បរិស្ថាន និងធនធានធម្មជាតិ

ក្រុម​ហ៊ុន អានកូ ទប់​ទឹក​ធ្វើ​ឲ្យ​លិច​ផ្ទះ​ពលរដ្ឋ ៩២ ខ្នង​ផ្ទះ

ផ្ទះ​អ្នក​ភូមិ​ចំនួន ៩២ ខ្នង​ផ្ទះ និង​ដី​ស្រែ​ចំនួន ១២៥ ហិកតា ស្ថិត​នៅ ភូមិ​សន្តិភាព ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយ​មាន​ជ័យ ត្រូវ​បាន​លង់​លិច​ជាង ៥ ថ្ងៃ​កន្លង​មក​ហើយ​ដោយ​សារ​ការ​ស្តុក​ទឹក​ទុក​របស់​ក្រុម​ហ៊ុន​អានកូ ដែល​ជា​កម្មសិទ្ធិ​របស់​លោក​ឧកញ៉ា កុក​អាន។ ...

សែន ដាវីត
http://bit.ly/1zvdJ55

ការ​សាង​សង់​ទំនប់ សាយ៉ាប៊ូរី ដំណើរការ​បាន​ជិត​ពាក់​កណ្តាល

ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​សាយ៉ាប៊ូរី នៅ​លើ​ទន្លេ​មេគង្គ ក្នុង ប្រទេស​ឡាវ បាន​ដំណើរ​ការ​ជិត​បាន​ពាក់​កណ្តាល​ហើយ បើ​ទោះ​បី​ជា​ក្រុម​អភិរក្ស​បរិស្ថាន​នានា​បាន​រិះគន់​យ៉ាង​ខ្លាំង​ក្តី។ នេះ​បើ​តាម​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​ទំនប់​នេះ។​ ...

Shane Worrell
http://bit.ly/1phth9u

ជន​ជាតិ​ភាគ​តិច​ប្រឆាំង​នឹង​ការ​តម្កល់​ពុទ្ធ​បដិមា​នៅ​បឹង​យក្ស​ឡោម

សហគមន៍​ជនជាតិ​ដើម​ទំពួន​ចំនួន ៥​ភូមិ មាន​ជាង ១០០ នាក់​នៅ ឃុំ​យក្ស​ឡោម ក្រុង​បានលុង ខេត្ត​រតនគិរី បាន​គ្រោង​ដាក់​ញត្តិ​ទៅ​អាជ្ញាធរ​ខេត្ត ដើម្បី​ប្រឆាំង​ទៅ​នឹង​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា ដែល​ប៉ុន​ប៉ង​យក​រូប​ពុទ្ឋ​បដិមា​ពីរ​ទៅ​ដាក់​តម្កល់​នៅ​ក្នុង​រមណីយដ្ឋាន​បឹង​យក្ស​ឡោម នេះ​ដោយ​សារ​ថា អាច ...

សែន ដាវីត
http://bit.ly/1wXRYqn

ក្រុមអ្នកត​វ៉ា​បិទផ្លូវ​បន្ទាប់ពី​នគរបាលរុះ​ផ្ទះរបស់ខ្លួន

អ្នកភូមិ​ និងមន្ត្រី​មូលដ្ឋាន​​បាន​ឲ្យដឹង​កាលពី​ម្សិលមិញ​ថា តំណាង​សហគមន៍​ដែល​រស់​នៅ​ក្នុង​តំបន់​ទឹក​ធ្លាក់​នៅ​ជាយ​ក្រុង​ព្រះសីហនុ បាន​បិទ​ផ្លូវ​ដ៏​ធំមួយ​រយៈ​ពេល​ពីរ​ម៉ោង​កាលពី​ថ្ងៃ​សៅរ៍ ដើម្បី​តវ៉ា​នឹង​ការ​រុះ​ផ្ទះ​ និង​បំផ្លាញផល​ដំណាំ​ពី​សំណាក់​អាជ្ញាធរ​​នៅ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/news/20378/

