ហេដ្ឋារចនាសម្ព័ន្ធ
សេចក្ដីជូនដំណឹងស្តីពី ការផ្តល់សេវាជិះរថយន្តក្រុង និងកាណូត ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ រយៈពេល៧ថ្ងៃ សម្រាប់ឱកាសបុណ្យចូលឆ្នាំខ្មែរ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ រដ្ឋបាលរាជធានីភ្នំពេញ បានចេញផ្សាយសេចក្ដីជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបពីការបម្រើសេវារថយន្តក្រុង និងកាណូតដឹកអ្នកដំណើរ ដោយឥតគិតថ្លៃ នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ ចាប់ពីថ្ងៃទី ១២ រហូត ...
រដ្ឋបាលរាជធានីភ្នំពេញ
លទ្ធផលកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ លើកទី៨ និង កិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម លើកទី៩ នៅទីក្រុងបាងកក ប្រទេសថៃ
នៅថ្ងៃទី ១៥-១៦ ខែមិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី ៨ និងធ្វើជាប្រធានកិច្ចប្រជុំកំពូលកម្ពុជា ...
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ
សេចក្ដីប្រកាសព័ត៌មាន ស្ដីពីជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនសម្រាប់ការជួសជុលផ្លូវ និងការកែលម្អមណ្ឌលសុខភាព
នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងក្រោមគម្រោង KUSANONE ដែលមានទឹកប្រាក់សរុបចំនួន ៣២៩.៧៣៦ ដុល្លារអាមេរិក ដើម្បីជួសជុលផ្លូវក្នុងខេត្តព្រះវិហារ សាងសង់មណ្ឌលសុខភាពក្នុងខេត្តក្រចេះ និងខេត្តកណ្តាល និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រនៅមន្ទីរពេទ្យកុមារអង្គរក្នុងខេត្តសៀមរាប។ ...
ស្ថានទូតជប៉ុននៅកម្ពុជា
ជប៉ុនផ្តល់ថវិកាសរុប ១,៥៦១,៨០៥ ដុល្លារអាមេរិក សម្រាប់ការសាងសង់ស្ពានដើម្បីអភិវឌ្ឍន៍ជនបទ ការលើកកម្ពស់និរន្តភាពនៃស្ថានភាពកសិកម្ម ដើម្បីកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ការអភិវឌ្ឍសហគមន៍តាមរយៈការបោសសម្អាតមីន
នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០១៧ រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន ២៤២,៣៦៧ ដុល្លារអាមេរិក ដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី សម្រាប់ “គម្រោងសាងសង់ស្ពាន ២ កន្លែង ក្នុងឃុំចំនួនពីរ នៃស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី” ក្រោមគ្រោង ...
ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា
សេចក្តីជូនដំណឹងស្តីពីការទូទាត់ប្រាក់ថ្លៃទឹកលម្អៀង
នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានធ្វើការកែតម្រូវការគណនាតម្លៃទឹកត្រឡប់ទៅតាមរបៀបគណនាចាស់ហើយ និងកំពុងធ្វើការទូទាត់សងនូវប្រាក់ថ្លៃទឹកលម្អៀងជូនអតិថិជនវិញ តាម២ជម្រើស ដូចខាងក្រោម៖ជម្រើសទី ...
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
សេចក្តីប្រកាសព័ត៌មានរួមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន
ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន តមតាមការអញ្ជើញរបស់ឯកឧត្តម លី ខឹឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសទស្សនកិច្ចនេះ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧
នៅថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៧ នៅវិមានសន្តិភាពមានបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក ហ៊ុន សែន ហើយលទ្ធផលនៃកិច្ចប្រជុំរួមមាន៖គម្រោងវិនិយោគខ្សែបញ្ជូនអគ្គិសនី ២៣០ គីឡូវ៉ុល ពីស្ថានីយវារីអគ្គិសនី ...
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស
ការពិគ្រោះយោបល់លើគម្រោងបន្ថយថ្លៃលក់អគ្គិសនី សម្រាប់តំបន់ចែកចាយរបស់អគ្គិសនីកម្ពុជា នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល សម្រាប់ឆ្នាំ២០១៧
នៅថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០១៧ អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយដល់សាធារណៈជន អ្នកប្រើប្រាស់ ដែលស្ថិតនៅក្នុងដែនចែកចាយរបស់អគ្គិសនីកម្ពុជា នៅរាជធានីភ្នំពេញ និងនៅក្រុងតាខ្មៅ ខេត្តកណ្តាលឱ្យបានជ្រាបថា អាជ្ញាធរអគ្គិសនីកម្ពុជា គ្រោង ...
