គណៈរដ្ឋមន្ត្រីអនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពីវិសោធនកម្មច្បាប់សហជីព
គណៈរដ្ឋមន្ត្រីបានសម្រេចអនុម័តទាំងស្រុងដោយគ្មានការកែប្រែលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មនៅត្រង់មាត្រា ៣ មាត្រា ១៧ មាត្រា ២០ មាត្រា ២១ មាត្រា ២៧ មាត្រា ២៨ មាត្រា ២៩ មាត្រា ៥៤ មាត្រា ៥៥ និងមាត្រា ៥៩ នៃច្បាប់ស្តីពីសហជីពជាអ្វីដែលធ្វើឲ្យសហជីពខ្លះខកចិត្ត ខណៈយោបល់របស់ពួកគេភាគច្រើនមិនត្រូវបានដាក់បញ្ចូល។ សេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្ម ១០ មាត្រា នៃច្បាប់ស្ដីពីសហជីពនេះ ត្រូវបានសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ …
ឡុង គីមម៉ារីតា
https://bit.ly/2OKUjqA