អ្នកកំពង់ចាមកំពុងប្រឈមនឹងការបាក់ច្រាំងទន្លេ
ច្រាំងទន្លេនៅ ក្រុងកំពង់ចាម ស្រុកកងមាស និងនៅ ស្រុកស្រីសន្ធរ បានបាក់ស្រុតជាបន្តបន្ទាប់ នាប៉ុន្មានថ្ងៃនេះ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋមួយចំនួននិងភោជនីយដ្ឋានមួយរងការខូចខាត ហើយផ្ទះជិត ៤០ ខ្នងទៀត កំពុងប្រឈមនឹងការរុះរើទៅរកទីសុវត្ថិភាព។ អធិការរង ក្រុងកំពង់ចាម លោក ឃឹម គឹមសេង បានឲ្យដឹងថា កាលពីព្រឹកម្សិលមិញ ច្រាំងទន្លេបណ្តោយ ២៥ ម៉ែត្រ និងជម្រៅជាង ១០ ម៉ែត្រ នៅក្នុង ភូមិ១១ សង្កាត់-ក្រុងកំពង់ចាម ត្រង់ចំណុចអាហារដ្ឋានខ្យល់ទន្លេ មុខសណ្ឋាគារមេគង្គ បានបាក់ស្រុត តែពុំបណ្តាលឲ្យមានអ្នករងគ្រោះថ្នាក់ទេ។ លោកថា អគារអាហារដ្ឋានខ្យល់ទន្លេផ្នែកខាងក្រោយបាក់ចូលទន្លេ ធ្វើឲ្យម្ចាស់ហាងបង្ខំចិត្តរុះរើប្តូរទីតាំងចេញភ្លាមៗ។ …
ប៉ិច សុធារី
http://bit.ly/11WNg2s