ការវិនិយោគ

គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីការវិនិយោគ

កម្ពុជា​ នឹង​បាន​ការវិនិយោគ​លើ​ទំនិញ​ធ្វើ​ដំណើរ​កាន់តែ​ច្រើន

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក វីលៀម ហៃ (Willaim Heidt) កាលពីម្សិលមិញបានបញ្ជាក់ប្រាប់ភ្នំពេញប៉ុស្តិ៍ថាលោកមានសុទិដ្ឋិនិយមខ្ពស់ថាកម្ពុជានឹងទទួលកំណើនវិនិយោគលើ រោងចក្រផលិតសម្ភារធ្វើដំណើរដូចជាកាបូបយួរ និងវ៉ាលិសជាដើមបន្ទាប់ពីគណៈប្រតិភូពីកម្ពុជាបានធ្វើសិក្ខាសាលាផ្សព្វផ្សាយដើម្បីទាក់ទាញវិនិយោគិនក្នុងឧស្សាហកម្មនេះនៅទីក្រុងហុងកុង។ ...

ហ៊ គឹមសាយ
http://bit.ly/2cleox3

ពេទ្យ​ជប៉ុន ​នឹង​​ជួយ​​ទាក់​ទាញ​វិនិយោគិន​​មក​​កម្ពុជា​​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីម្សិលមិញថា ការសម្ពោធដាក់ឲ្យដំណើរការមន្ទីរពេទ្យសាន់រ៉ាយភ្នំពេញ ដែលវិនិយោគដោយជប៉ុន នឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនជប៉ុន និងវិនិយោគិនដទៃទៀតមកកាន់កម្ពុជា កាន់តែច្រើន។ លោកនាយករដ្ឋមន្ត្រីថ្លែងថា នៅពេលមានមន្ទីរពេទ្យដែលមានស្តង់ដារវានឹងកសាងទំនុកចិត្តដល់វិនិយោគិនក៏ដូចជាអ្នកទេសចរដែលចង់វិនិយោគ ឬធ្វើដំណើរកម្សាន្តនៅកម្ពុជា។ លោក ហ៊ុន សែន បន្ថែមថា មុននឹងវិនិយោគិន ឬអ្នកទេសចរសម្រេចចិត្តមកវិនិយោគ ឬមកលំហែនៅកម្ពុជា ពួកគេនឹងសួរថា តើកម្ពុជា មានមន្ទីរពេទ្យស្តង់ដារ និងសេវាកម្មគ្រប់គ្រាន់ដែរឬទេ។លោកនាយករដ្ឋមន្ត្រីថា៖«ការកសាងមន្ទីរពេទ្យនេះមិនមែនជាករណីមួយដោយឡែកមួយទេ ប៉ុន្តែវាជះឥទ្ធិពលដល់វិស័យទេសចរណ៍ ការវិនិយោគ និងការស្រាវជ្រាវនៅកម្ពុជា»។ ...

សុខ ចាន់
http://bit.ly/2d3f1B7

វិនិយោគិន​ជប៉ុន​ បង្កើន​​ចង្វាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា

ទំនាក់ទំនងកាន់តែធំរវាងប្រទេសជប៉ុន និងកម្ពុជាកំពុងរឹតបន្តឹងចំណងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរខណៈជប៉ុនកំពុងជំរុញដល់មហិច្ឆតាអភិវឌ្ឍខ្សែចង្វាក់ឧស្សាហកម្មរបស់ខ្លួន។ មន្ដ្រីនៅអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ជាភ្នាក់ងារអភិវឌ្ឍន៍របស់ជប៉ុនឲ្យដឹងថាភាពទាក់ទាញសេដ្ឋកិច្ចរបស់កម្ពុជាគឺផ្អែកលើកម្លាំងពលកម្មទាប និងទីតាំងភូមិសាស្ដ្រដែលនៅតាមបណ្ដោយច្រករបៀងសេដ្ឋកិច្ចទាំងខាងកើត និងខាងលិចរវាងតំបន់ឧស្សាហកម្មរបស់ប្រទេសថៃ និងកំពង់ផែកុងតឺន័រ កៃម៉េប (Cai Mep) របស់ប្រទេសវៀតណាម។ ...

