ការនាំចេញ​ផលនេសាទ​រយៈពេល​ ៩ ​ខែ​ បាន​ធ្លាក់ចុះ​តិចតួច

កម្ពុជា​បាន​នាំចេញ​ផលនេសាទ​សរុប ១០ ៩៨០ តោន​ នៅក្នុង​រយៈពេល​ ៩ ​ខែ ​នៃ​ឆ្នាំ​ ២០១៩ ធ្លាក់ចុះ ០,៥ ភាគរយ ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៨​។ នេះ​បើ​យោងតាម​របាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ របាយការណ៍​ស្តីពី​សភាពការណ៍​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រយៈពេល​ ៩ ​ខែ​បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​នេះ​កម្ពុជា​នាំចេញ​ផល​នេសាទ​ស្រស់​បាន ៧ ០០០ ​តោន​ធ្លាក់ចុះ ៦០ ​តោន​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨ ខណៈ​ការនាំចេញ​ផលនេសាទ​កែច្នៃ មាន​បរិមាណ ៣ ៩៨០ ​តោន កើនឡើង​ ១០ ​តោន​។ …

ហ៊ឹន ពិសី
https://bit.ly/2WpC5N8