រដ្ឋាភិបាលថ្នាក់ជាតិ

ក្រសួង និងស្ថាប័នរដ្ឋ

ចំណូល​សួយសារ​ពី​ព្រៃឈើ​រយៈពេល​ ៩ ​ខែ​ បាន​ជិត​ $៦ ​លាន កើន​លើស​ឆ្នាំមុន

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា​ក្នុង​រយៈពេល ៩ ​ខែ​ចាប់ពី​ខែ​មករា ដល់​ខែ​កញ្ញា ឆ្នាំ​ ២០១៩ ​នេះ កម្ពុជា​ទទួល​បាន​ចំណូល​ពី​សួយសារ​ព្រៃឈើ​សរុប​ប្រមាណ ៥ លាន ៧ សែន​ដុល្លារ ដែល​ចំណូល​នេះ​មាន​ការកើនឡើង​ជិត ២ ​លាន​ដុល្លារ​បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ កាលពី​ឆ្នាំ​ ២០១៨ ក្រសួង​កសិកម្ម​ទទួល​បាន​ចំណូល​ពី ...

ឡុង គីមម៉ារីតា
https://bit.ly/36mMMVi

ការនាំចេញ​ផលនេសាទ​រយៈពេល​ ៩ ​ខែ​ បាន​ធ្លាក់ចុះ​តិចតួច

កម្ពុជា​បាន​នាំចេញ​ផលនេសាទ​សរុប ១០ ៩៨០ តោន​ នៅក្នុង​រយៈពេល​ ៩ ​ខែ ​នៃ​ឆ្នាំ​ ២០១៩ ធ្លាក់ចុះ ០,៥ ភាគរយ ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៨​។ នេះ​បើ​យោងតាម​របាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ របាយការណ៍​ស្តីពី​សភាពការណ៍​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រយៈពេល​ ៩ ​ខែ​បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​នេះ​កម្ពុជា​នាំចេញ​ផល​នេសាទ​ស្រស់ ...

ហ៊ឹន ពិសី
https://bit.ly/2WpC5N8

ក្រសួង​ផ្តល់​សិទ្ធិ​ឲ្យ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ អាច​ចេញ​ CO

ក្រសួង​ពាណិជ្ជកម្ម​បាន​ពង្រីក​ការធ្វើ​វិមជ្ឈការ​ទៅ​ឲ្យ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ជាប់​ព្រំដែន​ក្នុង​ការចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​ (CO) ​ដល់​ក្រុមហ៊ុន​នាំចេញ​ដោយផ្ទាល់​ដើម្បី​ជំរុញ​ការនាំចេញ​ផលិតផល​កសិកម្ម​របស់​ប្រទេស​កម្ពុជា​។ យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន ក្រសួង​ពាណិជ្ជកម្ម​នឹងដាក់​ឲ្យ​ដំណើរការ​សាកល្បង​ក្នុង​ការផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់ ...

ធូ វិរៈ
https://bit.ly/2q4TpuK

តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជួប​ជាមួយ​ក្រសួងមហាផ្ទៃ​ជុំវិញ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​

ក្រសួងមហាផ្ទៃ​នឹង​ជួប​ជាមួយ​មន្ត្រី​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​ស​ប្តា​ហ៍​ក្រោយ​ដើម្បី​ស្តាប់​សំណើ​របស់​ពួក​គេ​សុំ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។​ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ច័ន្ទ​ ក្រសួង ...

តាំង វីដា
https://www.khmertimeskh.com/50655528/ngo-reps-to-meet-with-interior-ministry-over-lango-amendments/

នាយក​រដ្ឋមន្ត្រី​អំពាវនាវ​ឱ្យ​ក្រសួង​ព​ន្លឿ​ន​កំណែ​ទម្រង់ការ​អប់រំ​

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ណែនាំ​ឱ្យ​ក្រសួង​អប់រំ​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ ក្នុង​ការ​បង្កើន​គុណភាព​អប់រំ​សម្រាប់​សិស្ស​និស្សិត​ទាំងអស់​នៅ​ក្នុង​ព្រះរាជាណាចក្រ​ ដូច្នេះ​ពួក​គេ​អាច​រកបាន​ការងារ​ល្អ​នៅ​ពេល​ក្រោយ​។​ លោក​ ហ៊ុន​ សែន​ បាន​ធ្វើការ​ណែនាំ​នៅ ...