ចេង សុខហ័ង
http://bit.ly/2d101Ra

ចិន ​សន្យា​បង្កើន​ការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា

ប្រទេសចិនសន្យាបង្កើនការវិនិយោគនៅក្នុងប្រទេសកម្ពុជាដែលជាការតបស្នងចំពោះការប្តេជ្ញាចិត្តក្នុងការគាំទ្រនយោបាយចិននៅក្នុងតំបន់ និងគំនិតផ្តួចផ្តើមសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍។ នេះបើតាមមន្ត្រីរដ្ឋាភិបាលចិន។ ការប្រកាសនេះធ្វើឡើងនៅក្នុងពិធីបិទពិព័រណ៍អាស៊ាន ចិន លើកទី ១៣ (CAEXPO) កាលពីថ្ងៃពុធនៅក្នុងខេត្តណាននីង។ លោក Wang Lei អគ្គលេខាធិការនៃលេខាធិការដ្ឋាន CAEXPO បានឲ្យដឹងថា៖ «លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាសន្យាថាលោកនឹងបន្តគាំទ្រគំនិតផ្ដួចផ្ដើមរបស់យើងសម្រាប់អាស៊ានដែលរួមទាំងផ្លូវសូត្រសមុទ្រ»។ លោកបន្តថា៖ «កម្ពុជាផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងដល់ពួកយើង»។ ...

Kali Kotoski
http://bit.ly/2cK4XLJ

កម្ពុជា​ និង​ចិន ប្ដេជ្ញា​លើក​កម្ពស់​ទំនាក់​ទំនង​អាជីវកម្ម ពាណិជ្ជកម្ម

សភាពាណិជ្ជកម្មកម្ពុជា(CCC)និងក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិន(CCPIT)កាលពីថ្ងៃសុក្រសប្ដាហ៍មុននេះបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីលើកកម្ពស់ទំនាក់ទំនងអាជីវកម្ម ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសកម្ពុជា និងចិន។ ...

សុខ ចាន់
http://bit.ly/2cFJkt8

ចិនវិនិយោគលើវិស័យសំណងច្រើនជាងគេ

ប្រទេសចិនបានសន្យារថានឹងផ្តល់មូលនិធិដល់កម្ពុជាសម្រាប់គម្រោងជាច្រើននៅអំឡុងពេលនៃកិច្ចប្រជុំរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីចិន លោក Li Kequiang នៃការប្រជុំកំពូលអាស៊ាននៅក្នុងទីក្រុងវៀងចន្ទ៍សប្តាហ៍នេះ នេះបើតាមលោករដ្ឋមន្ត្រីម្នាក់បានប្រាប់ទៅកាន់អ្នកសារព័ត៌មានកាលពីយប់ថ្ងៃព្រហស្បត្តិ៍។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/29552/china-dominates-construction/

ធនាគារ​ចិន​ នឹង​ពង្រីក​សាខា​នៅ​កម្ពុជា

ធនាគារចិន (Bank of China) ដែលគ្រឹះស្ថានហិរញ្ញវត្ថុគ្រប់គ្រងដោយរដ្ឋ និងជាធនាគារមួយក្នុងចំណោមធនាគារឈានមុខគេជាច្រើននៅក្នុងប្រទេសចិនដីគោកនឹងពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាតាមរយៈការបើកសាខាថ្មីនៅសៀមរាប និងក្រុងព្រះសីហនុ។ នេះបើយោងតាមអគ្គនាយកធនាគារនៅទីក្រុងភ្នំពេញ។ ...

