អ្នក​​​កាប់​​​ឈើ​​​ម្នាក់​​​បាត់ខ្លួន និង​​​បួន​​​នាក់​​​ទៀត​​​រង​​​របួស​​​បន្ទាប់ពី​​​ត្រូវ​​​ទាហាន​​​ថៃ​​​បាញ់​​​ពេល​​​ទៅ​​​កាប់​​​ឈើ​​​នៅតាមព្រំដែន

បុគ្គលិក​អង្គការ​សិទ្ធិមនុស្ស​ម្នាក់​បាន​​​និយាយ​កាលពី​ម្សិលមិញ​ថា ទាហាន​ថៃ​បាន​បាញ់​ និង​ធ្វើ​ឲ្យ​អ្នក​កាប់​ឈើ​ខុស​ច្បាប់​យ៉ាង​តិច​បួន​នាក់​រង​​​របួស​ធ្ងន់ ដែល​បាន​ឆ្លង​ចូល​ទឹកដី​ថៃពី​​ស្រុក​​​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ កាលពី​សប្ដាហ៍​​​មុន​។

យោង​តាម​លោក ស្រី ណារិន អ្នក​ឃ្លាំ​​​មើល​​​នៅ​អង្គការ​សិទ្ធិមនុស្ស​អាដ​​​ហុក​ប្រចាំ​ខេត្ត​ឧត្តរ​ មានជ័យ បាន​ឲ្យ​ដឹង​ថា អ្នក​កាប់​ឈើ​មួយ​ក្រុម​មាន​គ្នា​ប្រហែល​១០​នាក់​បាន​ស្វែង​រក​ឈើ​គ្រញូង ដែល​ជា​ប្រភេទ​ឈើ​ប្រណីត​​បាន​​​ឆ្លង​កាត់​ព្រំ​ដែន​ក្នុង​ខេត្ត​ស៊ីសា​​​ កេត​ ប្រទេស​ថៃ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ នៅ​​​ពេល​នោះ​​​ទាហាន​បាន​​ប្រទះ​ឃើញ​ពួកគេ​ ហើយ​បាន​ចាប់​​​ផ្តើម​​​បាញ់​​​តែម្តង។ …

សាំង​ សុឥន្ទរិទ្ធ
http://www.cambodiadailykhmer.com/news/19950/