រថយន្តធុនធំដឹកឈើប្រណីត​​បើក​បុករបាំងផ្លូវ

ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​ថា រថយន្ត​ធុនធ្ងន់ពីរ​គ្រឿង​ដែល​ដឹក​ឈើ​ប្រណីត​ទម្ងន់​៦០​ម៉ែត្រ​គូប​ ត្រូវ​បាន​រឹប​អូស​កាលពី​ថ្ងៃ​សៅរ៍ បន្ទាប់ពី​អ្នក​បើក​បរ​បាន​ព្យាយាម​បើក​កាត់​របាំង​ផ្លូវ​របស់​រដ្ឋបាល​ព្រៃ​ឈើ​ក្នុង​ខេត្ត​កំពង់​ចាម។ ...

សាំង​ សុឥន្ទរិទ្ធ
http://www.cambodiadailykhmer.com/news/20380/

អ្នក​បើក​បរ​រថយន្ត​អះ​អាង​ថា មន្ត្រី​រដ្ឋាភិបាល​ជំរិត​ទារប្រាក់​ចំពោះ​កា​រដឹក​គ្រឿង​សង្ហារិម

អ្នក​បើក​បរ​រថយន្ត​មួយ​ក្រុម​បានបិទ​ផ្លូវ​ក្នុង​ខេត្ត​មណ្ឌលគិរី​កាលពី​ថ្ងៃ​អង្គារ តវ៉ា​ទៅ​នឹង​អ្វី​ដែល​ពួកគេ​អះអាង​ថា មន្ត្រី​រដ្ឋាភិបាល​ជំរិត​ទារ​ប្រាក់​ពី​រថយន្ត​ដឹក​គ្រឿង​សង្ហារិម​កែច្នៃ​រួច​។ លោក​បាន​និយាយ​ថា “មាន​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​បួន​ទៅ​ប្រាំ​កន្លែង​ឯណោះ ហើយយើង​ត្រូវ ...

ឃួន ណារិម
http://www.cambodiadailykhmer.com/news/20327/

អាជ្ញាធរ​ឆ្មក់ចូល​រោង​អារឈើមួយ​ចំនួន​​ក្នុង​ខេត្ត​ព្រះវិហារ​

មន្ត្រី​ម្នាក់​បាន​និយាយ​ថា រោង​អារ​ឈើ​ចំនួន​ប្រាំមួយ​ក្នុង​ខេត្ត​ព្រះវិហារ​ដែលគេ​សង្ស័យ​ថា បាន​កែ​ច្នៃឈើ​ខុស​ច្បាប់​នោះ​ ត្រូវ​នគរ​បាល​​​ កង​រាជ​អាវុធ​ហត្ថ និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ឆ្មក់​ចូល​កាលពី​ថ្ងៃ​ច័ន្ទ ដែល​បាន​​រឹប​អូស​សម្ភារ​ធ្វើពីឈើប្រណីត​មួយ​ចំនួនដែល ...

អូន ភាព
http://www.cambodiadailykhmer.com/news/20289/

ឃាត់​រថយន្ត​ស៊ីទែន​ប្រើ​ប្រាស់​ស្លាក​សញ្ញា​ក្រុម​ហ៊ុន សូគីម៉ិច ផ្ទុក​ឈើ​ជាង ៩ ពាន់​គីឡូ

រថយន្ត​ស៊ីទែន​ដែល​ប្រើ​ប្រាស់​ស្លាក​សញ្ញា​ក្រុម​ហ៊ុន សូគីម៉ិច និង​មាន​ស្លាក​លេខ​ដដែលៗ​នោះ​ត្រូវ​បាន​មន្រ្តី​អាវុធហត្ថ ស្រុក​អន្លង់វែង ស្ទាក់​ចាប់​នៅ​ពេល​ដែល​ដឹក​ឈើ​គ្រញូង​ខុស​ច្បាប់​ជាង ៩ ពាន់​គីឡូក្រាម។ លោក យ៉ាង វ៉ាង មន្រ្តី​អាវុធហត្ថ ស្រុក​អន្លង់វែង បាន​ឲ្យ​ដឹង​ថា រថយន្ត​ធន់​ធ្ងន់​មួយ​គ្រឿង​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​លោក​ស្ទាក់ ...

