អាជ្ញាធរ​រឹបអូស​ឈើ​ប្រណីត​ពី​បន្ទាយ​យោធា​ក្នុង​ខេត្ត​ក្រចេះ

ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ម្សិលមិញ​ថា អាជ្ញាធរ​ខេត្ត​ក្រចេះ​បាន​រកឃើញឈើ​ប្រណីត​​ជិត​៩០​ដុំ​កាលពី​យប់ថ្ងៃ​សៅរ៍ ដែល​គេ​គរ​ទុក​នៅខាង​ក្រៅបន្ទាយកង​យោពល​ខេមរ​ភូមិន្ទ​ក្នុង​ស្រុក​ឆ្លូង ដែល​គេ​ជឿ​ថា ឈើ​នេះ​បម្រុង​នឹង​ដឹក​ទៅ​ខេត្ត​ត្បូង​ឃ្មុំ​ទៅភាគ​ខាង​ត្បូង​។

លោក សោម សារិទ្ធ អភិបាល​ស្រុក​បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​អមដំណើរ​នគរ​បាល កង​រាជអាវុធ​ហត្ថ និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ស្រុក​ទៅ​កាន់​បន្ទាយ​កង​យោធពល​ខេមរភូមិន្ទ​ក្នុង​ឃុំ​ឆ្លូង​កាលពី​យប់​ថ្ងៃសៅរ៍ ដោយ​ទទួល​បាន​ដំណឹង​​អំពី​ការ​គរ​ទុក​ឈើ​ខុស​ច្បាប់​នេះ។ …

អូន ភាព
http://www.cambodiadailykhmer.com/news/19872/