ខេត្តព្រះសីហនុ​ ចាប់ផ្ដើម​បិទ​ប្រឡាយ​បង្ហូរ​ទឹក​កខ្វក់​ចូល​សមុទ្រ

រដ្ឋបាល​ខេត្ដ​ព្រះសី​ហនុ​បាន​ចាប់ផ្ដើម​បិទ​ប្រឡាយ​ទឹក​កខ្វក់​មួយ​កន្លែង​នៅ​ចំណុច​ឆ្នេរ​សុខាដើម្បី​កុំឲ្យ​​បង្ហូរ​ទឹក​កខ្វក់​ចូល​សមុទ្រ​​ដោយ​​ផ្ទាល់​បន្ដ​ទៀត​ តែ​ត្រូវ​បង្វែរ​ឲ្យធ្លាក់ទៅ​ស្ថានីយ​ចម្រោះ​ជាមុន​សិនទើប​អាច​បង្ហូរ​ចូល​សមុទ្រ​បាន​ ខណៈ​ស្ថានីយ ប្រព្រឹត្ដិកម្ម​ចម្រោះ​ទឹក​កខ្វក់ ចំនួន ៤ ​ក្នុង​ខេត្ដ​នេះ ​បាន​សាង​សង់រួច​​រាល់​និង​កំពុង​ដំណើរ​ការ​សាក​ល្បង។ ការ​សម្រេច​បិទ​ប្រឡាយ​ទឹក​កខ្វក់​នេះ​ធ្វើ​ឡើង​កាល​ពីថ្ងៃ​អង្គារបន្ទាប់​ពី​ស្ថានីយ​បូម​ឆ្នេរ​សុខា​​បាន​​បំពាក់​ម៉ា​ស៊ីន​បូម​ទឹក​កខ្វក់​ដើម្បី​បង្ហូរទៅ​ស្ថានីយ​ប្រព្រឹ​ត្តិ​កម្ម​ទឹក​កខ្វក់​នៅ​អូរ​ឈើ​ទាល​វិញ​ខណៈ​ទើប​សាង​រួច។ …

វ៉ន ដារ៉ា
https://bit.ly/2uxulM7