ផាក់ ស៊ាងលី
http://bit.ly/1rJ8Mh4

ក្រុម​ការពារ​បរិស្ថាន៖​ ព្រៃឈើ​កម្ពុជា​ថយចុះ​ ហើយ​ឈើ​ភាគច្រើន​ដឹក​ទៅ​ចិន

ឈើ​ប្រណិត​កម្ពុជា​យ៉ាង​ហោចណាស់​ចំនួន​៥,៥​ម៉ឺនតោន​ត្រូវ​បាន​លក់​ទៅ​កាន់​ប្រទេស​ចិន​ក្នុងរយៈ​ពេល​ប្រាំបួន​ខែ​ដើម​ឆ្នាំ​២០១៤​នេះ​ ស្រប​ពេលដែលកម្ពុជា​កំពុង​ស្ថិត​នៅ​ក្រោម​ការ​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​ធ្ងន់ធ្ងរ។ នេះ​បើយោង​បណ្តាញ​ជនជាតិ​ដើម​ភាគ​តិច​កម្ពុជា ​និង​អង្គការក្រៅ​រដ្ឋា ...

គង់ សុឋានរិទ្ធ
http://khmer.voanews.com/content/cambodian-forest-devastated-most-logs-go-to-china/2492253.html

អ្នក​កាប់​ឈើ​ខុស​ច្បាប់​ដាក់ពាក្យ​ប្ដឹង​ទៅ​នគរ​បាល​ទាក់​ទិន​នឹង​ថ្លៃ​ឈ្នួល​របស់​ខ្លួន

មន្ត្រី​មួយ​រូប​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា អ្នក​ភូមិ​ប្រហែល​២០​នាក់​​ ដែល​ធ្វើ​ការ​ឲ្យ​ក្រុម​ជួញដូរ​ឈើ​ខុស​ច្បាប់​ក្នុង​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​ បាន​ដាក់​ពាក្យ​បណ្ដឹង​​ទៅ​កាន់​នគរ​បាល​ខេត្ត​ ដោយ​ចោទ​ប្រកាន់​មេខ្លោង​​ចំនួន​ពីរ ...

សាំង​ សុឥន្ទរិទ្ធ
http://www.cambodiadailykhmer.com/news/20172/

ឈើប្រណីត​ជាង​៣.០០០ដុំ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ដែន​ជម្រកសត្វព្រៃ​

នគរ​បាល​ និង​មន្ត្រី​បរិស្ថាន​​​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​រឹប​អូស​បាន​​ឈើប្រណីត​ជាង​៣.០០០ដុំ​ ដែល​គេ​បាន​រក​ឃើញ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​មួយ​កន្លែង​កាលពី​ថ្ងៃ​អាទិត្យ ប៉ុន្តែ​នៅ​មិន​ទាន់​កំណត់​នៅ​ឡើយ​ទេ​​ថា តើ​វា​​ជា ...

ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/20174/

អ្នក​កំពង់ចាម​កំពុង​ប្រឈម​នឹង​ការ​បាក់​ច្រាំង​ទន្លេ

ច្រាំង​ទន្លេ​នៅ ក្រុង​កំពង់ចាម ស្រុក​កងមាស និង​នៅ ស្រុក​ស្រីសន្ធរ បាន​បាក់​ស្រុត​ជា​បន្ត​បន្ទាប់ នា​ប៉ុន្មាន​ថ្ងៃ​នេះ បណ្តាល​ឲ្យ​ផ្ទះ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​និង​ភោជនីយដ្ឋាន​មួយ​រង​ការ​ខូច​ខាត ហើយ​ផ្ទះ​ជិត ៤០ ខ្នង​ទៀត កំពុង​ប្រឈម​នឹង​ការ​រុះរើ​ទៅ​រក​ទី​សុវត្ថិភាព។ អធិការ​រង ក្រុង​កំពង់ចាម លោក ឃឹម គឹមសេង បាន​ឲ្យ​ដឹង​ថា កាល​ពី ...