Kali Kotoski
http://bit.ly/2bSRCRI

ប្រទេសកាណាដាចង់បានកិច្ចព្រមព្រៀងពាណិជ្ជកម្ម

ប្រទេសកាណាដាមានគោលបំណងដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារការវិនិយោកជាមួយកម្ពុជា ដើម្បីជម្រុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បន្ទាប់ពីការធ្វើទស្សនៈកិច្ចនៃរដ្ឋមន្ត្រីការបរទេសកាណាដា លោក Stephane Dion នៅព្រះរាជានាចក្រកម្ពុជាកាលពីថ្ងៃសុក្រសប្តាហ៍មុន។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/29361/canada-wants-trade-pact/

ប្រាក់​ចំណេញ​ក្រុមហ៊ុន Jimei ធ្លាក់​ចុះ​ជិត ៥០ ភាគរយ​នៅ​ឆមាស​ទី ១

Jimei International Entertainment Group ដែលជាវិនិយោគិនដំណើរកម្សាន្តសម្រាប់អ្នកលេងល្បែងមានប្រាក់ច្រើនចុះបញ្ជីនៅទីក្រុងហុងកុងដែលបានផ្សព្វផ្សាយពីការលេងល្បែងយ៉ាងហោចណាស់ ៧ តុនៅក្នុងកាស៊ីណូ NagaWorld នៅទីក្រុងភ្នំពេញរាយការណ៍ការធ្លាក់ចុះប្រាក់ចំណូលខ្លាំងនៅឆមាសទី ១ ឆ្នាំ ២០១៦។ ...

Cam McGrath
http://bit.ly/2bYclzd

ក្រុមហ៊ុនឥណ្ឌានឹងទទួលបានអាជ្ញាប័ណ្ណជីករ៉ែក្រោមដីដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា

ក្រសួងរ៉ែ និងថាមពល គ្រោងនឹងចេញអាជ្ញាប័ណ្ណជីករ៉ែក្រោមដីទ្រង់ទ្រាយពាណិជ្ជកម្មដំបូងគេបង្អស់នៅក្នុងប្រទេសឱ្យទៅក្រុមហ៊ុន មេ៉ស្កូ ហ្គូល (Mesco Gold) របស់ឥណ្ឌា ក្នុងរយៈពេល២សប្ដាហ៍ទៀត ទោះបីជាមានការប្រឆាំងជំទាស់ពីសំណាក់ប្រជាពលរដ្ឋរស់នៅក្នុងភូមិចំនួនពីរ ដែលមានការព្រួយបារម្ភអំពីសំណង និងការខូចខាតដល់បរិស្ថានយ៉ាងណាក្ដី។ លោក ហាស់ សាម៉ា (Harsh Sharma) នាយកផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុន Mesco Gold ដែលជាបុត្រសម្ព័ន្ធនៅកម្ពុជារបស់ក្រុមហ៊ុន ម៉េស្កូ ស្ទីល (Mesco Steel) បានមានប្រសាសន៍ថា ក្រុមហ៊ុននេះគ្រោងបើកការដ្ឋានលើដីសម្បទានរបស់ខ្លួនក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរីរយៈពេលប្រហែល៦សប្ដាហ៍ទៀត។ ...

កង សុធា និង AISHA DOWN
http://www.cambodiadailykhmer.com/34021

កម្ពុជា​ទទួល​បាន FDI ជាង $ ៥០០ លាន

ទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ជាសាច់ប្រាក់សុទ្ធចូលមកកម្ពុជានៅក្នុងរយៈពេល ៦ ខែដំបូងឆ្នាំនេះដែលកត់ត្រាដោយធនាគារជាតិនៃកម្ពុជាមានចំនួន ៥១១ លានដុល្លារអាមេរិកកើនឡើង ៦ ភាគរយពីចំនួន ៤៨១ លានដុល្លារបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ នេះបើយោងតាមទិន្នន័យពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០១៦ ចេញផ្សាយកាលពីថ្ងៃអង្គារ។ របាយការណ៍ដែលវាយតម្លៃចក្ខុវិស័យម៉ាក្រូសេដ្ឋកិច្ចពាក់ណ្តាលឆ្នាំរបស់កម្ពុជានេះមិនបានបង្ហាញលម្អិតពីលំហូរតាមវិស័យទេប៉ុន្តែបង្ហាញថាតិចជាង ១ ភាគ ៤ នៃលំហូរទុនវិនិយោគទៅក្នុងវិស័យធនាគារ។ ...