តាំង វីដា
https://www.khmertimeskh.com/50655496/pm-calls-on-ministry-to-speed-up-education-reforms/

មន្ត្រី​ និង​សង្គម​ស៊ីវិល​​បង្ហាញ​ក្ដីបារម្ភ ​ការកើនឡើង​ខ្ពស់​ជនពិការភ្នែក​​ និង​ជន​ខ្សោយ​គំហើញ

មន្ត្រី​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​កាលពី​ម្សិលមិញ​បាន​បង្ហាញ​ក្ដីបារម្ភ​ជុំវិញ​ការកើនឡើង​នូវ​ជន​មាន​ពិការភ្នែក និង​ជនខ្សោយ​គំហើញ ដោយហេតុ​ជន​ខ្សោយ​គំហើញ​បាននិង​កំពុង​មាន​ភាគរយ​ខ្ពស់​ជាងគេ​គឺ​ប្រមាណ ៣៥ ភាគរយ​ក្នុង​ចំណោម​ចំនួន​ជន​មាន​ពិការភាព​សរុប​នៅ​កម្ពុជា ដោយសារ​កត្កា​វ័យចាស់​ជរា ជំងឺស្ត្រូក និង ...

សុទ្ធ គឹមសឿន
https://bit.ly/2MW4MOI

កម្ពុជា​មាន​គោលបំណង​តភ្ជាប់​អ៊ីនធឺណិត​ដោយ​ឈប់​ពឹងផ្អែក​ ​វៀតណាម​ ​និង​ថៃ​

ប្រទេស​កម្ពុជា​ ​កំពុង​មានបំណង​ឈប់​ពឹងផ្អែក​លើ​ប្រទេស​វៀតណាម​ ​និង​ថៃ​ ​សម្រាប់​ចំនួន​កំណត់​ទំហំ​ចរាចរ​ ​និង​ច្រក​តំណរ​ភ្ជាប់​ទៅកាន់​បណ្ដាញ​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណិ​ត​អន្តរជាតិ​។​ ​លោកនាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ ​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី ...

ឃួន ណារីម
https://bit.ly/2JrElyi

កម្ពុជា​រំពឹងថា ​ការដឹកជញ្ជូន​តាមផ្លូវ​ទឹកនឹង​កាន់តែ​ប្រសើរ

កម្ពុជា​រំពឹងថា​នឹង​ទទួល​បាន​ជំនាញ​បន្ថែម​ក្នុង​ការគ្រប់គ្រង និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​តាមផ្លូវ​ទឹក និង​កំពង់ផែ បន្ទាប់ពី​ចូល​ជា​សមាជិក​ក្នុង​សមាគម​ពិភពលោក​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​ហៅ​កាត់​ថា (PIANC)​។ នេះ​បើតាម​រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​។ ...

ធូ វិរៈ
https://bit.ly/2NaJOuj

លោក​ ​ខៀវ​ ​កាញារីទ្ធ​ ​អំពាវនាវ​អ្នក​សារ​ព័ត៌មាន​ចូលរួម​ផ្តល់​មតិយោបល់​លើ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​របប​សារ​ព័ត៌មាន​

រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ ​លោក​ ខៀវ​ ​កា​ញា​រី​ទ្ធ​ ​កាល​ពី​ថ្ងៃ​ព្រ​ហស្ប​ត្តិ៍​ ​បាន​អំពាវនាវ​ដល់​អ្នក​ពាក់ព័ន្ធ​ ​ជាពិសេស​អ្នកសារព័ត៌មាន​ ​ចូលរួម​ផ្តល់​ជាម​តិ​យោបល់​លើ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន​ ​ដើម្បីឲ្យ​ច្បាប់​នេះ ...

ប៉ិច សុធារី
https://bit.ly/3456285

ចិន ​ផ្ដល់​ជំនួយ​ ៨៤ ​លាន​ដុល្លារ​ ពង្រឹង​វិស័យ​ការពារជាតិ​កម្ពុជា

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការពារជាតិ​កម្ពុជា​បាន​ថ្លែង​ថា រដ្ឋាភិបាល​ចិន​នឹង​បន្ត​ផ្ដល់​ជំនួយ​ឥតសំណង​ជា​ទឹកប្រាក់​ចំនួន ៦០០ ​លាន​យន់ ​​ដែល​ស្មើនឹង​ចំនួន​ប្រមាណ​ ៨៤ ​លាន​ដុល្លារ​អាមេរិក​ ដល់​កម្ពុជា​ដើម្បី​ពង្រឹង​វិស័យ​យោធា ជា​អ្វី​ដែល​លោក​ហៅ​ជំនួយ​របស់​ចិន​ថា មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ ...

