អ្នកកាសែតស៊ើបអង្កេតការកាប់ឈើខុសច្បាប់ត្រូវគេបាញ់សម្លាប់
ក្រុមមន្ត្រីបាននិយាយថា អ្នកកាសែតអាយុ៤៩ឆ្នាំម្នាក់ដែលតាមសេចក្តីរាយការណ៍ថាកំពុងស៊ើប អង្កេតការកាប់ឈើខុសច្បាប់ក្នុងខេត្តក្រចេះនោះ ត្រូវបានគេបាញ់សម្លាប់កាលពីរំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ។ តែក្នុងពេលប៉ុន្មានម៉ោងប៉ុណ្ណោះ នគរបាលបានចាប់ខ្លួនបុរស៣នាក់ មានមេប៉ុស្តិ៍ឃុំម្នាក់ មន្ត្រីរាជអាវុធហត្ថម្នាក់ និងទាហានម្នាក់។
យោងតាមលោក សុខ សុវណ្ណ ប្រធានសមាគមអ្នកកាសែតខ្មែរប្រជាធិបតេយ្យ ដែលមានអ្នកកាសែតត្រូវគេធ្វើឃាតរូបនេះជាសមាជិកម្នាក់ដែរនោះ បានមានប្រសាសន៍ថា លោក តាំង ទ្រី ដែលបានសរសេរអត្ថបទព័ត៌មានឲ្យកាសែតមួយចំនួន ត្រូវបានគេបាញ់ចំថ្ងាសនៅម៉ោងប្រហែលមួយយប់ នៅឃុំខ្សឹម ស្រុកស្នួល បន្ទាប់ពីរូបលោកនិងអ្នកកាសែត៥នាក់អ្នកផ្សេងទៀតចុះទៅស៊ើប អង្កេតការកាប់ឈើខុសច្បាប់។ …
សាំង សុឥន្ទរិទ្ធ និង សៃម៉ុន ហេនដឺរសិន
http://www.cambodiadailykhmer.com/news/19969/