ហ៊ គឹមសាយ
http://bit.ly/2bLsF83

ក្រុមហ៊ុនដែលគ្រប់គ្រងប័ណ្ណការងារជនបរទេសមិនទាន់មានគេហទំព័រ

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រគល់ការទទួលខុសត្រូវទំាងអស់លើប័ណ្ណការងារជនបរទេសទៅឲ្យក្រុមហ៊ុន អុី-សឹលូសិន (ខេមបូឌា) E-Solutions (Cambodia) Co.នៅក្នុងថ្ងៃនេះ ដោយបន្សល់ទុកនូវសំណួរមិនទាន់មានចម្លើយជាច្រើនពាក់ព័ន្ធក្រុមហ៊ុនឯកជននេះ ដែលនឹងដំណើរការ ផលិត និងចែកចាយប័ណ្ណការងារតាមប្រព័ន្ធស្វ័យ ប្រវត្តិកម្ម។ លោក ហេង សួរ អ្នកនាំពាក្យក្រសួងនេះ បានបដិសេធមិនឆ្លើយសំណួរឡើយពាក់ព័ន្ធក្រុមហ៊ុននេះ និងថា តើនរណាជាម្ចាស់ ឬថា តើហេតុអ្វីបានជាក្រុមហ៊ុននេះនៅមិនទាន់មានគេហទំព័រ មួយថ្ងៃមុនពេលក្រុមហ៊ុននេះត្រូវអនុញ្ញាតឲ្យគ្រប់គ្រងដំណើរការដាក់ពាក្យសុំប័ណ្ណការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម។ តែលោក បែរជាបង្វែរសំណួរទាំងអស់ទៅកាន់ប្រកាសចុះហត្ថលេខាកាលពីដើមខែនេះដែលកំណត់ចំពោះដំណើរការនេះទៅវិញ។ ...

សេក ឧត្តម និង ជេនណែល រ៉េតខា​
http://www.cambodiadailykhmer.com/33992

អ្នក​វិនិយោគ​ឥណ្ឌា មើល​ឃើញ​កម្ពុជា ជា​ច្រក​ទ្វារ​បើក​ទៅ​រក​អាស៊ាន

ចំនួនវិនិយោគឥណ្ឌានៅកម្ពុជារំពឹងថានឹងកើនឡើងនៅពេលខាងមុខស្របពេលដែលអ្នកវិនិយោគឥណ្ឌាសម្លឹងឃើញទីតាំងភូមិសាស្ត្រប្រទេសកម្ពុជា អំណោយផល ជាច្រកទ្វារបើកនាំផលិតផលទៅតំបន់អាស៊ាន ទាំងមូល។ នៅក្នុងក្រសែភ្នែកបណ្តាអ្នកវិនិយោគឥណ្ឌា កម្ពុជាកំពុងបង្ហាញពីឱកាសជាទីផ្សារបើកទៅរកតំបន់អាស៊ាន។នេះបើយោងតាមអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅកម្ពុជា លោក Naveen Srivastava ថ្លែងកាលពីថ្ងៃពុធ។ លោកថា កម្ពុជា មានសក្ដានុពលច្រើន ក្នុងការទាក់ទាញអ្នកវិនិយោគ ដូចជាអ្នកវិនិយោគទុនឥណ្ឌា ជាដើម។ ...

ជា វណ្ណៈ
http://bit.ly/2bMclET

វិនិយោគិន​គាំទ្រ​ហិរញ្ញវត្ថុ​​ កាន់តែ​ច្រើន​ស្វែងរក​ឱកាស​នៅ​កម្ពុជា

ពីរខែចាប់តាំងពីក្រុមវិនិយោគិនគាំទ្រហិរញ្ញវត្ថុ (angel investors) បានមកទីក្រុងភ្នំពេញដើម្បីស្វែងរកឱកាសចាប់ផ្តើមការវិនិយោគអង្គការដែលនៅពីក្រោយការផ្តួចផ្តើមគំនិតនេះ និងរៀបចំបេសកកម្មស្វែងរកដ៏ធំមិនធ្លាប់មានដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ ...

