សេចក្តីប្រកាសព័ត៌មានរួមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន
ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន តមតាមការអញ្ជើញរបស់ឯកឧត្តម លី ខឹឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបជាមួយឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីងផងដែរ។ ភាគីទាំងពីរបានឯកភាពគ្នាថា មិត្តភាពជាប្រពៃណីកម្ពុជា-ចិន គឺជាសម្បត្តិដ៏មានតម្លៃនៃប្រជាជនទាំងពីរប្រទេស ហើយចាំបាច់ត្រូវពង្រឹង និងលើកកម្ពស់បន្ថែមទៀត។ សូមបញ្ជាក់ដែរថា នៅក្នុងឱកាសទស្សនកិច្ចនេះ មានការឯកភាពគ្នាចំនួន ១១ ដែលត្រូវបានធ្វើឡើងរវាងភាគីទាំងពីរ ក្នុងនោះមានដូចជា ការឯកភាពគ្នាលើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ការពន្លឿនការរួមបញ្ចូលយុទ្ធសាស្ត្រអភិវឌ្ឍន៍ ដើម្បីរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់សេដ្ឋកិច្ច ផ្លូវសូត្រ និងកិច្ចសហប្រតិបត្តិការផ្លូវសូត្រសមុទ្រសតវត្សទី ២១ ការបង្កើនវិសាលភាព និងកម្រិតនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីឈានទៅសម្រេចទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបាន ៦ ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ ២០២០ ហើយមិនតែប៉ុណ្ណោះ ប្រទេសចិនក៏ត្រៀមខ្លួនជាស្រេចក្នុងការបន្តគាំទ្រដល់សហគ្រាសចិនដើម្បីជម្រុញគម្រោងមួយចំនួនដូចជា គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញ ទៅក្រុងព្រះសីហនុ និងព្រលានយន្យហោះថ្មីក្នុងខេត្តសៀមរាប ព្រមទាំងរួមគ្នាកសាងតំបន់សេដ្ខកិច្ចពិសេសក្រុងព្រះសីហនុ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