www.phnompenhpost.com/national/rumours-hurt-malaria-efforts
ហាង Circle K របស់អាមេរិកបើកដំណើរការនៅកម្ពុជា
ហាងលក់ទំនិញរបស់អាមេរិក Circle K កាលពីម្សិលមិញបានបើកដំណើរការជាផ្លូវការនៅកម្ពុជាដោយមានសាខាដំបូង ៣ សាខា មុននឹងពង្រីកប្រតិបត្តិការដល់ ៤០ សាខានៅឆ្នាំ ២០១៨ នេះ។ នេះបើយោងតាមការអះអាងរបស់អ្នកទិញសិទ្ធិប្រតិបត្តិការយីហោហាង Circle K នៅកម្ពុជា។ ...
ហ៊ គីមសាយ
http://ហ៊ គឹមសាយ
ការសម្ដែងសិល្បៈ ជួយដល់អ្នករបួសផ្លូវចិត្តនៃរបបខ្មែរក្រហម
ការសិក្សាស្រាវជ្រាវមួយនៅកម្ពុជាបានបង្ហាញថា ការសម្ដែងសិល្បៈគឺបានជួយព្យាបាលរបួសផ្លូវចិត្ត និងវាជាទម្រង់នៃសំណងមួយសម្រាប់អ្នកដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហម។ ...
Yesenia Amaro
http://bit.ly/2ntHqD8
SDC បានសន្យាផ្ដល់ជំនួយជាង $៤ លាន ជួយវិស័យកសិកម្ម
ទីភ្នាក់ងារប្រទេសស្វ៊ីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) កាលពីម្សិលមិញបានសន្យាផ្ដល់ប្រាក់ ៤,៦ លានដុល្លារក្នុងរយៈពេល ៣ ឆ្នាំ សម្រាប់ដំណាក់កាលទី ២ នៃកម្មវិធីជំនួយឧបត្ថម្ភកសិកម្ម ដែលមានបំណងជួយកសិករមានដើមទុនតិចតួចនៅក្នុងខេត្ត ៤ ...
ចេង សុខហ័ង
http://bit.ly/2FDZwc9