Kali Kotoski
http://bit.ly/2bF40R8

ក្រុមហ៊ុន​អាមេរិក ​គ្រោង​ពង្រីក​ប្រតិបត្តិការ​អាជីវកម្ម​ក្នុង​តំបន់​អាស៊ាន

ក្រុមហ៊ុនសហរដ្ឋអាមេរិកភាគច្រើនគ្រោងនឹងពង្រីកប្រតិបត្តិការអាជីវកម្មរបស់គេក្នុងតំបន់អាស៊ានហើយរំពឹងពីការលូតលាស់នៃអាជីវកម្មក្នុងឆ្នាំនេះជាមួយនឹងកំណើននេះក្រុមហ៊ុនទាំងអស់រំពឹងថា ពួកគេក៏ត្រូវការកម្លាំងការងារនៅក្នុងក្រុមហ៊ុនផងដែរ។ វិនិយោគិនអាមេរិក ដែលកំពុងបើកអាជីវកម្មនៅប្រទេសវៀតណាម និងកម្ពុជា គ្រោងនឹងធ្វើពិពិធកម្មប្រតិបត្តិការពីប្រទេសចិន ទៅតំបន់អាស៊ាន ផងដែរ។ ...

សុខ ចាន់
http://bit.ly/2brx41w

ប្រទេស​កូរ៉េ​ខាងត្បូង​នឹង​សាងសង់ ​"Smart City" នៅកម្ពុជា

ប្រទេសកូរ៉េខាងត្បូងនឹងសាងសង់ទីក្រុងដែលមានប្រសិទ្ធិភាពខ្ពស់ និងលក្ខណៈបរិស្ថាននៅកម្ពុជាដោយប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាចុងក្រោយបង្អស់ និងដើម្បីគាំទ្រដល់ប្រទេសអាស៊ីអាគ្នេយ៍នូវកម្មវិធីលំនៅដ្ឋានសាធារណៈ នេះបើឱ្យដឹងពីរដ្ឋាភិបាលកាលពីម្សិលមិញ។ ...

Yonhap
http://www.koreaherald.com/view.php?ud=20160815000280

ការនាំចេញទៅកាន់ប្រទេសជប៉ុនកើនឡើងយ៉ាងគំហុក

ការនាំចេញសម្លៀកបំពាក់ និងស្បែកជើងជាសរុបរបស់កម្ពុជាទៅកាន់ប្រទេសជប៉ុនបានកើនឡើងយ៉ាងខ្លាំងនៅក្នុងឆមាសដំបូងឆ្នាំនេះ នេះបើយោងតាមទិន្នន័យចុងក្រោយរបស់ JETRO។ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/28319/exports-to-japan-rise-sharply/

ម៉ាឡេស៊ី និងកម្ពុជាចុះហត្ថលេខាលើអនុស្សារណៈយោគយល់ពាណិជ្ជកម្ម

អនុស្សារណៈយោគយល់មួយត្រូវបានចុះហត្ថលេខាដោយក្រុមហ៊ុន Matrade និង សភាពាណិជ្ជកម្មកម្ពុជា នោះបើយោងតាមរដ្ឋមន្ត្រីនៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិម៉ាឡេស៊ី លោក Datuk Seri Mustapa Mohamed។ ...

Victoria Brown
http://www.thestar.com.my/news/nation/2016/08/09/malaysia-cambodia-trade-mou/

ប្រទេសអ៊ុយក្រែនកំពុងសម្លឹងមើលឱកាសនៅកម្ពុជា

ប្រទេសអ៊ុយក្រែនមានគោលបំណងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេរភាគី និងជម្រុញការធ្វើពាណិជ្ជកម្មជាមួយកម្ពុជា។ នៅពេលជាមួយគ្នានេះដែរ រដ្ឋាភិបាលទីក្រុង Kiev កំពុងជម្រុញពាណិជ្ជករជនជាតិអ៊ុយក្រែនឱ្យពិចារណាពីការធ្វើវិនិយោគទៅលើវិស័យអាទិភាពនានានៅប្រទេសកម្ពុជា។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/28247/ukraine-eyes-cambodia/