ប៉ិច សុធារី
http://bit.ly/11WNg2s

ក្រុម​អ្នក​រកស៊ី​កាប់​ឈើ​ខុស​ច្បាប់​រាល​កៃ​កាំភ្លើង​ស្លាប់​ម្នាក់

ក្រុម​អ្នក​រកស៊ី​កាប់​ឈើ​ខុស​ច្បាប់​ បាន​រាល​កៃ​កាំភ្លើង​ផ្ទុះ​ចំ​ក្បាល​ស្លាប់​ម្នាក់​ភ្លាម​នៅ​ហ្នឹង​កន្លែង ខណៈ​កំពុង​ដើរ​រក​កាប់​ឈើ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ ភ្នំ​សំកុះ ក្នុង ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ដើម្បី​លក់​ឲ្យ​ក្រុម​ហ៊ុន។ ...

ផាក់ ស៊ាងលី
http://bit.ly/1uez7V1

ខ្សាច់​ទន្លេ​កម្ពុជា​ត្រូវ​បាន​រកឃើញ​ម្ដង​ទៀត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា

ខ្សាច់ទន្លេ​កម្ពុជា​ជិត​៨០​.០០០​តោន ​​កំពុង​ស្ថិត​នៅ​កំពង់ផែ​មួយ​ក្នុង​ប្រទេស​ឥណ្ឌា​ជិត​២ខែ​មក​ហើយ។ វា​ជា​ខ្សាច់​ក្នុង​ចំនួន​ច្រើន​ លើក​ទី២​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ទីនោះ​ ក្នុង​រយៈ​ពេល​២​ឆ្នាំ​នេះ​​ ថ្វីបើ​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន ...

គ្រិស ម៉ូល្លឺរ និង អ៊ួច សូនី
http://www.cambodiadailykhmer.com/news/20086/

បង្ក្រាប​បាន​ឈើ ២ ឡាន​ដឹក​ចេញ​ពី​ដែន​ជម្រក​សត្វ​ឱរ៉ាល់

អ្នក​បើក​ឡាន​ពីរ​នាក់ និង​ឈើ​ប្រណីត​ជាង ១២ ម៉ែត្រ​គុប ដែល​ត្រូវ​បាន​អះអាង​ថា ជា​របស់​មន្រ្តី​កង​រាជ​អាវុធហត្ថ​ជាន់​ខ្ពស់ ខេត្ត​កំពង់ស្ពឺ ម្នាក់​ត្រូវ​ក្រុម​រដ្ឋបាល​ព្រៃឈើ​និង​អង្គការ​បង្រ្កាប​ពេល​កំពុង​ដឹក​ចេញ​ពី​ដែន​ជម្រក​សត្វ​ព្រៃ ភ្នំ​ឱរ៉ាល់។ អង្គការ​សម្ព័ន្ធ​ភាព​សត្វ (Wildlife Alliance) បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី ...

ផាក់ ស៊ាងលី
http://bit.ly/11yZT3u

អ្នកកាសែត​និង​អ្នក​កាប់​ឈើ​ប៉ះ​ទង្គិច​គ្នា​នៅ​ក្នុង​ក្រុង​ព្រះ​វិហារ

អ្នកកាសែត​ពីរ​នាក់​ដែល​បាន​ព្យាយាម​ថត​រូប​រថយន្ត​ភីក​អាប់​ដឹក​ឈើ​ប្រណីត​មួយ​គ្រឿង​នៅ​ក្នុង​ក្រុង​ព្រះវិហារ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​នោះ​បាន​និយាយ​ថា ពួកគេ​ត្រូវ​អ្នក​បើក​បរ​រថយន្ត​ជាច្រើន​នាក់​ដេញ​តាម ហើយ​បុរស​បួន​នាក់​ទៀត​ប្រដាប់ដោយ​ដំបង​​មុន​ពេល ...

