នាយករដ្ឋមន្ត្រីអំពាវនាវឱ្យក្រសួងពន្លឿនកំណែទម្រង់ការអប់រំ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំឱ្យក្រសួងអប់រំបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការបង្កើនគុណភាពអប់រំសម្រាប់សិស្សនិស្សិតទាំងអស់នៅក្នុងព្រះរាជាណាចក្រ ដូច្នេះពួកគេអាចរកបានការងារល្អនៅពេលក្រោយ។ លោក ហ៊ុន សែន បានធ្វើការណែនាំនៅក្នុងសារលិខិតមួយដែលត្រូវបានចេញផ្សាយកាលពីម្សិលមិញ ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០១៩-២០២០។ លោក ហ៊ុន សែន បានមានប្រសាសន៍ថា ក្រសួង និងស្ថាប័នដទៃទៀតត្រូវពិនិត្យឡើងវិញនូវគោលនយោបាយក្របខណ្ឌច្បាប់ និងយន្តការនានាដែលពាក់ព័ន្ធនឹងការអប់រំ។ …
តាំង វីដា
https://www.khmertimeskh.com/50655496/pm-calls-on-ministry-to-speed-up-education-reforms/