ក្រុម​ការពារ​បរិស្ថាន៖​ ព្រៃឈើ​កម្ពុជា​ថយចុះ​ ហើយ​ឈើ​ភាគច្រើន​ដឹក​ទៅ​ចិន

ឈើ​ប្រណិត​កម្ពុជា​យ៉ាង​ហោចណាស់​ចំនួន​៥,៥​ម៉ឺនតោន​ត្រូវ​បាន​លក់​ទៅ​កាន់​ប្រទេស​ចិន​ក្នុងរយៈ​ពេល​ប្រាំបួន​ខែ​ដើម​ឆ្នាំ​២០១៤​នេះ​ ស្រប​ពេលដែលកម្ពុជា​កំពុង​ស្ថិត​នៅ​ក្រោម​ការ​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​ធ្ងន់ធ្ងរ។ នេះ​បើយោង​បណ្តាញ​ជនជាតិ​ដើម​ភាគ​តិច​កម្ពុជា ​និង​អង្គការក្រៅ​រដ្ឋា​ភិបាល​នៅ​ក្នុង​ស្រុក​នៅ​ថ្ងៃ​ពុធ​នេះ។​ នៅ​ក្នុងសេចក្តី​ថ្លែង​ការណ៍​រួម​របស់​បណ្តាញ​ជនជាតិ​ដើម​ភាគ​តិច​និង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​សរុប​ចំនួន​ប្រាំបង្ហាញ​ថា​ ការជួញ​ដូរ​ឈើ​ប្រណិត​និង​ការ​កាប់​ទន្ទ្រាន​ព្រៃ​ឈើបាន​កើត​ឡើង​ជាច្រើន​នៅ​ក្នុង​ខេត្ត​ប៉ែក​ឦសាន ​ប៉ែកឧត្តរ​និង​នៅ​តាម​តំបន់​ជួរ​ភ្នំ​ក្រវាញ ​ដូចជា​នៅ​ក្នុង​ខេត្តរតនគីរី ​មណ្ឌលគីរី​ ស្ទឹងត្រែង​ ក្រចេះ​ ព្រះវិហារ ​ឧត្តរមានជ័យ ​ពោធិសាត់ កោះកុង​ និងខេត្ត​កំពង់ស្ពឺ។​ សេចក្តី​ថ្លែង​ការណ៍​ដដែល​បញ្ជាក់​ថា​ គម្រប​ព្រៃឈើ​ប្រទេស​កម្ពុជា​នៅ​សល់​ត្រឹម​តែ​៤៦​ភាគ​រយ​ប៉ុណ្ណោះ​ដោយ​រាប់​បញ្ចូល​ទាំងចម្ការព្រៃ​ឈើ​ដែល​ដាំ​ថ្មី។​ …

គង់ សុឋានរិទ្ធ
http://khmer.voanews.com/content/cambodian-forest-devastated-most-logs-go-to-china/2492253.html