អូន ភាព
http://www.cambodiadailykhmer.com/news/20062/

ការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​កើន

ការ​បង្រ្កាប​បទ​ល្មើស​ព្រៃឈើ និង​សត្វ​ព្រៃ​ក្នុង​រយៈ​ពេល ៩ ខែ​ដើម ឆ្នាំ​២០១៤ នេះ​មាន​ការ​កើន​ឡើង​ជាង ៨០ ភាគរយ​បើ​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង ឆ្នាំ​២០១៣ កន្លង​មក។ នេះ​បើ​តាម​របាយ​ការណ៍​របស់​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ដែល​បាន​ចេញ​កាល​ពី​សប្តាហ៍​មុន។ ...

ផាក់ ស៊ាងលី
http://bit.ly/1sGh4dD

អ្នកដាក់អន្ទាក់សត្វ​នៅខេត្ត​រតនគិរី​ចោទ​ប្រកាន់​អនុរក្ស​ព្រៃឈើពីបទ​ជំរិត​ទារ​ប្រាក់

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ទំពួន​ក្នុង​ខេត្ត​រតនគិរី​ បាន​ដាក់​ពាក្យ​បណ្ដឹង​ពីរ​ដាច់​ដោយឡែកពី​គ្នា​ទៅ​អាជ្ញាធរ​មូលដ្ឋាន​កាលពី​ សប្ដាហ៍មុន ចោទ​ប្រកាន់មន្ត្រី​មន្ទីរ​បរិស្ថាន​មួយ​ក្រុម​មាន​គ្នា​ប្រាំ​នាក់​ថា បាន​ជំរិត​​ទារ​ប្រាក់​បន្ទាប់ពី​មន្ត្រី​ទាំង​នោះដែល​តាម​ចោទ​ថា បាន​ឃើញ​អ្នក ...

អូន ភាព
http://www.cambodiadailykhmer.com/news/19992/

បុរស​សង្ស័យ​ទាំង​បី​នាក់​បាន​សារភាព​ពី​ការ​សម្លាប់​អ្នកកាសែត​

​បើ​យោង​តាម​សម្តី​របស់​មន្ត្រី​ប៉ូ​លី​សម្នាក់​ បុរស​ទាំង​បី​នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ឃាតកម្ម​ទៅ​លើ​អ្នកកាសែត​ វ័យ​៤៩​ ឆ្នាំ​ឈ្មោះ​ តាំង​ ទ្រី​ នៅ​ខេត្តក្រចេះ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​នោះ​ បាន​សារភាព​ថា​បក្សពួក​ខ្លួន​ពិតជា​បាន​សម្លាប់​អ្នក ...

សាំង​ សុឥន្ទរិទ្ធ និង សៃម៉ុន ហេនដឺរសិន
http://www.cambodiadaily.com/news/police-recount-killers-confession-in-slaying-of-journalist-69750/

សហគមន៍​ខេត្ត​បី​អំពាវនាវ​ឲ្យ​ឡាវ​បញ្ឈប់​គម្រោង​ទំនប់ ដន​សាហុង

សហគមន៍​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​ទំនប់​វារី​អគ្គិសនី ដន​សាហុង ដោយ​លើក​ឡើង​ថា គម្រោង​នេះ​គ្មាន​ការ​ពិគ្រោះ​យោបល់​ទូលំ​ទូលាយ​ជាមួយ​នឹង​ពលរដ្ឋ ៦០ លាន​នាក់​នៅ​អាង​ទន្លេ​មេគង្គ ហើយ​វា​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​ពលរដ្ឋ​កម្ពុជា​ជាង ៦ លាន​នាក់។ ...

