បង្ក្រាប​បាន​ឈើ ២ ឡាន​ដឹក​ចេញ​ពី​ដែន​ជម្រក​សត្វ​ឱរ៉ាល់

អ្នក​បើក​ឡាន​ពីរ​នាក់ និង​ឈើ​ប្រណីត​ជាង ១២ ម៉ែត្រ​គុប ដែល​ត្រូវ​បាន​អះអាង​ថា ជា​របស់​មន្រ្តី​កង​រាជ​អាវុធហត្ថ​ជាន់​ខ្ពស់ ខេត្ត​កំពង់ស្ពឺ ម្នាក់​ត្រូវ​ក្រុម​រដ្ឋបាល​ព្រៃឈើ​និង​អង្គការ​បង្រ្កាប​ពេល​កំពុង​ដឹក​ចេញ​ពី​ដែន​ជម្រក​សត្វ​ព្រៃ ភ្នំ​ឱរ៉ាល់។

អង្គការ​សម្ព័ន្ធ​ភាព​សត្វ (Wildlife Alliance) បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ច្បាស់​ការ​មួយ​ពី​ការ​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ប្រភេទ​លេខ​មួយ​នេះ​មក ក្រុម​ល្បាត ១០ នាក់​បាន​ពួន​នៅ​ក្នុង​ព្រៃ ក្នុង ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ដើម្បី​ស្ទាក់​កាល​ពី​យប់​ថ្ងៃ​ចន្ទ ហើយ​ចាប់​បាន​នៅ​វេលា​ទៀប​ភ្លឺ​ម៉ោង ៣ ព្រឹក​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ។ …

ផាក់ ស៊ាងលី
http://bit.ly/11yZT3u