អាជ្ញាធរអគ្គិសនីកម្ពុជា
លិខិតប្តូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន
កាលថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៦ វេលាម៉ោង ២: ៣០ រសៀល នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម យូជី គូម៉ា ម៉ារូ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង់ ដើម្បីឆ្លើយតបទៅនឹងសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា និងជាមួយគោលបំណងដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលជប៉ុនបានយល់ព្រមបន្តផ្តល់ជំនួយឥតសំណងដែលប្រាក់សរុបចំនួន ៨៩៣ លានយេនជប៉ុន ដែលមានតម្លៃប្រហែល ៨ លានដុល្លារអាមេរិកដល់ព្រះរាជាណាចក្រកម្ពុជា សម្រាប់គោលបំណងនៃការអនុវត្តគម្រោង ” ពង្រីកបណ្តាញចែកចាយអគ្គិសនី ក្នុងរបៀងសេដ្ឋកិច្ចភាគខាងត្បូង”។ បណ្តាញចែកចាយថ្មីនេះ នឹងត្រូវបានតំឡើងដើម្បីជួយជម្រុញស្ថេរភាពនៃការផ្គត់ផ្គង់អគ្គិសនីនៅក្នុងខេត្តចំនួន ៣ រួមមាន៖ ខេត្តស្វាយរៀង, ខេត្តកោះកុង, និងខេត្តបន្ទាយមានជ័យ។ ...
ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា
សេចក្តីប្រកាសព័ត៌មានស្តីពីការបដិសេធទៅនឹងព័ត៌មានចេញផ្សាយដោយការសែតភ្នំពេញប៉ុស្តិ៍
អគ្គិសនីកម្ពុជា សូមធ្វើការបដិសេធការចុះផ្សាយខុសពីការពិតរបស់ការសែតភ្នំពេញ ប៉ុស្តិ៍ ចុះផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥ ក្រោមចំណងជើងថា “Derailed dam angers EdC boss” ដោយហេតុថាគម្រោងវារីអគ្គិសនីស្ទឹងជាយអារ៉ែង ...
អគ្គិសនីកម្ពុជា
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ សុំអាជ្ញាប័ណ្ណសម្រាប់វិទ្យុ ទូរទស្សន៍ ពីក្រសួងព័ត៌មាន
កាលពីសប្តាហ៍មុន មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានដាក់ពាក្យសុំអាជ្ញាប័ណ្ណវិទ្យុ និងទូរទស្សន៍ សម្រាប់កម្មវិធីសំលេងប្រជាធិបតេយ្យរបស់ខ្លួន តាមរយៈក្រសួងព័ត៌មាន (MOI) នៅក្នុងចលនាមួយថា ប្រសិនបើការស្នើសុំទទួលបានជោគជ័យ អាចកត់សម្គាល់ ...
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ
ទីភ្នាក់ងារ USAID ផ្តោតលើតួនាទី នៃការបញ្ចូលរបៀបថ្មី និងបច្ចេកវិជ្ជា
ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) មានសេចក្តីរីករាយសូមប្រកាសការបើកពិព័ណ៌ស្តីពីការបញ្ចូលរបៀបថ្មីក្នុងបច្ចេកវិជ្ជានៃការអភិវឌ្ឍន៍ (Innovations in Development Technology Expo) នៅថ្ងៃចន្ទ ទី៨ ខែកញ្ញា វេលាម៉ោង ១:១៥ នាទីរសៀល នៅមជ្ឍមណ្ឌល Development Innovations អាគារលេខ “២៩៦ ផ្លូវ២៧១ សង្កាត់ទួលទំពូង រាជធានីភ្នំពេញ។ ...
ស្ថានទូតសហរដ្ឋអាមេរិក
ធនាគារអភិវឌ្ឍន៍អាស៊ី ផ្តល់ផ្លូវថ្នល់ដែលមានសុវត្ថិភាព ធន់នឹងអាកាសធាតុ ដល់តំបន់ជនបទក្រីក្ររបស់កម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងផ្តល់ហិរញ្ញប្បទានចំនួន ១១៨ លានដុល្លារអាមេរិក សម្រាប់គម្រោងកែលម្អផ្លូវជនបទ ដែលនឹងតភ្ជាប់ខេត្តចំនួន៩ របស់ប្រទេសកម្ពុជា ទៅនឹងទីផ្សារ និងសេវាកម្មសង្គមនានា ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធិភាពចំណាយ។ ...
ធនាគារអភិវឌ្ឍន៍អាស៊ី