ម៉ិច ដារ៉ា
https://bit.ly/362htPz

មន្ត្រី​រំពឹងថា ភ្នំពេញ​នឹង​ប្រែ​ក្លាយ​ទៅ​ជា​ទីក្រុង​និរន្តរភាព មាន​លម្ហ​បៃតង​នៅ​ឆ្នាំ​ ២០៣០

មន្ត្រី​រំពឹងថា​កម្ពុជា​នឹង​អាច​សម្រេចបាន​ទៅ​តាម​ផែនការ​គ្រោងទុក ក្នុង​ការអភិវឌ្ឍ​ដែល​នឹង​ធ្វើឲ្យ​រាជធានី​ភ្នំពេញ​ឲ្យ​ក្លាយ​ទៅ​ជា​ទីក្រុង​និរន្តរភាព ធ្វើឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​មាន​ផាសុកភាព ដោយ​មាន​ការរៀបចំ​អភិវឌ្ឍ​ឲ្យ​មាន​លម្ហ​បៃតង កន្លែង​សម្រាក ឬ​កន្លែង​ហាត់​កីឡា និង​ការអភិវឌ្ឍ​លើ​វិស័យ​ដឹកជញ្ជូន ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ខណៈ ...

ខន សាវិ
https://bit.ly/2N4wTKj

ក្រសួង​រ៉ែ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ជប៉ុន ​សិក្សា​រ៉ែ​លោហៈ​នៅ​កំពង់ស្ពឺ

ក្រសួង​រ៉ែ និង​ថាមពល​កម្ពុជា​បាន​ចុះ​អនុស្សរណៈ​លើ​កិច្ចព្រមព្រៀង (MOA) ថ្មី​មួយ​ជាមួយ​ក្រុមហ៊ុន​សាជីវកម្ម​ជាតិ​ប្រេងកាត ឧស្ម័ន និង​លោហធាតុ​ប្រទេស​ជប៉ុន (JOGMEC) ដើម្បី​សិក្សា​ស្វែងរក​រ៉ែ​លោហៈ​នៅ​ខេត្ត​កំពង់ស្ពឺ​។ នេះ​បើ​តាម​អ្នក​នាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​។ ...

ធូ វិរៈ
https://bit.ly/31tNbSh

រដ្ឋមន្ត្រី​៖ ​រដ្ឋាភិបាល​កំពុង​បង្ការ​ហិង្សា​​ និង​ការ​បៀតបៀន​ស្ដ្រី​នៅ​កន្លែង​ធ្វើការ

រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​លោក អ៊ិត សំហេង បាន​អះអាង​ថា រដ្ឋាភិបាល​បាន​និង​កំពុង​ប្ដេជ្ញាចិត្ត​ក្នុងការ​បង្ការ និង​លុបបំបាត់​អំពើហិង្សា​លើ​ស្ត្រី​ចេញពី​ពិភព​ការងារ​ជា​អ្វីដែល​សង្គម​ស៊ីវិល​ខ្លះ​នៅ​បារម្ភ​ ខណៈ​​ខ្លះ​គាំទ្រ​ចំណាត់ការ​នេះ ប៉ុន្ដែ​ចង់​ឲ្យ​រដ្ឋាភិបាល​ដាក់ចេញ​យន្តការ​ជាក់លាក់​ដើម្បី​ជួយ​ស្ត្រី​រងគ្រោះ​។ ...

សុទ្ធ គឹមសឿន
https://bit.ly/2BvQG05

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ អំពាវនាវ​អោយ​មានការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ និង​វិនិយោគ​លើ​ការ​កែ​ច្នៃ​ផលិតផល​កសិកម្ម​

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​អំពាវនាវ​ដល់​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ បន្ត​ការ​គាំទ្រ​ដល់​ កសិករ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ និង​វិនិយោគ​លើ​ការងារ​កែ​ច្នៃ​ផលិតផល​កសិកម្ម​នៅ​កម្ពុជា​ឲ្យ​បាន​ច្រើន​ថែម​ទៀត​ ដើម្បី​ធានា​សន្តិសុខ​ស្បៀង​ ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​ និង ...