ក្រុមហ៊ុន​ឈាន​មុខ​​ផ្នែក​ដឹកជញ្ជូន​ទំនិញ​លើ​ពិភពលោក បើក​ការិយាល័យ​នៅ​កម្ពុជា

ក្រុមហ៊ុន Panalpina Group ជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូន និងបញ្ជូនទំនិញបន្តឈានមុខគេលើពិភពលោក ដែលមានស្នាក់ការនៅប្រទេសស្វីស បានបើកសម្ពោធការិយាល័យពាណិជ្ជកម្មជាផ្លូវការនៅកម្ពុជា ដើម្បីបម្រើដល់ការដឹកជញ្ជូនទំនិញ និងបញ្ជូនទំនិញតាមផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោក និងផ្តល់ការដឹកជញ្ជូនទំនិញជាសកល និងផ្តល់ដំណោះស្រាយសម្រាប់ដំណើរការដឹកជញ្ជូនទំនិញចាប់ពីចំណុចចាប់ផ្តើមរហូតដល់ទីបញ្ចប់នៃប្រតិបត្តិការជូនអតិថិជនស្របពេលដែលកំណើននៃឧស្សាហកម្មនៅកម្ពុជា មានការកើនឡើង។ ...

សុខ ចាន់
http://bit.ly/2bahurI

ក្រុមហ៊ុន Yusen Logistics បើកកន្លែងស្តុកដែលមានប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពនៅកម្ពុជា

ក្រុមហ៊ុន Yusen Logistics ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន បានបើកមជ្ឈមណ្ឌលចែកចាយដែលមានប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពធំជាងគេបង្អស់មួយនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដែលវានឹងក្លាយជាគោលដៅដឹកជញ្ជូនទំនិញតាមអាកាសសម្រាប់ការនាំចេញផលិតផលក្រណាត់ និងផលិតផលដែលឆាប់ខូច។ នៅលើផ្ទៃដីទំហំប្រហែល ៣០៦៥.៨ ម៉ែត្រការ៉េ ដែលមានសមត្ថភាពស្តុក២ដងនៃឃ្លាំងស្តុកដែលមានស្រាប់ហើយ និងរួមទាំងផ្ទៃដីទំហំ ៣៩៣.៦៣ ម៉ែត្រការ៉េទៀត សម្រាប់កន្លែងស្តុកដែលមានប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាព។ ...

Lewis King
http://aircargoworld.com/yusen-logistics-opens-perishables-storage-facility-in-cambodia/

ចិន និង​កម្ពុជា ពិភាក្សា​ការ​សង់​​អាកាស​យានដ្ឋាន ​ផ្លូវ​ដែក​ កសិកម្ម

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម របស់ប្រទេសចិន លោក Gao Huchengនឹងធ្វើការពិភាក្សាអំពីការសាងសង់ផ្លូវរថភ្លើងការសាងសង់អាកាសយានដ្ឋានផ្លូវថ្នល់ និងវិស័យកសិកម្ម ជាមួយប្រទេសកម្ពុជា។ ...

វ៉ែន រដ្ឋាវង្ស
http://bit.ly/2aLSWWA

ក្រុមហ៊ុន​អាមេរិក ​វិនិយោគ​១២០​លាន​ដុល្លារ​​នៅ​តំបន់​ឆ្នេរទសចរណ៍

ក្រុមហ៊ុនធំមួយរបស់អាមេរិក គ្រោងនឹងវិនិយោគប្រាក់ចំនួន ១២០ដុល្លារលើការអភិវឌ្ឍសណ្ឋាគារ និងរមណីយដ្ឋានទេសចរណ៍នៅខេត្តព្រះសីហនុ។ ...

ស៊ុំ ម៉ាណេត
http://bit.ly/2au8D2z

ផលិតកម្ម​រោងចក្រ​ជប៉ុន​ នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ

ការវិនិយោគសរុបរបស់ជប៉ុននៅកម្ពុជាដែលស្ថិតក្រោមការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានកើនឡើងដល់ ២៥៩,៧ លានដុល្លារនៅឆមាសទី ១ ឆ្នាំនេះជាការកើនឡើងធំបំផុតមិនធ្លាប់មានក្នុងរយៈពេលកន្លងមក។ ...

ហ៊ គឹមសាយ
http://bit.ly/2anUWoz

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

sZvXh
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!