ផាក់ ស៊ាងលី
http://bit.ly/1yxTXFB

ប្រទេស​កម្ពុជា​ ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​៣​នាក់​ បន្ទាប់​ពី​ការ​សម្លាប់​អ្នកកាសែត​

មន្ត្រី​ប៉ូ​លី​ស​នៅ​ប្រទេស​កម្ពុជា​ បាន​និយាយ​ថា​ពួក​លោក​បាន​ធ្វើការ​ចាប់ខ្លួន​មនុស្ស​៣​នាក់​ បន្ទាប់​ពី​អ្នកកាសែត​ស៊ើបអង្កេត​ការ​កាប់​ឈើ​ខុសច្បាប់​ម្នាក់​ត្រូវ​បាន​បាញ់​សម្លាប់​។​ ​លោក​ តាំង​ ទ្រី​ ត្រូវ​បាន​បាញ់​សម្លាប់​ កាលពី​ថ្ងៃអាទិត្យ​នៅ​កន្លែង​កាប់ ...

បុគ្គលិកសារព័ត៌មាន BBC News
http://www.bbc.com/news/world-asia-pacific-29597501

អ្នក​​​កាប់​​​ឈើ​​​ម្នាក់​​​បាត់ខ្លួន និង​​​បួន​​​នាក់​​​ទៀត​​​រង​​​របួស​​​បន្ទាប់ពី​​​ត្រូវ​​​ទាហាន​​​ថៃ​​​បាញ់​​​ពេល​​​ទៅ​​​កាប់​​​ឈើ​​​នៅតាមព្រំដែន

បុគ្គលិក​អង្គការ​សិទ្ធិមនុស្ស​ម្នាក់​បាន​​​និយាយ​កាលពី​ម្សិលមិញ​ថា ទាហាន​ថៃ​បាន​បាញ់​ និង​ធ្វើ​ឲ្យ​អ្នក​កាប់​ឈើ​ខុស​ច្បាប់​យ៉ាង​តិច​បួន​នាក់​រង​​​របួស​ធ្ងន់ ដែល​បាន​ឆ្លង​ចូល​ទឹកដី​ថៃពី​​ស្រុក​​​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ កាលពី​សប្ដាហ៍​ ...

សាំង​ សុឥន្ទរិទ្ធ
http://www.cambodiadailykhmer.com/news/19950/

អ្នក​កាសែត​ស៊ើប​អង្កេត​ការ​កាប់​ឈើខុស​ច្បាប់​ត្រូវ​គេ​បាញ់​សម្លាប់

ក្រុម​មន្ត្រី​បាន​និយាយថា អ្នក​កាសែត​អាយុ​៤៩​ឆ្នាំ​ម្នាក់​ដែល​តាម​សេចក្តី​រាយការណ៍​ថា​កំពុង​ស៊ើប​ អង្កេត​ការ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ខេត្ត​ក្រចេះ​នោះ ត្រូវ​បាន​គេ​បាញ់​សម្លាប់​កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​អាទិត្យ។ តែ​ក្នុង​ពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ នគរបាល​បាន​ចាប់​ខ្លួន ...

សាំង​ សុឥន្ទរិទ្ធ និង សៃម៉ុន ហេនដឺរសិន
http://www.cambodiadailykhmer.com/news/19969/

អាជ្ញាធរ​រឹបអូស​ឈើ​ប្រណីត​ពី​បន្ទាយ​យោធា​ក្នុង​ខេត្ត​ក្រចេះ

ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ម្សិលមិញ​ថា អាជ្ញាធរ​ខេត្ត​ក្រចេះ​បាន​រកឃើញឈើ​ប្រណីត​​ជិត​៩០​ដុំ​កាលពី​យប់ថ្ងៃ​សៅរ៍ ដែល​គេ​គរ​ទុក​នៅខាង​ក្រៅបន្ទាយកង​យោពល​ខេមរ​ភូមិន្ទ​ក្នុង​ស្រុក​ឆ្លូង ដែល​គេ​ជឿ​ថា ឈើ​នេះ​បម្រុង​នឹង​ដឹក​ទៅ​ខេត្ត​ត្បូង​ឃ្មុំ​ទៅភាគ​ខាង​ត្បូង​។ លោក សោម សារិទ្ធ អភិបាល ...

អូន ភាព
http://www.cambodiadailykhmer.com/news/19872/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

wvLEX
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!