ប៉ិច ​សុធារី
https://bit.ly/2Bq94ay

ក្រសួង​៖​ ការ​វិនិយោគ​លើ​វិស័យ​សំណង់​ឈាន​ដល់​ ៦,៥​ ពាន់​លាន​ដុល្លារ​

​ការ​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​បាន​ឈាន​ដល់​កម្រិត​ខ្ពស់​ថ្មី​ក្នុងអំឡុងពេល​ ៩​ ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ ដែល​មាន​ចំនួន​ ៦,៥​ លាន​ដុល្លារ​ នេះ​បើ​យោង​តាម​របាយការណ៍​ចុង​ក្រោយ​របស់​រដ្ឋាភិបាល​។​ ចាប់ពី​ខែមករា​ដល់​ខែកញ្ញា​ ការ​វិនិយោគ​ក្នុង​វិស័យ ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50652396/investment-in-construction-hits-6-5-billion-ministry/

ចិន​សរសើរ​កិច្ច​សហការ​ជាមួយ​សមត្ថកិច្ច​កម្ពុជា

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បាន​បង្ហាញ​ថាជនជាតិ​របស់​ខ្លួន​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស​នៅ​កម្ពុជា​ជាង​១ពាន់​នាក់​ត្រូវ​ចាប់​ខ្លួន​និង​បញ្ជូន​ចេញ​ពី​កម្ពុជា។ ស្ថាន​ទូតចិន​បាន​សរសើរ​ថា ​នេះ​ជា​សមិទ្ធិផល​រួម​នៃ​កិច្ច​សហការ​រវាង​នគរបាល​នៃ​ប្រទេស​កម្ពុជា ...

កាន់ វិច្ឆិកា
https://khmer.voanews.com/a/china-praises-good-cooperation-with-cambodian-police/5127671.html

របាយការណ៍​ក្រសួង​បង្ហាញ​ថា​ចំនួន​កម្មករ​សំណង់​ធ្លាក់​ចុះ​

ក្រសួង​រៀបចំ​ដែនដី​បាន​ចេញ​របាយការណ៍​មួយ​ដែល​និយាយ​ថា​ ចំនួន​កម្មករ​នៅ​ក្នុង​វិស័យ​សំណង់​ក្នុង​រយៈពេល​ ៩​ ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​បាន​ធ្លាក់​ចុះ​ជាង​ ៣០​ ភាគរយ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ ក៏ ...

មុំ គន្ធា
https://www.khmertimeskh.com/50651594/ministry-report-notes-drop-in-number-of-construction-workers/

ក្រសួង​កិច្ចការ​នារី​ ​ប្តេជ្ញា​ក្នុង​ការ​កាត់​បន្ថយ​អំពើ​ហិង្សា​ពាក់ព័ន្ធ​នឹង​យេនឌ័រ​

មន្ត្រី​ជាន់​ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​កាលពី​ថ្ងៃពុធ​ ​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​កាត់បន្ថយ​អំពើ​ហិង្សា​ពាក់ព័ន្ធ​នឹង​យេនឌ័រ​ ​លុបបំបាត់​ការ​រើសអើង​រាល់​ទម្រង់​ប្រឆាំង​នឹង​ស្រ្តី​និង​ក្មេងស្រី​ ​និង​ការ​ផ្តល់​សេវា​សុខភាព​បន្ត​ពូជ​ជាស​កល​ប្រកប ...

ប៉ិច សុធារី
https://bit.ly/31ijbc9

មេឃុំបដិសេធ​ការចោទ​ថា​ លោក​ឃុបឃិត​ជាមួយ​ពលរដ្ឋ​លក់​ដី​បឹង​រដ្ឋ

មេឃុំ​ព្រែក​ទន្លាប់​លោក ងឺ សារី បដិសេធ​ការចោទប្រកាន់​ថា​លោក និង​ប្រជាពលរដ្ឋ ប្រមាណ​ ៥០ ​គ្រួសារ​ បាន​ឃុបឃិត គ្នា​លក់​ដី​បឹង​ដែល​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​ ១ ​កន្លែង​ នៅ​ភូមិ​ស្ពានដែក ឃុំ​ព្រែកទន្លាប់ ស្រុក​លើកដែក ខេត្ត​កណ្ដាល​ដែល​មាន​ផ្ទៃដី​សរុប​ទំហំ ២៣៩,១៤៥០ ហិកតា ​ទៅ​ឲ្យ​ឈ្មួញ​ស្ងាត់ៗ​។ មន្ត្រី​ជំនាញ​អះអាង​ថា​នឹង​ចុះពិនិត្យ និង​រឹបអូស​វិញ បើ ...

ឡុង គីមម៉ារីតា
https://bit.ly/2MRfzbX

វិស័យ​សំណង់​នៅ​ប្រទេស​កម្ពុជា​នៅ​តែ​រឹង​មាំ​

​យោង​តាម​របាយការណ៍​ចុង​ក្រោយ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​ធនាគារពិភពលោក​បានឱ្យ​ដឹង​ថា​ វិស័យ​សំណង់​នៅ​កម្ពុជា​នៅ​តែ​បន្ត​កើនឡើង​ ដោយសារ​តែ​មានការ​កើន​ឡើងជា​លំដាប់​នៃ​ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​នេះ​ និង​ការ​នាំ​ចូល​សម្ភារ​សំណង់​យ៉ាងច្រើន ...

បុគ្គលិក Realestate.com.kh

ក្រសួង​សង្គមកិច្ច និង​អង្គការ​ចំនួន​ ១៣ រួមគ្នា​ធ្វើការ​លើ​វិស័យ​សុខុមាលភាព​កុមារ

ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា​បាន​ចុះ​កិច្ចព្រមព្រៀង​ (MoU) ​ជាមួយ​អង្គការ​ចំនួន​ ១៣ មាន​ថវិកា​សរុប​ជាង​ ១៤ ​លាន​ដុល្លារ​អាមេរិក​ ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​ ចាប់ពី​ឆ្នាំ​ ២០១៩ ​នេះ​តទៅ​ដោយ​ផ្ដោត​សំខាន់​លើ​វិស័យ​សុខុមាលភាព​កុមារ និង​កុមារ​អនាថា​នៅ​កម្ពុជា​។ ...

វ៉ន ដារ៉ា
https://bit.ly/2BdUC5g

កម្ពុជា​អះអាង​ពី​ជោគជ័យ​លើ​ការ​អនុវត្ត​គោលការណ៍​អន្តរជាតិ​ស្តី​ពី​ប្រជាជន​ និង​ការ​អភិវឌ្ឍ​

ក្រុម​មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​ ​កាលពី​ថ្ងៃ​ចន្ទ​ ​បាន​អះអាង​ពី​ជោគជ័យ​ជាច្រើន​លើ​ការអនុវត្ត​គោលការណ៍​សន្និសីទ​អន្តរជាតិ​ស្តី​ពី​ប្រជាជន​និង​ការ​អភិវឌ្ឍ​ ​(​ICPD​)​ ​ប៉ុន្តែ​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បន្ត​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន​ ...

ប៉ិច សុធារី
https://bit.ly/2BbuGrd

UJFC​ អំពាវនាវ​ឱ្យ​មានការ​វាយតម្លៃ​រួម​គ្នា​នៃ​សេរីភាព​សារព័ត៌មាន​

សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ (UJFC)​ បាន​ជំរុញ​ឱ្យ​សហជីព​ក្នុងស្រុក​ និង​សមាគម​សារព័ត៌មាន​ចូលរួម​សហការ​ និង​ធ្វើការ​វាយតំលៃ​រួម​គ្នា​លើ​សេរីភាព​សារព័ត៌មាន​របស់​ព្រះរាជាណាចក្រ​។​ លោក​ ហ៊ុយ​ វណ្ណៈ​ ប្រធាន​ UJFC​ ដែល​ត្រូវ​បាន​ជ្រើសតាំង​ជា​ថ្មី​ក្នុង​សមាជ​របស់​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍ ...

តាំង វីដា
https://www.khmertimeskh.com/50650537/ujfc-calls-for-joint-evaluation-of-press-freedom/

គណៈរដ្ឋមន្ត្រី​អនុម័ត​សេចក្ដី​ព្រាងច្បាប់​ ស្ដីពី​វិសោធនកម្ម​ច្បាប់​សហជីព

គណៈរដ្ឋមន្ត្រី​បាន​សម្រេច​អនុម័ត​ទាំងស្រុង​ដោយ​គ្មាន​ការកែប្រែ​លើ​សេចក្តី​ព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​នៅត្រង់​មាត្រា ៣ មាត្រា​ ១៧ មាត្រា​ ២០ មាត្រា​ ២១ មាត្រា​ ២៧ ​មាត្រា​ ២៨ មាត្រា​ ២៩ មាត្រា​ ៥៤ ​មាត្រា​ ៥៥ និង​មាត្រា​ ៥៩ ​នៃ​ច្បាប់​ស្តីពី​សហជីព​ជា​អ្វីដែល​ធ្វើឲ្យ​សហជីព​ខ្លះ​ខកចិត្ត​ ខណៈ​យោបល់​របស់​ពួកគេ​ភាគច្រើន​មិនត្រូវ​បានដាក់​បញ្ចូល ...

ឡុង គីមម៉ារីតា
https://bit.ly/2OKUjqA

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

HhrAz
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!